1. ទំព័រដើម
  2. PISA

PISA និងអក្ខរកម្មគណិតវិទ្យា

PISA មិនសួរថាសិស្សចាំរូបមន្តបានប៉ុន្មានទេ តែវាយតម្លៃថា សិស្សអាចយកគណិតវិទ្យាទៅដោះស្រាយបញ្ហាក្នុងជីវិតជាក់ស្ដែងបានកម្រិតណា។

PISA ជាអ្វី?

កម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស

PISA (Programme for International Student Assessment) គឺជាកម្មវិធីវាយតម្លៃរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៧។ វដ្តដំបូងបានដំណើរការក្នុងឆ្នាំ ២០០០ ដោយមានប្រទេស និងតំបន់សេដ្ឋកិច្ចចំនួន ៣២ ចូលរួម។

PISA ពុំមែនជាកម្មវិធីសិក្សាថ្មីឡើយ។ មេរៀនដដែលក្នុងសៀវភៅសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅតែជាមូលដ្ឋាន តែសំណួរប្ដូរមកជាស្ថានភាពជាក់ស្ដែង ដែលទាមទារការគិតហេតុផល និងការដោះស្រាយបញ្ហា។

OECD

ជាអ្នករៀបចំ និងដឹកនាំកម្មវិធី PISA

សិស្សអាយុ ១៥ ឆ្នាំ

ជាក្រុមសិស្សដែល PISA វាយតម្លៃ

៣ មុខវិជ្ជាស្នូល

អំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ

២០០០

វដ្តដំបូង មាន ៣២ ប្រទេស និងតំបន់សេដ្ឋកិច្ច

ក្របខណ្ឌ PISA ២០២២

គណិតវិទ្យាតាមបែប PISA ត្រូវបានរៀបចំយ៉ាងដូចម្ដេច?

សំណួរនីមួយៗ ភ្ជាប់លំនាំគណិតវិទ្យា ខ្លឹមសារ និងបរិបទជាក់ស្ដែង ហើយការផ្តល់ហេតុផលតាមបែបគណិតវិទ្យា ស្ថិតនៅចំកណ្ដាល។

លំនាំគណិតវិទ្យា

  • ការផ្តល់ហេតុផលតាមបែបគណិតវិទ្យាស្នូលនៃក្របខណ្ឌ
  • បម្លែងបញ្ហាជាទម្រង់គណិតវិទ្យាFormulate
  • អនុវត្តគណិតវិទ្យាEmploy
  • បកស្រាយ និងវាយតម្លៃInterpret and Evaluate

ខ្លឹមសារគណិតវិទ្យា

  • បរិមាណQuantity
  • ភាពមិនច្បាស់ និងទិន្នន័យUncertainty and Data
  • បម្រែបម្រួល និងទំនាក់ទំនងChange and Relationships
  • លំហ និងទ្រង់ទ្រាយSpace and Shape

បរិបទ

  • បរិបទបុគ្គលPersonal
  • បរិបទការងារOccupational
  • បរិបទសង្គមSocietal
  • បរិបទវិទ្យាសាស្ត្រScientific
កម្ពុជា និង PISA

ដំណើររបស់កម្ពុជាជាមួយ PISA

PISA វាយតម្លៃថា សិស្សអាចយកចំណេះដឹងគណិតវិទ្យា ទៅប្រើក្នុងស្ថានភាពជាក់ស្ដែងបានកម្រិតណា។

  1. ២០១៧

    ក្រសួងអប់រំ យុវជន និងកីឡា សម្រេចអនុវត្តកម្មវិធី PISA-D (PISA for Development)។

  2. ២០១៨

    ធ្វើតេស្ត PISA-D ជាក់ស្ដែង រួមជាមួយប្រទេសចំនួន ៩ ទៀត។

  3. ២០១៩

    ថ្ងៃទី ១៨ ខែមករា ក្រសួងប្រកាសសម្រេចចូលរួមកម្មវិធី PISA។

  4. ២០២២

    ចូលរួម PISA ជាផ្លូវការជាលើកដំបូង ក្នុងចំណោម ៨១ ប្រទេស។

  5. ២០២៥

    បន្តចូលរួមវដ្ត PISA ២០២៥ (៩១ ប្រទេស និងតំបន់សេដ្ឋកិច្ច)។ ពិន្ទុមធ្យមគណិតវិទ្យាកើនដល់ ៣៦៦។

  6. ២០២៩

    វដ្តបន្ទាប់ — ត្រៀមសិស្សឱ្យស៊ាំនឹងការគិតបែប PISA និងការធ្វើតេស្តលើកុំព្យូទ័រ។

ពិន្ទុមធ្យមរបស់សិស្សកម្ពុជា

តាមមុខវិជ្ជា និងវដ្តវាយតម្លៃ

+៤១ពិន្ទុគណិតវិទ្យា ពីឆ្នាំ ២០១៨ (៣២៥) ដល់ឆ្នាំ ២០២៥ (៣៦៦)
  • អំណាន
  • គណិតវិទ្យា
  • វិទ្យាសាស្ត្រ
ប្រភព៖ ខិត្តប័ណ្ណលទ្ធផល PISA ២០២៥ របស់កម្ពុជា (ក្រសួងអប់រំ យុវជន និងកីឡា) ដកស្រង់ក្នុងសៀវភៅ PISA ជំពូកទី ១។ ឆ្នាំ ២០១៨ ជាតេស្ត PISA-D។ អ័ក្សចាប់ពី ០។

សម្គាល់៖ គេហទំព័រ និងសៀវភៅនេះ ជាឯកសារអប់រំឯករាជ្យ មិនមែនជាការបោះពុម្ពផ្សាយផ្លូវការរបស់ OECD ឬ PISA ឬក្រសួងអប់រំ យុវជន និងកីឡាទេ។ ខ្លឹមសារដែលសម្របពីក្របខណ្ឌរបស់ OECD ត្រូវបានចែកចាយក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 3.0 IGO — មើលប្រភព និងអាជ្ញាប័ណ្ណ។