វត្ថុបំណង
A. មាឌនៃសូលីត
មាឌនៃសូលីតបរិវត្តដែលបានពីរង្វិលជុំវិញអ័ក្សអាប់ស៊ីសនៃផ្ទៃខណ្ឌដោយខ្សែកោងនិងអ័ក្សអាប់ស៊ីស
គេឱ្យអនុគមន៍ \(\displaystyle y = f(x)\) ជាប់លើចន្លោះ \(\displaystyle [a, b]\) ។ \(\displaystyle \Gamma\) ជាផ្ទៃដែលកំណត់ដោយក្រាបតាង \(\displaystyle f\) និងអ័ក្សអាប់ស៊ីស ព្រមទាំងបន្ទាត់ឈរត្រង់ចំណុច \(\displaystyle x = a\) និងចំណុច \(\displaystyle x = b\) ។ រង្វិលនៃផ្ទៃ \(\displaystyle \Gamma\) ជុំវិញអ័ក្ស \(\displaystyle x'Ox\) បង្កើតបានជាសូលីតបរិវត្ត \(\displaystyle \Psi\) មួយដូចរូបខាងក្រោម ៖
គេដឹងថាមុខកាត់នៃសូលីតបរិវត្តមានរាងជាថាស ហើយថាសនីមួយៗមានកាំស្មើនឹង \(\displaystyle f(x)\) ។ ដូច្នេះ ផ្ទៃក្រឡាមុខកាត់ \(\displaystyle \mathcal{A} = \pi[f(x)]^2\) ។
គេចែកចន្លោះ \(\displaystyle [a, b]\) ជា \(\displaystyle n\) ចំណែកស្មើគ្នាដែលចំណែកនីមួយៗមានទទឹងស្មើនឹង \(\displaystyle \Delta x\) ហើយយក \(\displaystyle x_1, x_2, x_3, \dots, x_n\) ជាតម្លៃនៅក្នុងចំណែកនីមួយៗរៀងគ្នា ។
ក្នុងករណីនេះ គេអាចចាត់ទុកថាសូលីតបរិវត្តជាផលបូកនៃសូលីតតូចៗចំនួន \(\displaystyle n\) ដែលមានបាតជាថាសកាំរៀងគ្នា \(\displaystyle f(x_1), f(x_2), f(x_3), \dots, f(x_n)\) និងកម្ពស់ \(\displaystyle \Delta x\) ដូចគ្នា ។ ប៉ុន្តែសូលីតតូចៗនីមួយៗមានមាឌប្រហែលនឹងមាឌនៃស៊ីឡាំងបរិវត្តដែលមានបាតជាថាសកាំរៀងគ្នា \(\displaystyle f(x_1), f(x_2), f(x_3), \dots, f(x_n)\) និងកម្ពស់ \(\displaystyle \Delta x\) ដូចគ្នា ។
គេបានមាឌនៃសូលីត \(\displaystyle \Psi\) មានតម្លៃប្រហែលផលបូកមាឌនៃសូលីតតូចៗទាំងអស់ ៖
បើ \(\displaystyle n \to +\infty\) នោះសូលីតតូចៗទាំងអស់មានរាងជាស៊ីឡាំងបរិវត្ត ហើយផលបូក \(\displaystyle \sum_{k=1}^n \pi[f(x_k)]^2 \cdot \Delta x\) ខិតទៅរកចំនួនកំណត់ \(\displaystyle V\) មួយដែលជាមាឌនៃសូលីត \(\displaystyle \Psi\) ៖
ម្យ៉ាងទៀតបើតាង \(\displaystyle \Delta V\) ជាមាឌសូលីតត្រូវនឹង \(\displaystyle \Delta x\) នោះ \(\displaystyle \Delta V\) មានតម្លៃនៅចន្លោះស៊ីឡាំងក្រៅនិងស៊ីឡាំងក្នុង ៖
កាលណា \(\displaystyle \Delta x \to 0\) នោះ \(\displaystyle \lim_{\Delta x \to 0} \pi[f(x + \Delta x)]^2 = \pi[f(x)]^2\) ។ ដូច្នេះ \(\displaystyle \lim_{\Delta x \to 0} \frac{\Delta V}{\Delta x} = \pi[f(x)]^2\) ឬ \(\displaystyle V' = \pi[f(x)]^2\) ។ បើ \(\displaystyle F(x)\) ជាព្រីមីទីវមួយនៃ \(\displaystyle \pi[f(x)]^2\) នោះ \(\displaystyle V = F(x) + c\) (\(\displaystyle c\) ជាចំនួនពិតថេរ) ។ ចំពោះ \(\displaystyle x = a\), \(\displaystyle V = 0\) ហើយ \(\displaystyle 0 = F(a) + c \implies c = -F(a)\) ។ ដូច្នេះ \(\displaystyle V = F(x) - F(a)\) ។ បើ \(\displaystyle x\) ប្រែប្រួលពី \(\displaystyle a\) ទៅ \(\displaystyle b\) គេបាន \(\displaystyle V = F(b) - F(a) = \pi \int_a^b [f(x)]^2 \, dx\) ។
៖ អនុគមន៍ \(\displaystyle y = f(x)\) ជាអនុគមន៍ជាប់មិនអវិជ្ជមានលើចន្លោះ \(\displaystyle [a, b]\) ។ មាឌនៃសូលីតបរិវត្តដែលកើតឡើងដោយរង្វិលជុំវិញអ័ក្សអាប់ស៊ីសនៃផ្ទៃដែលខណ្ឌដោយខ្សែកោងតាងអនុគមន៍ \(\displaystyle y = f(x)\) និងអ័ក្សអាប់ស៊ីស បន្ទាត់ឈរ \(\displaystyle x = a\) និង \(\displaystyle x = b\) កំណត់ដោយ ៖
គណនាមាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលជុំវិញអ័ក្ស \(\displaystyle x'Ox\) នៃផ្ទៃដែលខណ្ឌដោយក្រាបតាងអនុគមន៍ \(\displaystyle y = x^2\) និងអ័ក្សអាប់ស៊ីស ហើយត្រូវនឹងចន្លោះ \(\displaystyle [0, 1]\) ។
មាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលផ្ទៃដែលខណ្ឌដោយក្រាបតាងអនុគមន៍ \(\displaystyle y = x^2\) និងអ័ក្ស \(\displaystyle x'Ox\) ត្រូវនឹងចន្លោះ \(\displaystyle [0, 1]\) កំណត់ដោយ ៖
បង្ហាញថាមាឌរបស់ស្វ៊ែរដែលមានកាំ \(\displaystyle r\) គឺ \(\displaystyle V = \frac{4}{3}\pi r^3\) ។
ស្វ៊ែរជាសូលីតបរិវត្តដែលកើតឡើងដោយរង្វង់ផ្ចិត \(\displaystyle O\) កាំ \(\displaystyle r\) រង្វិលជុំវិញអ័ក្សអាប់ស៊ីស (យកផ្ចិតស្វ៊ែរជាគល់តម្រុយ) ។ តាមសមីការរង្វង់ \(\displaystyle x^2 + y^2 = r^2\) គេទាញបាន \(\displaystyle y^2 = r^2 - x^2\) ។ ដូច្នេះ មាឌស្វ៊ែរគឺ ៖
ដូច្នេះ មាឌស្វ៊ែរដែលមានកាំ \(\displaystyle r\) គឺ \(\displaystyle V = \frac{4}{3}\pi r^3\) ។
- ក. គណនាមាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលជុំវិញអ័ក្សអាប់ស៊ីស \(\displaystyle x'Ox\) នៃផ្ទៃដែលខណ្ឌដោយក្រាបតាងអនុគមន៍ \(\displaystyle y = 2 - x\) អ័ក្ស \(\displaystyle x'Ox\) ហើយត្រូវនឹងចន្លោះ \(\displaystyle [-2, 1]\) ។
- ខ. គណនាមាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលជុំវិញអ័ក្សអាប់ស៊ីស \(\displaystyle x'Ox\) នៃផ្ទៃដែលខណ្ឌដោយក្រាបតាងអនុគមន៍ \(\displaystyle y = 4 - x^2\) អ័ក្ស \(\displaystyle x'Ox\) ហើយត្រូវនឹងចន្លោះ \(\displaystyle [-2, 2]\) ។
មើលចម្លើយ
ក. \(\displaystyle 21\pi\) (កំណត់សម្គាល់៖ សៀវភៅពុម្ពសរសេរ \(\displaystyle 2\pi\) ប៉ុន្តែ \(\displaystyle \pi \int_{-2}^1 (2-x)^2 dx = 21\pi\)) ខ. \(\displaystyle \frac{512}{15}\pi\) ។
គណនាមាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលជុំវិញអ័ក្សអាប់ស៊ីសនៃផ្ទៃដែលខណ្ឌដោយក្រាបតាងអនុគមន៍ \(\displaystyle f(x) = \sqrt{x}\) និង \(\displaystyle g(x) = x^2\) ត្រូវនឹង \(\displaystyle 0 \le x \le 1\) ។
មាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលជុំវិញអ័ក្សអាប់ស៊ីសនៃផ្ទៃដែលខណ្ឌដោយក្រាបតាងអនុគមន៍ \(\displaystyle f(x) = \sqrt{x}\) និងអ័ក្ស \(\displaystyle x'Ox\) ពី \(\displaystyle x = 0\) ទៅ \(\displaystyle x = 1\) ជុំវិញអ័ក្ស \(\displaystyle x'Ox\) គឺ ៖
មាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលនៃផ្ទៃដែលខណ្ឌដោយក្រាបតាងអនុគមន៍ \(\displaystyle g(x) = x^2\) និងអ័ក្ស \(\displaystyle x'Ox\) ពី \(\displaystyle x = 0\) ទៅ \(\displaystyle x = 1\) ជុំវិញអ័ក្ស \(\displaystyle x'Ox\) គឺ ៖
មាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលនៃផ្ទៃនៅចន្លោះខ្សែកោង \(\displaystyle y = f(x)\) និង \(\displaystyle y = g(x)\) គឺ ៖
៖ មាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលជុំវិញអ័ក្សអាប់ស៊ីសនៃផ្ទៃដែលខណ្ឌដោយខ្សែកោងតាងអនុគមន៍ \(\displaystyle y = f(x)\) និង \(\displaystyle y = g(x)\) លើចន្លោះ \(\displaystyle [a, b]\) ដែល \(\displaystyle f(x) \ge g(x) \ge 0\) កំណត់ដោយ ៖
គណនាមាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលជុំវិញអ័ក្ស \(\displaystyle x'Ox\) នៃផ្ទៃដែលខណ្ឌដោយក្រាបតាងអនុគមន៍ \(\displaystyle f(x) = x^2 + 1\) និង \(\displaystyle g(x) = -x + 3\) ត្រូវនឹង \(\displaystyle -2 \le x \le 1\) ។
ក្រាបតាងអនុគមន៍ \(\displaystyle f(x) = x^2 + 1\) ជាប៉ារ៉ាបូលដែលមានកំពូល \(\displaystyle (0, 1)\) និងកាត់តាមចំណុច \(\displaystyle (-2, 5), (1, 2)\) ។ ក្រាបតាងអនុគមន៍ \(\displaystyle g(x) = -x + 3\) ជាបន្ទាត់កាត់តាមចំណុច \(\displaystyle (0, 3), (3, 0)\) ។ គេបានមាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលជុំវិញអ័ក្ស \(\displaystyle x'Ox\) នៃផ្ទៃក្រឡាដែលខណ្ឌដោយក្រាបតាងអនុគមន៍ \(\displaystyle f(x) = x^2 + 1\) និង \(\displaystyle g(x) = -x + 3\) (\(\displaystyle -2 \le x \le 1\)) កំណត់ដោយ ៖
ដូច្នេះ \(\displaystyle V = \frac{351\pi}{15}\) ឯកតាមាឌ ។
- ក. គណនាមាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលជុំវិញអ័ក្សអាប់ស៊ីស \(\displaystyle x'Ox\) នៃផ្ទៃដែលខណ្ឌដោយក្រាបតាងអនុគមន៍ \(\displaystyle f(x) = 4 - x^2\) និង \(\displaystyle g(x) = 2 - x\) ត្រូវនឹង \(\displaystyle -1 \le x \le 2\) ។
- ខ.
\(\displaystyle C\) ជាក្រាបតាងអនុគមន៍ \(\displaystyle f(x) = e^x\) និង \(\displaystyle (l)\) ជាបន្ទាត់ប៉ះនឹងក្រាប \(\displaystyle C\) ត្រង់ចំណុច \(\displaystyle (1, e)\) ។
- 1. រកសមីការបន្ទាត់ប៉ះ \(\displaystyle (l)\) ។
- 2. គណនាមាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលជុំវិញអ័ក្ស \(\displaystyle x'Ox\) នៃផ្ទៃដែលខណ្ឌដោយក្រាប \(\displaystyle C\) និង \(\displaystyle (l)\) ត្រូវនឹង \(\displaystyle 0 \le x \le 1\) ។
មើលចម្លើយ
ក. \(\displaystyle \frac{108}{5}\pi\) ខ. 1. \(\displaystyle y = ex\), 2. \(\displaystyle \frac{e^2 - 3}{6}\pi\) ។
មាឌនៃសូលីតបរិវត្តដែលបានពីរង្វិលជុំវិញអ័ក្សអរដោនេ
មាឌសូលីតបរិវត្តកំណត់បានពីរង្វិលជុំវិញអ័ក្ស \(\displaystyle y'Oy\) នៃផ្ទៃដែលកំណត់ដោយក្រាបតាង \(\displaystyle x = g(y)\) អ័ក្ស \(\displaystyle y'Oy\) បន្ទាត់ដេក \(\displaystyle y = c\) និង \(\displaystyle y = d\) បង្កើតបានជាសូលីតបរិវត្តដែលមានមាឌកំណត់ដោយ ៖
គណនាមាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលជុំវិញអ័ក្សអរដោនេនៃក្រាបតាងអនុគមន៍ \(\displaystyle y = \sqrt{3 - x}\) ត្រូវនឹង \(\displaystyle 0 \le y \le \sqrt{3}\) ។
គេមាន \(\displaystyle y = \sqrt{3 - x} \implies y^2 = 3 - x \implies x = 3 - y^2\) ។ មាឌដែលត្រូវរកនោះ ៖
ដូច្នេះ \(\displaystyle V = \frac{24\pi\sqrt{3}}{5}\) ឯកតាមាឌ ។
គណនាមាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលជុំវិញអ័ក្សអរដោនេនៃក្រាបតាងអនុគមន៍ \(\displaystyle y = x^3 + 3x^2 + 3x\) ត្រូវនឹង \(\displaystyle 2 \le y \le 9\) ។
មើលចម្លើយ
ចម្លើយក្នុងសៀវភៅពុម្ព៖ \(\displaystyle V = \frac{17\pi}{4}\) ឯកតាមាឌ (កំណត់សម្គាល់៖ ពី \(\displaystyle y + 1 = (x+1)^3\) គេបាន \(\displaystyle x = \sqrt[3]{y+1} - 1\) និង \(\displaystyle V = \pi \int_2^9 (\sqrt[3]{y+1} - 1)^2 dy\)) ។
B. ប្រវែងធ្នូនៃក្រាប
\(\displaystyle f\) ជាអនុគមន៍ជាប់និងកំណត់ដោយ \(\displaystyle y = f(x)\) និងមានក្រាប \(\displaystyle C\) ។ គេអាចរកប្រវែងធ្នូ \(\displaystyle AB\) នៃក្រាប \(\displaystyle C\) ដែលនៅចន្លោះបន្ទាត់ឈរ \(\displaystyle x = a\) និង \(\displaystyle x = b\) តាមរបៀបដូចខាងក្រោម ៖
គេចែកចន្លោះ \(\displaystyle [a, b]\) ជា \(\displaystyle n\) ចំណែករួចយកចំណុច \(\displaystyle P_0(x, f(x))\) និង \(\displaystyle P_1(x + \Delta x, f(x + \Delta x))\) ដោយ \(\displaystyle a \le x < x + \Delta x \le b\) ។
តាង \(\displaystyle \Delta y = f(x + \Delta x) - f(x)\) និង \(\displaystyle \Delta L = P_0 P_1\) ។ គេបាន ៖
គេបានប្រវែងធ្នូ \(\displaystyle AB\) នៃក្រាបតាងអនុគមន៍ \(\displaystyle y = f(x)\) ដែលនៅចន្លោះបន្ទាត់ឈរ \(\displaystyle x = a\) និង \(\displaystyle x = b\) កំណត់ដោយ \(\displaystyle L = \int_a^b \sqrt{1 + \left(\frac{dy}{dx}\right)^2} \, dx = \int_a^b \sqrt{1 + [f'(x)]^2} \, dx\) ។
៖ ប្រវែងធ្នូនៃក្រាបតាងអនុគមន៍ \(\displaystyle f\) ដែលនៅចន្លោះបន្ទាត់ឈរ \(\displaystyle x = a\) និង \(\displaystyle x = b\) កំណត់ដោយ ៖
គណនាប្រវែងធ្នូនៃក្រាបតាងអនុគមន៍ \(\displaystyle y = f(x) = \frac{4\sqrt{2}}{3}x^{\frac{3}{2}} - 1\) នៅចន្លោះបន្ទាត់ឈរ \(\displaystyle x = 0\) និង \(\displaystyle x = 1\) ។
គេមាន \(\displaystyle y = f(x) = \frac{4\sqrt{2}}{3}x^{\frac{3}{2}} - 1 \implies y' = f'(x) = \frac{4\sqrt{2}}{3} \cdot \frac{3}{2}x^{\frac{1}{2}} = 2\sqrt{2}\sqrt{x}\) ។
ប្រវែងធ្នូនៃក្រាបតាងអនុគមន៍ \(\displaystyle y = f(x) = \frac{4\sqrt{2}}{3}x^{\frac{3}{2}} - 1\) នៅចន្លោះបន្ទាត់ឈរ \(\displaystyle x = 0\) និង \(\displaystyle x = 1\) កំណត់ដោយ ៖
- ក. គណនាប្រវែងធ្នូនៃក្រាបតាងអនុគមន៍ \(\displaystyle y = f(x) = \frac{1}{3}(x^2 + 2)^{\frac{3}{2}}\) នៅចន្លោះបន្ទាត់ឈរ \(\displaystyle x = 0\) និង \(\displaystyle x = 3\) ។
- ខ. ឧបមាថា \(\displaystyle a \ge \frac{5}{9}\) ។ តាង \(\displaystyle L(a)\) ជាប្រវែងនៃក្រាប \(\displaystyle y = x^{\frac{3}{2}}\) នៅចន្លោះបន្ទាត់ឈរ \(\displaystyle x = \frac{5}{9}\) និង \(\displaystyle x = a\) ។ រកអនុគមន៍ \(\displaystyle L(a)\) និងតម្លៃនៃ \(\displaystyle a\) បើ \(\displaystyle L(a) = 7\) ។
មើលចម្លើយ
ក. \(\displaystyle 12\) (សៀវភៅពុម្ពសរសេរ \(\displaystyle 6\), ប៉ុន្តែ \(\displaystyle \int_0^3 (x^2+1)\,dx = 12\)) ខ. \(\displaystyle L(a) = \frac{8}{27}\left(1 + \frac{9}{4}a\right)^{\frac{3}{2}} - 1\), \(\displaystyle a = \frac{32}{9}\) ។
លំហាត់
- ក. គណនាមាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលជុំវិញអ័ក្ស \(\displaystyle x'Ox\) នៃផ្ទៃក្រឡាដែលខណ្ឌដោយក្រាបតាងអនុគមន៍ \(\displaystyle y = 2x + 1\) អ័ក្ស \(\displaystyle x'Ox\) បន្ទាត់ឈរ \(\displaystyle x = 1\) និង \(\displaystyle x = 3\) ។
- ខ. គណនាមាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលជុំវិញអ័ក្ស \(\displaystyle x'Ox\) នៃផ្ទៃក្រឡាដែលខណ្ឌដោយក្រាបតាងអនុគមន៍ \(\displaystyle y = x^2 + 1\) អ័ក្ស \(\displaystyle x'Ox\) បន្ទាត់ឈរ \(\displaystyle x = 0\) និង \(\displaystyle x = 3\) ។
- គ. គណនាមាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលជុំវិញអ័ក្ស \(\displaystyle x'Ox\) នៃផ្ទៃក្រឡាដែលខណ្ឌដោយក្រាបតាងអនុគមន៍ \(\displaystyle y = \sqrt{x - 3}\) អ័ក្ស \(\displaystyle x'Ox\) បន្ទាត់ឈរ \(\displaystyle x = 4\) ទៅ \(\displaystyle x = 9\) ។
- ក. គណនាមាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលជុំវិញអ័ក្ស \(\displaystyle x'Ox\) នៃផ្ទៃក្រឡាដែលខណ្ឌដោយក្រាបតាងអនុគមន៍ \(\displaystyle f(x) = x^2\) និង \(\displaystyle g(x) = 4x - x^2\) ។
- ខ. គណនាមាឌនៃសូលីតបរិវត្តកំណត់បានពីរង្វិលជុំវិញអ័ក្ស \(\displaystyle x'Ox\) នៃផ្ទៃក្រឡាដែលខណ្ឌដោយក្រាបតាងអនុគមន៍ \(\displaystyle f(x) = x^2 - 2x + 3\) និង \(\displaystyle g(x) = 9 - x\) ។
ចំពោះអនុគមន៍ \(\displaystyle F(x) = \int_1^x \sin \pi t \, dt\) ។ គណនា ៖
- ក. \(\displaystyle F(-1)\) ខ. \(\displaystyle F'(0)\) គ. \(\displaystyle F''\left(\frac{1}{2}\right)\) ឃ. \(\displaystyle F''(x)\) ។
- ក. គណនាប្រវែងធ្នូនៃក្រាបតាងអនុគមន៍ \(\displaystyle y = \frac{x^3}{3} + \frac{1}{4x}\) ពី \(\displaystyle x = 1\) ទៅ \(\displaystyle x = 3\) ។
- ខ. ឧបមាថា \(\displaystyle f(x) = \frac{1}{2}(e^x + e^{-x})\) ។ បន្ទាត់ជួបអ័ក្សអរដោនេត្រង់ចំណុច \(\displaystyle B\) ហើយប៉ះនឹងក្រាបតាង \(\displaystyle f\) ត្រង់ចំណុច \(\displaystyle A(a, f(a))\) ដែល \(\displaystyle a > 0\) ។ ប្រៀបធៀបប្រវែងនៃអង្កត់ \(\displaystyle AB\) និងប្រវែងធ្នូនៃក្រាបតាង \(\displaystyle f\) នៅចន្លោះបន្ទាត់ឈរ \(\displaystyle x = 0\) និង \(\displaystyle x = a\) ។
- រកផ្ទៃក្រឡា \(\displaystyle \mathcal{A}\) នៃស្វ៊ែរដែលមានកាំ \(\displaystyle r\) ។
ចម្លើយលំហាត់
- ក. \(\displaystyle V = \pi \int_1^3 (2x + 1)^2 \, dx = \pi \left[ \frac{(2x + 1)^3}{6} \right]_1^3 = \pi \left( \frac{343}{6} - \frac{27}{6} \right) = \frac{158\pi}{3}\) ។
- ខ. \(\displaystyle V = \pi \int_0^3 (x^2 + 1)^2 \, dx = \pi \int_0^3 (x^4 + 2x^2 + 1) \, dx = \pi \left[ \frac{x^5}{5} + \frac{2x^3}{3} + x \right]_0^3 = \pi \left( \frac{243}{5} + 18 + 3 \right) = \frac{348\pi}{5}\) ។
- គ. \(\displaystyle V = \pi \int_4^9 (\sqrt{x - 3})^2 \, dx = \pi \int_4^9 (x - 3) \, dx = \pi \left[ \frac{(x - 3)^2}{2} \right]_4^9 = \pi \left( 18 - \frac{1}{2} \right) = \frac{35\pi}{2}\) ។
- ក. ចំណុចប្រសព្វ៖ \(\displaystyle x^2 = 4x - x^2 \iff 2x(x - 2) = 0 \implies x = 0, 2\) ។ លើ \(\displaystyle [0, 2]\), \(\displaystyle 4x - x^2 \ge x^2 \ge 0\) ។ \(\displaystyle V = \pi \int_0^2 \left[(4x - x^2)^2 - (x^2)^2\right] dx = \pi \int_0^2 (16x^2 - 8x^3) \, dx = \pi \left[ \frac{16x^3}{3} - 2x^4 \right]_0^2 = \pi \left( \frac{128}{3} - 32 \right) = \frac{32\pi}{3}\) ។
- ខ. ចំណុចប្រសព្វ៖ \(\displaystyle x^2 - 2x + 3 = 9 - x \iff x^2 - x - 6 = 0 \implies x = -2, 3\) ។ លើ \(\displaystyle [-2, 3]\), \(\displaystyle 9 - x \ge x^2 - 2x + 3 \ge 0\) ។ \(\displaystyle V = \pi \int_{-2}^3 \left[(9 - x)^2 - (x^2 - 2x + 3)^2\right] dx = 250\pi\) ។
- ក. \(\displaystyle F(-1) = \int_1^{-1} \sin \pi t \, dt = \left[ -\frac{\cos \pi t}{\pi} \right]_1^{-1} = 0\) ។
- ខ. \(\displaystyle F'(x) = \sin \pi x \implies F'(0) = \sin 0 = 0\) ។
- គ. \(\displaystyle F''(x) = \pi \cos \pi x \implies F''\left(\frac{1}{2}\right) = \pi \cos \frac{\pi}{2} = 0\) ។
- ឃ. \(\displaystyle F''(x) = \pi \cos \pi x\) ។
- ក. \(\displaystyle y' = x^2 - \frac{1}{4x^2} \implies 1 + (y')^2 = \left(x^2 + \frac{1}{4x^2}\right)^2\) ។ \(\displaystyle L = \int_1^3 \left(x^2 + \frac{1}{4x^2}\right) dx = \left[ \frac{x^3}{3} - \frac{1}{4x} \right]_1^3 = \left(9 - \frac{1}{12}\right) - \left(\frac{1}{3} - \frac{1}{4}\right) = \frac{53}{6}\) ។
- ខ. បន្ទាត់ប៉ះត្រង់ \(\displaystyle A(a, \cosh a)\) គឺ \(\displaystyle y - \cosh a = \sinh a (x - a)\) ដែលកាត់អ័ក្ស \(\displaystyle Oy\) ត្រង់ \(\displaystyle B(0, \cosh a - a\sinh a)\) ។ ប្រវែងអង្កត់ \(\displaystyle AB = \sqrt{a^2 + (a\sinh a)^2} = a\cosh a\) ។ ប្រវែងធ្នូ \(\displaystyle L = \int_0^a \sqrt{1 + \sinh^2 x} \, dx = \int_0^a \cosh x \, dx = \sinh a\) ។ ចំពោះ \(\displaystyle a > 0\), តាង \(\displaystyle h(a) = a\cosh a - \sinh a \implies h'(a) = a\sinh a > 0\) និង \(\displaystyle h(0) = 0\) ដូច្នេះ \(\displaystyle AB > L\) ។
- ស្វ៊ែរកើតពីរង្វិលកន្លះរង្វង់ \(\displaystyle y = \sqrt{r^2 - x^2}\) ជុំវិញ \(\displaystyle x'Ox\) លើ \(\displaystyle [-r, r]\) ។ ដោយ \(\displaystyle 1 + (y')^2 = \frac{r^2}{r^2 - x^2}\) នោះ \(\displaystyle \mathcal{A} = 2\pi \int_{-r}^r y \sqrt{1 + (y')^2} \, dx = 2\pi \int_{-r}^r r \, dx = 4\pi r^2\) ។
ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី១២ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។