1. ទំព័រដើម
  2. ថ្នាក់ទី ១២
  3. មេរៀន
  4. ជំពូកទី ២ · មេរៀនទី ១
១
ជំពូកទី ២ : លីមីត · មេរៀនទី ១

លីមីតនៃអនុគមន៍

ឧទាហរណ៍ ៥០ប្រតិបត្តិ ១៦

ជំពូកទី 2 លីមីត   យើងបានសិក្សារួចមកហើយនៅថ្នាក់ទី \(\displaystyle 11\) ពីបញ្ហាគ្រឹះនៃលីមីត និងប្រមាណវិធីលើលីមីតរបស់អនុគមន៍ពីជគណិត ។ នៅក្នុងជំពូកនេះ គេនឹងសិក្សាលីមីតនៃអនុគមន៍មិនពីជគណិត ដូចជាអនុគមន៍ត្រីកោណមាត្រ អនុគមន៍អិចស្ប៉ូណង់ស្យែល អនុគមន៍លោការីត និងសិក្សាអនុគមន៍ជាប់ ។ បន្ទាប់ពីទទួលបានបញ្ញាត្តិនៃលីមីតនិងបំណិនក្នុងការគណនាលីមីតនិងភាពជាប់នៃអនុគមន៍ទាំងនោះមក គេអាចប្រើប្រាស់ចំណេះដឹងនេះ ក្នុងការសិក្សាអថេរភាព និងសង់ក្រាបនៃអនុគមន៍ រកអាស៊ីមតូត ហើយឈានទៅប្រើក្រាបតាងអនុគមន៍សម្រាប់ដោះស្រាយសមីការ និងវិសមីការមួយចំនួនទៀតផង ។

✓វត្ថុបំណង
  1. បង្ហាញលីមីតដោយប្រើនិយមន័យ
  2. គណនាលីមីតនៃអនុគមន៍អសនិទាន និងអនុគមន៍បណ្ដាក់
  3. គណនាលីមីតនៃអនុគមន៍មិនពីជគណិត ។

1. លីមីតនៃអនុគមន៍ត្រង់ចំនួនកំណត់ និងអនន្ត

1.1. លីមីតនៃអនុគមន៍ត្រង់ចំនួនកំណត់

ឧទាហរណ៍ 1 : \(\displaystyle f\) ជាអនុគមន៍កំណត់ចំពោះ \(\displaystyle x \in \mathbb{R} - \{1\}\) ដោយ \(\displaystyle f(x) = \dfrac{2x^2 + x - 3}{x - 1}\) ។ ចំពោះ \(\displaystyle x \ne 1\) គេបាន \(\displaystyle f(x) = \dfrac{(2x + 3)(x - 1)}{x - 1} = 2x + 3\) ។

គេមាន

\(\displaystyle x\)\(\displaystyle 0{,}9\)\(\displaystyle 0{,}99\)\(\displaystyle 0{,}999\)\(\displaystyle 0{,}9999\)\(\displaystyle 1\)\(\displaystyle 1{,}0001\)\(\displaystyle 1{,}001\)\(\displaystyle 1{,}01\)\(\displaystyle 1{,}1\)
\(\displaystyle f(x)\)\(\displaystyle 4{,}8\)\(\displaystyle 4{,}98\)\(\displaystyle 4{,}998\)\(\displaystyle 4{,}9998\)\(\displaystyle 5{,}0002\)\(\displaystyle 5{,}002\)\(\displaystyle 5{,}02\)\(\displaystyle 5{,}2\)

(\(\displaystyle x\) ខិតជិត \(\displaystyle 1\) ពីខាងឆ្វេង \(\displaystyle \Rightarrow\) \(\displaystyle f(x)\) ខិតជិត \(\displaystyle 5\) ពីខាងឆ្វេង ; \(\displaystyle x\) ខិតជិត \(\displaystyle 1\) ពីខាងស្ដាំ \(\displaystyle \Rightarrow\) \(\displaystyle f(x)\) ខិតជិត \(\displaystyle 5\) ពីខាងស្ដាំ) ។

តាមតារាងតម្លៃលេខ បើ \(\displaystyle x\) ខិតជិត \(\displaystyle 1\) ពីខាងឆ្វេង និង \(\displaystyle 1\) ពីខាងស្ដាំ នោះ \(\displaystyle f(x)\) ខិតជិត \(\displaystyle 5\) ។ គេថា អនុគមន៍ \(\displaystyle f\) មានលីមីត \(\displaystyle 5\) កាលណា \(\displaystyle x\) ខិតជិត \(\displaystyle 1\) ។ គេកំណត់សរសេរ \(\displaystyle \displaystyle\lim_{x \to 1} f(x) = \lim_{x \to 1}(2x + 3) = 5\) ។

ម្យ៉ាងទៀត \(\displaystyle x\) ខិតជិត \(\displaystyle 1\) កាលណា \(\displaystyle |x - 1|\) មានតម្លៃតូចជាងគ្រប់ចំនួនវិជ្ជមាន ។ មានន័យថា \(\displaystyle x\) ស្ថិតនៅក្នុងចន្លោះមួយដែលមានប្រវែងស្ទើរតែសូន្យដែលមាន \(\displaystyle 1\) ជាចំណុចកណ្ដាល ។ ចម្ងាយរវាង \(\displaystyle f(x)\) និង \(\displaystyle 5\) អាចតូចបំផុតដែលយើងចង់បានស្របតាមលក្ខខណ្ឌនៃ \(\displaystyle x\) ខិតជិត \(\displaystyle 1\) ។

ឧបមាថា \(\displaystyle x\) ខិតជិត \(\displaystyle 1\) នោះគេបាន

  • បើ \(\displaystyle |x - 1| < 0{,}1\) នោះ \(\displaystyle |f(x) - 5| < 0{,}2\)
  • បើ \(\displaystyle |x - 1| < 0{,}01\) នោះ \(\displaystyle |f(x) - 5| < 0{,}02\)
  • បើ \(\displaystyle |x - 1| < 0{,}001\) នោះ \(\displaystyle |f(x) - 5| < 0{,}002\)

ជាទូទៅ តាង \(\displaystyle 0{,}2, 0{,}02, 0{,}002, \dots\) ដោយ \(\displaystyle \varepsilon\) (អ៊ិបស៊ីឡូន) ។ គេមាន \(\displaystyle |f(x) - 5| = |(2x + 3 - 5)| = 2|x - 1|\) ។ \(\displaystyle |f(x) - 5| < \varepsilon\) នាំឱ្យ \(\displaystyle 2|x - 1| < \varepsilon\) ឬ \(\displaystyle |x - 1| < \dfrac{\varepsilon}{2}\) ។

បើគេយក \(\displaystyle \delta\) ដែល \(\displaystyle \delta = \dfrac{\varepsilon}{2}\) នោះគេបាន \(\displaystyle \varepsilon > 0\) មាន \(\displaystyle \delta > 0\) ដែល \(\displaystyle |x - 1| < \delta\) នាំឱ្យ \(\displaystyle |f(x) - 5| < \varepsilon\) ។ គេថា \(\displaystyle f(x)\) ខិតជិត \(\displaystyle 5\) ឬមានលីមីត \(\displaystyle 5\) កាលណា \(\displaystyle x\) ខិតជិត \(\displaystyle 1\) ។ គេកំណត់សរសេរ \(\displaystyle \displaystyle\lim_{x \to 1} f(x) = 5\) ។

និយមន័យ   អនុគមន៍ \(\displaystyle f\) មានលីមីតស្មើនឹង \(\displaystyle L\) កាលណា \(\displaystyle x\) ខិតជិត \(\displaystyle a\) បើចំពោះគ្រប់ចំនួន \(\displaystyle \varepsilon > 0\) មានចំនួន \(\displaystyle \delta > 0\) ដែល \(\displaystyle 0 < |x - a| < \delta\) នាំឱ្យ \(\displaystyle |f(x) - L| < \varepsilon\) ។ គេសរសេរ \(\displaystyle \displaystyle\lim_{x \to a} f(x) = L\) ។

ឧទាហរណ៍ 2 : គេមានអនុគមន៍ \(\displaystyle f\) កំណត់ដោយ \(\displaystyle f(x) = \dfrac{3}{x - 2}\) ។ អនុគមន៍កំណត់ចំពោះគ្រប់ \(\displaystyle x \in \mathbb{R} - \{2\}\) ។ ពិនិត្យមើលតារាងតម្លៃលេខខាងក្រោម ៖

\(\displaystyle x\)\(\displaystyle 1{,}5\)\(\displaystyle 1{,}9\)\(\displaystyle 1{,}99\)\(\displaystyle 1{,}999\)\(\displaystyle 2\)\(\displaystyle 2{,}001\)\(\displaystyle 2{,}01\)\(\displaystyle 2{,}1\)\(\displaystyle 2{,}5\)
\(\displaystyle f(x)\)\(\displaystyle -6\)\(\displaystyle -30\)\(\displaystyle -300\)\(\displaystyle -3000\)\(\displaystyle 3000\)\(\displaystyle 300\)\(\displaystyle 30\)\(\displaystyle 6\)

(\(\displaystyle f(x)\) តូចទៅៗគ្មានទីបញ្ចប់ កាលណា \(\displaystyle x\) ខិតជិត \(\displaystyle 2\) ពីខាងឆ្វេង ; \(\displaystyle f(x)\) ធំទៅៗគ្មានទីបញ្ចប់ កាលណា \(\displaystyle x\) ខិតជិត \(\displaystyle 2\) ពីខាងស្ដាំ) ។

តាមតារាងតម្លៃលេខ គេសង្កេតឃើញថា \(\displaystyle f(x)\) មានតម្លៃអវិជ្ជមានកាន់តែតូចទៅៗគ្មានទីបញ្ចប់ កាលណា \(\displaystyle x\) ខិតជិត \(\displaystyle 2\) ពីខាងឆ្វេង និង \(\displaystyle f(x)\) មានតម្លៃវិជ្ជមាន ហើយកាន់តែធំទៅៗគ្មានទីបញ្ចប់ កាលណា \(\displaystyle x\) ខិតជិត \(\displaystyle 2\) ពីខាងស្ដាំ ។ គេសរសេរ \(\displaystyle \displaystyle\lim_{x \to 2^-} f(x) = \lim_{x \to 2^-}\dfrac{3}{x - 2} = -\infty\) និង \(\displaystyle \displaystyle\lim_{x \to 2^+} f(x) = \lim_{x \to 2^+}\dfrac{3}{x - 2} = +\infty\) ។ ដូច្នេះតម្លៃនៃ \(\displaystyle f(x)\) កើនឬចុះគ្មានទីបញ្ចប់ កាលណា \(\displaystyle x\) ខិតជិត \(\displaystyle a\) លីមីត \(\displaystyle f\) ហៅថា លីមីតអនន្ត ។

និយមន័យ   គេថាអនុគមន៍ \(\displaystyle f\) ខិតទៅជិត \(\displaystyle +\infty\) ឬ \(\displaystyle -\infty\) កាលណា \(\displaystyle x\) ខិតជិត \(\displaystyle a\) បើចំពោះគ្រប់ចំនួន \(\displaystyle M > 0\) មាន \(\displaystyle \delta > 0\) ដែល \(\displaystyle 0 < |x - a| < \delta\) នាំឱ្យ \(\displaystyle f(x) > M\) ឬ \(\displaystyle f(x) < -M\) ។ គេសរសេរ \(\displaystyle \displaystyle\lim_{x \to a} f(x) = +\infty\) ឬ \(\displaystyle \displaystyle\lim_{x \to a} f(x) = -\infty\) ។

១លំហាត់គំរូ ១

\(\displaystyle f\) ជាអនុគមន៍កំណត់ដោយ \(\displaystyle f(x) = 2 + 5x\) ។ គេដឹងថា \(\displaystyle \displaystyle\lim_{x \to -2}(2 + 5x) = -8\) ។ រកចំនួន \(\displaystyle \alpha > 0\) ដោយស្គាល់ចំនួន \(\displaystyle \varepsilon = 0{,}002\) ដែល \(\displaystyle 0 < |x + 2| < \alpha\) នាំឱ្យ \(\displaystyle |f(x) - (-8)| < \varepsilon\) ។

ដំណោះស្រាយ

គេមាន \(\displaystyle |f(x) - (-8)| < 0{,}002\) គឺ \(\displaystyle |2 + 5x + 8| < 0{,}002\), \(\displaystyle |5x + 10| < 0{,}002\), \(\displaystyle 5|x + 2| < 0{,}002\), \(\displaystyle |x + 2| < \dfrac{0{,}002}{5} = 0{,}0004 = \alpha\) ។ ដូច្នេះ \(\displaystyle \alpha = 0{,}0004\) ។

២លំហាត់គំរូ ២

គេមានអនុគមន៍ \(\displaystyle f\) កំណត់ដោយ \(\displaystyle f(x) = \dfrac{2x + 1}{x - 1}\) ។ បង្ហាញថា \(\displaystyle \displaystyle\lim_{x \to 1^+} f(x) = +\infty\) ។

ដំណោះស្រាយ

\(\displaystyle f(x) = \dfrac{2x + 1}{x - 1} = 2 + \dfrac{3}{x - 1}\) ។ កំណត់ចំនួន \(\displaystyle M > 0\) ដែល \(\displaystyle f(x) > M\) ។ ដើម្បីឱ្យ \(\displaystyle f(x) > M\) យើងត្រូវតែឱ្យ \(\displaystyle \dfrac{3}{x - 1} > M\) ។ \(\displaystyle \dfrac{3}{x - 1} > M\) និង \(\displaystyle x > 1\) នាំឱ្យ \(\displaystyle 0 < x - 1 < \dfrac{3}{M}\) ឬ \(\displaystyle 1 < x < \dfrac{3}{M} + 1\) ។ ចំពោះគ្រប់ចំនួន \(\displaystyle M > 0\) មាន \(\displaystyle \alpha = \dfrac{3}{M} > 0\) ដែល \(\displaystyle 0 < |x - 1| < \alpha\) នាំឱ្យ \(\displaystyle \displaystyle\lim_{x \to 1^+} f(x) = +\infty\) ។

✎ប្រតិបត្តិ

ដោយប្រើនិយមន័យ ចូរបង្ហាញថា ក. \(\displaystyle \displaystyle\lim_{x \to 2}\sqrt{x} = \sqrt{2}\) ខ. \(\displaystyle \displaystyle\lim_{x \to 0^-}\dfrac{1}{x} = -\infty\) ។

មើលចម្លើយ

ក. ចំពោះ \(\displaystyle \varepsilon > 0\) គេមាន \(\displaystyle |\sqrt{x} - \sqrt{2}| = \dfrac{|x - 2|}{\sqrt{x} + \sqrt{2}} \le \dfrac{|x - 2|}{\sqrt{2}}\) (ព្រោះ \(\displaystyle \sqrt{x} \ge 0\)) ។ ដូច្នេះបើយក \(\displaystyle \delta = \sqrt{2}\,\varepsilon\) នោះ \(\displaystyle 0 < |x - 2| < \delta\) នាំឱ្យ \(\displaystyle |\sqrt{x} - \sqrt{2}| < \varepsilon\) ដូច្នេះ \(\displaystyle \displaystyle\lim_{x \to 2}\sqrt{x} = \sqrt{2}\) ។
ខ. ចំពោះ \(\displaystyle M > 0\) យក \(\displaystyle \delta = \dfrac{1}{M}\) ។ បើ \(\displaystyle -\delta < x < 0\) នោះ \(\displaystyle 0 < -x < \dfrac{1}{M}\) ដូច្នេះ \(\displaystyle \dfrac{1}{-x} > M\) គឺ \(\displaystyle \dfrac{1}{x} < -M\) ។ ដូច្នេះ \(\displaystyle \displaystyle\lim_{x \to 0^-}\dfrac{1}{x} = -\infty\) ។

1.2. លីមីតនៃអនុគមន៍នៅត្រង់អនន្ត

ឧទាហរណ៍ 1 : គេមានអនុគមន៍ \(\displaystyle y = f(x) = \dfrac{1}{x}\) និងតារាងតម្លៃលេខដូចខាងក្រោម ៖

\(\displaystyle x\)\(\displaystyle 10\)\(\displaystyle 100\)\(\displaystyle 1000\)\(\displaystyle 10000\)
\(\displaystyle y\)\(\displaystyle 0{,}1\)\(\displaystyle 0{,}01\)\(\displaystyle 0{,}001\)\(\displaystyle 0{,}0001\)
\(\displaystyle x\)\(\displaystyle -10\)\(\displaystyle -100\)\(\displaystyle -1000\)\(\displaystyle -10000\)
\(\displaystyle y\)\(\displaystyle -0{,}1\)\(\displaystyle -0{,}01\)\(\displaystyle -0{,}001\)\(\displaystyle -0{,}0001\)

ក. គេសង្កេតឃើញថា កាលណា \(\displaystyle x\) យកតម្លៃវិជ្ជមាន ហើយកាន់តែធំទៅៗគ្មានទីបញ្ចប់ នោះ \(\displaystyle \dfrac{1}{x}\) មានតម្លៃវិជ្ជមាន ហើយកាន់តែតូចទៅៗស្ទើរតែសូន្យ ។ ដូច្នេះ \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{1}{x} = 0\) ។
ខ. គេសង្កេតឃើញថា កាលណា \(\displaystyle x\) យកតម្លៃអវិជ្ជមាន ហើយកាន់តែតូចទៅៗគ្មានទីបញ្ចប់ នោះ \(\displaystyle \dfrac{1}{x}\) មានតម្លៃអវិជ្ជមាន ហើយកាន់តែជិតស្មើនឹងសូន្យ ។ ដូច្នេះ \(\displaystyle \displaystyle\lim_{x \to -\infty}\dfrac{1}{x} = 0\) ។

និយមន័យ   អនុគមន៍ \(\displaystyle f\) មានលីមីតស្មើនឹង \(\displaystyle L\) កាលណា \(\displaystyle x\) ខិតទៅ \(\displaystyle +\infty\) ឬ \(\displaystyle -\infty\) បើចំពោះគ្រប់ចំនួន \(\displaystyle \varepsilon > 0\) មាន \(\displaystyle N > 0\) ដែល \(\displaystyle x > N\) ឬ \(\displaystyle x < -N\) នាំឱ្យ \(\displaystyle |f(x) - L| < \varepsilon\) ។ គេសរសេរ \(\displaystyle \displaystyle\lim_{x \to +\infty} f(x) = L\) ឬ \(\displaystyle \displaystyle\lim_{x \to -\infty} f(x) = L\) ។

ឧទាហរណ៍ 2 : បង្ហាញថា អនុគមន៍ \(\displaystyle y = x^2\) ខិតទៅ \(\displaystyle +\infty\) កាលណា \(\displaystyle x\) ខិតទៅ \(\displaystyle +\infty\) ។

គេស្រាយបញ្ជាក់ថា គ្រប់ \(\displaystyle M > 0\) មាន \(\displaystyle N > 0\) ដែល \(\displaystyle x > N\) នាំឱ្យ \(\displaystyle x^2 > M\) ។ កំណត់យក \(\displaystyle M > 0\) ដែល \(\displaystyle x^2 > M\) ដើម្បីឱ្យបាន \(\displaystyle x^2 > M\) យើងត្រូវយក \(\displaystyle x > \sqrt{M}\) ។ ដូច្នេះ គ្រប់ \(\displaystyle M > 0\) មាន \(\displaystyle N = \sqrt{M}\) ដែល \(\displaystyle x > N\) នាំឱ្យ \(\displaystyle x^2 > M\) ។ តាមនិយមន័យ គេបាន \(\displaystyle \displaystyle\lim_{x \to +\infty} y = +\infty\) ។

និយមន័យ

  • អនុគមន៍ \(\displaystyle f\) មានលីមីត \(\displaystyle +\infty\) កាលណា \(\displaystyle x\) ខិតទៅ \(\displaystyle +\infty\) បើចំពោះគ្រប់ \(\displaystyle M > 0\) មាន \(\displaystyle N > 0\) ដែល \(\displaystyle x > N\) នាំឱ្យ \(\displaystyle f(x) > M\) ។ គេសរសេរ \(\displaystyle \displaystyle\lim_{x \to +\infty} f(x) = +\infty\) ។
  • អនុគមន៍ \(\displaystyle f\) មានលីមីត \(\displaystyle +\infty\) កាលណា \(\displaystyle x\) ខិតទៅ \(\displaystyle -\infty\) បើចំពោះគ្រប់ \(\displaystyle M > 0\) មាន \(\displaystyle N > 0\) ដែល \(\displaystyle x < -N\) នាំឱ្យ \(\displaystyle f(x) > M\) ។ គេសរសេរ \(\displaystyle \displaystyle\lim_{x \to -\infty} f(x) = +\infty\) ។
១លំហាត់គំរូ ១

គេមានអនុគមន៍ \(\displaystyle f\) កំណត់ដោយ \(\displaystyle f(x) = \dfrac{4x + 1}{2x + 1}\) ។ បង្ហាញថា \(\displaystyle \displaystyle\lim_{x \to +\infty} f(x) = 2\) និង \(\displaystyle \displaystyle\lim_{x \to -\infty} f(x) = 2\) ។

ដំណោះស្រាយ

កាលណា \(\displaystyle x \ne -\dfrac12\) គេបាន \(\displaystyle f(x) - 2 = \dfrac{4x + 1}{2x + 1} - 2 = \dfrac{-1}{2x + 1}\) នាំឱ្យ \(\displaystyle |f(x) - 2| = \dfrac{1}{|2x + 1|}\) ។ ចំពោះ \(\displaystyle |f(x) - 2| = \dfrac{1}{|2x + 1|} < \varepsilon\), \(\displaystyle \varepsilon > 0\) នាំឱ្យ \(\displaystyle |2x + 1| > \dfrac{1}{\varepsilon}\) ពោលគឺ

\[\begin{cases} 2x + 1 > \dfrac{1}{\varepsilon} \\[1mm] 2x + 1 < -\dfrac{1}{\varepsilon} \end{cases} \text{ ឬ } \begin{cases} x > \dfrac{1}{2\varepsilon} - \dfrac12 \\[1mm] x < -\left(\dfrac{1}{2\varepsilon} + \dfrac12\right) \end{cases}\]

ព្រោះ \(\displaystyle \dfrac{1}{2\varepsilon} > \dfrac{1}{2\varepsilon} - \dfrac12\) ។ \(\displaystyle \varepsilon\) តូចដែលនាំឱ្យ \(\displaystyle \dfrac{1}{2\varepsilon}\) ឬ \(\displaystyle \dfrac{1}{2\varepsilon} + \dfrac12\) ធំ ។ គេបានគ្រប់ \(\displaystyle \varepsilon > 0\) មាន \(\displaystyle A = \dfrac{1}{2\varepsilon} + \dfrac12\) ដែល \(\displaystyle x > A\) ឬ \(\displaystyle x < -A\) នាំឱ្យបាន \(\displaystyle |f(x) - 2| < \varepsilon\) ។ ដូច្នេះ \(\displaystyle \displaystyle\lim_{x \to +\infty} f(x) = 2\) និង \(\displaystyle \displaystyle\lim_{x \to -\infty} f(x) = 2\) ។

២លំហាត់គំរូ ២

គេមានអនុគមន៍ \(\displaystyle f\) កំណត់ដោយ \(\displaystyle f(x) = x^2 - 3x + 10\) ។ ដោយសរសេរត្រីធាតុនេះជារាងកាណូនិក បង្ហាញថាគេអាចរកចំនួន \(\displaystyle A > 0\) ដែល \(\displaystyle |x| > A\) នាំឱ្យ \(\displaystyle f(x) > 10^3\) រួចរកលីមីត \(\displaystyle \displaystyle\lim_{x \to \pm\infty} f(x)\) ។

ដំណោះស្រាយ

គេមាន \(\displaystyle f(x) = x^2 - 3x + 10\) សរសេរ \(\displaystyle f(x)\) ជារាងកាណូនិក \(\displaystyle f(x) = \left(x - \dfrac32\right)^2 + \dfrac{31}{4}\) ។ បើ \(\displaystyle f(x) > 10^3\) ឬ \(\displaystyle \left(x - \dfrac32\right)^2 + \dfrac{31}{4} > 10^3\) គេបាន \(\displaystyle \left(x - \dfrac32\right)^2 > \dfrac{3969}{4}\) ឬ \(\displaystyle \left|x - \dfrac32\right| > \dfrac{63}{2}\) សមមូល \(\displaystyle x - \dfrac32 > \dfrac{63}{2}\) ឬ \(\displaystyle x - \dfrac32 < -\dfrac{63}{2}\) គឺ \(\displaystyle x > 33\) ឬ \(\displaystyle x < -30\) ។ ចំពោះ \(\displaystyle |x| > 33\) (គឺ \(\displaystyle x > 33\) ឬ \(\displaystyle x < -33\)) គេបាន \(\displaystyle f(x) > 1000\) ។ ដូច្នេះ \(\displaystyle \displaystyle\lim_{x \to +\infty} f(x) = +\infty\) និង \(\displaystyle \displaystyle\lim_{x \to -\infty} f(x) = +\infty\) ។

✎ប្រតិបត្តិ

បង្ហាញថា ក. \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{2x + 1}{x - 1} = 2\) ខ. \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{2x - x^2}{3x + 5} = -\infty\) ។

មើលចម្លើយ

ក. \(\displaystyle \dfrac{2x + 1}{x - 1} - 2 = \dfrac{3}{x - 1}\) ។ ចំពោះ \(\displaystyle \varepsilon > 0\) បើ \(\displaystyle x > 1 + \dfrac{3}{\varepsilon}\) នោះ \(\displaystyle \left|\dfrac{3}{x - 1}\right| < \varepsilon\) ដូច្នេះ \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{2x + 1}{x - 1} = 2\) ។
ខ. \(\displaystyle \dfrac{2x - x^2}{3x + 5}\) ចែកថា \(\displaystyle x\) ធំ ៖ \(\displaystyle \dfrac{2x - x^2}{3x + 5} = \dfrac{x(2 - x)}{3x + 5}\) ។ ចំពោះ \(\displaystyle x > 2\) គេបាន \(\displaystyle \dfrac{x(x - 2)}{3x + 5} \ge \dfrac{x(x - 2)}{5x} = \dfrac{x - 2}{5}\) (ព្រោះ \(\displaystyle 3x + 5 \le 5x\) កាលណា \(\displaystyle x \ge 5/2\)) ។ ចំពោះ \(\displaystyle M > 0\) យក \(\displaystyle N = \max\left(\dfrac52,\ 5M + 2\right)\) នោះ \(\displaystyle x > N\) នាំឱ្យ \(\displaystyle \dfrac{x - 2}{5} > M\) គឺ \(\displaystyle \dfrac{2x - x^2}{3x + 5} < -M\) ។ ដូច្នេះ \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{2x - x^2}{3x + 5} = -\infty\) ។

1.3. ប្រមាណវិធីលើលីមីត

បើ \(\displaystyle \displaystyle\lim_{x \to a} f(x) = L\), \(\displaystyle \displaystyle\lim_{x \to a} g(x) = M\), \(\displaystyle \displaystyle\lim_{x \to a} h(x) = N\) ហើយ \(\displaystyle L, M, N\) ជាចំនួនពិត ។ គេបាន

  1. \(\displaystyle \displaystyle\lim_{x \to a}[f(x) \pm g(x)] = L \pm M\) (ដែល \(\displaystyle a\) អាចជាចំនួនកំណត់ឬអនន្ត)
  2. \(\displaystyle \displaystyle\lim_{x \to a}[f(x) + g(x) - h(x)] = L + M - N\)
  3. \(\displaystyle \displaystyle\lim_{x \to a} kf(x) = kL\), \(\displaystyle k\) ជាចំនួនថេរ
  4. \(\displaystyle \displaystyle\lim_{x \to a}[f(x) \cdot g(x) \cdot h(x)] = L \cdot M \cdot N\)
  5. \(\displaystyle \displaystyle\lim_{x \to a}\dfrac{f(x)}{g(x)} = \dfrac{\lim_{x \to a} f(x)}{\lim_{x \to a} g(x)} = \dfrac{L}{M}\) ដែល \(\displaystyle M \ne 0\), \(\displaystyle g(a) \ne 0\)
  6. \(\displaystyle \displaystyle\lim_{x \to a}[f(x)]^n = L^n\) ដែល \(\displaystyle n\) ជាចំនួនគត់វិជ្ជមាន ។
១លំហាត់គំរូ ១

គណនាលីមីតខាងក្រោម ៖ ក. \(\displaystyle \displaystyle\lim_{x \to -1}(3x^3 - 4x + 8)\) ខ. \(\displaystyle \displaystyle\lim_{x \to -4} 5x^3\) គ. \(\displaystyle \displaystyle\lim_{x \to 1}\dfrac{x^2 - 1}{x^2 - 3x + 2}\) ។

ដំណោះស្រាយ


ក. \(\displaystyle \displaystyle\lim_{x \to -1}(3x^3 - 4x + 8) = 3\left(\lim_{x \to -1} x\right)^3 - 4\left(\lim_{x \to -1} x\right) + 8 = 3(-1)^3 - 4(-1) + 8 = 9\) ។
ខ. \(\displaystyle \displaystyle\lim_{x \to -4} 5x^3 = 5\left(\lim_{x \to -4} x\right)^3 = 5(-4)^3 = -320\) ។
គ. \(\displaystyle \dfrac{x^2 - 1}{x^2 - 3x + 2} = \dfrac{(x - 1)(x + 1)}{(x - 1)(x - 2)} = \dfrac{x + 1}{x - 2}\) ។ គេបាន \(\displaystyle \displaystyle\lim_{x \to 1}\dfrac{x^2 - 1}{x^2 - 3x + 2} = \dfrac{\lim_{x \to 1}(x + 1)}{\lim_{x \to 1}(x - 2)} = \dfrac{2}{-1} = -2\) ។

២លំហាត់គំរូ ២

កំណត់តម្លៃ \(\displaystyle a\) ដើម្បីឱ្យ \(\displaystyle \displaystyle\lim_{x \to 1}\dfrac{x^2 - ax + 1}{x - 1}\) ជាចំនួនថេរ ។ គណនាលីមីតនេះ ។

ដំណោះស្រាយ

ដោយ \(\displaystyle \displaystyle\lim_{x \to 1}(x - 1) = 0\) ដើម្បីឱ្យ \(\displaystyle \displaystyle\lim_{x \to 1}\dfrac{x^2 - ax + 1}{x - 1}\) ជាចំនួនថេរ លុះត្រាតែ \(\displaystyle \displaystyle\lim_{x \to 1}(x^2 - ax + 1) = 0\) គឺ \(\displaystyle 1^2 - a \cdot 1 + 1 = 0\), \(\displaystyle 2 - a = 0\) នាំឱ្យ \(\displaystyle a = 2\) ។ ដូច្នេះ \(\displaystyle \displaystyle\lim_{x \to 1}\dfrac{x^2 - ax + 1}{x - 1} = \lim_{x \to 1}\dfrac{x^2 - 2x + 1}{x - 1} = \lim_{x \to 1}\dfrac{(x - 1)^2}{x - 1} = \lim_{x \to 1}(x - 1) = 0\) ។

✎ប្រតិបត្តិ

ក. គណនាលីមីត \(\displaystyle \displaystyle\lim_{x \to 1}\dfrac{x^2 - 3x + 2}{x - 1}\) ខ. កំណត់តម្លៃ \(\displaystyle a\) និង \(\displaystyle b\) ដើម្បីបំពេញលក្ខខណ្ឌ \(\displaystyle \displaystyle\lim_{x \to -2}\dfrac{x^2 + ax - 6}{2x^2 + 3x - 2} = b\) ។

មើលចម្លើយ

ក. \(\displaystyle \dfrac{x^2 - 3x + 2}{x - 1} = \dfrac{(x - 1)(x - 2)}{x - 1} = x - 2\) ដូច្នេះលីមីត \(\displaystyle = 1 - 2 = -1\) ។
ខ. ភាគបែងមានសូន្យ \(\displaystyle 2(-2)^2 + 3(-2) - 2 = 0\) ដូច្នេះត្រូវមាន \(\displaystyle 4 - 2a - 6 = 0\) គឺ \(\displaystyle a = -1\) ។ \(\displaystyle \dfrac{x^2 - x - 6}{2x^2 + 3x - 2} = \dfrac{(x - 3)(x + 2)}{(2x - 1)(x + 2)} = \dfrac{x - 3}{2x - 1} \to \dfrac{-5}{-5} = 1\) ។ ដូច្នេះ \(\displaystyle a = -1\) និង \(\displaystyle b = 1\) ។

2. លីមីតនៃអនុគមន៍អសនិទាន

ឧទាហរណ៍ 1 : គេឱ្យអនុគមន៍ \(\displaystyle y = f(x) = \sqrt{x}\) និងតារាងតម្លៃលេខដូចខាងក្រោម ៖

\(\displaystyle x\)\(\displaystyle 1{,}99\)\(\displaystyle 1{,}999\)\(\displaystyle 1{,}9999\)\(\displaystyle 2{,}0001\)\(\displaystyle 2{,}001\)\(\displaystyle 2{,}01\)
\(\displaystyle y = \sqrt{x}\)\(\displaystyle 1{,}4107\)\(\displaystyle 1{,}4139\)\(\displaystyle 1{,}4142\)\(\displaystyle 1{,}4142\)\(\displaystyle 1{,}4146\)\(\displaystyle 1{,}4177\)

តាមតារាងតម្លៃលេខ និងក្រាប បើ \(\displaystyle x\) ខិតជិត \(\displaystyle 2\) ខាងឆ្វេង និងខិតជិត \(\displaystyle 2\) ខាងស្ដាំ នោះ \(\displaystyle f(x)\) ខិតជិត \(\displaystyle \sqrt{2}\) ។ គេថា \(\displaystyle f(x)\) មានលីមីតស្មើនឹង \(\displaystyle \sqrt{2}\) កាលណា \(\displaystyle x\) ខិតជិត \(\displaystyle 2\) ។ គេកំណត់សរសេរ \(\displaystyle \displaystyle\lim_{x \to 2} f(x) = \lim_{x \to 2}\sqrt{x} = \sqrt{2}\) ។

ឧទាហរណ៍ 2 : គណនា \(\displaystyle \displaystyle\lim_{x \to 3}\sqrt{x + 1}\) ។

តាមក្រាបគេឃើញថាកាលណា \(\displaystyle x \to 3\) នោះ \(\displaystyle \sqrt{x + 1} \to 2\) ។ ដូច្នេះ \(\displaystyle \displaystyle\lim_{x \to 3}\sqrt{x + 1} = 2\) ។

ជាទូទៅ
  1. \(\displaystyle \displaystyle\lim_{x \to a}\sqrt[n]{x} = \sqrt[n]{a}\) ចំពោះ \(\displaystyle a \ge 0\) និង \(\displaystyle n \in \mathbb{N}\), \(\displaystyle n \ge 2\)
  2. \(\displaystyle \displaystyle\lim_{x \to a}\sqrt[n]{x} = \sqrt[n]{a}\) ចំពោះ \(\displaystyle a < 0\) និង \(\displaystyle n\) ជាចំនួនគត់ធម្មជាតិសេសធំជាង \(\displaystyle 2\)
  3. \(\displaystyle \displaystyle\lim_{x \to a}\sqrt[n]{f(x)} = \sqrt[n]{\lim_{x \to a} f(x)} = \sqrt[n]{L} = L^{\frac1n}\) (ដោយ \(\displaystyle \displaystyle\lim_{x \to a} f(x) = L\)) បើ \(\displaystyle L \ge 0\) និង \(\displaystyle n \in \mathbb{N}\), \(\displaystyle n \ge 2\) ; បើ \(\displaystyle L < 0\) និង \(\displaystyle n\) ជាចំនួនគត់សេសធំជាង \(\displaystyle 2\) ។
•លំហាត់គំរូ

គណនា
ក. \(\displaystyle \displaystyle\lim_{x \to 4}\sqrt[3]{\dfrac{x}{-7x + 1}} = \sqrt[3]{\lim_{x \to 4}\dfrac{x}{-7x + 1}} = \sqrt[3]{-\dfrac{4}{27}} = -\dfrac{\sqrt[3]{4}}{3}\)
ខ. \(\displaystyle \displaystyle\lim_{x \to 2}\sqrt{\dfrac{x^3 + 2x + 3}{x^2 + 5}} = \sqrt{\dfrac{2^3 + 2 \times 2 + 3}{2^2 + 5}} = \sqrt{\dfrac{15}{9}} = \dfrac{\sqrt{15}}{3}\)
គ. \(\displaystyle \displaystyle\lim_{x \to 1^+}\sqrt{\dfrac{x^2 - 2x + 1}{x - 1}} = \sqrt{\lim_{x \to 1^+}\dfrac{(x - 1)^2}{x - 1}} = \sqrt{\lim_{x \to 1^+}(x - 1)} = 0\) ។

✎ប្រតិបត្តិ

គណនា ក. \(\displaystyle \displaystyle\lim_{x \to 4}\sqrt[3]{\dfrac{x^2 - 3x + 4}{2x^2 - x - 1}}\) ខ. \(\displaystyle \displaystyle\lim_{x \to -3^-}\sqrt{\dfrac{x^2 - 9}{2x^2 + 7x + 3}}\) ។

មើលចម្លើយ

ក. \(\displaystyle \sqrt[3]{\dfrac{16 - 12 + 4}{32 - 4 - 1}} = \sqrt[3]{\dfrac{8}{27}} = \dfrac{2}{3}\) ។
ខ. \(\displaystyle \dfrac{x^2 - 9}{2x^2 + 7x + 3} = \dfrac{(x - 3)(x + 3)}{(2x + 1)(x + 3)} = \dfrac{x - 3}{2x + 1} \to \dfrac{-6}{-5} = \dfrac65\) ដូច្នេះលីមីត \(\displaystyle = \sqrt{\dfrac65} = \dfrac{\sqrt{30}}{5}\) ។

3. លីមីតនៃអនុគមន៍បណ្ដាក់

3.1. អនុគមន៍បណ្ដាក់

អនុគមន៍ \(\displaystyle f\) និង \(\displaystyle g\) កំណត់លើ \(\displaystyle \mathbb{R}\) ដោយ \(\displaystyle f : x \to f(x) = 2x - 1\) និង \(\displaystyle g : x \to g(x) = x^2\) ។ ដ្យាក្រាមខាងក្រោមនឹងបង្ហាញពីផ្នែកខ្លះនៃទំនាក់ទំនងរវាងអនុគមន៍ \(\displaystyle f\) និង \(\displaystyle g\) ។

គេបាន

\[1 \xrightarrow{\ f\ } 2\times1-1=1 \xrightarrow{\ g\ } 1^2=1, \quad 2 \xrightarrow{\ f\ } 2\times2-1=3 \xrightarrow{\ g\ } 3^2=9, \quad x \xrightarrow{\ f\ } 2x-1 \xrightarrow{\ g\ } y^2=(2x-1)^2 \text{ ។}\]

គេបានអនុគមន៍ថ្មីមួយដែលធាតុដើម \(\displaystyle x\) ឱ្យរូបភាព \(\displaystyle g[f(x)]\) ។ អនុគមន៍ថ្មីនេះ \(\displaystyle g \circ f\) ហៅថា អនុគមន៍បណ្ដាក់នៃអនុគមន៍ \(\displaystyle f\) និង \(\displaystyle g\) ។

ជាទូទៅ

  \(\displaystyle f\) និង \(\displaystyle g\) ជាអនុគមន៍ពីរ ។ អនុគមន៍បណ្ដាក់នៃអនុគមន៍ \(\displaystyle f\) និង \(\displaystyle g\) ដែលតាងដោយ \(\displaystyle g \circ f\) គឺជាអនុគមន៍កំណត់ដោយ \(\displaystyle (g \circ f)(x) = g[f(x)]\) ។

•លំហាត់គំរូ

អនុគមន៍ \(\displaystyle f(x) = x^2 + 1\) និង \(\displaystyle g(x) = \dfrac{1}{x}\) ដែលកំណត់ចំពោះ \(\displaystyle x \ne 0\) ។ គណនា \(\displaystyle (f \circ g)(x)\) និង \(\displaystyle (g \circ f)(x)\) ។ តើ \(\displaystyle (f \circ g)(x)\) និង \(\displaystyle (g \circ f)(x)\) ស្មើគ្នាឬទេ ?

ដំណោះស្រាយ

គេបាន \(\displaystyle (f \circ g)(x) = f[g(x)] = f\left(\dfrac1x\right) = \left(\dfrac1x\right)^2 + 1 = \dfrac{1}{x^2} + 1\) ។ ម្យ៉ាងទៀត \(\displaystyle (g \circ f)(x) = g[f(x)] = \dfrac{1}{f(x)} = \dfrac{1}{x^2 + 1}\) ។ គេឃើញថា \(\displaystyle (g \circ f)(x) \ne (f \circ g)(x)\) ។

✎ប្រតិបត្តិ

គេមាន \(\displaystyle f(x) = 3x + 1\) និង \(\displaystyle g(x) = x^2\) ។ គណនា \(\displaystyle (f \circ g)(x)\) និង \(\displaystyle (g \circ f)(x)\) ។ តើ \(\displaystyle (f \circ g)(x)\) និង \(\displaystyle (g \circ f)(x)\) ស្មើគ្នាឬទេ ?

មើលចម្លើយ

\(\displaystyle (f \circ g)(x) = 3x^2 + 1\) ; \(\displaystyle (g \circ f)(x) = (3x + 1)^2\) ; \(\displaystyle (f \circ g)(x) \ne (g \circ f)(x)\) ។

3.2. លីមីតនៃអនុគមន៍បណ្ដាក់

ឧទាហរណ៍ 1 : គេមានអនុគមន៍ \(\displaystyle y = (x + 1)^2\) កំណត់ដោយ \(\displaystyle x \xrightarrow{f} x + 1 \xrightarrow{g} (x + 1)^2\), \(\displaystyle y = g[f(x)] = (x + 1)^2\) ។

\(\displaystyle x\)\(\displaystyle -0{,}01\)\(\displaystyle -0{,}001\)\(\displaystyle 0\)\(\displaystyle 0{,}001\)\(\displaystyle 0{,}01\)
\(\displaystyle f(x) = x + 1\)\(\displaystyle 0{,}99\)\(\displaystyle 0{,}999\)\(\displaystyle 1\)\(\displaystyle 1{,}001\)\(\displaystyle 1{,}01\)
\(\displaystyle g[f(x)] = (x + 1)^2\)\(\displaystyle 0{,}9801\)\(\displaystyle 0{,}9980\)\(\displaystyle 1\)\(\displaystyle 1{,}0020\)\(\displaystyle 1{,}0201\)

តាមតារាងតម្លៃលេខ គេសង្កេតឃើញថា បើ \(\displaystyle x\) យកតម្លៃកាន់តែជិត \(\displaystyle 0\) ពីខាងឆ្វេង និងពីខាងស្ដាំ នោះ \(\displaystyle y = g[f(x)]\) យកតម្លៃកាន់តែជិត \(\displaystyle 1\) ។ គេថាអនុគមន៍បណ្ដាក់ \(\displaystyle y = g[f(x)]\) មានលីមីត \(\displaystyle 1\) កាលណា \(\displaystyle x\) ខិតជិត \(\displaystyle 0\) ។ គេបាន \(\displaystyle \displaystyle\lim_{x \to 0}(x + 1)^2 = 1\) ។

ឧទាហរណ៍ 2 : គណនា \(\displaystyle \displaystyle\lim_{x \to 4}\sqrt[3]{3x^2 - 21}\) ។

ដោយ \(\displaystyle \displaystyle\lim_{x \to 4}(3x^2 - 21) = 3 \times 16 - 21 = 27\) និង \(\displaystyle \displaystyle\lim_{x \to 27}\sqrt[3]{x} = \sqrt[3]{27} = 3\) ។ ដូច្នេះ \(\displaystyle \displaystyle\lim_{x \to 4}\sqrt[3]{3x^2 - 21} = 3\) ។

ជាទូទៅ

  បើ \(\displaystyle f\) និង \(\displaystyle g\) ជាអនុគមន៍ដែលមានលីមីត \(\displaystyle \displaystyle\lim_{x \to a} g(x) = L\) និង \(\displaystyle \displaystyle\lim_{x \to L} f(x) = f(L)\) នោះ \(\displaystyle \displaystyle\lim_{x \to a} f[g(x)] = f(L)\) ។

១លំហាត់គំរូ ១

គណនា \(\displaystyle \displaystyle\lim_{x \to +\infty}\sqrt{\dfrac{2x - 3}{x + 2}}\) ។

ដំណោះស្រាយ

ដោយ \(\displaystyle X = \displaystyle\lim_{x \to +\infty}\dfrac{2x - 3}{x + 2} = \lim_{x \to +\infty}\dfrac{x\left(2 - \frac3x\right)}{x\left(1 + \frac2x\right)} = \lim_{x \to +\infty}\dfrac{2 - \frac3x}{1 + \frac2x} = 2\) ។ ដូច្នេះ \(\displaystyle \displaystyle\lim_{x \to +\infty}\sqrt{\dfrac{2x - 3}{x + 2}} = \lim_{X \to 2}\sqrt{X} = \sqrt{2}\) ។

២លំហាត់គំរូ ២

គណនា \(\displaystyle \displaystyle\lim_{\substack{x \to 2\\ x < 2}}\left(\dfrac{x + 1}{x - 2}\right)^2\) ។

ដំណោះស្រាយ

ដោយ \(\displaystyle X = \displaystyle\lim_{x \to 2^-}\dfrac{x + 1}{x - 2} = -\infty\) ព្រោះ \(\displaystyle \displaystyle\lim_{x \to 2^-}(x + 1) = 3\) និង \(\displaystyle \displaystyle\lim_{x \to 2^-}(x - 2) = 0^-\) ។ ដូច្នេះ \(\displaystyle \displaystyle\lim_{x \to 2^-}\left(\dfrac{x + 1}{x - 2}\right)^2 = \lim_{X \to -\infty}(X)^2 = +\infty\) ។

✎ប្រតិបត្តិ

គណនា ក. \(\displaystyle \displaystyle\lim_{x \to -4}\sqrt[3]{3x + 4}\) ខ. \(\displaystyle \displaystyle\lim_{x \to 5}\dfrac{1}{\sqrt[3]{x^2 + 2}}\) ។

មើលចម្លើយ

ក. \(\displaystyle \sqrt[3]{3(-4) + 4} = \sqrt[3]{-8} = -2\) ។ ខ. \(\displaystyle \dfrac{1}{\sqrt[3]{25 + 2}} = \dfrac{1}{\sqrt[3]{27}} = \dfrac13\) ។

3.3. លីមីតតាមការប្រៀបធៀប

ទ្រឹស្ដីបទ   បើអនុគមន៍ \(\displaystyle f, g\) និងចំនួនពិត \(\displaystyle A\) ដែល \(\displaystyle \displaystyle\lim_{x \to +\infty} g(x) = +\infty\) និង \(\displaystyle f(x) \ge g(x)\) ចំពោះ \(\displaystyle x \ge A\) នោះ \(\displaystyle \displaystyle\lim_{x \to +\infty} f(x) = +\infty\) ។

ឧទាហរណ៍ 1 : គេមាន \(\displaystyle f(x) = x - \sqrt{x}\) ចំពោះ \(\displaystyle x \ge 4\) ។ គេបាន \(\displaystyle x^2 \ge 4\) នោះ \(\displaystyle x \ge 2\sqrt{x}\) ហើយ \(\displaystyle f(x) = x - \sqrt{x} \ge \sqrt{x}\) តែ \(\displaystyle \displaystyle\lim_{x \to +\infty}\sqrt{x} = +\infty\) ។ ដូច្នេះ \(\displaystyle \displaystyle\lim_{x \to +\infty} f(x) = +\infty\) ។

ទ្រឹស្ដីបទ   បើអនុគមន៍ \(\displaystyle f, g\) និងចំនួនពិត \(\displaystyle A\) ដែល \(\displaystyle \displaystyle\lim_{x \to +\infty} g(x) = -\infty\) និង \(\displaystyle f(x) \le g(x)\) ចំពោះ \(\displaystyle x \ge A\) នោះ \(\displaystyle \displaystyle\lim_{x \to +\infty} f(x) = -\infty\) ។

ឧទាហរណ៍ 2 : គេមានអនុគមន៍ \(\displaystyle f\) ដែល \(\displaystyle f(x) < -x + 1\) ចំពោះគ្រប់ \(\displaystyle x \in \mathbb{R}\) ដោយ \(\displaystyle \displaystyle\lim_{x \to +\infty}(-x + 1) = -\infty\) នោះគេបាន \(\displaystyle \displaystyle\lim_{x \to +\infty} f(x) = -\infty\) ។

ទ្រឹស្ដីបទ (ទ្រឹស្ដីបទកៀប)   បើអនុគមន៍ \(\displaystyle f, g, h\) និងចំនួនពិត \(\displaystyle A\) ដែល \(\displaystyle \displaystyle\lim_{x \to +\infty} g(x) = \lim_{x \to +\infty} h(x) = \lambda\) និង \(\displaystyle g(x) \le f(x) \le h(x)\) ចំពោះគ្រប់ \(\displaystyle x \ge A\) នោះ \(\displaystyle \displaystyle\lim_{x \to +\infty} f(x) = \lambda\) ។

ឧទាហរណ៍ 3 : គេមានអនុគមន៍ \(\displaystyle f(x) = \sqrt{x + 1} - \sqrt{x}\) ។ បើ \(\displaystyle x \ge 0\) នោះ \(\displaystyle f(x) = \sqrt{x + 1} - \sqrt{x} = \dfrac{(\sqrt{x + 1})^2 - (\sqrt{x})^2}{\sqrt{x + 1} + \sqrt{x}} = \dfrac{1}{\sqrt{x + 1} + \sqrt{x}}\) ។ នោះ \(\displaystyle \sqrt{x} \le \sqrt{x + 1}\) នាំឱ្យ \(\displaystyle 2\sqrt{x} \le \sqrt{x + 1} + \sqrt{x} \le 2\sqrt{x + 1}\) ។ គេបាន \(\displaystyle \dfrac{1}{2\sqrt{x + 1}} \le f(x) \le \dfrac{1}{2\sqrt{x}}\) តែ \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{1}{2\sqrt{x + 1}} = \lim_{x \to +\infty}\dfrac{1}{2\sqrt{x}} = 0\) ។ ដូច្នេះ \(\displaystyle \displaystyle\lim_{x \to +\infty} f(x) = 0\) ។

ទ្រឹស្ដីបទ   បើអនុគមន៍ \(\displaystyle f, g\) និងចំនួនពិត \(\displaystyle A\) ដែល \(\displaystyle \displaystyle\lim_{x \to +\infty} f(x) = \lambda\) និង \(\displaystyle \displaystyle\lim_{x \to +\infty} g(x) = \lambda'\) និង \(\displaystyle f(x) \le g(x)\) នោះចំពោះគ្រប់ \(\displaystyle x \ge A\) គេបាន \(\displaystyle \lambda \le \lambda'\) ។

!សម្គាល់

គេនឹងបានវិធាន និងរបៀបដូចគ្នា កាលណា \(\displaystyle x \to -\infty\) ដោយគ្រាន់តែជំនួស \(\displaystyle x \ge A\) ដោយ \(\displaystyle x \le A\) វិញ ។

4. លីមីតរាងមិនកំណត់

4.1. លីមីតដែលមានរាងមិនកំណត់ \(\displaystyle \dfrac{0}{0}\)

ឧទាហរណ៍ 1 : គណនា \(\displaystyle \displaystyle\lim_{x \to 2}\dfrac{x^3 - 8}{x - 2}\) ។

បើ \(\displaystyle x \to 2\) នោះ \(\displaystyle \displaystyle\lim_{x \to 2}\dfrac{x^3 - 8}{x - 2}\) មានរាងមិនកំណត់ \(\displaystyle \dfrac00\) ព្រោះ \(\displaystyle \displaystyle\lim_{x \to 2}(x^3 - 8) = 0\) និង \(\displaystyle \displaystyle\lim_{x \to 2}(x - 2) = 0\) ។ ដូច្នេះ គេត្រូវបំបែកភាគយកនិងភាគបែងជាផលគុណកត្តា ហើយសម្រួលកត្តារួម រួចគណនាលីមីតនៃស្ថានភាពថ្មី ។ ប្រើសមភាព \(\displaystyle a^3 - b^3 = (a - b)(a^2 + ab + b^2)\) ។

គេមាន \(\displaystyle \dfrac{x^3 - 8}{x - 2} = \dfrac{(x - 2)(x^2 + 2x + 4)}{x - 2} = x^2 + 2x + 4\) បើ \(\displaystyle (x \ne 2)\) ។ ដូច្នេះ \(\displaystyle \displaystyle\lim_{x \to 2}\dfrac{x^3 - 8}{x - 2} = \lim_{x \to 2}(x^2 + 2x + 4) = 2^2 + 2 \times 2 + 4 = 12\) ។

ឧទាហរណ៍ 2 : គណនា \(\displaystyle \displaystyle\lim_{x \to 4}\dfrac{\sqrt{x} - 2}{x - 4}\) ។

បើ \(\displaystyle x \to 4\) នោះ \(\displaystyle \displaystyle\lim_{x \to 4}\dfrac{\sqrt{x} - 2}{x - 4}\) មានរាងមិនកំណត់ \(\displaystyle \dfrac00\) ព្រោះ \(\displaystyle \displaystyle\lim_{x \to 4}(\sqrt{x} - 2) = 0\) និង \(\displaystyle \displaystyle\lim_{x \to 4}(x - 4) = 0\) ។ គេបាន \(\displaystyle \dfrac{\sqrt{x} - 2}{x - 4} = \dfrac{(\sqrt{x} - 2)(\sqrt{x} + 2)}{(x - 4)(\sqrt{x} + 2)} = \dfrac{x - 4}{(x - 4)(\sqrt{x} + 2)} = \dfrac{1}{\sqrt{x} + 2}\) បើ \(\displaystyle (x \ne 4)\) ។ ដូច្នេះ \(\displaystyle \displaystyle\lim_{x \to 4}\dfrac{\sqrt{x} - 2}{x - 4} = \lim_{x \to 4}\dfrac{1}{\sqrt{x} + 2} = \dfrac{1}{\sqrt{4} + 2} = \dfrac14\) ។

វិធាន

  ដើម្បីគណនាលីមីតដែលមានរាងមិនកំណត់ \(\displaystyle \dfrac00\) គេត្រូវបំបែកភាគយកនិងភាគបែង ហើយសម្រួលកត្តារួម រួចគណនាលីមីតនៃស្ថានភាពថ្មី ។

•លំហាត់គំរូ

គណនា \(\displaystyle \displaystyle\lim_{x \to 1}\dfrac{x^m - 1}{x^n - 1}\) \(\displaystyle (m, n \in \mathbb{N})\) ។

ដំណោះស្រាយ

\(\displaystyle \displaystyle\lim_{x \to 1}\dfrac{x^m - 1}{x^n - 1} = \lim_{x \to 1}\dfrac{(x - 1)(x^{m - 1} + x^{m - 2} + \dots + 1)}{(x - 1)(x^{n - 1} + x^{n - 2} + \dots + 1)}\) (ប្រើសមភាព \(\displaystyle a^n - 1 = (a - 1)(a^{n - 1} + \dots + a + 1)\)) \(\displaystyle = \displaystyle\lim_{x \to 1}\dfrac{x^{m - 1} + x^{m - 2} + \dots + 1}{x^{n - 1} + x^{n - 2} + \dots + 1} = \dfrac{m}{n}\) ។

✎ប្រតិបត្តិ

គណនា ក. \(\displaystyle \displaystyle\lim_{x \to -2}\dfrac{x^3 + 3x^2 + 2x}{x^2 - x - 6}\) ខ. \(\displaystyle \displaystyle\lim_{x \to \frac12}\dfrac{8x^3 - 1}{6x^2 - 5x + 1}\) គ. \(\displaystyle \displaystyle\lim_{x \to 1}\dfrac{\sqrt{x} - 1}{1 - x}\) ។

មើលចម្លើយ

ក. \(\displaystyle \dfrac{x(x + 1)(x + 2)}{(x - 3)(x + 2)} = \dfrac{x(x + 1)}{x - 3} \to \dfrac{(-2)(-1)}{-5} = -\dfrac25\) ។
ខ. \(\displaystyle \dfrac{(2x - 1)(4x^2 + 2x + 1)}{(2x - 1)(3x - 1)} = \dfrac{4x^2 + 2x + 1}{3x - 1} \to \dfrac{3}{1/2} = 6\) ។
គ. \(\displaystyle \dfrac{\sqrt{x} - 1}{1 - x} = -\dfrac{1}{\sqrt{x} + 1} \to -\dfrac12\) ។

4.2. លីមីតដែលមានរាងមិនកំណត់ \(\displaystyle \dfrac{\infty}{\infty}\)

ឧទាហរណ៍ 1 : គណនា \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{x^3 + x}{x^4 - 3x^2 + 1}\) ។

បើ \(\displaystyle x \to +\infty\) នោះ \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{x^3 + x}{x^4 - 3x^2 + 1}\) មានរាងមិនកំណត់ \(\displaystyle \dfrac{\infty}{\infty}\) ។ គេដាក់ស្វ័យគុណដែលមានដឺក្រេខ្ពស់ជាងគេនៅភាគយក និងភាគបែងជាកត្តារួម រួចសម្រួលកត្តារួម ។ គេបាន

\[\lim_{x \to +\infty}\dfrac{x^3 + x}{x^4 - 3x^2 + 1} = \lim_{x \to +\infty}\dfrac{x^3\left(1 + \frac{1}{x^2}\right)}{x^4\left(1 - \frac{3}{x^2} + \frac{1}{x^4}\right)} = \lim_{x \to +\infty}\dfrac{1 + \frac{1}{x^2}}{x\left(1 - \frac{3}{x^2} + \frac{1}{x^4}\right)} = 0\]

(ព្រោះ \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{C}{x^n} = 0\) ; \(\displaystyle C \ne 0\), \(\displaystyle n > 0\)) ។

ឧទាហរណ៍ 2 : គណនា \(\displaystyle \displaystyle\lim_{x \to -\infty}\dfrac{\sqrt{x^2 - 2x + 3}}{x + 5}\) ។

\[\lim_{x \to -\infty}\dfrac{\sqrt{x^2 - 2x + 3}}{x + 5} = \lim_{x \to -\infty}\dfrac{|x|\sqrt{1 - \frac2x + \frac{3}{x^2}}}{x\left(1 + \frac5x\right)} = \lim_{x \to -\infty}\dfrac{-x\sqrt{1 - \frac2x + \frac{3}{x^2}}}{x\left(1 + \frac5x\right)} = \lim_{x \to -\infty}\dfrac{-\sqrt{1 - \frac2x + \frac{3}{x^2}}}{1 + \frac5x} = \dfrac{-\sqrt{1 - 0 - 0}}{1 + 0} = -1\]

(ដោយ \(\displaystyle x \to -\infty\) នោះ \(\displaystyle |x| = -x\) ; ព្រោះ \(\displaystyle \displaystyle\lim_{x \to -\infty}\dfrac{C}{x^n} = 0\)) ។

វិធាន

  ដើម្បីគណនាលីមីតដែលមានរាងមិនកំណត់ \(\displaystyle \dfrac{\infty}{\infty}\) គេត្រូវដាក់ស្វ័យគុណដែលមានដឺក្រេធំជាងគេនៅភាគយក និងភាគបែងជាកត្តារួមសិន ហើយសម្រួលកត្តារួមចោល រួចគណនាលីមីតនៃប្រភាគថ្មី ។

•លំហាត់គំរូ

គណនា \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{(x + 1)^{10} + (x + 2)^{10} + \dots + (x + 100)^{10}}{x^{10} - 10^{10}}\) ។

ដំណោះស្រាយ
\[\lim_{x \to +\infty}\dfrac{(x + 1)^{10} + \dots + (x + 100)^{10}}{x^{10} - 10^{10}} = \lim_{x \to +\infty}\dfrac{x^{10}\left[\left(1 + \frac1x\right)^{10} + \left(1 + \frac2x\right)^{10} + \dots + \left(1 + \frac{100}{x}\right)^{10}\right]}{x^{10}\left(1 - \frac{10^{10}}{x^{10}}\right)} = 100 \text{ ។}\]
✎ប្រតិបត្តិ

គណនា ក. \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{x^4 - 5x}{x^2 - 3x + 1}\) ខ. \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{\sqrt{x^2 + 1} + \sqrt{x}}{\sqrt[4]{x^3 + x} - x^4}\) ។

មើលចម្លើយ

ក. \(\displaystyle \dfrac{x^4(1 - 5/x^3)}{x^2(1 - 3/x + 1/x^2)} = x^2 \cdot \dfrac{1 - 5/x^3}{1 - 3/x + 1/x^2} \to +\infty\) ។
ខ. ភាគយក \(\displaystyle \sim x\) ហើយភាគបែង \(\displaystyle \sim -x^4\) ដូច្នេះប្រភាគ \(\displaystyle \sim -\dfrac{1}{x^3} \to 0\) ។

4.3. លីមីតដែលមានរាងមិនកំណត់ \(\displaystyle +\infty - \infty\)

ឧទាហរណ៍ 1 : គណនា \(\displaystyle \displaystyle\lim_{x \to +\infty}(x^3 - x^2 + 5)\) ។ បើ \(\displaystyle x \to +\infty\) នោះ \(\displaystyle \displaystyle\lim_{x \to +\infty}(x^3 - x^2 + 5)\) មានរាងមិនកំណត់ \(\displaystyle +\infty - \infty\) ។ គេដាក់ស្វ័យគុណដែលមានដឺក្រេខ្ពស់ជាងគេជាកត្តារួម

\[\lim_{x \to +\infty}(x^3 - x^2 + 5) = \lim_{x \to +\infty}x^3\left(1 - \frac1x + \frac{5}{x^3}\right) = \lim_{x \to +\infty}x^3 = +\infty\]

(ព្រោះ \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{C}{x^n} = 0\) ; \(\displaystyle C \ne 0\), \(\displaystyle n > 0\)) ។

ឧទាហរណ៍ 2 : គណនា \(\displaystyle \displaystyle\lim_{x \to +\infty}(\sqrt{x^2 + x} - x + 1)\) ។

\[\lim_{x \to +\infty}(\sqrt{x^2 + x} - x + 1) = \lim_{x \to +\infty}\dfrac{[\sqrt{x^2 + x} - (x - 1)][\sqrt{x^2 + x} + (x - 1)]}{\sqrt{x^2 + x} + (x - 1)} = \lim_{x \to +\infty}\dfrac{(x^2 + x) - (x - 1)^2}{\sqrt{x^2 + x} + (x - 1)} = \lim_{x \to +\infty}\dfrac{x\left(3 - \frac1x\right)}{x\left[\sqrt{1 + \frac1x} + \left(1 - \frac1x\right)\right]} = \dfrac32\]

ដូច្នេះ \(\displaystyle \displaystyle\lim_{x \to +\infty}(\sqrt{x^2 + x} - x + 1) = \dfrac32\) ។

វិធាន

  ដើម្បីគណនាលីមីតដែលមានរាងមិនកំណត់ \(\displaystyle +\infty - \infty\) គេត្រូវដាក់ស្វ័យគុណដែលមានដឺក្រេខ្ពស់ជាងគេជាកត្តារួម ឬគុណនិងចែកនឹងអនុញ្ញាតិរួម (កន្សោមឆ្លាស់) ។

១លំហាត់គំរូ ១

គណនាលីមីត \(\displaystyle \displaystyle\lim_{x \to +\infty}(\sqrt{x + 2} - \sqrt{x + 3})\) ។

ដំណោះស្រាយ

បើ \(\displaystyle x \to +\infty\) នោះលីមីតមានរាងមិនកំណត់ \(\displaystyle +\infty - \infty\) ។ ដោយ \(\displaystyle \sqrt{x + 2} - \sqrt{x + 3} = \dfrac{(x + 2) - (x + 3)}{\sqrt{x + 2} + \sqrt{x + 3}} = \dfrac{-1}{\sqrt{x + 2} + \sqrt{x + 3}}\) ។ គេបាន \(\displaystyle \displaystyle\lim_{x \to +\infty}(\sqrt{x + 2} - \sqrt{x + 3}) = \lim_{x \to +\infty}\dfrac{-1}{\sqrt{x}\left(\sqrt{1 + \frac2x} + \sqrt{1 + \frac3x}\right)} = 0 \times \dfrac{1}{\sqrt{1 + 0} + \sqrt{1 + 0}} = 0\) ។

២លំហាត់គំរូ ២

រកតម្លៃ \(\displaystyle a\) និង \(\displaystyle b\) បើគេដឹងថា \(\displaystyle \displaystyle\lim_{x \to +\infty}(\sqrt{x^2 + ax} - bx - 1) = 3\) ។

ដំណោះស្រាយ

បើ \(\displaystyle b \le 0\) គេបាន \(\displaystyle \displaystyle\lim_{x \to +\infty}(\sqrt{x^2 + ax} - bx - 1) = +\infty\) មិនអាចស្មើនឹង \(\displaystyle 3\) បានទេ ។ បើ \(\displaystyle b > 0\) គេបាន

\[\lim_{x \to +\infty}(\sqrt{x^2 + ax} - bx - 1) = \lim_{x \to +\infty}\dfrac{(x^2 + ax) - (bx + 1)^2}{\sqrt{x^2 + ax} + bx + 1} = \lim_{x \to +\infty}\dfrac{(1 - b^2)x^2 + (a - 2b)x - 1}{\sqrt{x^2 + ax} + bx + 1} = \lim_{x \to +\infty}\dfrac{(1 - b^2)x^2 + x\left(a - 2b - \frac1x\right)}{x\left(\sqrt{1 + \frac ax} + b + \frac1x\right)}\]

លីមីតជាចំនួនថេរលុះត្រាតែដឺក្រេភាគយកស្មើនឹងដឺក្រេភាគបែង នាំឱ្យ \(\displaystyle 1 - b^2 = 0\) ត្រូវនឹង \(\displaystyle b = 1\) (ព្រោះ \(\displaystyle b > 0\)) ។

\[\lim_{x \to +\infty}(\sqrt{x^2 + ax} - bx - 1) = \lim_{x \to +\infty}\dfrac{a - 2b - \frac1x}{\sqrt{1 + \frac ax} + b + \frac1x} = \dfrac{a - 2b}{1 + b} = \dfrac{a - 2}{2} = 3\]

នាំឱ្យ \(\displaystyle a = 8\) ។ ដូច្នេះ \(\displaystyle a = 8\), \(\displaystyle b = 1\) ។

✎ប្រតិបត្តិ

គណនា ក. \(\displaystyle \displaystyle\lim_{x \to +\infty}(\sqrt{x^2 + 2} - x + 1)\) ខ. \(\displaystyle \displaystyle\lim_{x \to +\infty}(\sqrt{x + \sqrt{x}} - \sqrt{x})\) ។

មើលចម្លើយ

ក. \(\displaystyle \sqrt{x^2 + 2} - x = \dfrac{2}{\sqrt{x^2 + 2} + x} \to 0\) ដូច្នេះលីមីត \(\displaystyle = 0 + 1 = 1\) ។
ខ. \(\displaystyle \sqrt{x + \sqrt{x}} - \sqrt{x} = \dfrac{\sqrt{x}}{\sqrt{x + \sqrt{x}} + \sqrt{x}} = \dfrac{1}{\sqrt{1 + \frac{1}{\sqrt{x}}} + 1} \to \dfrac12\) ។

5. លីមីតនៃអនុគមន៍មិនពីជគណិត

5.1. លីមីតនៃអនុគមន៍ត្រីកោណមាត្រ

ឧទាហរណ៍ 1 : គេមានរង្វង់ត្រីកោណមាត្រដូចរូបខាងក្រោម ។ គេសង្កេតឃើញថា

  • កាលណាមុំ \(\displaystyle x\) ខិតជិត \(\displaystyle 0\) នោះ \(\displaystyle \sin x\) ខិតទៅរក \(\displaystyle 0\)
  • កាលណាមុំ \(\displaystyle x\) ខិតជិត \(\displaystyle 0\) នោះ \(\displaystyle \cos x\) ខិតទៅរក \(\displaystyle 1\)
  • កាលណាមុំ \(\displaystyle x\) ខិតជិត \(\displaystyle 0\) នោះ \(\displaystyle \tan x\) ខិតទៅរក \(\displaystyle 0\) ។

គេសរសេរ \(\displaystyle \displaystyle\lim_{x \to 0}\sin x = 0\), \(\displaystyle \displaystyle\lim_{x \to 0}\cos x = 1\), \(\displaystyle \displaystyle\lim_{x \to 0}\tan x = 0\) ។

ជាទូទៅ

  បើ \(\displaystyle a\) ជាចំនួនពិតក្នុងដែនកំណត់អនុគមន៍ត្រីកោណមាត្រដែលឱ្យ គេបាន \(\displaystyle \displaystyle\lim_{x \to a}\sin x = \sin a\), \(\displaystyle \displaystyle\lim_{x \to a}\cos x = \cos a\), \(\displaystyle \displaystyle\lim_{x \to a}\tan x = \tan a\) ។

ទ្រឹស្តីបទ   បើ \(\displaystyle x\) ជារង្វាស់មុំ ឬធ្នូគិតជារ៉ាដ្យង់ នោះគេបាន ក. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sin x}{x} = 1\) ខ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{1 - \cos x}{x} = 0\) ។

សម្រាយបញ្ជាក់ ក. គេមានមុំ \(\displaystyle \theta\) ជារង្វាស់មុំគិតជារ៉ាដ្យង់ដែល \(\displaystyle 0 < \theta < \dfrac\pi2\) ។ គេបាន ផ្ទៃក្រឡា \(\displaystyle \Delta OAT \ge\) ផ្ទៃក្រឡាចម្រៀកស \(\displaystyle OAP \ge\) ផ្ទៃក្រឡា \(\displaystyle \Delta OAP\) ។

\(\displaystyle \dfrac12 \times 1 \times \tan\theta \ge \dfrac12 \times 1^2 \times \theta \ge \dfrac12 \times 1 \times \sin\theta\) ដូច្នេះ \(\displaystyle \tan\theta \ge \theta \ge \sin\theta\) ។ គុណវិសមភាពនេះនឹង \(\displaystyle \dfrac{1}{\sin\theta}\) គេបាន \(\displaystyle \dfrac{1}{\cos\theta} \ge \dfrac{\theta}{\sin\theta} \ge 1\) ឬ \(\displaystyle \cos\theta \le \dfrac{\sin\theta}{\theta} \le 1\) ។ បើ \(\displaystyle -\dfrac\pi2 < \theta < 0\) នោះ \(\displaystyle 0 < -\theta < \dfrac\pi2\) ។ តាមវិសមភាពខាងលើ គេបាន \(\displaystyle \cos(-\theta) \le \dfrac{\sin(-\theta)}{-\theta} \le 1\) ឬ \(\displaystyle \cos\theta \le \dfrac{\sin\theta}{\theta} \le 1\) ។ ដោយ \(\displaystyle \displaystyle\lim_{\theta \to 0}\cos\theta = 1\) និង \(\displaystyle \displaystyle\lim_{\theta \to 0}1 = 1\) នោះគេបាន \(\displaystyle \displaystyle\lim_{\theta \to 0}\dfrac{\sin\theta}{\theta} = 1\) ។ ដោយជំនួស \(\displaystyle \theta\) ដោយ \(\displaystyle x\) នោះគេបាន \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sin x}{x} = 1\) ។
ខ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{1 - \cos x}{x} = \lim_{x \to 0}\dfrac{2\sin^2\frac x2}{x} = \lim_{x \to 0}\dfrac12\left(\dfrac{\sin\frac x2}{\frac x2} \times \sin\dfrac x2\right) = 0\) (ព្រោះ \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sin x}{x} = 1\)) ។

វិបាក   \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sin x}{x} = 1\) និង \(\displaystyle \displaystyle\lim_{x \to 0}\dfrac{1 - \cos x}{x} = 0\) ។

ឧទាហរណ៍ 2 : \(\displaystyle \displaystyle\lim_{x \to 0}\dfrac{1 - \cos x}{x^2} = \lim_{x \to 0}\dfrac{2\sin^2\frac x2}{x^2} = \lim_{x \to 0}\dfrac12\left(\dfrac{\sin\frac x2}{\frac x2}\right)^2 = \dfrac12\) (ព្រោះ \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sin x}{x} = 1\)) ។

ឧទាហរណ៍ 3 : \(\displaystyle \displaystyle\lim_{x \to \frac\pi2}\dfrac{\cos x}{x - \frac\pi2}\) ។ បើ \(\displaystyle x \to \dfrac\pi2\) នោះលីមីតមានរាងមិនកំណត់ \(\displaystyle \dfrac00\) ។ តាង \(\displaystyle \alpha = x - \dfrac\pi2\) នោះ \(\displaystyle x = \alpha + \dfrac\pi2\) ហើយកាលណា \(\displaystyle x \to \dfrac\pi2\) នោះ \(\displaystyle \alpha \to 0\) ។ គេបាន \(\displaystyle \displaystyle\lim_{x \to \frac\pi2}\dfrac{\cos x}{x - \frac\pi2} = \lim_{\alpha \to 0}\dfrac{\cos\left(\alpha + \frac\pi2\right)}{\alpha} = -\lim_{\alpha \to 0}\dfrac{\sin\alpha}{\alpha} = -1\) (ព្រោះ \(\displaystyle \cos\left(\alpha + \dfrac\pi2\right) = -\sin\alpha\)) ។

•លំហាត់គំរូ

គណនា ក. \(\displaystyle \displaystyle\lim_{x \to \frac\pi4}\dfrac{\cos x - \sin x}{\cos 2x}\) ខ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sqrt{1 + x} - \sqrt{1 - x}}{\sin 3x}\) គ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sin 3x}{\sqrt{x + 2} - \sqrt{2}}\) ឃ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sin^2 4x}{\cos x - \cos 2x}\) ។

ដំណោះស្រាយ


ក. \(\displaystyle \displaystyle\lim_{x \to \frac\pi4}\dfrac{\cos x - \sin x}{\cos 2x} = \lim_{x \to \frac\pi4}\dfrac{\cos x - \sin x}{\cos^2 x - \sin^2 x} = \lim_{x \to \frac\pi4}\dfrac{1}{\cos x + \sin x} = \dfrac{\sqrt2}{2}\) ។
ខ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sqrt{1 + x} - \sqrt{1 - x}}{\sin 3x} = \lim_{x \to 0}\dfrac{(\sqrt{1 + x} - \sqrt{1 - x})(\sqrt{1 + x} + \sqrt{1 - x})}{(\sin 3x)(\sqrt{1 + x} + \sqrt{1 - x})} = \lim_{x \to 0}\dfrac{2x}{(\sin 3x)(\sqrt{1 + x} + \sqrt{1 - x})} = \lim_{x \to 0}\dfrac{\frac23}{\frac{\sin 3x}{3x}(\sqrt{1 + x} + \sqrt{1 - x})} = \dfrac13\) (ព្រោះ \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sin ax}{ax} = 1\)) ។
គ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sin 3x}{\sqrt{x + 2} - \sqrt{2}} = \lim_{x \to 0}\dfrac{(\sqrt{x + 2} + \sqrt{2})\sin 3x}{(x + 2) - 2} = \lim_{x \to 0}\left((\sqrt{x + 2} + \sqrt{2})\dfrac{\sin 3x}{3x} \times 3\right) = 2\sqrt2 \times 3 = 6\sqrt2\) ។
ឃ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sin^2 4x}{\cos x - \cos 2x} = \lim_{x \to 0}\dfrac{\frac{\sin^2 4x}{(4x)^2} \times (4x)^2}{(\cos x - 1) + (1 - \cos 2x)}\) ។ ដោយ \(\displaystyle 1 - \cos x = 2\sin^2\dfrac x2\) គេបាន \(\displaystyle \displaystyle = \lim_{x \to 0}\dfrac{16x^2}{-2\sin^2\frac x2 + 2\sin^2 x} = \lim_{x \to 0}\dfrac{16x^2}{-\frac{x^2}{2} + 2x^2} = \lim_{x \to 0}\dfrac{16x^2}{\frac{3x^2}{2}} = \dfrac{32}{3}\) ។

✎ប្រតិបត្តិ

គណនា ក. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sqrt{x + 4} - 2}{\sin 5x}\) ខ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\cos 6x - \cos x}{\sin^2 x}\) គ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\tan x - \sin x}{x^3}\) ។

មើលចម្លើយ

ក. \(\displaystyle \dfrac{x}{(\sqrt{x + 4} + 2)\sin 5x} \to \dfrac{1}{4 \cdot 5} = \dfrac{1}{20}\) ។
ខ. \(\displaystyle \cos 6x - \cos x = -2\sin\dfrac{7x}{2}\sin\dfrac{5x}{2}\) ដូច្នេះប្រភាគ \(\displaystyle \to -2 \cdot \dfrac72 \cdot \dfrac52 = -\dfrac{35}{2}\) ។
គ. \(\displaystyle \dfrac{\tan x - \sin x}{x^3} = \dfrac{\sin x}{x} \cdot \dfrac{1 - \cos x}{x^2} \cdot \dfrac{1}{\cos x} \to 1 \cdot \dfrac12 \cdot 1 = \dfrac12\) ។

5.2. លីមីតនៃអនុគមន៍អិចស្ប៉ូណង់ស្យែល

អនុគមន៍ \(\displaystyle y = e^x\) ហៅថាអនុគមន៍អិចស្ប៉ូណង់ស្យែលដែល \(\displaystyle e = \displaystyle\lim_{n \to +\infty}\left(1 + \dfrac1n\right)^n \approx 2{,}7182\) ។

ឧទាហរណ៍ 1 : គេមានអនុគមន៍ \(\displaystyle f(x) = e^x\) និងតារាងតម្លៃលេខខាងក្រោម ៖

\(\displaystyle x\)\(\displaystyle 1\)\(\displaystyle 2\)\(\displaystyle 3\)\(\displaystyle 4\)\(\displaystyle 5\)\(\displaystyle 6\)
\(\displaystyle f(x)\)\(\displaystyle 2{,}7183\)\(\displaystyle 7{,}3891\)\(\displaystyle 20{,}0855\)\(\displaystyle 54{,}5982\)\(\displaystyle 148{,}4132\)\(\displaystyle 403{,}4288\)

តារាងនេះ គេសង្កេតឃើញថា បើ \(\displaystyle x\) យកតម្លៃវិជ្ជមានធំទៅៗ គ្មានទីបញ្ចប់នោះ \(\displaystyle e^x\) ក៏មានតម្លៃវិជ្ជមានធំទៅៗ គ្មានទីបញ្ចប់ដែរ ។ គេបាន \(\displaystyle \displaystyle\lim_{x \to +\infty}e^x = +\infty\) ។

ឧទាហរណ៍ 2 : គេមានអនុគមន៍ \(\displaystyle f(x) = e^x\) និងតារាងតម្លៃលេខខាងក្រោម ៖

\(\displaystyle x\)\(\displaystyle -2\)\(\displaystyle -3\)\(\displaystyle -4\)\(\displaystyle -5\)\(\displaystyle -6\)\(\displaystyle -7\)
\(\displaystyle f(x)\)\(\displaystyle 0{,}1353\)\(\displaystyle 0{,}0498\)\(\displaystyle 0{,}0183\)\(\displaystyle 0{,}00674\)\(\displaystyle 0{,}00248\)\(\displaystyle 0{,}000912\)

តារាងនេះ គេសង្កេតឃើញថា បើ \(\displaystyle x\) យកតម្លៃវិជ្ជមានតូចទៅៗ គ្មានទីបញ្ចប់នោះ \(\displaystyle e^x\) ក៏មានតម្លៃវិជ្ជមានកាន់តែតូចជិតស្មើនឹង \(\displaystyle 0\) ។ គេបាន \(\displaystyle x \to -\infty\) នោះ \(\displaystyle e^x \to 0\) ។ គេកំណត់សរសេរ \(\displaystyle \displaystyle\lim_{x \to -\infty}e^x = 0\) ។

១លំហាត់គំរូ ១

គណនា ក. \(\displaystyle \displaystyle\lim_{x \to -\infty}(e^x + 3)\) ខ. \(\displaystyle \displaystyle\lim_{x \to +\infty}(e^x + 3x - 5)\) ។

ដំណោះស្រាយ

ក. \(\displaystyle \displaystyle\lim_{x \to -\infty}(e^x + 3) = 0 + 3 = 3\) (ព្រោះ \(\displaystyle \displaystyle\lim_{x \to -\infty}e^x = 0\)) ។
ខ. \(\displaystyle \displaystyle\lim_{x \to +\infty}(e^x + 3x - 5) = \lim_{x \to +\infty}(e^x) + \lim_{x \to +\infty}(3x - 5) = +\infty\) (ព្រោះ \(\displaystyle \displaystyle\lim_{x \to +\infty}e^x = +\infty\)) ។

✎ប្រតិបត្តិ

គណនា ក. \(\displaystyle \displaystyle\lim_{x \to -\infty}(e^{-x} - 5)\) ខ. \(\displaystyle \displaystyle\lim_{x \to +\infty}(e^x - 7x + 6)\) គ. \(\displaystyle \displaystyle\lim_{x \to -\infty}(2e^x - x^2 + 1)\) ។

មើលចម្លើយ

ក. \(\displaystyle +\infty\) (ព្រោះ \(\displaystyle -x \to +\infty\) ដូច្នេះ \(\displaystyle e^{-x} \to +\infty\)) ។ ខ. \(\displaystyle +\infty\) ។ គ. \(\displaystyle -\infty\) (ព្រោះ \(\displaystyle 2e^x \to 0\) ហើយ \(\displaystyle -x^2 \to -\infty\)) ។

ឧទាហរណ៍ 3 : គេមានអនុគមន៍ \(\displaystyle g(x) = \dfrac{e^x}{x}\) និងតារាងតម្លៃលេខខាងក្រោម ៖

\(\displaystyle x\)\(\displaystyle 3\)\(\displaystyle 5\)\(\displaystyle 7\)\(\displaystyle 9\)\(\displaystyle 10\)
\(\displaystyle g(x)\)\(\displaystyle 6{,}6952\)\(\displaystyle 29{,}6826\)\(\displaystyle 156{,}6619\)\(\displaystyle 900{,}3427\)\(\displaystyle 2202{,}6466\)

តារាងនេះ គេសង្កេតឃើញថា បើ \(\displaystyle x\) យកតម្លៃវិជ្ជមានធំទៅៗ គ្មានទីបញ្ចប់នោះ \(\displaystyle g(x)\) ក៏ធំទៅៗ គ្មានទីបញ្ចប់ដែរ ។ គេបាន \(\displaystyle x \to +\infty\) នោះ \(\displaystyle \dfrac{e^x}{x} \to +\infty\) ។ គេកំណត់សរសេរ \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{e^x}{x} = +\infty\) ។

ឧទាហរណ៍ 4 : គេមានអនុគមន៍ \(\displaystyle g(x) = \dfrac{e^x}{x^{10}}\) និងតារាងតម្លៃលេខខាងក្រោម ៖

\(\displaystyle x\)\(\displaystyle 10\)\(\displaystyle 20\)\(\displaystyle 30\)\(\displaystyle 100\)
\(\displaystyle g(x)\)\(\displaystyle 2{,}2026 \times 10^{-6}\)\(\displaystyle 4{,}738 \times 10^{-5}\)\(\displaystyle 1{,}810 \times 10^{-2}\)\(\displaystyle 2{,}688 \times 10^{23}\)

តារាងនេះ គេសង្កេតឃើញថា បើ \(\displaystyle x\) យកតម្លៃវិជ្ជមានធំទៅៗ គ្មានទីបញ្ចប់នោះ \(\displaystyle g(x)\) ក៏ធំទៅៗ គ្មានទីបញ្ចប់ដែរ ។ គេបាន \(\displaystyle x \to +\infty\) នោះ \(\displaystyle \dfrac{e^x}{x^{10}} \to +\infty\) ។ គេកំណត់សរសេរ \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{e^x}{x^{10}} = +\infty\) ។

ជាទូទៅ

  បើ \(\displaystyle n > 0\) នោះ \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{e^x}{x^n} = +\infty\), \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{x^n}{e^x} = 0\) ។

សម្រាយបញ្ជាក់ ដោយ \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{e^x}{x^n} = +\infty\) នោះគេបាន \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{1}{\frac{e^x}{x^n}} = 0\) ឬ \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{x^n}{e^x} = 0\) ។

២លំហាត់គំរូ ២

គណនា ក. \(\displaystyle \displaystyle\lim_{x \to +\infty}(x^3 + x)e^{-x}\) ខ. \(\displaystyle \displaystyle\lim_{x \to +\infty}\left(\dfrac{2e^x - 1}{x^2 + x - 3}\right)\) គ. \(\displaystyle \displaystyle\lim_{x \to -\infty}e^x(x^3 + 1)\) ។

ដំណោះស្រាយ


ក. \(\displaystyle \displaystyle\lim_{x \to +\infty}(x^3 + x)e^{-x} = \lim_{x \to +\infty}x^3e^{-x}\left(1 + \dfrac{1}{x^2}\right) = 0 \times 1 = 0\) (ព្រោះ \(\displaystyle \displaystyle\lim_{x \to +\infty}x^3e^{-x} = 0\)) ។
ខ. \(\displaystyle \displaystyle\lim_{x \to +\infty}\left(\dfrac{2e^x - 1}{x^2 + x - 3}\right) = \lim_{x \to +\infty}\dfrac{e^x}{x^2} \times \lim_{x \to +\infty}\left(\dfrac{2 - \frac{1}{e^x}}{1 + \frac1x - \frac{3}{x^2}}\right) = +\infty\) (ព្រោះ \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{e^x}{x^2} = +\infty\)) ។
គ. \(\displaystyle \displaystyle\lim_{x \to -\infty}e^x(x^3 + 1) = \lim_{x \to -\infty}e^xx^3 + \lim_{x \to -\infty}e^x\) ។ តាង \(\displaystyle x = -X\) បើ \(\displaystyle x \to -\infty\) នោះ \(\displaystyle X \to +\infty\) ។ គេបាន \(\displaystyle \displaystyle\lim_{x \to -\infty}e^x(x^3 + 1) = \lim_{X \to +\infty}(-X)^3e^{-X} + \lim_{X \to +\infty}e^{-X} = 0\) (ព្រោះ \(\displaystyle \displaystyle\lim_{x \to +\infty}x^ne^{-x} = 0\) និង \(\displaystyle \displaystyle\lim_{x \to +\infty}e^{-x} = 0\)) ។

✎ប្រតិបត្តិ

គណនា ក. \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{1}{e^x - 1}\) ខ. \(\displaystyle \displaystyle\lim_{x \to +\infty}(x - 2 + xe^x)\) គ. \(\displaystyle \displaystyle\lim_{x \to -\infty}\left(\dfrac{xe^x + 2}{x^2 - 1}\right)\) ។

មើលចម្លើយ

ក. \(\displaystyle 0\) (ព្រោះ \(\displaystyle e^x - 1 \to +\infty\)) ។ ខ. \(\displaystyle +\infty\) ។ គ. \(\displaystyle 0\) (ព្រោះ \(\displaystyle xe^x \to 0\) ហើយភាគបែង \(\displaystyle \to +\infty\)) ។

ឧទាហរណ៍ 5 : គេមានអនុគមន៍ \(\displaystyle f(x) = e^x - 1\) និង \(\displaystyle g(x) = x\) និងតារាងតម្លៃលេខខាងក្រោម ៖

\(\displaystyle x\)\(\displaystyle 0{,}1\)\(\displaystyle 0{,}01\)\(\displaystyle 0{,}001\)\(\displaystyle 0{,}0001\)\(\displaystyle 0{,}00001\)
\(\displaystyle \dfrac{e^x - 1}{x}\)\(\displaystyle 1{,}0517\)\(\displaystyle 1{,}0050\)\(\displaystyle 1{,}0005\)\(\displaystyle 1{,}00005\)\(\displaystyle 1{,}000005\)

គេសង្កេតឃើញថា បើ \(\displaystyle x \to 0\) នោះ \(\displaystyle \dfrac{e^x - 1}{x} \to 1\) ។

ជាទូទៅ

  \(\displaystyle \displaystyle\lim_{x \to 0}\dfrac{e^x - 1}{x} = 1\)

វិបាក   \(\displaystyle \displaystyle\lim_{u \to 0}\dfrac{e^u - 1}{u} = 1\), \(\displaystyle u\) ជាអនុគមន៍នៃ \(\displaystyle x\) ។

៣លំហាត់គំរូ ៣

គណនាលីមីត ក. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{e^{-3x} - 1 + x}{x}\) ខ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{e^{2x} - e^{3x}}{x}\) គ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{e^{5x^2} - e^{x^2}}{x^2}\) ។

ដំណោះស្រាយ


ក. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{e^{-3x} - 1 + x}{x} = \lim_{x \to 0}\left(\dfrac{e^{-3x} - 1}{x}(3) + \dfrac xx\right)\) ។ សរសេរ \(\displaystyle \dfrac{e^{-3x} - 1}{x} = -3\cdot\dfrac{e^{-3x} - 1}{-3x}\) គេបាន \(\displaystyle = -3 + 1 = -2\) (ព្រោះ \(\displaystyle \displaystyle\lim_{x \to 0}\dfrac{e^{-3x} - 1}{-3x} = 1\)) ។
ខ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{e^{2x} - e^{3x}}{x} = \lim_{x \to 0}\dfrac{e^{2x} - 1 - (e^{3x} - 1)}{x} = \lim_{x \to 0}\left(\dfrac{e^{2x} - 1}{2x} \cdot 2 - 3\dfrac{e^{3x} - 1}{3x}\right) = 2 - 3 = -1\) (ព្រោះ \(\displaystyle \displaystyle\lim_{x \to 0}\dfrac{e^{ax} - 1}{ax} = 1\)) ។
គ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{e^{5x^2} - e^{x^2}}{x^2} = \lim_{x \to 0}\dfrac{e^{5x^2} - 1 - (e^{x^2} - 1)}{x^2} = \lim_{x \to 0}\left(\dfrac{e^{5x^2} - 1}{5x^2} \cdot 5 - \dfrac{e^{x^2} - 1}{x^2}\right) = 5 - 1 = 4\) (ព្រោះ \(\displaystyle \displaystyle\lim_{x \to 0}\dfrac{e^{ax} - 1}{ax} = 1\)) ។

!សម្គាល់

សៀវភៅបោះពុម្ពលីមីតទី ខ. និង គ. ជា \(\displaystyle x \to +\infty\) និង \(\displaystyle x \to -\infty\) ប៉ុន្តែដំណោះស្រាយប្រើ \(\displaystyle \dfrac{e^u - 1}{u} \to 1\) ដែលពិតត្រឹមតែ \(\displaystyle x \to 0\) ប៉ុណ្ណោះ ដូច្នេះត្រូវជា \(\displaystyle x \to 0\) ។

✎ប្រតិបត្តិ

គណនាលីមីត ក. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{e^{5x} - x - 1}{x}\) ខ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{e^{-2x} - e^x}{x}\) គ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{x^3}{e^{x^3} - e^{2x^3}}\) ។

មើលចម្លើយ

ក. \(\displaystyle 5 - 1 = 4\) ។ ខ. \(\displaystyle -2 - 1 = -3\) ។ គ. \(\displaystyle \dfrac{x^3}{(e^{x^3} - 1) - (e^{2x^3} - 1)} \to \dfrac{1}{1 - 2} = -1\) ។

5.3. លីមីតនៃអនុគមន៍លោការីតនេពែ

អនុគមន៍លោការីតគោល \(\displaystyle e\) ហៅថា អនុគមន៍លោការីតនេពែ (\(\displaystyle y = \ln x\), \(\displaystyle x > 0\)) ។

ឧទាហរណ៍ 1 : គេមានអនុគមន៍ \(\displaystyle f(x) = \ln x\) និងតារាងតម្លៃលេខដូចខាងក្រោម ៖

\(\displaystyle x\)\(\displaystyle 20\)\(\displaystyle 40\)\(\displaystyle 60\)\(\displaystyle 80\)\(\displaystyle 100\)
\(\displaystyle \ln x\)\(\displaystyle 2{,}996\)\(\displaystyle 3{,}689\)\(\displaystyle 4{,}094\)\(\displaystyle 4{,}382\)\(\displaystyle 4{,}605\)

តារាងនេះ គេសង្កេតឃើញថា បើ \(\displaystyle x\) យកតម្លៃវិជ្ជមានធំទៅៗ គ្មានទីបញ្ចប់នោះ \(\displaystyle \ln x\) ក៏ធំទៅៗ គ្មានទីបញ្ចប់ដែរ ។ គេថា \(\displaystyle \ln x\) ខិតជិត \(\displaystyle +\infty\) កាលណា \(\displaystyle x\) ខិតជិត \(\displaystyle +\infty\) ។ គេកំណត់សរសេរ \(\displaystyle \displaystyle\lim_{x \to +\infty}\ln x = +\infty\) ។ តាមរូបមន្តនេះ គេបាន \(\displaystyle \displaystyle\lim_{x \to 0^+}\ln x = -\infty\) ។

សម្រាយបញ្ជាក់ បើ \(\displaystyle x\) ខិតជិត \(\displaystyle 0\) និង \(\displaystyle x > 0\) នោះ \(\displaystyle \dfrac1x\) ខិតជិត \(\displaystyle +\infty\) ។ គេតាង \(\displaystyle X = \dfrac1x\) នោះ \(\displaystyle x = \dfrac1X\) ។ គេបាន \(\displaystyle \displaystyle\lim_{x \to 0^+}\ln x = \lim_{X \to +\infty}\ln\dfrac1X = -\lim_{X \to +\infty}\ln X = -\infty\) ។

•លំហាត់គំរូ

គណនា ក. \(\displaystyle \displaystyle\lim_{x \to +\infty}(x^2 + 3 + \ln x)\) ខ. \(\displaystyle \displaystyle\lim_{x \to 0^+}[\ln x(\ln x - 3)]\) ។

ដំណោះស្រាយ

ក. \(\displaystyle \displaystyle\lim_{x \to +\infty}(x^2 + 3 + \ln x) = \lim_{x \to +\infty}x^2 + \lim_{x \to +\infty}3 + \lim_{x \to +\infty}\ln x = +\infty\) (ព្រោះ \(\displaystyle \displaystyle\lim_{x \to +\infty}\ln x = +\infty\)) ។
ខ. \(\displaystyle \displaystyle\lim_{x \to 0^+}[\ln x(\ln x - 3)] = \lim_{x \to 0^+}\ln x \times \left[\lim_{x \to 0^+}\ln x - \lim_{x \to 0^+}3\right] = -\infty(-\infty - 3) = +\infty\) (ព្រោះ \(\displaystyle \displaystyle\lim_{x \to 0^+}\ln x = -\infty\)) ។

✎ប្រតិបត្តិ

គណនា ក. \(\displaystyle \displaystyle\lim_{x \to +\infty}\ln(x + 5)\) ខ. \(\displaystyle \displaystyle\lim_{x \to 0^+}(x + 2 - \ln x)\) ។

មើលចម្លើយ

ក. \(\displaystyle +\infty\) ។ ខ. \(\displaystyle +\infty\) (ព្រោះ \(\displaystyle -\ln x \to +\infty\)) ។

ឧទាហរណ៍ 2 : គេមានអនុគមន៍ \(\displaystyle g(x) = \dfrac{\ln x}{x}\) និងតារាងតម្លៃលេខខាងក្រោម ៖

\(\displaystyle x\)\(\displaystyle 10\)\(\displaystyle 20\)\(\displaystyle 30\)\(\displaystyle 40\)\(\displaystyle 50\)
\(\displaystyle \dfrac{\ln x}{x}\)\(\displaystyle 0{,}2303\)\(\displaystyle 0{,}1498\)\(\displaystyle 0{,}1134\)\(\displaystyle 0{,}09222\)\(\displaystyle 0{,}07824\)

តារាងនេះ គេសង្កេតឃើញថា បើ \(\displaystyle x\) យកតម្លៃវិជ្ជមានធំទៅៗ គ្មានទីបញ្ចប់នោះ \(\displaystyle \dfrac{\ln x}{x}\) មានតម្លៃវិជ្ជមានកាន់តែតូចទៅៗ ហើយខិតទៅរក \(\displaystyle 0\) ។ បើ \(\displaystyle x\) ខិតជិត \(\displaystyle +\infty\) នោះ \(\displaystyle \dfrac{\ln x}{x} \to 0\) ។ គេកំណត់សរសេរ \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{\ln x}{x} = 0\) ។ តាមរូបមន្តនេះ គេបាន \(\displaystyle \displaystyle\lim_{x \to 0^+}x\ln x = 0\) ។

សម្រាយបញ្ជាក់ បើ \(\displaystyle x\) ខិតជិត \(\displaystyle 0\) និង \(\displaystyle x > 0\) នោះ \(\displaystyle \dfrac1x\) ខិតទៅជិត \(\displaystyle +\infty\) ។ តាង \(\displaystyle x = \dfrac1X\) នោះ \(\displaystyle X = \dfrac1x\) ហើយ \(\displaystyle x \to 0^+\) នោះ \(\displaystyle X \to +\infty\) ។ គេបាន \(\displaystyle \displaystyle\lim_{x \to 0^+}x\ln x = \lim_{X \to +\infty}\dfrac1X\ln\dfrac1X = -\lim_{X \to +\infty}\left(\dfrac{\ln X}{X}\right) = 0\) ។ ដូច្នេះ \(\displaystyle \displaystyle\lim_{x \to 0^+}x\ln x = 0\) ។

ឧទាហរណ៍ 3 : គេមានអនុគមន៍ \(\displaystyle g(x) = \dfrac{\ln x}{x^3}\) និងតារាងតម្លៃលេខខាងក្រោម ៖

\(\displaystyle x\)\(\displaystyle 10\)\(\displaystyle 20\)\(\displaystyle 30\)\(\displaystyle 40\)\(\displaystyle 50\)
\(\displaystyle \dfrac{\ln x}{x^3}\)\(\displaystyle 2{,}30 \times 10^{-3}\)\(\displaystyle 3{,}74 \times 10^{-4}\)\(\displaystyle 1{,}26 \times 10^{-4}\)\(\displaystyle 5{,}76 \times 10^{-5}\)\(\displaystyle 3{,}13 \times 10^{-5}\)

តារាងនេះ គេសង្កេតឃើញថា បើ \(\displaystyle x\) យកតម្លៃវិជ្ជមានធំទៅៗ គ្មានទីបញ្ចប់នោះ \(\displaystyle g(x)\) មានតម្លៃកាន់តែតូចទៅៗស្ទើរតែ \(\displaystyle 0\) ។ គេថា \(\displaystyle \dfrac{\ln x}{x^3}\) ខិតទៅ \(\displaystyle 0\) កាលណា \(\displaystyle x\) ខិតជិត \(\displaystyle +\infty\) ។

ជាទូទៅ

  \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{\ln x}{x^n} = 0\) បើ \(\displaystyle n > 0\) ។

វិបាក   \(\displaystyle \displaystyle\lim_{x \to 0^+}x^n\ln x = 0\) ។

សម្រាយបញ្ជាក់ តាង \(\displaystyle x = \dfrac1X\) នោះ \(\displaystyle X = \dfrac1x\) ដែល \(\displaystyle x \to 0^+\) នោះ \(\displaystyle X \to +\infty\) ។ គេបាន \(\displaystyle x^n\ln x = \dfrac{1}{X^n}\ln\dfrac1X\) ឬ \(\displaystyle x^n\ln x = -\dfrac{\ln X}{X^n}\) ។ \(\displaystyle \displaystyle\lim_{x \to 0^+}x^n\ln x = -\lim_{X \to +\infty}\dfrac{\ln X}{X^n} = 0\) ។ ដូច្នេះ \(\displaystyle \displaystyle\lim_{x \to 0^+}x^n\ln x = 0\) ។

•លំហាត់គំរូ

គណនា ក. \(\displaystyle \displaystyle\lim_{x \to +\infty}\left(\dfrac{\ln x}{x^2 - x}\right)\) ខ. \(\displaystyle \displaystyle\lim_{x \to +\infty}(x\ln x - x^2 + 5)\) គ. \(\displaystyle \displaystyle\lim_{x \to 0^+}(x^2\ln x - 4)\) ។

ដំណោះស្រាយ

ក. \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{\ln x}{x^2 - x} = \lim_{x \to +\infty}\dfrac{\ln x}{x} \times \lim_{x \to +\infty}\dfrac{1}{x - 1}\) ដោយ \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{\ln x}{x} = 0\) និង \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{1}{x - 1} = 0\) ដូច្នេះ \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{\ln x}{x^2 - x} = 0\) ។
ខ. តាង \(\displaystyle f(x) = x\ln x - x^2 + 5\) គេបាន \(\displaystyle \displaystyle\lim_{x \to +\infty}f(x) = \lim_{x \to +\infty}x^2\left(\dfrac{\ln x}{x} - 1 + \dfrac{5}{x^2}\right) = \lim_{x \to +\infty}x^2 \times \lim_{x \to +\infty}\left(\dfrac{\ln x}{x} - 1 + \dfrac{5}{x^2}\right)\) ។ ដោយ \(\displaystyle \displaystyle\lim_{x \to +\infty}x^2 = +\infty\), \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{\ln x}{x} = 0\) និង \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{5}{x^2} = 0\) នោះ \(\displaystyle \displaystyle\lim_{x \to +\infty}\left(\dfrac{\ln x}{x} - 1 + \dfrac{5}{x^2}\right) = -1\) ។ ដូច្នេះ \(\displaystyle \displaystyle\lim_{x \to +\infty}f(x) = -\infty\) ។
គ. \(\displaystyle \displaystyle\lim_{x \to 0^+}(x^2\ln x - 4) = 0 - 4 = -4\) (ព្រោះ \(\displaystyle \displaystyle\lim_{x \to 0^+}x^2\ln x = 0\)) ។

✎ប្រតិបត្តិ

គណនា ក. \(\displaystyle \displaystyle\lim_{x \to 1^-}[x\ln(4 - 3x - x^2)]\) ខ. \(\displaystyle \displaystyle\lim_{x \to +\infty}\ln\left(\dfrac{x}{x + 1}\right)\) គ. \(\displaystyle \displaystyle\lim_{x \to -\infty}\ln(e^x + 1)\) ឃ. \(\displaystyle \displaystyle\lim_{x \to +\infty}\ln(\ln x)\) ង. \(\displaystyle \displaystyle\lim_{x \to 0^+}(x^3\ln x - 5x + 1)\) ។

មើលចម្លើយ

ក. \(\displaystyle -\infty\) (ព្រោះ \(\displaystyle 4 - 3x - x^2 = (1 - x)(x + 4) \to 0^+\) ហើយ \(\displaystyle x \to 1\)) ។ ខ. \(\displaystyle 0\) (ព្រោះ \(\displaystyle \ln 1 = 0\)) ។ គ. \(\displaystyle 0\) (ព្រោះ \(\displaystyle e^x \to 0\) ហើយ \(\displaystyle \ln 1 = 0\)) ។ ឃ. \(\displaystyle +\infty\) ។ ង. \(\displaystyle 1\) (ព្រោះ \(\displaystyle x^3\ln x \to 0\)) ។

ឧទាហរណ៍ : គេមាន \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\ln(1 + x)}{x} = \lim_{x \to 0}\dfrac1x\ln(1 + x) = \lim_{x \to 0}\ln(1 + x)^{\frac1x}\) (ដោយ \(\displaystyle x\ln a = \ln a^x\)) \(\displaystyle = \ln\left[\displaystyle\lim_{x \to 0}(1 + x)^{\frac1x}\right] = \ln e = 1\) (ព្រោះ \(\displaystyle \displaystyle\lim_{x \to 0}(1 + x)^{\frac1x} = e\)) ។

ជាទូទៅ

  \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\ln(1 + x)}{x} = 1\) ។

•លំហាត់គំរូ

គណនាលីមីត ក. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\ln(1 + 2x)}{x}\) ខ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\ln(1 + 3x)}{x^2 + 4x}\) គ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\ln(1 - 7x)}{x}\) ។

ដំណោះស្រាយ

ក. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\ln(1 + 2x)}{x} = \lim_{x \to 0}\dfrac{\ln(1 + 2x)}{2x} \times 2 = 2\) (ព្រោះ \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\ln(1 + 2x)}{2x} = 1\)) ។
ខ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\ln(1 + 3x)}{x^2 + 4x} = \lim_{x \to 0}\dfrac{\ln(1 + 3x)}{x(x + 4)} = \lim_{x \to 0}\left[\dfrac{\ln(1 + 3x)}{3x} \times 3 \times \dfrac{1}{x + 4}\right] = \dfrac34\) ។
គ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\ln(1 - 7x)}{x} = \lim_{x \to 0}\dfrac{\ln(1 - 7x)}{-7x}(-7) = -7\) ។

✎ប្រតិបត្តិ

គណនាលីមីត ក. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\ln(1 + 10x)}{x}\) ខ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\ln(1 - 8x^2)}{x^2}\) គ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\ln(1 + 2x + x^2)}{4x + 2x^3}\) ។

មើលចម្លើយ

ក. \(\displaystyle 10\) ។ ខ. \(\displaystyle -8\) ។ គ. \(\displaystyle \ln(1 + 2x + x^2) = 2\ln(1 + x)\) ដូច្នេះប្រភាគ \(\displaystyle = \dfrac{2\ln(1 + x)}{x(4 + 2x^2)} \to \dfrac{2}{4} = \dfrac12\) ។

លំហាត់

  1. ស្រាយបញ្ជាក់ថា លីមីតខាងក្រោមនេះពិតដោយប្រើនិយមន័យ ៖

    1. ក. \(\displaystyle \displaystyle\lim_{x \to 3}(5x - 2) = 13\)
    2. ខ. \(\displaystyle \displaystyle\lim_{x \to 2^-}\sqrt{(x - 2)(x - 3)} = 0\)
    3. គ. \(\displaystyle \displaystyle\lim_{x \to x_0}(ax - b) = ax_0 - b\) ។
  2. បើ \(\displaystyle \displaystyle\lim_{x \to a}f(x) = M\) និង \(\displaystyle \displaystyle\lim_{x \to a}g(x) = L\) ដែល \(\displaystyle M\) និង \(\displaystyle L\) ជាចំនួនថេរនោះ ចូរបង្ហាញថា

    1. ក. \(\displaystyle \displaystyle\lim_{x \to a}kf(x) = kM\)
    2. ខ. \(\displaystyle \displaystyle\lim_{x \to a}[f(x) \pm g(x)] = M \pm L\) ។
  3. គណនាលីមីតខាងក្រោម ៖

    1. ក. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sqrt{x^2 - x + 1} - 1}{\sqrt{1 + x} - \sqrt{1 - x}}\)
    2. ខ. \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{(x - 1)(2x + 3)(2 - x)}{(x^n + 1)(2x + 1)}\) (\(\displaystyle n \in \mathbb{N}^*\))
    3. គ. \(\displaystyle \displaystyle\lim_{x \to 0^-}\dfrac{x^2 + x}{|x|}\)
    4. ឃ. \(\displaystyle \displaystyle\lim_{x \to -\infty}(\sqrt{x^2 + 8x - 1} - \sqrt{x^2 - 3})\) ។
  4. កំណត់តម្លៃនៃចំនួនថេរ \(\displaystyle a\) ដើម្បីឱ្យលីមីតខាងក្រោមជាលីមីតនៃចំនួនថេរ ហើយកំណត់លីមីតនេះផង ។

    1. ក. \(\displaystyle \displaystyle\lim_{x \to 1}\dfrac{\sqrt{x + 3} - a}{x - 1}\)
    2. ខ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sqrt{1 + 3x} + a}{x}\)
    3. គ. \(\displaystyle \displaystyle\lim_{x \to 2}\dfrac{\sqrt{x + a} - 1}{x - 2}\)
    4. ឃ. \(\displaystyle \displaystyle\lim_{x \to -1}\dfrac{\sqrt{x^2 + ax} - 1}{x^2 - 1}\) ។
  5. គណនាលីមីតខាងក្រោម ៖

    1. ក. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sin 3x}{x}\)
    2. ខ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sin 5x}{\sin 4x}\)
    3. គ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sin^2 2x}{x^2}\)
    4. ឃ. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{x\tan x}{\sin^2 x}\)
    5. ង. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{1 - \cos 3x}{\sin^2 x}\)
    6. ច. \(\displaystyle \displaystyle\lim_{x \to 0}\dfrac{\sin x + x}{\tan x}\) ។
  6. គណនាលីមីតខាងក្រោម ៖

    1. ក. \(\displaystyle \displaystyle\lim_{x \to \pm\infty}(x^2 + xe^x)\)
    2. ខ. \(\displaystyle \displaystyle\lim_{x \to +\infty}(1 - x)e^x\)
    3. គ. \(\displaystyle \displaystyle\lim_{x \to +\infty}(x + 2)e^{-x}\)
    4. ឃ. \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{e^x - x}{2e^x + 1}\)
    5. ង. \(\displaystyle \displaystyle\lim_{x \to 0}\ln\left(\dfrac{x}{x + 1}\right)\)
    6. ច. \(\displaystyle \displaystyle\lim_{x \to \pm\infty}x\ln(x^2 + 1)\)
    7. ឆ. \(\displaystyle \displaystyle\lim_{x \to -4}x\ln(4 - 3x - x^2)\)
    8. ជ. \(\displaystyle \displaystyle\lim_{x \to +\infty}\{x[\ln(x + 1) - \ln x]\}\) ។
  7. កំណត់អនុគមន៍ដឺក្រេទី \(\displaystyle 2\) \(\displaystyle y = f(x)\) ដែលបំពេញលក្ខខណ្ឌលីមីតទាំងពីរខាងក្រោម ៖

    1. ក. \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{f(x)}{x^2 - 1}\)
    2. ខ. \(\displaystyle \displaystyle\lim_{x \to 1}\dfrac{f(x)}{x^2 - 1} = -1\) ។
  8. គេមានពហុកោណនិយ័តចារឹកក្នុងរង្វង់ដែលមាន \(\displaystyle n\) ជ្រុង និងកាំស្មើនឹង \(\displaystyle a\) ។ តាង \(\displaystyle \mathcal{A}_n\) ជាផ្ទៃក្រឡានៃពហុកោណនេះ ។ គណនា \(\displaystyle \mathcal{A}_n\) រួចកំណត់រកតម្លៃ \(\displaystyle \displaystyle\lim_{n \to +\infty}\mathcal{A}_n\) ។

កំណត់សម្គាល់ទៅលើលំហាត់ ៖ (១) លំហាត់ ១ គ. សៀវភៅបោះពុម្ព \(\displaystyle ax_0 + b\) តែតម្លៃត្រឹមត្រូវគឺ \(\displaystyle ax_0 - b\) ។ (២) លំហាត់ ៣ ក. សៀវភៅបោះពុម្ព \(\displaystyle \sqrt{x^2 - x + x - 1}\) ដែលមិនមានន័យក្នុងតំបន់ \(\displaystyle x \to 0\) ព្រោះ \(\displaystyle x^2 - 1 < 0\) ដូច្នេះយកជា \(\displaystyle \sqrt{x^2 - x + 1} - 1\) ។ (៣) លំហាត់ ៧ ក. សៀវភៅមិនបានបោះពុម្ពតម្លៃនៃលីមី ដូច្នេះយកជាចំនួន \(\displaystyle \ell\) មិនស្គាល់ ។

ចម្លើយលំហាត់

  1. 1. ក. ចំពោះ \(\displaystyle \varepsilon > 0\) គេមាន \(\displaystyle |(5x - 2) - 13| = 5|x - 3|\) ។ យក \(\displaystyle \delta = \dfrac{\varepsilon}{5}\) នោះ \(\displaystyle 0 < |x - 3| < \delta\) នាំឱ្យ \(\displaystyle |f(x) - 13| < \varepsilon\) ។
    ខ. ចំពោះ \(\displaystyle x < 2\) មាន \(\displaystyle (x - 2)(x - 3) = (2 - x)(3 - x) > 0\) ។ យក \(\displaystyle 0 < 2 - x < \delta \le 1\) នោះ \(\displaystyle 3 - x = (2 - x) + 1 < 2\) ដូច្នេះ \(\displaystyle (2 - x)(3 - x) < 2\delta\) ។ ចំពោះ \(\displaystyle \varepsilon > 0\) យក \(\displaystyle \delta = \min\left(1, \dfrac{\varepsilon^2}{2}\right)\) នោះ \(\displaystyle \sqrt{(x - 2)(x - 3)} < \sqrt{2\delta} \le \varepsilon\) ។
    គ. \(\displaystyle |(ax - b) - (ax_0 - b)| = |a||x - x_0|\) ។ បើ \(\displaystyle a \ne 0\) យក \(\displaystyle \delta = \dfrac{\varepsilon}{|a|}\) ; បើ \(\displaystyle a = 0\) សមភាពពិតជានិច្ច ។
  2. 2. ក. បើ \(\displaystyle k = 0\) ពិតជានិច្ច ។ បើ \(\displaystyle k \ne 0\) ចំពោះ \(\displaystyle \varepsilon > 0\) យក \(\displaystyle \delta\) ដែល \(\displaystyle 0 < |x - a| < \delta\) នាំឱ្យ \(\displaystyle |f(x) - M| < \dfrac{\varepsilon}{|k|}\) នោះ \(\displaystyle |kf(x) - kM| = |k||f(x) - M| < \varepsilon\) ។
    ខ. ចំពោះ \(\displaystyle \varepsilon > 0\) មាន \(\displaystyle \delta_1, \delta_2 > 0\) ដែល \(\displaystyle 0 < |x - a| < \delta_1\) នាំឱ្យ \(\displaystyle |f(x) - M| < \dfrac\varepsilon2\) និង \(\displaystyle 0 < |x - a| < \delta_2\) នាំឱ្យ \(\displaystyle |g(x) - L| < \dfrac\varepsilon2\) ។ យក \(\displaystyle \delta = \min(\delta_1, \delta_2)\) នោះ \(\displaystyle |[f(x) \pm g(x)] - (M \pm L)| \le |f(x) - M| + |g(x) - L| < \varepsilon\) ។
  3. 3. ក. \(\displaystyle \sqrt{x^2 - x + 1} - 1 = \dfrac{x^2 - x}{\sqrt{x^2 - x + 1} + 1}\) និង \(\displaystyle \sqrt{1 + x} - \sqrt{1 - x} = \dfrac{2x}{\sqrt{1 + x} + \sqrt{1 - x}}\) ។ ប្រភាគ \(\displaystyle = \dfrac{(x - 1)(\sqrt{1 + x} + \sqrt{1 - x})}{2(\sqrt{x^2 - x + 1} + 1)} \to \dfrac{(-1)(2)}{2 \cdot 2} = -\dfrac12\) ។
    ខ. ភាគយក \(\displaystyle \sim -2x^3\) ហើយភាគបែង \(\displaystyle \sim 2x^{n + 1}\) ។ បើ \(\displaystyle n = 1\) : ប្រភាគ \(\displaystyle \sim -x \to -\infty\) ; បើ \(\displaystyle n = 2\) : \(\displaystyle \to -1\) ; បើ \(\displaystyle n \ge 3\) : \(\displaystyle \to 0\) ។
    គ. ចំពោះ \(\displaystyle x < 0\) គេមាន \(\displaystyle |x| = -x\) ដូច្នេះ \(\displaystyle \dfrac{x^2 + x}{|x|} = \dfrac{x(x + 1)}{-x} = -(x + 1) \to -1\) ។
    ឃ. \(\displaystyle \sqrt{x^2 + 8x - 1} - \sqrt{x^2 - 3} = \dfrac{8x + 2}{\sqrt{x^2 + 8x - 1} + \sqrt{x^2 - 3}}\) ។ ចំពោះ \(\displaystyle x \to -\infty\) គេមាន \(\displaystyle \sqrt{x^2 \cdots} = |x|\sqrt{\cdots} = -x\sqrt{\cdots}\) ដូច្នេះប្រភាគ \(\displaystyle = \dfrac{x\left(8 + \frac2x\right)}{-x\left(\sqrt{1 + \frac8x - \frac{1}{x^2}} + \sqrt{1 - \frac{3}{x^2}}\right)} \to \dfrac{8}{-2} = -4\) ។
  4. 4. ក. ភាគបែង \(\displaystyle \to 0\) ដូច្នេះត្រូវ \(\displaystyle \sqrt{4} - a = 0\) គឺ \(\displaystyle a = 2\) ។ \(\displaystyle \dfrac{\sqrt{x + 3} - 2}{x - 1} = \dfrac{1}{\sqrt{x + 3} + 2} \to \dfrac14\) ។
    ខ. ត្រូវ \(\displaystyle \sqrt1 + a = 0\) គឺ \(\displaystyle a = -1\) ។ \(\displaystyle \dfrac{\sqrt{1 + 3x} - 1}{x} = \dfrac{3}{\sqrt{1 + 3x} + 1} \to \dfrac32\) ។
    គ. ត្រូវ \(\displaystyle \sqrt{2 + a} = 1\) គឺ \(\displaystyle a = -1\) ។ \(\displaystyle \dfrac{\sqrt{x - 1} - 1}{x - 2} = \dfrac{1}{\sqrt{x - 1} + 1} \to \dfrac12\) ។
    ឃ. ត្រូវ \(\displaystyle \sqrt{1 - a} = 1\) គឺ \(\displaystyle a = 0\) ។ ចំពោះ \(\displaystyle x \to -1\) មាន \(\displaystyle \sqrt{x^2} = |x| = -x\) ដូច្នេះ \(\displaystyle \dfrac{-x - 1}{(x - 1)(x + 1)} = \dfrac{-1}{x - 1} \to \dfrac12\) ។
  5. 5. ក. \(\displaystyle 3\) ; ខ. \(\displaystyle \dfrac{\sin 5x}{5x} \cdot \dfrac{4x}{\sin 4x} \cdot \dfrac54 \to \dfrac54\) ; គ. \(\displaystyle \left(\dfrac{\sin 2x}{2x}\right)^2 \cdot 4 \to 4\) ; ឃ. \(\displaystyle \dfrac{x\tan x}{\sin^2 x} = \dfrac{x}{\sin x} \cdot \dfrac{1}{\cos x} \to 1\) ; ង. \(\displaystyle \dfrac{1 - \cos 3x}{\sin^2 x} = \dfrac{2\sin^2\frac{3x}{2}}{\sin^2 x} \to \dfrac92\) ; ច. \(\displaystyle \dfrac{\sin x + x}{\tan x} = \left(\dfrac{\sin x}{x} + 1\right)\cdot\dfrac{x}{\tan x} \to 2\) ។
  6. 6. ក. \(\displaystyle x \to +\infty\) ៖ \(\displaystyle +\infty\) ; \(\displaystyle x \to -\infty\) ៖ \(\displaystyle x^2 + xe^x \to +\infty\) (ព្រោះ \(\displaystyle xe^x \to 0\)) ដូច្នេះ \(\displaystyle +\infty\) ទាំងពីរ ។ ខ. \(\displaystyle -\infty\) ។ គ. \(\displaystyle 0\) ។ ឃ. \(\displaystyle \dfrac{1 - xe^{-x}}{2 + e^{-x}} \to \dfrac12\) ។ ង. \(\displaystyle x \to 0^+\) ៖ \(\displaystyle \dfrac{x}{x + 1} \to 0^+\) ដូច្នេះ \(\displaystyle -\infty\) ។ ច. \(\displaystyle x \to +\infty\) ៖ \(\displaystyle +\infty\) ; \(\displaystyle x \to -\infty\) ៖ \(\displaystyle -\infty\) ។ ឆ. \(\displaystyle x \to -4^+\) ៖ \(\displaystyle 4 - 3x - x^2 = (1 - x)(x + 4) \to 0^+\) ដូច្នេះ \(\displaystyle \ln \to -\infty\) ហើយ \(\displaystyle x \to -4\) នាំឱ្យលីមីត \(\displaystyle = +\infty\) ។ ជ. \(\displaystyle x\ln\dfrac{x + 1}{x} = \ln\left(1 + \dfrac1x\right)^x \to \ln e = 1\) ។
  7. 7. តាង \(\displaystyle f(x) = px^2 + qx + r\) ដែល \(\displaystyle p \ne 0\) ។ លក្ខខណ្ឌ ខ. ត្រូវ \(\displaystyle f(1) = 0\) ហើយ \(\displaystyle \displaystyle\lim_{x \to 1}\dfrac{f(x)}{(x - 1)(x + 1)} = \dfrac{f'(1)}{2} = -1\) គឺ \(\displaystyle f'(1) = 2p + q = -2\) ។ ដោយ \(\displaystyle \displaystyle\lim_{x \to +\infty}\dfrac{f(x)}{x^2 - 1} = p = \ell\) នោះ \(\displaystyle q = -2 - 2\ell\) និង \(\displaystyle r = -p - q = \ell + 2\) ។ ដូច្នេះ \(\displaystyle f(x) = \ell x^2 - (2\ell + 2)x + \ell + 2\) (\(\displaystyle \ell \ne 0\)) ។ ឧទាហរណ៍ \(\displaystyle \ell = 1\) ៖ \(\displaystyle f(x) = x^2 - 4x + 3 = (x - 1)(x - 3)\) ហើយ \(\displaystyle \dfrac{f(x)}{x^2 - 1} = \dfrac{x - 3}{x + 1} \to -1\) ពេល \(\displaystyle x \to 1\) ។
  8. 8. ពហុកោណនិយ័ត \(\displaystyle n\) ជ្រុង ចារឹកក្នុងរង្វង់កាំ \(\displaystyle a\) ចែកជា \(\displaystyle n\) ត្រីកោណសមបាតមានកំពូល \(\displaystyle O\) ដែលមានមុំកំពូល \(\displaystyle \dfrac{2\pi}{n}\) ។ ផ្ទៃក្រឡាត្រីកោណមួយ \(\displaystyle = \dfrac12a^2\sin\dfrac{2\pi}{n}\) ដូច្នេះ \(\displaystyle \mathcal{A}_n = \dfrac n2a^2\sin\dfrac{2\pi}{n}\) ។ ដោយ \(\displaystyle \mathcal{A}_n = \pi a^2\cdot\dfrac{\sin\frac{2\pi}{n}}{\frac{2\pi}{n}}\) និងកាលណា \(\displaystyle n \to +\infty\) នោះ \(\displaystyle \dfrac{2\pi}{n} \to 0\) ដូច្នេះ \(\displaystyle \displaystyle\lim_{n \to +\infty}\mathcal{A}_n = \pi a^2\) ។

ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី១២ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។