- ញែកភាពខុសគ្នារវាងចម្លាស់ និងបន្សំ ហើយកំណត់ចំនួនបន្សំ និងចំនួនចម្លាស់បែងចែកបាន
- ពន្លាតទ្វេធាដឺក្រេទី \(\displaystyle 2, 3, 4, \dots\) តាមត្រីកោណប៉ាស្កាល់ និងតាមរូបមន្តបន្សំ
- រកមេគុណតួមួយក្នុងការពន្លាតទ្វេធា ។
1. បន្សំ
1.1. បន្សំនៃ r ធាតុយកពី n ធាតុ
ឧទាហរណ៍ : ក្មេង \(\displaystyle 4\) នាក់ \(\displaystyle A, B, C, D\) ។ បើអង្គុយជិតគ្នាថតរូបម្តង \(\displaystyle 2\) នាក់ លំដាប់សំខាន់ (\(\displaystyle AB \ne BA\)) : ចម្លាស់ \(\displaystyle {}_4P_2 = 12\) របៀប ។ បើចាប់ដៃគ្នាម្តង \(\displaystyle 2\) នាក់ លំដាប់មិនសំខាន់ (\(\displaystyle AB = BA\)) : មានតែ \(\displaystyle 6\) របៀប ហៅថា បន្សំនៃ \(\displaystyle 2\) ធាតុយកពី \(\displaystyle 4\) ធាតុ \(\displaystyle {}_4C_2 = 6\) ។
បន្សំមួយរបៀបអាចចម្លាស់បាន \(\displaystyle 2!\) របៀប ដូច្នេះ \(\displaystyle {}_4C_2 = \dfrac{{}_4P_2}{2!} = \dfrac{4!}{(4-2)!\,2!} = 6\) ។
: បន្សំនៃ \(\displaystyle r\) ធាតុយកពី \(\displaystyle n\) ធាតុ គឺជាការយកព្រមគ្នា \(\displaystyle r\) ធាតុចេញពី \(\displaystyle n\) ធាតុខុសៗគ្នា ដោយមិនគិតលំដាប់ ។ ចំពោះ \(\displaystyle r \le n\)
គេក៏សរសេរ \(\displaystyle C(n,r)\), \(\displaystyle C_r^n\) ឬ \(\displaystyle \dbinom nr\) ។
មាន \(\displaystyle 5\) ចំណុចដែលគ្មានបីណារត់ត្រង់គ្នា ។ សង់ត្រីកោណបានប៉ុន្មាន ដោយយក \(\displaystyle 5\) ចំណុចនេះជាកំពូល ? ដំណោះស្រាយ លំដាប់កំពូលមិនសំខាន់ : \(\displaystyle {}_5C_3 = \dfrac{5!}{2!\,3!} = 10\) ត្រីកោណ ។
ក្លឹបមានកីឡាករ \(\displaystyle 10\) នាក់ ។ រើសក្រុម \(\displaystyle 3\) នាក់ជាដៃគូហ្វឹកហាត់ ដោយមិនចាត់តំណែង ។ ដំណោះស្រាយ \(\displaystyle {}_{10}C_3 = \dfrac{10!}{7!\,3!} = 120\) ក្រុម ។
1. ទូបណ្ណាល័យមានសៀវភៅគណិតវិទ្យា \(\displaystyle 4\) ក្បាល និងរូបវិទ្យា \(\displaystyle 2\) ក្បាលខុសៗគ្នា ។ ខ្ចីម្តង \(\displaystyle 3\) ក្បាល ។ ក. រើសបានប៉ុន្មានរបៀប ? ខ. បើចង់បានគណិតវិទ្យា \(\displaystyle 2\) និងរូបវិទ្យា \(\displaystyle 1\) ? 2. ថ្នាក់មានសិស្សប្រុស \(\displaystyle 12\) និងស្រី \(\displaystyle 8\) ។ ក. ហៅសិស្ស \(\displaystyle 3\) នាក់មកក្តារខៀនបានប៉ុន្មានរបៀប ? ខ. បើក្រុមមានប្រុស \(\displaystyle 2\) និងស្រី \(\displaystyle 1\) ?
មើលចម្លើយ
1. ក. \(\displaystyle {}_6C_3 = 20\) ខ. \(\displaystyle {}_4C_2\times{}_2C_1 = 12\) ។ 2. ក. \(\displaystyle {}_{20}C_3 = 1140\) ខ. \(\displaystyle {}_{12}C_2\times{}_8C_1 = 66\times8 = 528\) ។
1.2. លក្ខណៈនៃបន្សំ
\(\displaystyle {}_nC_{n-r} = {}_nC_r\) ព្រោះ \(\displaystyle \dfrac{n!}{(n-(n-r))!\,(n-r)!} = \dfrac{n!}{r!\,(n-r)!}\) ។
\(\displaystyle {}_nC_n = 1\) ; \(\displaystyle {}_nC_0 = 1\) ; \(\displaystyle {}_nC_1 = n\) ។
\(\displaystyle {}_5C_2 = \dfrac{5\cdot4}{2} = 10 = {}_5C_3\) ; \(\displaystyle {}_nC_0 = \dfrac{n!}{n!\,0!} = 1\) ; \(\displaystyle {}_nC_1 = \dfrac{n\,(n-1)!}{(n-1)!} = n\) ។
បង្ហាញថា \(\displaystyle {}_3C_0 + {}_3C_1 + {}_3C_2 + {}_3C_3 = 2^3\) ។ (សៀវភៅបោះពុម្ពភ្លេច \(\displaystyle {}_3C_2\) ។) ចម្លើយ \(\displaystyle 1 + 3 + 3 + 1 = 8 = 2^3\) ។
1.3. ចម្លាស់បែងចែកបាន
ឧទាហរណ៍ 1 : រៀបសៀវភៅ \(\displaystyle 9\) ក្បាលជាជួរ ដែលមានគណិតវិទ្យា \(\displaystyle 6\) ក្បាលដូចគ្នា និងរូបវិទ្យា \(\displaystyle 3\) ក្បាលដូចគ្នា ។ បើខុសគ្នាទាំងអស់មាន \(\displaystyle 9!\) ប៉ុន្តែការរៀបគណិតវិទ្យា \(\displaystyle 6\) ក្បាលដូចគ្នាមានតែ \(\displaystyle 1\) ករណីជំនួស \(\displaystyle 6!\) ហើយរូបវិទ្យាជំនួស \(\displaystyle 3!\) ដូច្នេះ \(\displaystyle \dfrac{9!}{6!\,3!} = 84\) របៀប ។
ឧទាហរណ៍ 2 : ចម្លាស់អក្សរនៃពាក្យ BATTAMBANG (\(\displaystyle 10\) អក្សរ : \(\displaystyle A\) ចំនួន \(\displaystyle 3\), \(\displaystyle T\) ចំនួន \(\displaystyle 2\), \(\displaystyle B\) ចំនួន \(\displaystyle 2\), \(\displaystyle M, N, G\) ម្នាក់ \(\displaystyle 1\)) ។ រើសទីតាំង \(\displaystyle A\) : \(\displaystyle {}_{10}C_3\) ; \(\displaystyle T\) : \(\displaystyle {}_7C_2\) ; \(\displaystyle B\) : \(\displaystyle {}_5C_2\) ; \(\displaystyle M\) : \(\displaystyle {}_3C_1\) ; \(\displaystyle N\) : \(\displaystyle {}_2C_1\) ; \(\displaystyle G\) : \(\displaystyle {}_1C_1\) ។ ផលគុណ \(\displaystyle = \dfrac{10!}{3!\,2!\,2!} = 151\,200\) ។
: ចម្លាស់នៃ \(\displaystyle n\) វត្ថុដែលមានប្រភេទទី \(\displaystyle 1, \dots, k\) ចំនួន \(\displaystyle r_1, \dots, r_k\) (\(\displaystyle r_1 + \dots + r_k = n\)) មានចំនួន
ចម្លាស់អក្សរនៃ MATHEMATIC បានប៉ុន្មាន ? ដំណោះស្រាយ \(\displaystyle M, A, T\) ម្នាក់ \(\displaystyle 2\) ដង : \(\displaystyle \dfrac{10!}{2!\,2!\,2!} = 453\,600\) ។
តម្រៀបទៀនក្រហម \(\displaystyle 3\) ស \(\displaystyle 2\) លឿង \(\displaystyle 2\) ។ បានប៉ុន្មានរបៀប ? ចម្លើយ \(\displaystyle \dfrac{7!}{3!\,2!\,2!} = 210\) ។
2. ទ្រឹស្តីបទទ្វេធា
2.1. ការពន្លាតទ្វេធានៃ (1+a)^n
ទ្វេធាគឺផលបូកឬផលដករវាងពីរតួ ឧ. \(\displaystyle (1+a)\), \(\displaystyle (x+y)\) ។ គេដឹង \(\displaystyle (1+a)^2 = 1 + 2a + a^2\) ; \(\displaystyle (1+a)^3 = 1 + 3a + 3a^2 + a^3\) ; \(\displaystyle (1+a)^4 = 1 + 4a + 6a^2 + 4a^3 + a^4\) ; \(\displaystyle (1+a)^5 = 1 + 5a + 10a^2 + 10a^3 + 5a^4 + a^5\) ។ ការពន្លាតមាន \(\displaystyle (n+1)\) ឯកធា ហើយមេគុណហៅថា មេគុណទ្វេធា ។ ពួកវាបង្កើតបានជា ត្រីកោណប៉ាស្កាល់ : ចុងជួរស្មើ \(\displaystyle 1\) ហើយចំនួនខាងក្នុងស្មើផលបូកពីរចំនួនជាប់គ្នាខាងលើ ។
មេគុណទ្វេធាជាបន្សំ : ក្នុង \(\displaystyle (1+a)^4\) មេគុណ \(\displaystyle a^k\) គឺចំនួនរបៀបរើស \(\displaystyle a\) ចំនួន \(\displaystyle k\) ពី \(\displaystyle 4\) កត្តា \(\displaystyle {}_4C_k\) ។
: \(\displaystyle (1+a)^n = {}_nC_0 + {}_nC_1\,a + {}_nC_2\,a^2 + \dots + {}_nC_r\,a^r + \dots + {}_nC_n\,a^n\) ; មេគុណនៃ \(\displaystyle a^k\) គឺ \(\displaystyle {}_nC_k\) ។
ពន្លាត ក. \(\displaystyle (1+2x)^5\) ខ. \(\displaystyle (1-b)^5\) ។ ដំណោះស្រាយ ក. តាង \(\displaystyle a = 2x\) : \(\displaystyle 1 + 5(2x) + 10(2x)^2 + 10(2x)^3 + 5(2x)^4 + (2x)^5 = 1 + 10x + 40x^2 + 80x^3 + 80x^4 + 32x^5\) ។ ខ. \(\displaystyle a = -b\) : \(\displaystyle 1 - 5b + 10b^2 - 10b^3 + 5b^4 - b^5\) ។
សរសេរ \(\displaystyle 4\) តួដំបូងនៃ ក. \(\displaystyle (1+3x)^7\) ខ. \(\displaystyle (1-4x)^8\) ។ ដំណោះស្រាយ ក. \(\displaystyle 1 + 7(3x) + 21(9x^2) + 35(27x^3) = 1 + 21x + 189x^2 + 945x^3 + \dots\) ខ. \(\displaystyle 1 + 8(-4x) + 28(16x^2) + 56(-64x^3) = 1 - 32x + 448x^2 - 3584x^3 + \dots\) ។
1. ពន្លាត \(\displaystyle \left(1 + \frac2x\right)^5\) ។ 2. ស្រាយថា \(\displaystyle {}_nC_0 + {}_nC_1 + \dots + {}_nC_n = 2^n\) ។ ចម្លើយ 1. \(\displaystyle 1 + \frac{10}x + \frac{40}{x^2} + \frac{80}{x^3} + \frac{80}{x^4} + \frac{32}{x^5}\) ។ 2. យក \(\displaystyle a = 1\) ក្នុង \(\displaystyle (1+a)^n\) ។
2.2. ទ្រឹស្តីបទទ្វេធា
\(\displaystyle (a+b)^n = a^n\left(1 + \frac ba\right)^n\) ហើយប្រើរូបមន្តពន្លាត \(\displaystyle (1+a)^n\) ។
ទ្រឹស្តីបទទ្វេធា : បើ \(\displaystyle n \in \mathbb{N}\) នោះ
មេគុណនៃ \(\displaystyle a^{n-k}b^k\) គឺ \(\displaystyle {}_nC_k\) ។
ពន្លាត ក. \(\displaystyle (a+b)^3\) ខ. \(\displaystyle (2+3x)^3\) ។ ដំណោះស្រាយ ក. \(\displaystyle a^3 + 3a^2b + 3ab^2 + b^3\) ខ. \(\displaystyle 8 + 3(4)(3x) + 3(2)(9x^2) + 27x^3 = 8 + 36x + 54x^2 + 27x^3\) ។
ពន្លាតតាមស្វ័យគុណចុះនៃ \(\displaystyle x\) ៖ ក. \(\displaystyle (2x-3)^5\) ខ. \(\displaystyle \left(x + \frac1{x^2}\right)^6\) ។ ដំណោះស្រាយ ក. \(\displaystyle 32x^5 + 5(16x^4)(-3) + 10(8x^3)(9) + 10(4x^2)(-27) + \dots = 32x^5 - 240x^4 + 720x^3 - 1080x^2 + \dots\) (សៀវភៅបោះពុម្ព \(\displaystyle 270x^3\) ជាកំហុស : \(\displaystyle 10\times8\times9 = 720\)) ខ. \(\displaystyle x^6 + 6x^3 + 15 + \frac{20}{x^3} + \dots\) ។
រក \(\displaystyle a, b, c\) បើ \(\displaystyle \left(a - \frac12x\right)^6 = b - 96x + cx^2 + \dots\) ។ ដំណោះស្រាយ \(\displaystyle \left(a - \frac12x\right)^6 = a^6 - 3a^5x + \frac{15}4a^4x^2 + \dots\) ឱ្យ \(\displaystyle b = a^6\), \(\displaystyle 3a^5 = 96\), \(\displaystyle c = \frac{15}4a^4\) ។ \(\displaystyle a^5 = 32\) ដូច្នេះ \(\displaystyle a = 2\), \(\displaystyle b = 64\), \(\displaystyle c = \frac{15}4\times16 = 60\) ។
សរសេរ \(\displaystyle 4\) តួដំបូងតាមស្វ័យគុណកើននៃ \(\displaystyle x\) ក. \(\displaystyle (2+3x)^6\) ខ. \(\displaystyle \left(\frac1{2x} - 2x^2\right)^8\) ។ ចម្លើយ ក. \(\displaystyle 64 + 576x + 2160x^2 + 4320x^3\) ខ. \(\displaystyle \dfrac1{256x^8} - \dfrac1{8x^5} + \dfrac7{4x^2} - 14x\) ។
លំហាត់
- គណនា ក. \(\displaystyle \frac{{}_8C_5}{{}_8C_5}\) ខ. \(\displaystyle \frac{{}_{10}C_6}{{}_9C_5}\) គ. \(\displaystyle \frac{{}_{n+1}C_p}{{}_nC_p}\) ។
- ក្រុមពិសេសមានសមាជិក \(\displaystyle 14\) នាក់ ។ បង្កើតគណៈប្រតិភូ \(\displaystyle 5\) នាក់បានប៉ុន្មានរបៀប ?
- រើសមនុស្សចាស់ \(\displaystyle 4\) នាក់ និងក្មេង \(\displaystyle 3\) នាក់ពីក្រុមដែលមានមនុស្សចាស់ \(\displaystyle 8\) និងក្មេង \(\displaystyle 5\) ។ រើសបានប៉ុន្មានរបៀប ?
- រើសអក្សរ \(\displaystyle 5\) តួចេញពី \(\displaystyle A, B, C, D, E, F, G, H, I, J\) ។ ក. រើសបានប៉ុន្មានរបៀប ? ខ. រើសបានប៉ុន្មានរបៀប បើក្នុង \(\displaystyle 5\) តួនោះ មានព្យញ្ជនៈតែ \(\displaystyle 3\) គត់ ; គ្មានស្រៈសោះ ; យ៉ាងតិចមានស្រៈមួយ ?
- ចែកសិស្សបានប៉ុន្មានរបៀប ក. សិស្ស \(\displaystyle 5\) នាក់ជា \(\displaystyle 2\) ក្រុម (\(\displaystyle 2\) នាក់ និង \(\displaystyle 3\) នាក់) ខ. សិស្ស \(\displaystyle 9\) នាក់ជា \(\displaystyle 2\) ក្រុម (\(\displaystyle 4\) និង \(\displaystyle 5\)) គ. សិស្ស \(\displaystyle 9\) នាក់ជា \(\displaystyle 3\) ក្រុម (\(\displaystyle 2\) \(\displaystyle 3\) និង \(\displaystyle 4\)) ?
- សរសេរ \(\displaystyle 3\) តួដំបូងតាមស្វ័យគុណកើននៃ \(\displaystyle x\) ក. \(\displaystyle (2 - ax)^6\) ខ. \(\displaystyle (3y + 2x)^5\) ។
- បង្ហាញថា \(\displaystyle (1+\sqrt x)^5 - (1-\sqrt x)^5 = 10\sqrt x + 20x\sqrt x + 2x^2\sqrt x\) ។ ទាញរក \(\displaystyle (1+\sqrt2)^5 - (1-\sqrt2)^5\) ។
- សរសេរ \(\displaystyle 4\) តួដំបូងតាមស្វ័យគុណកើននៃ \(\displaystyle y\) ក. \(\displaystyle (1+y)^{10}\) ខ. \(\displaystyle (1-y)^{12}\) គ. \(\displaystyle (1+y^2)^9\) ឃ. \(\displaystyle (1-3y^2)^7\) ។
- ក. ក្នុង \(\displaystyle (1 - x^2)^{20}\) រកតួដែលមាន \(\displaystyle x^6\) ខ. ក្នុង \(\displaystyle (1 + 4x)^7\) រកតួដែលមាន \(\displaystyle x^2\) ។
ចម្លើយលំហាត់
- ក. \(\displaystyle 1\) ខ. \(\displaystyle \frac{210}{126} = \frac53\) គ. \(\displaystyle \frac{n+1}{n+1-p}\) ។
- \(\displaystyle {}_{14}C_5 = 2002\) ។
- \(\displaystyle {}_8C_4\times{}_5C_3 = 70\times10 = 700\) ។
- ក. \(\displaystyle {}_{10}C_5 = 252\) ខ. ស្រៈមាន \(\displaystyle A, E, I\) (\(\displaystyle 3\) តួ) ព្យញ្ជនៈ \(\displaystyle 7\) តួ : ព្យញ្ជនៈ \(\displaystyle 3\) គត់ \(\displaystyle {}_7C_3\times{}_3C_2 = 105\) ; គ្មានស្រៈ \(\displaystyle {}_7C_5 = 21\) ; យ៉ាងតិចមានស្រៈមួយ \(\displaystyle 252 - 21 = 231\) ។
- ក. \(\displaystyle {}_5C_2 = 10\) ខ. \(\displaystyle {}_9C_4 = 126\) គ. \(\displaystyle \frac{9!}{2!\,3!\,4!} = 1260\) ។
- ក. \(\displaystyle 64 - 192ax + 240a^2x^2\) ខ. \(\displaystyle 243y^5 + 810y^4x + 1080y^3x^2\) ។
- \(\displaystyle = 2[5\sqrt x + 10x\sqrt x + x^2\sqrt x]\) ; ពេល \(\displaystyle x = 2\) : \(\displaystyle 10\sqrt2 + 40\sqrt2 + 8\sqrt2 = 58\sqrt2\) ។
- ក. \(\displaystyle 1 + 10y + 45y^2 + 120y^3\) ខ. \(\displaystyle 1 - 12y + 66y^2 - 220y^3\) គ. \(\displaystyle 1 + 9y^2 + 36y^4 + 84y^6\) ឃ. \(\displaystyle 1 - 21y^2 + 189y^4 - 945y^6\) ។
- ក. \(\displaystyle -{}_{20}C_3\,x^6 = -1140x^6\) ខ. \(\displaystyle {}_7C_2(4x)^2 = 336x^2\) ។
ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី១១ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។