1. ទំព័រដើម
  2. ថ្នាក់ទី ១២
  3. មេរៀន
  4. ជំពូកទី ៨ · មេរៀនទី ២
២
ជំពូកទី ៨ : ប្រូបាប · មេរៀនទី ២

មេរៀនទី 2 : ទ្រឹស្តីបទបៃយេស

ឧទាហរណ៍ ៣ប្រតិបត្តិ ២

វត្ថុបំណង

  1. បង្ហាញរូបមន្តប្រូបាបសរុប
  2. បង្ហាញទ្រឹស្តីបទបៃយេស
  3. ប្រើរូបមន្តប្រូបាបសរុបក្នុងការដោះស្រាយចំណោទប្រូបាប
  4. ប្រើទ្រឹស្តីបទបៃយេសក្នុងការដោះស្រាយចំណោទប្រូបាប ។

A. រូបមន្តប្រូបាបសរុប

•លំហាត់គំរូ

ឧបមាថានៅក្នុងភូមិមួយមានប្រជាជន \(\displaystyle 85\%\) បានចាក់ថ្នាំការពារជំងឺឆ្លង ។ \(\displaystyle 2\%\) កើតជំងឺឆ្លងដោយដឹងថាចាក់ថ្នាំការពាររួចហើយ ។ \(\displaystyle 1\%\) មិនកើតជំងឺឆ្លងដោយដឹងថាមិនបានចាក់ថ្នាំការពារ ។

  1. ក. គណនាប្រូបាបអ្នកកើតជំងឺឆ្លង
  2. ខ. គណនាប្រូបាបអ្នកបានចាក់ថ្នាំការពារ ដោយដឹងថាកើតជំងឺឆ្លង ។
ដំណោះស្រាយ
  1. ក.

    ប្រូបាបអ្នកកើតជំងឺឆ្លង
    ចំនួនអ្នកកើតជំងឺឆ្លង ជាផលបូកចំនួនអ្នកជំងឺដែលចាក់ថ្នាំការពារនិងអ្នកជំងឺដែលមិនបានចាក់ថ្នាំការពារ
    តាងព្រឹត្តិការណ៍ \(\displaystyle V\) : “អ្នកបានចាក់ថ្នាំការពារ”
    \(\displaystyle \overline{V}\) : “អ្នកមិនបានចាក់ថ្នាំការពារ”
    \(\displaystyle M\) : “អ្នកកើតជំងឺឆ្លង”
    \(\displaystyle \overline{M}\) : “អ្នកមិនឆ្លងជំងឺ”
    អ្នកជំងឺដែលបានចាក់ថ្នាំការពារ ជាព្រឹត្តិការណ៍ \(\displaystyle M \cap V\)
    អ្នកជំងឺដែលមិនបានចាក់ថ្នាំការពារ ជាព្រឹត្តិការណ៍ \(\displaystyle M \cap \overline{V}\)
    គេបាន \(\displaystyle P(M) = P(M \cap V) + P(M \cap \overline{V})\)
    ដោយ \(\displaystyle P(M \cap V) = P(V) \times P(M/V)\), \(\displaystyle P(M \cap \overline{V}) = P(\overline{V}) \times P(M/\overline{V})\)

    \(\displaystyle P(M/\overline{V}) = 1 - P(\overline{M}/\overline{V}) = 1 - \frac{1}{100} = 0.99\)
    \(\displaystyle P(M \cap \overline{V}) = 0.15 \times 0.99 = 0.1485\) ។
    ដូច្នេះ \(\displaystyle P(M) = P(M \cap V) + P(M \cap \overline{V}) = 0.017 + 0.1485 = 0.1655\) ។
    អ្នកកើតជំងឺទាំងអស់មាន \(\displaystyle 16.55\%\) ។
    ការរកភាគរយនៃអ្នកកើតជំងឺឆ្លងទាំងអស់ដែលបានចាក់ថ្នាំការពារ និងអ្នកមិនបានចាក់ថ្នាំការពារហៅថា រូបមន្តប្រូបាបសរុប :
    \(\displaystyle P(M) = P(M/V) \times P(V) + P(M/\overline{V}) \times P(\overline{V})\) ជាប្រូបាបដែលមានមនុស្សម្នាក់នៅក្នុងភូមិត្រូវកើតជំងឺឆ្លង ។

  2. ខ.

    ប្រូបាបដែលអ្នកបានចាក់ថ្នាំដោយដឹងថាកើតជំងឺ
    អ្នកបានចាក់ថ្នាំដោយដឹងថាកើតជំងឺ គឺជាអ្នកចាក់ថ្នាំហើយឆ្លងជំងឺក្នុងចំណោមអ្នកកើតជំងឺ ។
    ដូច្នេះ ប្រូបាបដែលអ្នកបានចាក់ថ្នាំដោយដឹងថាកើតជំងឺគឺ

    \[P(V/M) = \frac{P(V \cap M)}{P(M)} = \frac{P(M/V) \times P(V)}{P(M/V) \times P(V) + P(M/\overline{V}) \times P(\overline{V})} = \frac{0.017}{0.1655} = 0.1027 \text{ ។}\]
    • តាមការគណនានេះ បានឱ្យដឹងថាភាគរយនៃអ្នកចាក់ថ្នាំការពារហើយឈឺក្នុងចំណោមអ្នកជំងឺគឺ \(\displaystyle 10.27\%\)

    ការគណនាភាគរយនេះហៅថា ទ្រឹស្តីបទបៃយេស

ជាទូទៅ
  • បើ \(\displaystyle A_{1}, A_{2}, \dots, A_{n}\) ជាព្រឹត្តិការណ៍មិនចុះសម្រុងគ្នាពីរៗក្នុងលំហសំណាកមួយ ហើយមានព្រឹត្តិការណ៍ \(\displaystyle B\) មួយកើតឡើងក្នុងព្រឹត្តិការណ៍ \(\displaystyle A_{1}, A_{2}, \dots, A_{n}\) នោះ \(\displaystyle B = (A_{1} \cap B) \cup (A_{2} \cap B) \cup \dots \cup (A_{n} \cap B)\)

    \[P(B) = P(A_{1} \cap B) + P(A_{2} \cap B) + \dots + P(A_{n} \cap B)\]

    ដោយ \(\displaystyle P(A_{i} \cap B) = P(B/A_{i}) \times P(A_{i})\) ចំពោះ \(\displaystyle i = 1, 2, \dots, n\) គេបាន \(\displaystyle P(B) = P(A_{1}) \times P(B/A_{1}) + P(A_{2}) \times P(B/A_{2}) + \dots + P(A_{n}) \times P(B/A_{n})\)

    \[P(B) = \sum_{i=1}^{n} [P(B/A_{i}) \times P(A_{i})] \quad \text{រូបមន្តប្រូបាបសរុប}\]
✎ប្រតិបត្តិ

គេមានថង់ពីរដែលថង់ទី 1 មានបាល់ក្រហម \(\displaystyle 2\) និងបាល់ខៀវ \(\displaystyle 1\) ចំណែកឯថង់ទី 2 មានបាល់ក្រហម \(\displaystyle 1\) និងខៀវ \(\displaystyle 3\) ។ កាក់មិនលំអៀងមួយត្រូវបានគេបោះ ។ បើកាក់ផ្ងារខាងមុខ \(\displaystyle (H)\) នោះថង់ទី 1 ត្រូវបានគេជ្រើសរើស ហើយគេទាញបាល់មួយចេញ ។ បើកាក់ផ្ងារខាងខ្នង \(\displaystyle (T)\) នោះថង់ទី 2 ត្រូវបានជ្រើសរើសហើយគេទាញបាល់មួយចេញពីក្នុងថង់ដោយចៃដន្យដូចគ្នា ។ រកប្រូបាបដែលគេទាញបានបាល់ពណ៌ក្រហម ។

មើលចម្លើយ

\(\displaystyle \frac{11}{24}\)

B. ទ្រឹស្តីបទបៃយេស

ទ្រឹស្តីបទបៃយេស បើ \(\displaystyle A_{1}, A_{2}, \dots, A_{k}\) ជាព្រឹត្តិការណ៍មិនចុះសម្រុងគ្នាពីរៗ ក្នុងលំហសំណាក \(\displaystyle S\) នោះចំពោះព្រឹត្តិការណ៍ \(\displaystyle B\) មួយដែល \(\displaystyle P(B) > 0\) គេបានប្រូបាបមានលក្ខខណ្ឌនៃ \(\displaystyle A_{j}\) ដោយដឹងថា \(\displaystyle B\) បានកើតឡើងគឺ

\[P(A_{j}/B) = \frac{P(A_{j} \cap B)}{P(B)} = \frac{P(B/A_{j}) \times P(A_{j})}{\sum_{j=1}^{k} [P(B/A_{j}) \times P(A_{j})]} \quad j = 1, 2, \dots, k \text{ ។}\]
១លំហាត់គំរូ ១

នៅក្នុងខ្សែសង្វាក់ផលិតកម្មមួយ មានម៉ាស៊ីនបី \(\displaystyle B_{1}, B_{2}\) និង \(\displaystyle B_{3}\) ផលិតវត្ថុ \(\displaystyle 30\%, 45\%\) និង \(\displaystyle 25\%\) រៀងគ្នា ។ តាមបទពិសោធន៍កន្លងមក គេដឹងថាម៉ាស៊ីន \(\displaystyle B_{1}, B_{2}\) និង \(\displaystyle B_{3}\) ផលិតបានផលិតផលខូច \(\displaystyle 2\%, 3\%\) និង \(\displaystyle 2\%\) រៀងគ្នា ។

  1. ក. ឧបមាថាផលិតផលសម្រេចមួយត្រូវបានគេជ្រើសរើសដោយចៃដន្យ ។ រកប្រូបាបដែលវាជាផលិតផលខូច ។
  2. ខ. បើផលិតផលមួយត្រូវបានគេជ្រើសរើសដោយចៃដន្យ ហើយបានរកឃើញថាវាជាផលិតផលខូច រកប្រូបាបដែលផលិតផលនោះផលិតដោយម៉ាស៊ីន \(\displaystyle B_{3}\) ។
ដំណោះស្រាយ

តាងព្រឹត្តិការណ៍ \(\displaystyle B_{1}\) : “ម៉ាស៊ីន \(\displaystyle B_{1}\) ផលិតវត្ថុ” \(\displaystyle B_{2}\) : “ម៉ាស៊ីន \(\displaystyle B_{2}\) ផលិតវត្ថុ” \(\displaystyle B_{3}\) : “ម៉ាស៊ីន \(\displaystyle B_{3}\) ផលិតវត្ថុ” \(\displaystyle D\) : “ជ្រើសរើសបានផលិតផលខូច”

  1. ក.
    \[\begin{aligned} P(D) &= P(B_{1}) \cdot P(D/B_{1}) + P(B_{2}) \cdot P(D/B_{2}) + P(B_{3}) \cdot P(D/B_{3}) \\ &= (0.30)(0.02) + (0.45)(0.03) + (0.25)(0.02) = 0.0245 \text{ ។} \end{aligned}\]
  2. ខ. \(\displaystyle P(B_{3}/D) = \frac{P(B_{3} \cap D)}{P(D)} = \frac{P(B_{3}) \cdot P(D/B_{3})}{P(D)} = \frac{(0.25)(0.02)}{0.0245} = 0.204\) ។
២លំហាត់គំរូ ២

គេមានម៉ាស៊ីន \(\displaystyle A, B\) និង \(\displaystyle C\) ផលិតវត្ថុដូចគ្នា ។ ម៉ាស៊ីន \(\displaystyle A\) ផលិតបាន \(\displaystyle 50\%\), \(\displaystyle B\) បាន \(\displaystyle 30\%\) និង \(\displaystyle C\) បាន \(\displaystyle 20\%\) ។ គេដឹងថាវត្ថុដែលផលិតដោយម៉ាស៊ីន \(\displaystyle A\) មានខូច \(\displaystyle 3\%\), ម៉ាស៊ីន \(\displaystyle B\) ខូច \(\displaystyle 4\%\) និងម៉ាស៊ីន \(\displaystyle C\) ខូច \(\displaystyle 4\%\) ។

  1. ក. រកប្រូបាបដែលវាជាវត្ថុខូចឧបមាថា វត្ថុមួយត្រូវបានគេចាប់យកដោយចៃដន្យ ។
  2. ខ. ក្នុងចំណោមវត្ថុខូចចំនួន \(\displaystyle 1000\) តើម៉ាស៊ីន \(\displaystyle A\) ធ្វើខូចចំនួនប៉ុន្មាន? \(\displaystyle B\) ធ្វើខូចចំនួនប៉ុន្មាន? \(\displaystyle C\) ធ្វើខូចចំនួនប៉ុន្មាន?
ដំណោះស្រាយ

តាងព្រឹត្តិការណ៍ \(\displaystyle A\) : “ម៉ាស៊ីន \(\displaystyle A\) ផលិតវត្ថុ”, \(\displaystyle B\) : “ម៉ាស៊ីន \(\displaystyle B\) ផលិតវត្ថុ”, \(\displaystyle C\) : “ម៉ាស៊ីន \(\displaystyle C\) ផលិតវត្ថុ”, \(\displaystyle D\) : “ជ្រើសរើសបានវត្ថុខូច”

  1. ក. ប្រូបាបដែលមានវត្ថុខូច
    វត្ថុខូចជាវត្ថុដែលខូច ផលិតក្នុងម៉ាស៊ីន \(\displaystyle A, B\) និង \(\displaystyle C\)
    តាមរូបមន្តប្រូបាបសរុប គេបានប្រូបាបដែលមានវត្ថុខូចគឺ
    \(\displaystyle P(D) = P(A \cap D) + P(B \cap D) + P(C \cap D)\)
    ប្រូបាបដែលវត្ថុខូចផលិតដោយម៉ាស៊ីន \(\displaystyle A\) គឺ \(\displaystyle P(A \cap D)\)
    \(\displaystyle P(A \cap D) = P(A) \times P(D/A) = 0.50 \times 0.03 = 0.015\) ។
    ប្រូបាបដែលវត្ថុខូចផលិតដោយម៉ាស៊ីន \(\displaystyle B\) គឺ \(\displaystyle P(B \cap D)\)
    \(\displaystyle P(B \cap D) = P(B) \times P(D/B) = 0.30 \times 0.04 = 0.012\) ។
    ប្រូបាបដែលវត្ថុខូចផលិតដោយម៉ាស៊ីន \(\displaystyle C\) គឺ \(\displaystyle P(C \cap D)\)
    \(\displaystyle P(C \cap D) = P(C) \times P(D/C) = 0.20 \times 0.04 = 0.008\) ។
    ដូច្នេះ \(\displaystyle P(D) = 0.015 + 0.012 + 0.008 = 0.035\) ។
  2. ខ.

    ចំនួនវត្ថុខូចក្នុងម៉ាស៊ីននីមួយៗក្នុងចំណោមវត្ថុខូច \(\displaystyle 1000\)
    ប្រូបាបដែលម៉ាស៊ីន \(\displaystyle A\) ផលិតវត្ថុ ដោយដឹងថាវត្ថុខូចគឺ \(\displaystyle P(A/D)\)
    ប្រូបាបដែលម៉ាស៊ីន \(\displaystyle B\) ផលិតវត្ថុ ដោយដឹងថាវត្ថុខូចគឺ \(\displaystyle P(B/D)\)
    ប្រូបាបដែលម៉ាស៊ីន \(\displaystyle C\) ផលិតវត្ថុ ដោយដឹងថាវត្ថុខូចគឺ \(\displaystyle P(C/D)\) ។
    តាមទ្រឹស្តីបទបៃយេស គេបាន

    \[\begin{aligned} P(A/D) &= \frac{P(D/A) \times P(A)}{P(D)} = \frac{0.03 \times 0.50}{0.035} = 0.428 \\ P(B/D) &= \frac{P(D/B) \times P(B)}{P(D)} = \frac{0.04 \times 0.30}{0.035} = 0.343 \\ P(C/D) &= \frac{P(D/C) \times P(C)}{P(D)} = \frac{0.04 \times 0.20}{0.035} = 0.229 \text{ ។} \end{aligned}\]

    ក្នុងចំណោមវត្ថុខូច \(\displaystyle 1000\)

    • ម៉ាស៊ីន \(\displaystyle A\) ផលិតវត្ថុខូចបានចំនួន \(\displaystyle 1000 \times 0.428 = 428\)
    • ម៉ាស៊ីន \(\displaystyle B\) ផលិតវត្ថុខូចបានចំនួន \(\displaystyle 1000 \times 0.343 = 343\)
    • ម៉ាស៊ីន \(\displaystyle C\) ផលិតវត្ថុខូចបានចំនួន \(\displaystyle 1000 \times 0.229 = 229\) ។
✎ប្រតិបត្តិ

ក្នុងក្រូចមួយកញ្ជើរមានលាយក្រូចបាត់ដំបង \(\displaystyle 70\%\) និងក្រូចកំពង់ចាម \(\displaystyle 30\%\) ។ គេដឹងថាក្រូចទាំង \(\displaystyle 2\) ប្រភេទនេះ មានផ្លែខ្លះជូរ ផ្លែខ្លះផ្អែម ។ ក្រូចបាត់ដំបងមានក្រូចជូរ \(\displaystyle 5\%\) និងក្រូចកំពង់ចាមមានក្រូចជូរ \(\displaystyle 9\%\) ។ គេជ្រើសរើសក្រូចមួយផ្លែដោយចៃដន្យ ។

  1. ក. រកប្រូបាបដែលគេជ្រើសរើសបានក្រូចជូរ
  2. ខ. រកប្រូបាបដែលគេបានក្រូចបាត់ដំបង ដោយដឹងថាវាជាក្រូចជូរ
  3. គ. រកប្រូបាបដែលគេបានក្រូចកំពង់ចាម ដោយដឹងថាវាជាក្រូចផ្អែម
  4. ឃ. បើក្នុងកញ្ជើរនេះមានក្រូច \(\displaystyle 1000\) ផ្លែ តើមានក្រូចជូរចំនួនប៉ុន្មានផ្លែ? ក្រូចជូរជាក្រូចបាត់ដំបងមានប៉ុន្មានផ្លែ?
មើលចម្លើយ
  1. ក. \(\displaystyle 0.062\)
  2. ខ. \(\displaystyle 0.5645\)
  3. គ. \(\displaystyle 0.291\)
  4. ឃ. \(\displaystyle 62\) ផ្លែ, \(\displaystyle 35\) ផ្លែ ។

លំហាត់

  1. ថង់មួយមានកាក់ \(\displaystyle 100\) ដែលកាក់ \(\displaystyle 25\) ត្រឹមត្រូវល្អ និងកាក់ \(\displaystyle 75\) គ្មានលំនឹងល្អ ។ ចំពោះកាក់គ្មានលំនឹងល្អនីមួយៗមានប្រូបាបបោះបានខាងលេខស្មើនឹង \(\displaystyle \frac{1}{3}\) ។ គេចាប់យកកាក់មួយចេញពីថង់ដោយចៃដន្យ រួចបោះ ។
    គេតាងព្រឹត្តិការណ៍ \(\displaystyle A\) : “ចាប់បានកាក់ល្អ”
    \(\displaystyle B\) : “ចាប់បានកាក់គ្មានលំនឹងល្អ”
    \(\displaystyle C\) : “បោះកាក់បានខាងលេខ” ។

    1. ក. គណនាប្រូបាបនៃព្រឹត្តិការណ៍ \(\displaystyle A\) និងព្រឹត្តិការណ៍ \(\displaystyle B\)
    2. ខ. គណនាប្រូបាបនៃព្រឹត្តិការណ៍ \(\displaystyle C\)
    3. គ. គណនាប្រូបាបដែលចាប់យកបានកាក់ល្អ ដោយដឹងថាបោះកាក់បានខាងលេខ ។
  2. គ្រូសរសេរសំណួរពីជគណិត និងសំណួរធរណីមាត្រធ្វើជាសន្លឹកឆ្នោតឱ្យសិស្សចាប់ ដើម្បីឆ្លើយយកពិន្ទុដែលប្រូបាបនៃការចាប់បានសំណួរពីជគណិតស្មើនឹងប្រូបាប ដែលចាប់បានសំណួរធរណីមាត្រ ។ គ្រូដឹងថាប្រូបាបដែលសិស្សសុខឆ្លើយត្រូវសំណួរពីជគណិតគឺ \(\displaystyle 0.7\) និងប្រូបាបដែលឆ្លើយសំណួរធរណីមាត្របានត្រឹមត្រូវគឺ \(\displaystyle 0.5\) ។

    1. ក. រកប្រូបាបដែលសិស្សសុខឆ្លើយត្រូវ
    2. ខ. គេដឹងហើយថាសុខឆ្លើយសំណួរត្រូវ តើប្រូបាបដែលឆ្លើយត្រូវសំណួរធរណីមាត្រស្មើនឹងប៉ុន្មាន?
  3. គេមានម៉ាស៊ីន \(\displaystyle A, B\) និង \(\displaystyle C\) ផលិតវត្ថុដូចគ្នា ។ ម៉ាស៊ីន \(\displaystyle A\) ផលិតបាន \(\displaystyle 40\%\), \(\displaystyle B\) បាន \(\displaystyle 35\%\) និង \(\displaystyle C\) បាន \(\displaystyle 25\%\) ។ គេដឹងថាវត្ថុដែលផលិតដោយម៉ាស៊ីន \(\displaystyle A\) មានខូច \(\displaystyle 3\%\), ម៉ាស៊ីន \(\displaystyle B\) បានខូច \(\displaystyle 4\%\) និងម៉ាស៊ីន \(\displaystyle C\) ខូច \(\displaystyle 4\%\) ។

    1. ក. រកប្រូបាបដែលមានវត្ថុខូច
    2. ខ. ក្នុងចំណោមវត្ថុខូចចំនួន \(\displaystyle 1500\) តើម៉ាស៊ីន \(\displaystyle A\) ធ្វើខូចចំនួនប៉ុន្មាន? \(\displaystyle B\) ធ្វើខូចចំនួនប៉ុន្មាន? \(\displaystyle C\) ធ្វើខូចចំនួនប៉ុន្មាន?

មេរៀនសង្ខេប

  1. ប្រូបាបនៃព្រឹត្តិការណ៍ \(\displaystyle A\) ជាផលធៀបនៃចំនួនករណីស្រប និងចំនួនករណីអាច \(\displaystyle P(A) = \frac{n(A)}{n(S)}\)
  2. បើ \(\displaystyle A\) និង \(\displaystyle B\) ជាព្រឹត្តិការណ៍ \(\displaystyle 2\) ក្នុងលំហសំណាកមួយដែល \(\displaystyle P(A) \neq 0\) នោះប្រូបាបមានលក្ខខណ្ឌនៃព្រឹត្តិការណ៍ \(\displaystyle B\) ដោយដឹង \(\displaystyle A\) គឺ \(\displaystyle P(B/A) = \frac{P(A \cap B)}{P(A)}\) ។
  3. គេអាចគណនាបានដូចគ្នា \(\displaystyle P(A/B) = \frac{P(A \cap B)}{P(B)} \quad (P(B) \neq 0)\) ។
  4. តាមរូបមន្តនេះ គេអាចទាញបានប្រូបាបនៃព្រឹត្តិការណ៍ផលគុណ \(\displaystyle A\) និង \(\displaystyle B\) : \(\displaystyle P(A \cap B) = P(A) \times P(B/A) = P(B) \times P(A/B)\) ដែល \(\displaystyle A\) និង \(\displaystyle B\) ជាព្រឹត្តិការណ៍ \(\displaystyle 2\) ដែលមានប្រូបាបមិនសូន្យ ។
  5. គេថាព្រឹត្តិការណ៍ \(\displaystyle A\) និងព្រឹត្តិការណ៍ \(\displaystyle B\) មិនអាស្រ័យគ្នា កាលណាព្រឹត្តិការណ៍ទាំង \(\displaystyle 2\) ផ្ទៀងផ្ទាត់លក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម ៖ \(\displaystyle P(A \cap B) = P(A) \times P(B)\) ឬ \(\displaystyle P(A/B) = P(A)\) ឬ \(\displaystyle P(B/A) = P(B)\) ។
  6. គេថាព្រឹត្តិការណ៍ \(\displaystyle A\) និងព្រឹត្តិការណ៍ \(\displaystyle B\) អាស្រ័យគ្នា កាលណា \(\displaystyle P(A \cap B) \neq P(A) \times P(B)\)
  7. រូបមន្តប្រូបាបសរុប \(\displaystyle P(B) = \sum_{i=1}^{n} [P(B/A_{i}) \times P(A_{i})]\) ។
  8. ទ្រឹស្តីបទបៃយេស \(\displaystyle P(A_{j}/B) = \frac{P(B/A_{j}) \times P(A_{j})}{\sum_{j=1}^{k} [P(B/A_{j}) \times P(A_{j})]} \quad j = 1, 2, \dots, k\) ។

លំហាត់ជំពូកទី 8

  1. ក្នុងថង់មួយមានឃ្លី \(\displaystyle 6\) : ឃ្លី \(\displaystyle 3\) មានលេខ \(\displaystyle 1\), ឃ្លី \(\displaystyle 2\) មានលេខ \(\displaystyle 2\) និងឃ្លី \(\displaystyle 1\) មានលេខ \(\displaystyle 3\) ។ គេចាប់យក \(\displaystyle 2\) ព្រមគ្នាដោយចៃដន្យ ។

    1. ក. ចូរកំណត់លំហសំណាក \(\displaystyle S\) និងគណនាប្រូបាបនៃលទ្ធផលនីមួយៗក្នុងលំហសំណាក
    2. ខ. គណនាប្រូបាបដែលយកបានឃ្លី \(\displaystyle 2\) មានលេខខុសគ្នា? យកបានឃ្លីលេខ \(\displaystyle 1\) តែ \(\displaystyle 1\) គត់? យកបានឃ្លីលេខ \(\displaystyle 1\) យ៉ាងតិចម្តង?
    3. គ. គណនាប្រូបាបដែលឃ្លីយកចេញមានផលបូកលេខស្មើនឹង \(\displaystyle 4\) ។
  2. \(\displaystyle A\) និង \(\displaystyle B\) ជាព្រឹត្តិការណ៍ក្នុងលំហសំណាក \(\displaystyle S\) ។ គេស្គាល់ប្រូបាបនៃព្រឹត្តិការណ៍ \(\displaystyle P(A) = 0.3, P(B) = 0.5, P(A \cap B) = 0.2\)

    1. ក. គណនា \(\displaystyle P(\overline{A}), P(\overline{B}), P(A \cup B)\) (\(\displaystyle \overline{A}, \overline{B}\) ជាព្រឹត្តិការណ៍ផ្ទុយនឹង \(\displaystyle A\) និង \(\displaystyle B\))
    2. ខ. បង្ហាញថា \(\displaystyle A = (A \cap B) \cup (A \cap \overline{B})\) រួចទាញរក \(\displaystyle P(A \cap \overline{B})\) និង \(\displaystyle P(A \cup \overline{B})\)
    3. គ. គណនា \(\displaystyle P(\overline{A} \cap B)\) និង \(\displaystyle P(\overline{A} \cup B)\) ។
  3. គេរៀបចំឆ្នោត \(\displaystyle 150\) សន្លឹកដើម្បីលក់ឱ្យអស់មុនពេលចេញផ្ទៀង ដែលក្នុងនោះមានឆ្នោតត្រូវរង្វាន់ \(\displaystyle 7\) សន្លឹក ។

    1. ក. បើអ្នកទិញ បានទិញឆ្នោត \(\displaystyle 1\) សន្លឹក តើប្រូបាបដែលគាត់ត្រូវរង្វាន់ស្មើនឹងប៉ុន្មាន?
    2. ខ. បើអ្នកទិញបានទិញឆ្នោត \(\displaystyle 2\) សន្លឹក រកប្រូបាបដែលគាត់ត្រូវរង្វាន់យ៉ាងតិច \(\displaystyle 1\) សន្លឹក?
    3. គ. ឧបមាថាក្នុងឆ្នោត \(\displaystyle 150\) សន្លឹកនេះមានឆ្នោតត្រូវរង្វាន់ \(\displaystyle \frac{1}{10}\) ។ បើគេទិញឆ្នោត \(\displaystyle 15\) សន្លឹក តើគេប្រាកដក្នុងចិត្តថា ពិតជាត្រូវរង្វាន់ \(\displaystyle \frac{1}{10}\) នេះ ឬទេ? រកប្រូបាប ដែលអ្នកមានឆ្នោតត្រូវយ៉ាងតិច \(\displaystyle 3\) សន្លឹក ។
  4. ក្នុងកម្មវិធីប្រឡងមួយ គ្រូឱ្យសំណួរត្រៀមទៅសិស្ស \(\displaystyle 100\) សំណួរ ។ សិស្សម្នាក់ៗត្រូវចាប់យកសំណួរ \(\displaystyle 3\) ដោយចៃដន្យដើម្បីឆ្លើយ ។ សិស្ស \(\displaystyle A\) រៀបចំដោះស្រាយចម្លើយបាន \(\displaystyle \frac{1}{4}\) នៃសំណួរទាំងអស់ ។ រកប្រូបាបដែលសិស្ស \(\displaystyle A\) ចាប់បានសំណួរដែលបានត្រៀមចម្លើយរួចស្រេច

    1. ក. \(\displaystyle 3\) សំណួរ
    2. ខ. \(\displaystyle 2\) សំណួរ
    3. គ. គ្មានបានសំណួរដែលត្រៀមហើយ \(\displaystyle 1\) សោះ
    4. ឃ. យ៉ាងតិច \(\displaystyle 1\) សំណួរ ។
  5. គេចាប់បៀមួយដៃមាន \(\displaystyle 8\) សន្លឹកចេញពីហ៊ូបៀ \(\displaystyle 52\) សន្លឹក ។ រកប្រូបាបដែលបៀក្នុងដៃមាន

    1. ក. សន្លឹកជួងតែ \(\displaystyle 2\) សន្លឹក
    2. ខ. សន្លឹកការ៉ូ \(\displaystyle 2\) និងសន្លឹកអាត់ \(\displaystyle 1\)
    3. គ. សន្លឹកការ៉ូ \(\displaystyle 3\) និងសន្លឹកស្តេចចាស់ \(\displaystyle 2\) សន្លឹក ។
  6. គ្រូចង់ដឹងពីចំណង់ចំណូលចិត្តសិស្សក្នុងវិស័យកីឡា ។ ក្នុងចំណោមសិស្ស \(\displaystyle 30\) នាក់មាន \(\displaystyle 20\) នាក់ចូលចិត្តអានទស្សនាវដ្តីកីឡា \(\displaystyle 14\) នាក់ចូលចិត្តលេងកីឡាផ្ទាល់ និង \(\displaystyle 8\) នាក់ចូលចិត្តទាំង \(\displaystyle 2\) មុខនេះ ។ គ្រូសួរសិស្ស \(\displaystyle 6\) នាក់ដោយចៃដន្យ ។ រកប្រូបាបនៃព្រឹត្តិការណ៍
    \(\displaystyle A\) : “សិស្សទាំង \(\displaystyle 6\) នាក់ចូលចិត្តលេងកីឡា ឬអានទស្សនាវដ្តីកីឡា”
    \(\displaystyle B\) : “គ្មានសិស្សណាម្នាក់ចូលចិត្តលេងកីឡា”
    \(\displaystyle C\) : “មានសិស្សម្នាក់គត់ចូលចិត្តលេងកីឡា”
  7. គេហូតយកបៀ \(\displaystyle 1\) សន្លឹកចេញពីហ៊ូបៀ \(\displaystyle 32\) សន្លឹក ។ គេតាងព្រឹត្តិការណ៍ :
    \(\displaystyle C\) : “ហូតបៀបានសន្លឹកកឺ”
    \(\displaystyle R\) : “ហូតបៀបានសន្លឹកស្តេច”
    \(\displaystyle F\) : “ហូតបៀបានសន្លឹកក្រមុំ ឬប៊ិច”

    1. ក. តើព្រឹត្តិការណ៍ \(\displaystyle C\) និង \(\displaystyle R\) អាស្រ័យគ្នាឬទេ?
    2. ខ. គណនា \(\displaystyle P(C/F)\) ។ តើព្រឹត្តិការណ៍ \(\displaystyle C\) និង \(\displaystyle F\) អាស្រ័យគ្នាឬទេ?
  8. ក្នុងភូមិមួយមានមនុស្ស \(\displaystyle 15\%\) កើតជំងឺ \(\displaystyle M_{a}\) ។ ក្នុងចំណោមអ្នកកើតជំងឺ \(\displaystyle M_{a}\) មាន \(\displaystyle 15\%\) កើតជំងឺ \(\displaystyle M_{b}\) និងក្នុងចំណោមអ្នកមិនកើតជំងឺ \(\displaystyle M_{a}\) មាន \(\displaystyle 4\%\) កើតជំងឺ \(\displaystyle M_{b}\) ។ គេសាកសួរមនុស្សម្នាក់ដោយចៃដន្យ និងគេតាងព្រឹត្តិការណ៍ :
    \(\displaystyle A\) : “អ្នកកើតជំងឺ \(\displaystyle M_{a}\)”
    \(\displaystyle B\) : “អ្នកកើតជំងឺ \(\displaystyle M_{b}\)”

    1. ក. គណនា \(\displaystyle P(A)\), \(\displaystyle P(B/A)\) និង \(\displaystyle P(B/\overline{A})\)
    2. ខ. គណនា \(\displaystyle P(B)\) និង \(\displaystyle P(A/B)\) ។
  9. រោងចក្រមួយផលិតអំពូលអគ្គិសនីដែលមាន \(\displaystyle 75\%\) សមតាមខ្នាត និង \(\displaystyle 25\%\) ល្អៀងពីខ្នាត ។ គេធ្វើការជ្រើសរើសរៀបចំអំពូលដែលផលិតរួចដាក់ក្នុងប្រអប់ ។ ដោយការត្រួតពិនិត្យនេះមិនបានល្អិតល្អន់ នោះគេដឹងថាក្នុងចំណោមអំពូលល្អៀងពីខ្នាត គេទទួលយករៀបដាក់ក្នុងប្រអប់ \(\displaystyle 10\%\) និងក្នុងចំណោមអំពូលសមតាមខ្នាត គេទទួលយករៀបទុក \(\displaystyle 90\%\) ។ រកប្រូបាបដែល

    1. ក. អំពូលមួយត្រូវទទួលយករៀបទុកក្នុងប្រអប់
    2. ខ. អំពូលមួយសមតាមខ្នាត ដោយដឹងថាជាអំពូលត្រូវទទួលយកទុកក្នុងប្រអប់
    3. គ. បើគេផលិតអំពូល \(\displaystyle 100\) តើគេយកអំពូលរៀបដាក់ក្នុងប្រអប់ចំនួនប៉ុន្មាន? ហើយក្នុងនោះមានអំពូលល្អសមតាមខ្នាតចំនួនប៉ុន្មាន?
  10. គេមានប្រអប់ \(\displaystyle 2\) ដែលប្រអប់ទី \(\displaystyle I\) មានឃ្លីពណ៌ស \(\displaystyle 2\) គ្រាប់ ខ្មៅ \(\displaystyle 3\) គ្រាប់ និងប្រអប់ទី \(\displaystyle II\) មានឃ្លីពណ៌ស \(\displaystyle 3\) គ្រាប់ ខ្មៅ \(\displaystyle 4\) គ្រាប់ ។ គេជ្រើសរើសប្រអប់មួយដោយចៃដន្យ រួចចាប់យកឃ្លីមួយដោយចៃដន្យចេញពីប្រអប់នេះ ។

    1. ក. រកប្រូបាបដែលចាប់បានឃ្លីពណ៌ស
    2. ខ. រកប្រូបាបនៃឃ្លីយកចេញពីថង់ទី 1 ដោយដឹងថាជាឃ្លីពណ៌ខ្មៅ ។

ចម្លើយលំហាត់

    1. ក. \(\displaystyle P(A) = \frac{25}{100} = \frac{1}{4}\),   \(\displaystyle P(B) = \frac{75}{100} = \frac{3}{4}\)
    2. ខ. \(\displaystyle P(C) = \frac{1}{4}\cdot\frac{1}{2} + \frac{3}{4}\cdot\frac{1}{3} = \frac{1}{8} + \frac{1}{4} = \frac{3}{8}\)
    3. គ. \(\displaystyle P(A \mid C) = \frac{1/8}{3/8} = \frac{1}{3}\) ។
    1. ក. \(\displaystyle P(\text{ត្រូវ}) = 0.5(0.7) + 0.5(0.5) = 0.6\)
    2. ខ. \(\displaystyle P(\text{ធរណីមាត្រ} \mid \text{ត្រូវ}) = \frac{0.25}{0.60} = \frac{5}{12}\) ។
    1. ក. \(\displaystyle P(\text{ខូច}) = 0.40(0.03) + 0.35(0.04) + 0.25(0.04) = 0.012 + 0.014 + 0.010 = 0.036\)
    2. ខ. ក្នុងចំណោម 1500 ខូច៖ ម៉ាស៊ីន \(\displaystyle A = 1500 \times \frac{12}{36} = 500\), ម៉ាស៊ីន \(\displaystyle B = 1500 \times \frac{14}{36} \approx 583\), ម៉ាស៊ីន \(\displaystyle C = 1500 \times \frac{10}{36} \approx 417\) ។

ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី១២ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។