1. ទំព័រដើម
  2. អំពី

អំពីខ្ញុំ និងគម្រោង

khmermath.org ត្រូវបានបង្កើតឡើង ដើម្បីឱ្យសិស្ស និងគ្រូកម្ពុជា មានធនធានគណិតវិទ្យាល្អៗ ជាភាសាខ្មែរ នៅកន្លែងតែមួយ។

អំពីខ្ញុំ

លោក សាន សុខលី

SAN Sokli
  • គ្រូបង្រៀនគណិតវិទ្យា និងអ្នកស្រាវជ្រាវអភិវឌ្ឍន៍កម្មវិធីសិក្សា ដែលមានបទពិសោធបង្រៀនជាង ១០ ឆ្នាំ
  • អនុប្រធានក្រុមបច្ចេកទេសគណិតវិទ្យា វិទ្យាល័យព្រះស៊ីសុវត្ថិ កម្មវិធីសាលារៀនជំនាន់ថ្មី (NGS) រាជធានីភ្នំពេញ
  • អនុប្រធានក្រុមការងារបច្ចេកទេស PISA ឆ្នាំសិក្សា ២០២៥–២០២៦
  • អ្នករៀបរៀងសៀវភៅ «ក្របខណ្ឌគណិតវិទ្យារបស់ PISA ២០២២» និង «គណិតវិទ្យាថ្នាក់ទី៩ បែបទំនើប» (កំពុងសរសេរ)
  • អ្នករៀបចំតេស្តគណិតវិទ្យាលើកុំព្យូទ័រ cba.khmermath.org

ខ្ញុំជឿថា សិស្សកម្ពុជាអាចរៀនគណិតវិទ្យាឱ្យយល់ និងយកទៅប្រើបាន នៅពេលមេរៀនភ្ជាប់នឹងជីវិតជាក់ស្ដែង។ គេហទំព័រនេះប្រមូលអ្វីដែលក្រុមការងារបានរៀបចំ ដើម្បីឱ្យគ្រូ និងសិស្សគ្រប់ទីកន្លែងប្រើបានដោយឥតគិតថ្លៃ។

អំពីគម្រោង

គេហទំព័រមួយ សម្រាប់ធនធានគណិតវិទ្យាទាំងអស់

គោលដៅ៖ មេរៀន លំហាត់ វិញ្ញាសា ផែនការបង្រៀន និងការត្រៀម PISA សម្រាប់ថ្នាក់ទី ៧ ដល់ទី ១២ ជាភាសាខ្មែរ។ ខ្លឹមសារនីមួយៗ ត្រូវបានពិនិត្យមុននឹងដាក់ឱ្យប្រើ។

khmermath.org

ទំព័រដើម

ថ្នាក់រៀនទី ៧ ដល់ទី ១២ ធនធានសម្រាប់សិស្ស និងគ្រូ។

ជ្រើសរើសថ្នាក់
pisa.khmermath.org

សៀវភៅ PISA ២០២២

សៀវភៅណែនាំគ្រូ ក្របខណ្ឌគណិតវិទ្យារបស់ PISA ២០២២ ៩ ជំពូក។

អានសៀវភៅ
cba.khmermath.org

តេស្តលើកុំព្យូទ័រ

២៤ ប្រធានបទ តាមរបៀបអេក្រង់ PISA ប្រើបានដោយគ្មានអ៊ីនធឺណិត។

ចាប់ផ្ដើមតេស្ត

សៀវភៅ PISA រៀបចំដោយក្រុមការងារបច្ចេកទេស PISA នៃកម្មវិធីសាលារៀនជំនាន់ថ្មី (NGS) វិទ្យាល័យព្រះស៊ីសុវត្ថិ — មើលបញ្ជីក្រុមការងារ។

សហគមន៍

សហគមន៍ PISA Math & AI

សូមគោរពអញ្ជើញលោកគ្រូ អ្នកគ្រូ ចូលរួមសហគមន៍ Telegram ដើម្បីពិភាក្សា និងចែករំលែកបទពិសោធបង្រៀនគណិតវិទ្យា ព្រមទាំងផ្ដល់មតិកែលម្អធនធានទាំងនេះ។

ចូលរួម @pisamathAI
QR កូដ សហគមន៍ Telegram @pisamathAI
ស្កេនដើម្បីចូលរួម
ចូលរួមកសាង

ជួយកែលម្អ និងគាំទ្រ

ឃើញកំហុស? ចង់ចែករំលែក ឬកែលម្អ?

ខ្លឹមសារទាំងអស់នៅលើគេហទំព័រនេះ នៅតែបន្តកែលម្អ។ ប្រសិនបើលោកគ្រូ អ្នកគ្រូ ឬប្អូនៗសិស្ស ឃើញកំហុសអក្ខរាវិរុទ្ធ កំហុសគណនា ចម្លើយខុស ឬរូបភាពមិនច្បាស់ ឬមានគំនិតល្អៗ សូមផ្ញើមកយើងដោយសេរីតាម Telegram។

  • ប្រាប់ឈ្មោះទំព័រ ឬមេរៀន (ឧ. មេរៀនទី ១ · PISA ១.២)
  • ថតរូបអេក្រង់ផ្ញើមកជាមួយ
  • សរសេរអ្វីដែលគួរកែ ឬបន្ថែម

រាល់មតិ និងការកែតម្រូវ ត្រូវបានស្វាគមន៍ដោយរីករាយ — អរគុណដែលជួយឱ្យធនធាននេះកាន់តែល្អ!

គាំទ្រ KhmerMath

KHQR ធនាគារ ACLEDA ឈ្មោះ SAN SOKLI

KhmerMath ឥតគិតថ្លៃសម្រាប់សិស្ស និងគ្រូទាំងអស់។ ប្រសិនបើលោកអ្នកចង់ជួយឱ្យគេហទំព័រនេះបន្តដំណើរការ (ឈ្មោះដែន និងការបង្ហោះ) និងមានមេរៀនថ្មីៗជាប្រចាំ លោកអ្នកអាចគាំទ្រតាម KHQR តាមលទ្ធភាព និងដោយស្ម័គ្រចិត្ត។

ACLEDA · SAN SOKLI · ស្កេនដោយកម្មវិធីធនាគារណាមួយ ដែលគាំទ្រ KHQR។ នៅលើទូរស័ព្ទ ចុច «ទាញយក QR» រួចជ្រើសរូបនេះក្នុងកម្មវិធីធនាគារ។ សូមអរគុណយ៉ាងជ្រាលជ្រៅ!

សូមអរគុណដល់ Rattanak ដែលបានចូលរួមគាំទ្រ KhmerMath។

ប្រភព និងអាជ្ញាប័ណ្ណ

លក្ខខណ្ឌប្រើប្រាស់

គេហទំព័រនេះ ឥតគិតថ្លៃសម្រាប់សិស្ស និងគ្រូ។ វាជាគម្រោងអប់រំឯករាជ្យ មិនមែនជាគេហទំព័រផ្លូវការរបស់ OECD, PISA ឬក្រសួងអប់រំ យុវជន និងកីឡាទេ។ PISA ជាពាណិជ្ជសញ្ញារបស់ OECD។

ខ្លឹមសាររបស់ OECD

ផ្នែកដែលបកប្រែ និងសម្របពី OECD (2023), PISA 2022 Assessment and Analytical Framework, OECD Publishing, Paris, https://doi.org/10.1787/dfe0bf9c-en ត្រូវបានចែកចាយក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 3.0 IGO។ ការបកប្រែមិនមែនធ្វើដោយ OECD ទេ ហើយមិនត្រូវចាត់ទុកជាការបកប្រែផ្លូវការឡើយ។ ព័ត៌មានលម្អិត៖ ប្រភព និងអាជ្ញាប័ណ្ណនៃសៀវភៅ។

ខ្លឹមសាររបស់គម្រោង

អត្ថបទ លំហាត់ដើមតាមបែប PISA ចម្លើយ និងរូបភាពរបស់គម្រោង ជាស្នាដៃរបស់ក្រុមការងារ។ រូបភាពអេក្រង់នៅលើទំព័រនេះ ថតពីគេហទំព័រ pisa.khmermath.org និង cba.khmermath.org ផ្ទាល់។

ការរាប់អ្នកចូលមើល

គេហទំព័រទាំងបីរាប់ចំនួនអ្នកចូលមើល និងប្រទេសរបស់ពួកគេ (តាម Cloudflare)។ យើងរក្សាទុកតែចំនួនតាមប្រទេស និងតាមថ្ងៃ មិនរក្សាទុកអាសយដ្ឋាន IP ឈ្មោះ ឬព័ត៌មានផ្ទាល់ខ្លួនណាមួយទេ។ ឃុកឃី km_day ផ្ទុកតែកាលបរិច្ឆេទថ្ងៃនេះ ដើម្បីកុំឱ្យរាប់អ្នកដដែលច្រើនដងក្នុងមួយថ្ងៃ។ ទង់ជាតិបង្ហាញពី flag-icons (MIT)។

ពាណិជ្ជកម្ម Google (AdSense)

ដើម្បីជួយគាំទ្ធថ្លៃឈ្មោះដែន និងការបង្ហោះ ទំព័រមួយចំនួននៅ khmermath.org អាចបង្ហាញពាណិជ្ជកម្មតាម Google AdSense។ Google អាចប្រើឃុកឃី ឬឧបករណ៍សម្គាល់ដើម្បីបង្ហាញពាណិជ្ជកម្មដែលពាក់ព័ន្ធ — សូមមើល របៀប Google ប្រើឃុកឃី និង ការកំណត់ពាណិជ្ជកម្ម Google។ Publisher ID៖ pub-5673280128038980 · ads.txt · គោលការណ៍ភាពឯកជនពេញលេញ។

ខ្លឹមសារដែលបកប្រែពី OECD នៅក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA (មិនរកប្រាក់ចំណេញ) មិនត្រូវបានដាក់ឱ្យមានពាណិជ្ជកម្មដោយផ្ទាល់លើទំព័រទាំងនោះទេ — សូមមើល អាជ្ញាប័ណ្ណសៀវភៅ PISA។

ពុម្ពអក្សរ

Kantumruy Pro — SIL Open Font License 1.1 (OFL)។