1. ទំព័រដើម
  2. ថ្នាក់ទី ៩
  3. មេរៀន
សៀវភៅកំពុងសរសេរ · សេចក្ដីព្រាង

គណិតវិទ្យាថ្នាក់ទី៩ បែបទំនើប

រចនាសម្ព័ន្ធមេរៀន IB-style និងភារកិច្ច PISA — សៀវភៅស្វ័យសិក្សា ១៩ មេរៀន ដែលពន្យល់ដូចលោកគ្រូកំពុងអង្គុយបង្រៀននៅក្បែរ។

រៀបរៀងដោយ៖ លោកគ្រូ សាន សុខលី · គ្រូបង្រៀនគណិតវិទ្យា និងអ្នកស្រាវជ្រាវអភិវឌ្ឍន៍កម្មវិធីសិក្សា

មេរៀនទាំង ១៩

សៀវភៅនេះកំពុងសរសេរ។ មេរៀននីមួយៗនឹងត្រូវបានកែលម្អ និងបន្ថែមជាបន្តបន្ទាប់។

១ចំនួនអសនិទានឧទាហរណ៍ ២៩ · សាកល្បង ១៤ · PISA ៥២សមាមាត្រឧទាហរណ៍ ១២ · សាកល្បង ៤ · PISA ៥៣កន្សោមពីជគណិតឧទាហរណ៍ ២៦ · សាកល្បង ៧ · PISA ៥៤សមីការលីនេអ៊ែរមានមួយអញ្ញាតឧទាហរណ៍ ១៧ · សាកល្បង ៥ · PISA ៥៥វិសមីការដឺក្រេទី១មានមួយអញ្ញាតឧទាហរណ៍ ១៦ · សាកល្បង ៤ · PISA ៥៦បំណែងចែកប្រេកង់ឧទាហរណ៍ ៦ · សាកល្បង ៣ · PISA ៥៧មធ្យមស្ថិតិឧទាហរណ៍ ១០ · សាកល្បង ៤ · PISA ៥៨ប្រូបាបឧទាហរណ៍ ១០ · សាកល្បង ៣៩ចម្ងាយរវាងពីរចំណុចឧទាហរណ៍ ៥ · សាកល្បង ១១០សមីការនៃបន្ទាត់ឧទាហរណ៍ ៦ · សាកល្បង ៤១១ប្រព័ន្ធសមីការដឺក្រេទី១មានពីរអញ្ញាតឧទាហរណ៍ ១៦ · សាកល្បង ២១២ត្រីកោណកែងឧទាហរណ៍ ២ · សាកល្បង ១១៣រង្វង់ និងបន្ទាត់ឧទាហរណ៍ ៩ · សាកល្បង ២១៤លក្ខណៈមុំនៃរង្វង់PISA ៣១៥ទ្រឹស្តីបទតាលែសPISA ១១៦ត្រីកោណដូចគ្នាPISA ១១៧ពហុកោណPISA ១១៨សូលីតPISA ១១៩ត្រីកោណមាត្រPISA ១

អារម្ភកថា

សួស្តីប្អូនៗសិស្សានុសិស្សថ្នាក់ទី៩ ជាទីស្រឡាញ់!

ក្នុងរយៈពេលជាង ១០ឆ្នាំ ដែលលោកគ្រូបានឈរលើកម្រាលព្រំនៃថ្នាក់រៀន ជាពិសេសជាមួយប្អូនៗសិស្សានុសិស្សថ្នាក់ទី៩ លោកគ្រូតែងតែសង្កេតឃើញបញ្ហាមួយដែលសិស្សភាគច្រើនជួបប្រទះ។ មុខវិជ្ជាគណិតវិទ្យា ជារឿយៗតែងតែក្លាយជាមុខវិជ្ជាដ៏គួរឱ្យខ្លាច និងស្មុគស្មាញសម្រាប់ប្អូនៗជាច្រើន។ លោកគ្រូធ្លាប់ឃើញស្នាមញញឹមពេលប្អូនៗធ្វើលំហាត់ត្រូវ និងធ្លាប់ឃើញទឹកមុខអស់សង្ឃឹមពេលរកចម្លើយមិនឃើញ។ បទពិសោធន៍ និងមនោសញ្ចេតនាទាំងអស់នេះហើយ ដែលជំរុញទឹកចិត្តឱ្យលោកគ្រូសម្រេចចិត្តសរសេរសៀវភៅមួយក្បាលនេះឡើង។

សៀវភៅ «គណិតវិទ្យាថ្នាក់ទី៩ បែបទំនើប» នេះ មិនមែនគ្រាន់តែជាសៀវភៅទ្រឹស្តីស្ងួតៗនោះទេ។ វាជា «សៀវភៅស្វ័យសិក្សា» ដែលលោកគ្រូបានដកស្រង់ចេញពីស្ទីលនៃការបង្រៀនផ្ទាល់របស់លោកគ្រូក្នុងថ្នាក់រៀន។ រាល់ការពន្យល់ រាល់ឧទាហរណ៍ និងរាល់គន្លឹះទាំងអស់ ត្រូវបានសរសេរឡើងក្នុងទម្រង់ប្រៀបដូចជាលោកគ្រូកំពុងអង្គុយបង្រៀន និងជជែកលេងជាមួយប្អូនៗផ្ទាល់នៅក្បែរអីចឹងដែរ។ លោកគ្រូចង់ឱ្យប្អូនៗអាចអានយល់ដោយខ្លួនឯង រៀនដោយខ្លួនឯង ទោះបីជាមិនមានគ្រូបង្រៀននៅក្បែរក៏ដោយ។

នៅក្នុងទីនេះ លោកគ្រូបានរៀបចំនូវក្បួនរៀនមួយដែលងាយស្រួលយល់ ដោយបោះជំហានម្តងមួយៗយ៉ាងយឺតៗ ពីការរំលឹកចំណេះដឹងចាស់ៗ ទៅរកការសង្កេតរកគន្លឹះថ្មីៗ ព្រមទាំងមានការពន្យល់ក្បោះក្បាយ វិធីសាស្ត្រគណនាងាយៗ និងលំហាត់បែប PISA ដែលជួយពង្រឹងការគិតបែបស៊ីជម្រៅ។ លើសពីនេះ លោកគ្រូបានប្រើប្រាស់ការរចនាបែបទំនើប និងពណ៌ចម្រុះដ៏ទាក់ទាញ ដើម្បីកុំឱ្យការអានសៀវភៅគណិតវិទ្យាក្លាយជារឿងគួរឱ្យធុញទ្រាន់។

គណិតវិទ្យាមិនមែនគ្រាន់តែជាការគណនាលេខឱ្យឃើញចម្លើយនោះទេ តែវាជាសិល្បៈនៃការគិត និងការដោះស្រាយបញ្ហាក្នុងជីវិតរស់នៅប្រចាំថ្ងៃប្រកបដោយភាពជឿជាក់។ លោកគ្រូសង្ឃឹមយ៉ាងមុតមាំថា សៀវភៅមួយក្បាលនេះនឹងក្លាយជាមិត្តដិតដល់ ជាគ្រូបង្រៀនទី២ និងជាត្រីវិស័យដ៏ល្អសម្រាប់ប្អូនៗទាំងអស់គ្នា ក្នុងការត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការសិក្សាថ្នាក់បន្តបន្ទាប់ទៀត។

កុំចុះចាញ់ណា៎! លោកគ្រូជឿជាក់លើប្អូនៗជានិច្ច!
លោកគ្រូ សាន សុខលី

ប្រអប់នីមួយៗមានន័យអ្វី?

✓គោលបំណងសិក្សា

អ្វីដែលប្អូនៗនឹងចេះ បន្ទាប់ពីរៀនមេរៀននេះ

?សកម្មភាពស្វែងយល់

សំណួរ ឬស្ថានភាពសម្រាប់គិតមុនពេលរៀន

Tជាទូទៅ

រូបមន្ត និងក្បួនសំខាន់ដែលត្រូវចាំ

iងាយយល់

ការពន្យល់ដោយពាក្យសាមញ្ញ

១ឧទាហរណ៍

លំហាត់គំរូ ជាមួយដំណោះស្រាយមួយជំហានម្ដងៗ

១សាកល្បងខ្លួនឯង

លំហាត់សម្រាប់ធ្វើដោយខ្លួនឯង

×កុំច្រឡំ

កំហុសដែលសិស្សតែងជួប

PISA

ភារកិច្ចបែប PISA ក្នុងស្ថានភាពជីវិតជាក់ស្ដែង

© ២០២៦ លោកគ្រូ សាន សុខលី · «គណិតវិទ្យាថ្នាក់ទី៩ បែបទំនើប» · រក្សាសិទ្ធិគ្រប់យ៉ាង។ សៀវភៅនេះកំពុងសរសេរ ខ្លឹមសារអាចនឹងកែប្រែ។