1. ទំព័រដើម
  2. ថ្នាក់ទី ១០
  3. រូបមន្តសង្ខេប
ថ្នាក់ទី ១០ · ៩ ជំពូក

រូបមន្តសង្ខេបគណិតវិទ្យា ថ្នាក់ទី ១០

រូបមន្ត និយមន័យ និងរូបភាពសំខាន់ៗ នៃគណិតវិទ្យាថ្នាក់ទី ១០ ទាំង ៩ ជំពូក នៅកន្លែងតែមួយ — ស្វែងរកបាន និងអានលើទូរស័ព្ទបាន។

រៀបចំដោយ៖ គ្រូបង្រៀននៃសាលារៀនជំនាន់ថ្មី (NGS) ភ្នំពេញ

ទាញយក PDF (១.៦ MB)
វិទ្យាល័យព្រះស៊ីសុវត្ថិវិទ្យាល័យព្រះយុគន្ធរវិទ្យាល័យបឹងត្របែក

ជំពូក ពហុធា

  1. ១. ពហុធា

    ​

    \(\displaystyle \blacktriangleright\) ឯកធា គឺជាកន្សោមដែលមានតែវិធីគុណនិងស្វ័យគុណ ហើយមាននិទស្សន្តជាចំនួនគត់ឬសូន្យ។
    \(\displaystyle \blacktriangleright\) ឯកធាដូចគ្នា គឺជាឯកធាដែលមានផ្នែកអថេរដូចគ្នា។
    \(\displaystyle \blacktriangleright\) ដឺក្រេឯកធា គឺជាផលបូកនិទស្សន្តរបស់អថេរនីមួយៗ។
    ● បូកឬផលដកឯកធាដូចគ្នា គេបូក ឬដកតែ មេគុណ។
    ● គុណឯកធា គឺគុណមេគុណនឹងមេគុណ អថេរនឹងអថេរ។

    ​

    \(\displaystyle \blacktriangleright\) ពហុធា គឺជាផលបូកនៃច្រើនឯកធាខុសគ្នា។
    \(\displaystyle \blacktriangleright\) ដឺក្រេពហុធា គឺជាដឺក្រេឯកធាខ្ពស់ជាងគេនៃពហុធា។
    ● បូកឬដកពីរពហុធា គេត្រូវបូក ឬដកឯកធាដែលដូចគ្នា។
    ● គុណពហុធានិងពហុធា គេយកតួនីមួយៗនៃពហុធាទី១ គុណគ្រប់តួនៃពហុធាទី២ រួចបង្រួមលទ្ធផល ។

  2. ​ ២. តួចែករួមធំបំផុត(GCD) និងពហុគុណរួមតូចបំផុត (LCM)នៃពហុធា

    \(\displaystyle \blacktriangleright\) តួចែករួមធំបំផុត នៃកត្តា \(\displaystyle A\) និង \(\displaystyle B\) គឺជាផលគុណកត្តារួមដែលមាននិទស្សន្តតូចជាងគេ។

    \(\displaystyle \blacktriangleright\) ពហុគុណរួមតូចបំផុត នៃកន្សោម \(\displaystyle A\) និង \(\displaystyle B\) គឺជាផលគុណកត្តារួមដែលមាននិទស្សន្តធំជាងគេ ជាមួយកត្តាមិនរួមទាំងអស់។

  3. ​ ៣. រូបមន្តពន្លាតកន្សោម

    ការេទ្វេធា និងគូបទ្វេធា

    \(\displaystyle (a+b)^2 = a^2 + 2ab + b^2\)

    \(\displaystyle (a-b)^2 = a^2 - 2ab + b^2\)

    \(\displaystyle a^2 - b^2 = (a-b)(a+b)\)

    \(\displaystyle a^2 + b^2 = (a-b)^2 + 2ab = (a+b)^2 - 2ab\)

    \(\displaystyle (a+b+c)^2 = a^2 + b^2 + c^2 + 2(ab + ac + bc)\)

    \(\displaystyle (a+b)^3 = a^3 + 3a^2b + 3ab^2 + b^3\)

    \(\displaystyle (a-b)^3 = a^3 - 3a^2b + 3ab^2 - b^3\)

    \(\displaystyle a^3 - b^3 = (a-b)(a^2 + ab + b^2)\)

    \(\displaystyle a^3 + b^3 = (a+b)(a^2 - ab + b^2)\)

    \(\displaystyle a^4 - b^4 = (a-b)(a+b)(a^2 + b^2)\)

    \(\displaystyle a^n - b^n = (a-b)(a^{n-1} + a^{n-2}b + a^{n-3}b^2 + ... + b^{n-1})\)

    បើ \(\displaystyle m\) និង \(\displaystyle n\) ជាចំនួនគត់វិជ្ជមាន ហើយ \(\displaystyle a \neq 0\) នោះគេបាន៖

    \(\displaystyle a^{m} \times a^{n}=a^{m+n}\)     \(\displaystyle \left(a^m\right)^n=a^{mn}\)

    \(\displaystyle \left(ab\right)^n=a^{n}b^{n}\)         \(\displaystyle \frac{a^m}{a^n}=a^{m-n}\)

  4. ៤. ការដាក់ផលគុណកត្តា

    \[\boxed{ ab+ac-ad=a\left(b+c-d\right) }\]
    \[\boxed{ acx^2+\left(ad+bc\right)x+bd=\left(ax+b\right)\left(cx+d\right) }\]
  5. ៥. ប្រមាណវិធីលើប្រភាគសនិទាន

    \(\displaystyle \blacktriangleright\) \(\displaystyle \frac{A \times C}{B \times C}=\frac{A}{B}\) ដែល \(\displaystyle B \neq 0 , C \neq 0\)

    \(\displaystyle \blacktriangleright\) \(\displaystyle \frac{A}{C} \pm \frac{B}{C}=\frac{A \pm B}{C}\) ដែល \(\displaystyle C \neq 0\)

    \(\displaystyle \blacktriangleright\) \(\displaystyle \frac{A}{B} \times \frac{C}{D}=\frac{A \times C}{B \times D}\) ដែល \(\displaystyle C \neq 0 , D \neq 0\)

    \(\displaystyle \blacktriangleright\) \(\displaystyle \frac{A}{B} \div \frac{C}{D}=\frac{A }{B} \times \frac{D}{C}=\frac{A \times D}{B \times C}\)

ជំពូក តក្កវិទ្យា សំណុំ និងចំនួន

  1. ១. និយមន័យនិងតម្លៃភាពពិតនៃសំណើ

    និយមន័យ

    \(\displaystyle \blacktriangleright\) សំណើ គឺជាអំណះអំណាងទាំងឡាយណា ដែលគេអាចសម្រេចបានថា ពិត ឬ មិនពិត តែមិនអាចពិតផងមិនពិតផងក្នុងពេលតែ មួយឡើយ។ គេតាងសំណើដោយអក្សរតូច \(\displaystyle p, q, r, ...\) ។

      \(\displaystyle \bullet\) បើ \(\displaystyle p\) ជាសំណើពិត នោះ ត.( \(\displaystyle p\))=1

      \(\displaystyle \bullet\) បើ \(\displaystyle p\) ជាសំណើមិនពិត នោះ ត.(\(\displaystyle p\))=0

  2. ២. តារាងតម្លៃភាពពិតនៃឈ្នាប់តក្កវិទ្យា

    \(\displaystyle p\)\(\displaystyle q\)\(\displaystyle p \land q\)\(\displaystyle p \lor q\)\(\displaystyle p \Rightarrow q\)\(\displaystyle p \Leftrightarrow q\)\(\displaystyle \bar{p}\)
    1111110
    1001000
    0101101
    0000111
  3. ៣. ឈ្នាប់ និងលក្ខណៈដឺម៉ជែន(De Morgan)

    \(\displaystyle \blacktriangleright\) \(\displaystyle p \wedge q\) ពិត បើសំណើទាំងពីរពិតព្រមគ្នា

    \(\displaystyle \blacktriangleright\) \(\displaystyle p \vee q\) មិនពិត បើសំណើទាំងពីរមិនពិតព្រមគ្នា

    សំណើ \(\displaystyle p \Rightarrow q\) មិនពិតតែក្នុងករណីសំណើ \(\displaystyle p\) ពិត ហើយសំណើ \(\displaystyle q\)មិនពិត

    \(\displaystyle p \Leftrightarrow q = \left(p \Rightarrow q\right) \wedge \left(q \Rightarrow p\right)\)

    លក្ខណៈដឺម៉ជែន

    \(\displaystyle \overline{p \wedge q} = \overline{p} \vee \overline{q}\)          \(\displaystyle \overline{p \vee q} = \overline{p} \wedge \overline{q}\)

  4. ៤. សំណុំ (Set)

    \(\displaystyle \blacktriangleright\) ប្រសព្វនៃសំណុំ

    សំណុំ \(\displaystyle A \cap B = \{x \mid x \in A \text{ និង } x \in B\}\)

    \(\displaystyle \blacktriangleright\) ប្រជុំនៃសំណុំ

    ● សំណុំ \(\displaystyle A \cup B = \{x \mid x \in A \text{ ឬ } x \in B\}\)

    ● \(\displaystyle n(A \cup B) = n(A) + n(B) - n(A \cap B)\)

    \(\displaystyle \blacktriangleright\) លក្ខណៈដឺម៉ជែន លក្ខណៈផ្ដុំនិងបំបែក
    \[\boxed{ \begin{aligned} \;& \overline{A \cup B}=\overline{A}\cap\overline{B} \\ \;& \overline{A \cap B}=\overline{A}\cup\overline{B} \end{aligned} }\]
    \[\boxed{ \begin{aligned} \;& A\cap(B\cap C)=(A\cap B)\cap C \\ \;& A\cup(B\cup C)=(A\cup B)\cup C \end{aligned} }\]
    \[\boxed{ \begin{aligned} \;& A\cap(B\cup C)=(A\cap B)\cup(A\cap C) \\ \;& A\cup(B\cap C)=(A\cup B)\cap(A\cup C) \end{aligned} }\]
  5. ៥. សំណុំនៃចំនួន និងចំណែកថ្នាក់របស់វា

    ● ចំនួនគត់ធម្មជាតិ: \(\displaystyle \mathbb{N} = \{1, 2, 3, ...\}\)

    ● ចំនួនគត់រឺឡាទីប: \(\displaystyle \mathbb{Z} = \{..., -2, -1, 0, 1, 2, ...\}\)

    ● ចំនួនសនិទាន: \(\displaystyle \mathbb{Q} = \{\frac{a}{b} \mid a \in \mathbb{Z}, b \in \mathbb{Z}^*\}\)

    ● ចំនួនពិត: \(\displaystyle \mathbb{R}\) (រួមមានចំនួនសនិទាន និងអសនិទាន)

    ● សំណុំចំនួនកុំផ្លិច: \(\displaystyle \mathbb{C}=\{x \mid x \textbf{ចំនួនពិត , និម្មិត} \}\)

    ● ទំនាក់ទំនងសំណុំចំនួន: \(\displaystyle \mathbb{N} \subset \mathbb{Z} \subset \mathbb{Q} \subset \mathbb{R} \subset \mathbb{C}\)

  6. ៦. ប្រព័ន្ធរបាប់

    ទម្រង់ពន្លាត

    \(\displaystyle {abcd}_{10}=a\times {10}^3 + b\times {10}^2 + c\times {10} + d\)

    \(\displaystyle {abcd}_{2}=a\times {2}^3 + b\times {2}^2 + c\times {2} + d\)

    របៀបបម្លែងចំនួនគោល ១០ ទៅគោល ២

    ● យកចំនួនគោល ១០ នោះមកចែកនឹង ២

    ● កត់ត្រាសំណល់ទុក (សំណល់អាចជា \(\displaystyle 0\) ឬ \(\displaystyle 1\))

    ● យកផលចែកដែលបាន មកចែកនឹង២បន្ត

    ● ធ្វើបែបនេះរហូតទាល់តែផលចែកស្មើ \(\displaystyle 0\)

    ● យកសំណល់ទាំងអស់មកសរសេរតម្រៀបគ្នា ពីសំណល់ចុងក្រោយគេ បញ្ច្រាសមកលើវិញ។

    របៀបបម្លែងចំនួនគោល ២ ទៅគោល ១០

    ● សរសេរលេខគោល ២ នោះពង្រាយមក។

    ● ដាក់ស្វ័យគុណនៃ ២ ទៅឱ្យខ្ទង់នីមួយៗ ដោយចាប់ផ្តើមរាប់ពីស្តាំទៅឆ្វេង គឺចាប់ពី \(\displaystyle 2^0, 2^1, 2^2, 2^3, \dots\) ជាដើម។

    ● យកលេខខ្ទង់នីមួយៗ (\(\displaystyle 0\) ឬ \(\displaystyle 1\)) ទៅគុណនឹងតម្លៃស្វ័យគុណនៃ ២ ត្រង់ខ្ទង់របស់វា។

    ● ធ្វើផលបូកលទ្ធផលទាំងអស់បញ្ចូលគ្នា នោះនឹងទទួលបានចំនួនក្នុងគោល ១០។

    ចំណាំ៖ ខ្ទង់ណាដែលមានលេខ \(\displaystyle 0\) មិនបាច់បូកបញ្ចូលក៏បាន ព្រោះគុណទៅស្មើ\(\displaystyle 0\)ដដែល។

ជំពូក សមីការនិងវិសមីការ

  1. ១. សញ្ញាណនៃចំនួនកុំផ្លិច

    ឯកតានិមិត្ត

    ● ឯកតានិមិត្ត\(\displaystyle i\) ដែល \(\displaystyle i^2 = -1 , i = \sqrt{-1}\)

    ● បើ \(\displaystyle a > 0\) នោះគេបាន: \(\displaystyle \sqrt{-a} = \sqrt{a} \cdot i\)

    ● ទម្រង់ស្តង់ដានៃចំនួនកុំផ្លិច: \(\displaystyle z = a + bi\)

       ដែល \(\displaystyle a\) ជាផ្នែកពិត និង \(\displaystyle b\) ជាផ្នែកនិមិត្ត ។

    ប្រមាណវិធីលើចំនួនកុំផ្លិច

    ● \(\displaystyle (a+bi) + (c+di) = (a + c) + (b + d)i\)

    ● \(\displaystyle (a+bi) - (c+di) = (a - c) + (b - d)i\)

    ● \(\displaystyle (a+bi)(c+di) = (ac - bd) + (ad + bc)i\)

    ● \(\displaystyle \frac{a+bi}{c+di} = \frac{(a+bi)(c-di)}{c^2 + d^2}\)

                      \(\displaystyle = \frac{ac+bd}{c^2+d^2} + \frac{bc-ad}{c^2+d^2}i\)

  2. ២. សមីការដឺក្រេទី២ \(\displaystyle ax^2 + bx + c = 0 \quad (a \neq 0)\)

    \(\displaystyle \blacktriangleright\) តាមផលគុណកត្តា និងបំពេញការេ

    ● ចំពោះ \(\displaystyle A \times B =0\) នោះ \(\displaystyle A=0 \;\ , \;\ B=0\)

    ● ចំពោះ \(\displaystyle ax^2+bx +\left(\frac{b}{2} \right)^2 = \left(x+\frac{b}{2} \right)^2\)

    \(\displaystyle \blacktriangleright\) ករណីពិសេស

    ● រាង \(\displaystyle a+b+c=0\) នោះ \(\displaystyle x=1\) និង \(\displaystyle x=\frac{c}{a}\)

    ● រាង \(\displaystyle a+c=b\) នោះ \(\displaystyle x=-1\) និង \(\displaystyle x=-\frac{c}{a}\)

    \(\displaystyle \blacktriangleright\) រូបមន្តឌីសគ្រីមីណង់: \(\displaystyle \Delta = b^2 - 4ac\)

    ● បើ \(\displaystyle \Delta > 0\): មានឫសពីរ \(\displaystyle x = \frac{-b \pm \sqrt{\Delta}}{2a}\)

    ● បើ \(\displaystyle \Delta = 0\): មានឫសឌុប \(\displaystyle x_1 = x_2 = -\frac{b}{2a}\)

    ● បើ \(\displaystyle \Delta < 0\): សមីការមានឫសជាចំនួនកុំផ្លិចឆ្លាស់គ្នាពីរ \(\displaystyle x = \frac{-b \pm i\sqrt{-\Delta}}{2a}\)

    \(\displaystyle \blacktriangleright\) រូបមន្ត: \(\displaystyle \Delta' = (b')^2 - ac\) ដែល \(\displaystyle b'= \frac{b}{2}\)

    ● បើ \(\displaystyle \Delta' > 0\) មានឫសពីរ \(\displaystyle x = \frac{-b' \pm \sqrt{\Delta'}}{a}\)

    ● បើ \(\displaystyle \Delta' = 0\) មានឫសឌុប \(\displaystyle x_1 = x_2 = -\frac{b'}{a}\)

    ● បើ \(\displaystyle \Delta' < 0\) សមីការមានឫសជាចំនួនកុំផ្លិចឆ្លាស់គ្នាពីរ \(\displaystyle x = \frac{-b' \pm i\sqrt{-\Delta'}}{a}\)

    \(\displaystyle \blacktriangleright\) ទ្រឹស្ដីបទវ្យែត

    ● ផលបូកឬស \(\displaystyle S = x_1 + x_2 = -\frac{b}{a}\)

    ● ផលឬសគុណ \(\displaystyle P = x_1 \cdot x_2 = \frac{c}{a}\)

    ● បង្កើតសមីការដឺក្រេទី២ តាមផលបូក\(\displaystyle S\) និងផលគុណ \(\displaystyle P\) គឺ \(\displaystyle x^2 - Sx + P = 0\)

  3. ៣. ទ្រឹស្ដីបទសំណល់និងទ្រឹស្ដីបទផលគុណកត្តា

    \(\displaystyle \blacktriangleright\) ទ្រឹស្តីបទសំណល់: បើពហុធា \(\displaystyle f(x)\) ចែកនឹង \(\displaystyle (x-\alpha)\) នោះសំណល់នៃការចែកគឺ \(\displaystyle R = f(\alpha)\)។

    \(\displaystyle \blacktriangleright\) ទ្រឹស្តីបទកត្តា: បើ \(\displaystyle \alpha\) ជាឫសនៃសមីការ \(\displaystyle f(x) = 0\) គេបាន \(\displaystyle f(\alpha) = 0\) នោះ \(\displaystyle (x-\alpha)\) គឺជាកត្តាមួយនៃពហុធា \(\displaystyle f(x)\)។

  4. ៤. វិសមីការ

    \(\displaystyle \blacktriangleright\) លក្ខណៈវិសមភាព

    ● បើ \(\displaystyle a > b \Leftrightarrow a + c > b + c\)

        និង \(\displaystyle a - c > b - c\)

    ● ចំពោះ \(\displaystyle c > 0\): បើ \(\displaystyle a > b \Leftrightarrow ac > bc\)

        និង \(\displaystyle \frac{a}{c} > \frac{b}{c}\)

    ● ចំពោះ \(\displaystyle c < 0\): បើ \(\displaystyle a > b \Leftrightarrow ac < bc\)

        និង \(\displaystyle \frac{a}{c} < \frac{b}{c}\) (ប្តូរទិសដៅ )

    ចំណាំ៖ គុណឬចែកវិសមីការនឹងចំនួនអវិជ្ជមាន នោះវិសមីការត្រូវដូរទិសដៃជានិច្ច។

  5. ៤. សញ្ញានៃទ្វេធា \(\displaystyle f(x) = ax + b \quad (a \neq 0)\)

  6. ៥. សញ្ញានៃត្រីធា \(\displaystyle f(x)= ax^2 +bx + c \quad (a \neq 0)\) \(\displaystyle \blacktriangleright\) ករណី \(\displaystyle \Delta > 0\): មានឫសពីរ \(\displaystyle x_1\) និង \(\displaystyle x_2\)

    \(\displaystyle \blacktriangleright\) ករណី \(\displaystyle \Delta = 0\): \(\displaystyle f(x)\) មានឬសឌុប

    \(\displaystyle \blacktriangleright\) ករណី \(\displaystyle \Delta < 0\): \(\displaystyle f(x)\) គ្មានឬស

  7. ៦. វិសមីការតម្លៃដាច់ខាត (ចំពោះ \(\displaystyle C > 0\))

    ចំណាំ

    \(\displaystyle |Ax + B| = C \Leftrightarrow Ax + B = \pm C\)
    \(\displaystyle |Ax + B| < C \Leftrightarrow -C < Ax + B < C\)
    \(\displaystyle |Ax + B| > C \Leftrightarrow Ax + B > C\)
    \(\displaystyle \text{ ឬ } Ax + B < -C\)

  8. ៧. ចម្លើយនៃវិសមីការដឺក្រេទី២

    វិសមីការដឺក្រេទី២ទម្រង់ \(\displaystyle ax^2+bx+c \;\ \square \;\ 0\)

    តាង \(\displaystyle f\left(x\right)=ax^2+bx+c\)

    \(\displaystyle \blacktriangleright\) ឱ្យ \(\displaystyle ax^2+bx+c = 0\) រកឬសតាម \(\displaystyle \Delta\)

    \(\displaystyle \blacktriangleright\) បើ \(\displaystyle \Delta > 0\) និង \(\displaystyle a>0\)មានឬសពីរ \(\displaystyle \alpha < \beta\)

        ● ចម្លើយ \(\displaystyle f\left(x\right) > 0\) គឺ \(\displaystyle x<\alpha \;\ , \;\ \beta<x\)

        ● ចម្លើយ \(\displaystyle f\left(x\right) < 0\) គឺ \(\displaystyle \alpha <x< \beta\)

        ● ចម្លើយ \(\displaystyle f\left(x\right) \geq 0\) គឺ \(\displaystyle x \geq \alpha \;\ , \;\ \beta \geq x\)

        ● ចម្លើយ \(\displaystyle f\left(x\right) \leq 0\) គឺ \(\displaystyle \alpha \leq x \leq \beta\)

    \(\displaystyle \blacktriangleright\) បើ \(\displaystyle \Delta = 0\) និង \(\displaystyle a>0\) មានឬសឌុប \(\displaystyle \alpha\)

        ● វិសមីការ \(\displaystyle f\left(x\right) > 0\) ចម្លើយគ្រប់ចំនួនពិត

            លើកលែង \(\displaystyle \alpha\)

        ● វិសមីការ \(\displaystyle f\left(x\right) < 0\) គ្មានចម្លើយ

        ● វិសមីការ \(\displaystyle f\left(x\right) \geq 0\) ចម្លើយគ្រប់ចំនួនពិត

        ● វិសមីការ \(\displaystyle f\left(x\right) \leq 0\) មានចម្លើយ \(\displaystyle x=\alpha\)

    \(\displaystyle \blacktriangleright\) បើ \(\displaystyle \Delta < 0\) និង \(\displaystyle a>0\) គ្មានមានឬសពិត

        ● វិសមីការ \(\displaystyle f\left(x\right) > 0\) ចម្លើយគ្រប់ចំនួនពិត

        ● វិសមីការ \(\displaystyle f\left(x\right) < 0\) គ្មានចម្លើយ

        ● វិសមីការ \(\displaystyle f\left(x\right) \geq 0\) ចម្លើយគ្រប់ចំនួនពិត

        ● វិសមីការ \(\displaystyle f\left(x\right) \leq 0\) គ្មានចម្លើយ

  9. ៨. វិសមភាពកូស៊ី ពីរតួ និងបីតួ

    ● ពីរតួ \(\displaystyle a, b \ge 0\)

    គេបាន \(\displaystyle \frac{a+b}{2} \ge \sqrt{ab}\)

    ● បីតួ \(\displaystyle a, b, c \ge 0\)

    គេបាន \(\displaystyle \frac{a+b+c}{3} \ge \sqrt[3]{abc}\)

ជំពូក ធរណីមាត្រក្នុងប្លង់

  1. ១. កូអរដោនេនៃចំណុចលើបន្ទាត់ចំនួន

    ចម្ងាយ និង ចែកអង្កត់

    ● ចម្ងាយរវាងចំណុច \(\displaystyle A(a)\) និង \(\displaystyle B(b)\) នៅលើបន្ទាត់ចំនួនគឺ \(\displaystyle AB = |b - a|\)

    ● ចំណុច \(\displaystyle P(x)\)ចែកក្នុងតាមផលធៀប \(\displaystyle m:n\) គឺ \(\displaystyle x = \frac{mb+na}{m+n}\)

    ● ចំណុច \(\displaystyle Q(x)\)ចែកក្រៅតាមផលធៀប \(\displaystyle m:n\) គឺ \(\displaystyle x = \frac{mb-na}{m-n}\)

  2. ២. កូអរដោនេនៃចំណុចនៅក្នុងប្លង់

    បើចំណុច \(\displaystyle A(x_1,y_1)\) និង \(\displaystyle B(x_2,y_2)\)

    ● ចម្ងាយពីចំណុច \(\displaystyle A\) ទៅ \(\displaystyle B\) កំណត់ដោយ

       \(\displaystyle AB = \sqrt{\left(x_2-x_1\right)^2+\left(y_2-y_1\right)^2}\)

    ● ចំណុចកណ្តាលអង្កត់ \(\displaystyle AB\) គឺ

       \(\displaystyle I\left(\frac{x_1 + x_2}{2}, \frac{y_1 + y_2}{2}\right)\)

    ● ចំណុចចែកក្នុង \(\displaystyle AB\) តាមផលធៀប \(\displaystyle m:n\)

       គឺ \(\displaystyle P\left(\frac{mx_b+nx_a}{m+n},\frac{my_b+ny_a}{m+n}\right)\)

    ● ចំណុចចែកក្រៅ \(\displaystyle AB\) តាមផលធៀប \(\displaystyle m:n\)

       គឺ \(\displaystyle Q\left(\frac{mx_b-nx_a}{m-n},\frac{my_b-ny_a}{m-n}\right)\)

  3. ៣. សមីការបន្ទាត់

    បន្ទាត់កាត់តាមចំណុច \(\displaystyle (x_1, y_1)\) និងមានមេគុណប្រាប់ទិស \(\displaystyle m\) គឺ \(\displaystyle y = m(x - x_1) + y_1\)

    ● សមីការបន្ទាត់កាត់តាមពីរចំណុច \(\displaystyle A(x_1, y_1)\) និង \(\displaystyle B(x_2, y_2)\) គឺ \(\displaystyle \frac{y - y_1}{x - x_1} = \frac{y_2 - y_1}{x_2 - x_1}\)

    ដែល \(\displaystyle (x_1 \neq x_2)\) ។

    ● ទម្រង់ទូទៅនៃសមីការបន្ទាត់: \(\displaystyle y=ax + b\)

  4. ៤. បន្ទាត់ស្រប និងបន្ទាត់កែង

    ចំពោះបន្ទាត់ \(\displaystyle D: y = mx + n\)

                   និង \(\displaystyle D': y = m'x + n'\)

    ● បើ \(\displaystyle D \parallel D' \Leftrightarrow m = m'\)

    ● បើ \(\displaystyle D \perp D' \Leftrightarrow m \cdot m' = -1\)

  5. ៥. ចម្ងាយពីចំណុចមួយទៅបន្ទាត់មួយ

    ចម្ងាយចំណុច \(\displaystyle (x_1, y_1)\) ទៅបន្ទាត់ \(\displaystyle y=ax+b\) គឺ \(\displaystyle d = \frac{|ax_1 + by_1 + c|}{\sqrt{a^2 + b^2}}\)

  6. ៦. សមីការរង្វង់

    ● ផ្ចិត \(\displaystyle O(0,0)\) កាំ \(\displaystyle r\) គឺ \(\displaystyle x^2 + y^2 = r^2\)

    ● ផ្ចិត \(\displaystyle I(a,b)\) កាំ \(\displaystyle r\): \(\displaystyle (x-a)^2 + (y-b)^2 = r^2\)

    ● ទម្រង់ទូទៅ: \(\displaystyle x^2 + y^2 + Ax + By + C = 0\)

    \(\displaystyle \blacktriangleright\)សមីការបន្ទាត់ប៉ះរង្វង់ត្រង់ចំណុច \(\displaystyle (x_0, y_0)\):

    ● ចំពោះរង្វង់ផ្ចិត \(\displaystyle O(0,0)\): \(\displaystyle x_0x + y_0y = r^2\)

    ● ចំពោះរង្វង់ផ្ចិត \(\displaystyle I(a,b)\): \(\displaystyle (x_0-a)(x-a) + (y_0-b)(y-b) = r^2\)

ជំពូក ផលធៀបត្រីកោណមាត្រ

  1. ១. និយមន័យក្នុងត្រីកោណកែង

    ក្នុងត្រីកោណកែង

    ទ្រឹស្តីបទពីតាករ៖ \(\displaystyle {AB}^2 + {BC}^2 = {AC}^2\)

    \(\displaystyle \sin A = \frac{\text{ជ្រុងឈម}\rule[-0.5em]{0pt}{1.55em}}{\text{អ៊ីប៉ូតេនុស}\rule[-0.5em]{0pt}{1.55em}}\) , \(\displaystyle \cos A = \frac{\text{ជ្រុងជាប់}\rule[-0.5em]{0pt}{1.55em}}{\text{អ៊ីប៉ូតេនុស}\rule[-0.5em]{0pt}{1.55em}}\)

    \(\displaystyle \tan A = \frac{\text{ជ្រុងឈម}\rule[-0.5em]{0pt}{1.55em}}{\text{ជ្រុងជាប់}\rule[-0.5em]{0pt}{1.55em}}\) , \(\displaystyle \cot A = \frac{\text{ជ្រុងជាប់}\rule[-0.5em]{0pt}{1.55em}}{\text{ជ្រុងឈម}\rule[-0.5em]{0pt}{1.55em}}\)

  2. ២. រង្វង់ត្រីកោណមាត្រ

    សម្គាល់

    \(\displaystyle \blacktriangleright\) អ័ក្សអាប់ស៊ីស ហៅថា អ័ក្សកូស៊ីនុស
    \(\displaystyle \blacktriangleright\) អ័ក្សអរដោនេ ហៅថា អ័ក្សស៊ីនុស
    \(\displaystyle \blacktriangleright\) អ័ក្សដែលប៉ះរង្វង់ខាងស្ដាំ ហើយស្របនឹងអ័ក្សអរដោនេហៅថា អ័ក្សតង់សង់

  3. ៣. តម្លៃមុំពិសេស

    \(\displaystyle \begin{array}{|c|c|c|c|c|c|} \hline \alpha\text{-ដឺក្រេ} & 0^\circ & 30^\circ & 45^\circ & 60^\circ & 90^\circ \\ \hline \alpha\text{-រ៉ាដ្យង់} & 0 & \frac{\pi}{6} & \frac{\pi}{4} & \frac{\pi}{3} & \frac{\pi}{2} \\ \hline \sin\alpha & 0 & \frac12 & \frac{\sqrt2}{2} & \frac{\sqrt3}{2} & 1 \\ \hline \cos\alpha & 1 & \frac{\sqrt3}{2} & \frac{\sqrt2}{2} & \frac12 & 0 \\ \hline \tan\alpha & 0 & \frac{\sqrt3}{3} & 1 & \sqrt3 & \| \\ \hline \cot\alpha & \| & \sqrt3 & 1 & \frac{\sqrt3}{3} & 0 \\ \hline \end{array}\)

  4. ៤. ទំនាក់ទំនងត្រីកោណមាត្រ

    ● \(\displaystyle \tan x = \frac{\sin x}{\cos x}\) និង \(\displaystyle \cot x = \frac{\cos x}{\sin x}\)

    ● \(\displaystyle \sin^2 x + \cos^2 x = 1\)

    ● \(\displaystyle \tan x \cdot \cot x = 1\) ឬ \(\displaystyle \tan x = \frac{1}{\cot x}\)

    ● \(\displaystyle 1 + \tan^2 x = \frac{1}{\cos^2 x}\)

    ● \(\displaystyle 1 + \cot^2 x = \frac{1}{\sin^2 x}\)

  5. ៥. មុំបំពេញ និងមុំបន្ថែម

    មុំបំពេញ(\(\displaystyle 90^\circ - A\))

    \(\displaystyle \sin(90^\circ - A) = \cos A\)

    \(\displaystyle \cos(90^\circ - A) = \sin A\)

    \(\displaystyle \tan(90^\circ - A) = \cot A\)

    \(\displaystyle \cot(90^\circ - A) = \tan A\)

    មុំបន្ថែម(\(\displaystyle 180^\circ - \alpha\))

    \(\displaystyle \sin(180^\circ - \alpha) = \sin \alpha\)

    \(\displaystyle \cos(180^\circ - \alpha) = -\cos \alpha\)

    \(\displaystyle \tan(180^\circ - \alpha) = -\tan \alpha\)

    \(\displaystyle \cot(180^\circ - \alpha) = -\cot \alpha\)

  6. ៦. ទ្រឹស្តីបទស៊ីនុស និងកូស៊ីនុស (\(\displaystyle \Delta ABC\) )

    ទ្រឹស្តីបទស៊ីនុស

    ចំពោះ \(\displaystyle \Delta ABC\) ចារឹកក្នុងរង្វង់កាំ \(\displaystyle R\) គេបាន

    \(\displaystyle \frac{a}{\sin A} = \frac{b}{\sin B} = \frac{c}{\sin C} = 2R\)

    ទ្រឹស្តីបទកូស៊ីនុស

    \(\displaystyle a^2 = b^2 + c^2 - 2bc \cdot \cos A\)
    \(\displaystyle b^2 = a^2 + c^2 - 2ac \cdot \cos B\)
    \(\displaystyle c^2 = a^2 + b^2 - 2ab \cdot \cos C\)

  7. ៧. រូបមន្តផ្ទៃក្រឡាត្រីកោណ

    រូបមន្តផ្ទៃក្រឡា

    ● \(\displaystyle S = \frac{1}{2}bc \cdot \sin A = \frac{1}{2}ac \cdot \sin B\)

        \(\displaystyle = \frac{1}{2}ab \cdot \sin C\)

    ● គេបាន \(\displaystyle \frac{a}{\sin A} = \frac{b}{\sin B} = \frac{c}{\sin C} = \frac{abc}{2S}\)

    រូបមន្តហេរ៉ុង (Heron's Formula):

    \(\displaystyle S = \sqrt{p(p-a)(p-b)(p-c)}\)

    (ដែល \(\displaystyle p = \frac{a+b+c}{2}\) ជាកន្លះបរិមាត្រ)។

ជំពូក អនុគមន៍និងក្រាបនៃអនុគមន៍

  1. ១. ដែនកំណត់នៃអនុគមន៍

    របៀបរកដែនកំណត់នៃ

    ● ទម្រង់ \(\displaystyle y = p(x)\) ដែល\(\displaystyle p(x)\)ជាពហុធា

        កំណត់បានចំពោះគ្រប់ចំនួនពិត។
    ● ទម្រង់ \(\displaystyle y = \frac{f(x)}{g(x)}\) ដែនកំណត់ \(\displaystyle g(x) \neq 0\)
    ● ទម្រង់ \(\displaystyle y = \sqrt{f(x)}\) ដែនកំណត់ \(\displaystyle f(x) \ge 0\)

    ● អនុគមន៍អ៊ិចស៉្បូណង់ស្យែល \(\displaystyle y = e^{f(x)}\)

        មានន័យចំពោះ \(\displaystyle \forall x \in \mathbb{R}\)

    ● អនុគមន៍លោការីតនេពែ \(\displaystyle y = \ln \left[f(x)\right]\)

        មានន័យចំពោះ \(\displaystyle f(x) > 0\)

  2. ២. ទិសដៅអថេរភាព

    អនុគមន៍កើន និងអនុគមន៍ចុះ

    ចំពោះ\(\displaystyle x_2 > x_1\) គេកំណត់

    \(\displaystyle \blacktriangleright\) កំណើនអថេរ \(\displaystyle \Delta x = x_2 - x_1\)

    \(\displaystyle \blacktriangleright\) កំណើនអនុគមន៍ \(\displaystyle \Delta y = f(x_2) - f(x_1)\)

      ● បើ \(\displaystyle \frac{\Delta y}{\Delta x} > 0\) នោះ \(\displaystyle f\) ជាអនុគមន៍កើន។

      ● បើ \(\displaystyle \frac{\Delta y}{\Delta x} < 0\) នោះ \(\displaystyle f\) ជាអនុគមន៍ចុះ។

  3. ៣. អនុគមន៍ច្រាស់ \(\displaystyle f^{-1}(x)\)

    របៀបរកអនុគមន៍ច្រាស

    ● ជំនួស \(\displaystyle f(x)\) ដោយ \(\displaystyle y\)

    ● ប្តូរអថេរ \(\displaystyle x\) ទៅជា \(\displaystyle y\) និង \(\displaystyle y\) ទៅជា \(\displaystyle x\)

    ● រួចទាញរក \(\displaystyle y\) ថ្មី។

    ● លក្ខណៈក្រាប: ក្រាបនៃអនុគមន៍ \(\displaystyle f(x)\) និងអនុគមន៍ច្រាស់ \(\displaystyle f^{-1}(x)\) ឆ្លុះគ្នាធៀបនឹងបន្ទាត់ពុះទីមួយ \(\displaystyle y = x\)។

  4. ៤. ក្រាបអនុគមន៍ដឺក្រេទី២ (ប៉ារ៉ាបូល)

    អនុគមន៍ \(\displaystyle y=ax^2\)

    ● ចំពោះ \(\displaystyle a > 0\) នោះក្រាបនៃ \(\displaystyle y = ax^2\) បែរផតឡើងលើ។

    ● ចំពោះ \(\displaystyle a < 0\) នោះក្រាបនៃ \(\displaystyle y = ax^2\) បែរផតឡើងក្រោម។

    អនុគមន៍ \(\displaystyle y = a(x-p)^2\)

    ក្រាបនៃអនុគមន៍ \(\displaystyle y = a(x-p)^2 + q\) បានពីការរំកិលក្រាបរបស់ \(\displaystyle y = ax^2\) ចំនួន \(\displaystyle p\)ឯកតា ស្របអ័ក្ស\(\displaystyle x'ox\) ។

    ● បើ \(\displaystyle p>0\) រំកិលទៅស្ដាំ។

    ● បើ \(\displaystyle p<0\) រំកិលទៅស្ដាំ។

    អនុគមន៍ \(\displaystyle y = a(x-p)^2 + q\)

    ● អាចសរសេរជាទម្រង់ \(\displaystyle y = a(x-p)^2 + q\) ដែល \(\displaystyle p = -\frac{b}{2a}\) និង \(\displaystyle q = -\frac{b^2 - 4ac}{4a}\)

    ● មានកំពូល \(\displaystyle S(p, q)\) និងអ័ក្សឆ្លុះ \(\displaystyle x = -\frac{b}{2a}\)។

    ចំណាំ

    ក្រាបនៃអនុគមន៍ \(\displaystyle y = ax^2 + bx + c\) មានកំពូលនៅត្រង់ \(\displaystyle \left( -\frac{b}{2a},-\frac{b^2 - 4ac}{4a}\right)\)

  5. ៥. អតិបរមា និងអប្បបរមា

    តម្លៃអតិបរមា និងអប្បបរមានៃអនុគមន៍ដឺក្រេទី២៖ \(\displaystyle y = ax^2 + bx + c\)

    ● បើ \(\displaystyle a > 0\) អនុគមន៍មានតម្លៃអប្បបរមាស្មើ \(\displaystyle y = -\frac{b^2 - 4ac}{4a}\) ត្រង់ \(\displaystyle x = -\frac{b}{2a}\) ហើយអនុគមន៍គ្មានអតិបរមាទេ ។

    ● បើ \(\displaystyle a < 0\) នោះអនុគមន៍មានតម្លៃអតិបរមាស្មើ \(\displaystyle y = -\frac{b^2 - 4ac}{4a}\) ត្រង់ \(\displaystyle x = -\frac{b}{2a}\) ហើយអនុគមន៍គ្មានអប្បបរមាទេ ។

  6. ៦. ក្រាបអនុគមន៍សនិទាន

    ទម្រង់ \(\displaystyle y=\frac{a}{x}\)

    ● អាស៊ីមតូតឈរគឺ \(\displaystyle x = 0\)

    ● អាស៊ីមតូតដេកគឺ \(\displaystyle y = 0\)

    ទម្រង់ \(\displaystyle y=\frac{ax+b}{cx+d}=\frac{a}{x-p}+q\)

    ● អាស៊ីមតូតឈរគឺ \(\displaystyle x = -\frac{d}{c}\)

    ● អាស៊ីមតូតដេកគឺ \(\displaystyle y = \frac{a}{c}\)

    ● ប្រើក្រាបរបស់ \(\displaystyle y=\frac{a}{x}\) រំកិលចំនួន\(\displaystyle p\)ឯកតាស្របអ័ក្ស\(\displaystyle (x'ox)\) និង \(\displaystyle q\)ឯកតាស្រប \(\displaystyle (y'oy)\)។

  7. ៧. ក្រាបអនុគមន៍អសនិទាន

    ទម្រង់ \(\displaystyle y=\sqrt{ax}\)

    ទម្រង់ \(\displaystyle y=-\sqrt{ax}\)

    ទម្រង់ \(\displaystyle y=\sqrt{ax+b} = \sqrt{a(x-p)}\)

ជំពូក ស្ថិតិ

  1. ១. ទិន្នន័យមិនផ្ដុំជាថ្នាក់

    \(\displaystyle \blacktriangleright\) តារាងបំណែងចែកប្រេកង់

    អថេរ\(\displaystyle x_1\)\(\displaystyle x_2\)\(\displaystyle \cdots\)\(\displaystyle x_n\)
    ប្រេកង់\(\displaystyle f_1\)\(\displaystyle f_2\)\(\displaystyle \cdots\)\(\displaystyle f_n\)

    \(\displaystyle \blacktriangleright\) ក្រាបសសរ៖ ក្នុងតម្រុយកូអរដោនេ ដៅតម្លៃអថេរ \(\displaystyle \left(x_{i}\right)\) លើអ័ក្សអាប់ស៊ីស និងប្រេកង់ \(\displaystyle \left(f_{i}\right)\) លើអ័ក្សអរដោនេ រួចសង់សសរដែលមានកម្ពស់ជាប្រេកង់ ។

    \(\displaystyle \blacktriangleright\) មុំផ្ចិតនៃក្រាបផ្លិត(Pie Chart):

    \(\displaystyle \text{មុំផ្ចិត} = \frac{360^\circ \times f_i}{N}\) (ដែល \(\displaystyle f_i\) ជាប្រេកង់ថ្នាក់ និង \(\displaystyle N\) ជាប្រេកង់សរុប)។

    \(\displaystyle \blacktriangleright\)​ ប្រេកង់កើន (\(\displaystyle f^{\uparrow}\)): ជាផលបូកប្រេកង់បន្តបន្ទាប់ពីលើចុះក្រោម។

    \(\displaystyle \blacktriangleright\) ប្រេកង់ថយ (\(\displaystyle f_{\downarrow}\)): បានមកពីការដកប្រេកង់សរុប និងប្រេកង់បន្តបន្ទាប់ពីលើចុះក្រោម។

  2. ២. ទិន្និន័យផ្ដុំជាថ្នាក់

    \(\displaystyle \blacktriangleright\) អ៊ីស្តូក្រាម

    នៅលើអ័ក្សអាប់ស៊ីសដៅចន្លោះថ្នាក់ និង តាងប្រេកង់នៅលើអ័ក្សអរដោនេ សង់ចតុកោណកែង ដែលមាន បាតជាចន្លោះថ្នាក់ និងប្រេកង់ជាកម្ពស់ ។

    \(\displaystyle \blacktriangleright\) ពហុកោណប្រេកង់

    ● ដើម្បីសង់ពហុកោណកោណប្រេកង់ គេត្រូវស្គាល់ចំណុចកណ្ដាលនៃថ្នាក់នីមួយៗហៅ ផ្ចិតនៃថ្នាក់ ។ ផ្ចិតនៃថ្នាក់គឺ \(\displaystyle x_i = \frac{c_{i-1}+c_i}{2}\)

    \(\displaystyle \blacktriangleright\) តារាងប្រេកង់កើន ប្រេកង់ថយ

    ចន្លោះថ្នាក់ប្រេកង់\(\displaystyle f_i\)ប្រេកង់កើន\(\displaystyle F_i\)ប្រេកង់ថយ\(\displaystyle G_i\)
    \(\displaystyle c_0 - c_1\)\(\displaystyle f_1\)\(\displaystyle f_1\)\(\displaystyle f_1 + \dots + f_n\)
    \(\displaystyle c_1 - c_2\)\(\displaystyle f_2\)\(\displaystyle f_1 + f_2\)\(\displaystyle f_2 + \dots + f_n\)
    \(\displaystyle \vdots\)\(\displaystyle \vdots\)\(\displaystyle \vdots\)\(\displaystyle \vdots\)
    \(\displaystyle c_{n-1} - c_n\)\(\displaystyle f_n\)\(\displaystyle f_1 + \dots + f_n\)\(\displaystyle f_n\)

    ● ប្រេកង់កើន ជាប្រេកង់ឬចំនួនដែលបានដោយបូកប្រេកង់ បន្តបន្ទាប់ពីលើ ចុះក្រោម។

    ● ប្រេកង់ថយ ជាចំនួនដែលបានដោយការដក ប្រេកង់សរុបនិងប្រេកង់ បន្តបន្ទាប់។

  3. ៣. រូបមន្តរកមធ្យម (\(\displaystyle \bar{x}\))

    ● ទិន្នន័យមិនផ្គុំជាថ្នាក់:

    \(\displaystyle \bar{x} = \frac{x_1 + x_2 + ... + x_N}{N}\) ឬ \(\displaystyle \bar{x} = \frac{\sum x_i}{N}\)

    ● ទិន្នន័យផ្ដុំជាថ្នាក់ (មាន \(\displaystyle x_i\) ជាផ្ចិតថ្នាក់ និង \(\displaystyle f_i\) ជាប្រេកង់):

    \(\displaystyle \bar{x} = \frac{x_1f_1 + x_2f_2 + ... + x_nf_n}{f_1 + f_2 + ... + f_n} = \frac{\sum f_ix_i}{N}\)

  4. ៤. មេដ្យាន (\(\displaystyle M_e\)) និងម៉ូត (\(\displaystyle M_o\))

    \(\displaystyle \blacktriangleright\) មេដ្យាន គឺជាតម្លៃចំកណ្តាលនៃទិន្នន័យ (តាមលំដាប់កើន)។ ទីតាំងមេដ្យានគឺ \(\displaystyle \frac{N+1}{2}\)

      ● បើ \(\displaystyle N\) សេស: \(\displaystyle M_e = x_{\frac{N+1}{2}}\)

      ● បើ \(\displaystyle N\) គូ: \(\displaystyle M_e = \frac{1}{2}\left(x_{\frac{N}{2}} + x_{\frac{N}{2}+1}\right)\)

    \(\displaystyle \blacktriangleright\) ម៉ូត ជាតម្លៃទិន្នន័យប្រេកង់ខ្ពស់ជាងគេ។

    ​

ជំពូក វ៉ិចទ័រក្នុងប្លង់

  1. ១. សញ្ញាណវ៉ិចទ័រ

    វ៉ិចទ័រស្មើគ្នា មានទិសដៅដូចគ្នា និងប្រវែងស្មើគ្នា។

    ​

    វ៉ិចទ័រផ្ទុយគ្នា ទិសដៅផ្ទុយគ្នា ប្រវែងស្មើគ្នា។

    វ៉ិចទ័រកូលីនេអ៊ែរ ជាវ៉ិចទ័រពីរដែលស្របគ្នានឹងបន្ទាត់តែមួយ (មិនគិតពីទិសដៅ ឬប្រវែង)។

    ​

  2. ២. ប្រមាណវិធីលើវ៉ិចទ័រ

    ● វិធានប្រលេឡូក្រាម: \(\displaystyle \overrightarrow{AB} + \overrightarrow{AC} = \overrightarrow{AD}\)

    ● វិធីដកវ៉ិចទ័រ: \(\displaystyle \overrightarrow{PQ} = \overrightarrow{OQ} - \overrightarrow{OP}\)

    ​

  3. ៣. កូអរដោនេ និងប្រវែងវ៉ិចទ័រ

    បើ \(\displaystyle A(x_1, y_1)\) និង \(\displaystyle B(x_2, y_2)\) នោះគេបាន៖

    ● កូអរដោនេ \(\displaystyle \overrightarrow{AB} = (x_2 - x_1, y_2 - y_1)\)

    ● \(\displaystyle |\overrightarrow{AB}| = \sqrt{(x_2 - x_1)^2 + (y_2 - y_1)^2}\)

    ​

  4. ៤. ផលគុណស្កាលែ \(\displaystyle {(Scalar Product)}\)

    ចំពោះ \(\displaystyle \vec{u} = (x, y, z)\) និង \(\displaystyle \vec{v} = (x', y', z')\)

    ● ផលគុណស្កាលែ \(\displaystyle \vec{u} \cdot \vec{v} = xx' + yy' + zz'\)

    ● ផលគុណស្កាលែ \(\displaystyle \vec{u} \cdot \vec{v} = |\vec{u}| \cdot |\vec{v}| \cdot \cos \theta\)

    ● គេទាញបាន \(\displaystyle \cos \theta = \frac{\vec{u} \cdot \vec{v}}{|\vec{u}| \cdot |\vec{v}|}\)

    \(\displaystyle = \frac{xx' + yy'+ zz'}{\sqrt{x^2+y^2+z^2} + \sqrt{x'^2+y'^2+{z'}^2}}\)

    ● កែងគ្នា: \(\displaystyle \vec{u} \perp \vec{v} \Leftrightarrow \vec{u} \cdot \vec{v} = 0\)

                     \(\displaystyle \Leftrightarrow xx' + yy' = 0\)

    ​

  5. ៥. សមីការបន្ទាត់ ឬ សមីការប៉ារ៉ាម៉ែត្រ

    បន្ទាត់\(\displaystyle \left(L\right)\)កាត់ចំណុច \(\displaystyle \left(x_0,y_0\right)\) ហើយស្របនឹង \(\displaystyle \vec{u} \left(a,b\right)\) កំណត់ដោយ៖

    \(\displaystyle \left(L\right): \begin{cases} x = x_0 + at \\ y = y_0 + bt \end{cases} \;\ , \;\ t\in \mathbb{R}\)

    ​

  6. ៦. ទ្រឹស្តីបទសំខាន់ៗ

    ទ្រឹស្តីបទមេដ្យាន

    \(\displaystyle AI\) ជាមេដ្យាននៃ \(\displaystyle \Delta ABC\) គេបាន

    \(\displaystyle AB^2 + AC^2 = 2AI^2 + \frac{BC^2}{2}\)

    ​

    ទីប្រជុំទម្ងន់

    ទីប្រជុំទម្ងន់ \(\displaystyle G\) នៃត្រីកោណ \(\displaystyle ABC\) គឺ

    \(\displaystyle \overrightarrow{GA} + \overrightarrow{GB} + \overrightarrow{GC} = \overrightarrow{0}\)

    ​

ជំពូក បំលែងរូបក្នុងប្លង់

  1. ១. បំលែងកិល

    រូបភាពចំណុច \(\displaystyle M\) តាមបំលែងកិលនៃវ៉ិចទ័រ \(\displaystyle \vec{p}\) គឺចំណុច\(\displaystyle M'\) ដែល\(\displaystyle \overrightarrow{MM'}=\vec{p}\) ។ កំណត់ដោយ៖ \(\displaystyle M' = t_{\vec{p}}(M)\) ឬ \(\displaystyle M \overset{t_{\vec{p}}}{\longrightarrow}M'\)

    បំលែងកិលរូប គឺជាកាផ្លាស់ទីគ្រប់ចំណុចទាំងអស់

    ​

    ​

    រូបភាពចំណុច \(\displaystyle M(x,y)\) ទៅ \(\displaystyle M'(x', y')\) តាមបំលែងកិលនៃវ៉ិចទ័រ \(\displaystyle \vec{p} = (a, b)\) កំណត់ដោយ៖ \(\displaystyle M(x,y)\overset{t_{\vec{p}}}{\longrightarrow}M'(x+a,\;y+b)\)

    ​

  2. ២. បំលែងឆ្លុះ

    \(\displaystyle \blacktriangleright\) បំលែងឆ្លុះ \(\displaystyle M \overset{{S}}{\longrightarrow}M'\) គឺ

    ● \(\displaystyle (x,y) \overset{S_{x}}{\longrightarrow} (x,-y)\) ធៀបនឹងអ័ក្ស \(\displaystyle x'x\)

    ● \(\displaystyle (x,y) \overset{S_{y}}{\longrightarrow} (-x,y)\) ធៀបនឹងអ័ក្ស \(\displaystyle y'y\)

    ​

    \(\displaystyle \blacktriangleright\) តារាងបំលែងឆ្លុះទូទៅ

    អ័ក្សបំលែងឆ្លុះរូបភាព
    អ័ក្សអាប់ស៊ីស \(\displaystyle x'ox\)\(\displaystyle (a,b)\rightarrow(a,-b)\)
    អ័ក្សអរដោនេ \(\displaystyle y'oy\)\(\displaystyle (a,b)\rightarrow(-a,b)\)
    \(\displaystyle y=k\)\(\displaystyle (a,b)\rightarrow(a,\,2k-b)\)
    \(\displaystyle x=h\)\(\displaystyle (a,b)\rightarrow(2h-a,\,b)\)
    \(\displaystyle y=x\)\(\displaystyle (a,b)\rightarrow(b,\,a)\)
    \(\displaystyle y=-x\)\(\displaystyle (a,b)\rightarrow(-b,\,-a)\)
  3. ៣. បំលែងវិល

    បើចំណុច \(\displaystyle M\) តាមការវិលមុំ \(\displaystyle \alpha\) ជុំវិញផ្ចិត\(\displaystyle A\)

    គឺចំណុច \(\displaystyle M'\) នោះ\(\displaystyle AM=AM'\) និង \(\displaystyle \angle MAM'=|\alpha|\) មានពីរករណី៖

       ● បើ \(\displaystyle \alpha >0\) ទិសដៅច្រាសទ្រនិចនាឡិកា

       ● បើ \(\displaystyle \alpha <0\) ទិសដៅដូចទ្រនិចនាឡិកា

    ​

    បំលែងវិលផ្ចិតគល់តម្រុយ \(\displaystyle O(0,0)\) និងមុំ \(\displaystyle \theta\)

    ● មុំ \(\displaystyle \theta = 90^\circ\): \(\displaystyle P(x, y) \rightarrow P'(-y, x)\)
    ● មុំ \(\displaystyle \theta = 180^\circ\): \(\displaystyle P(x, y) \rightarrow P'(-x, -y)\)
    ● មុំ \(\displaystyle \theta = 270^\circ\): \(\displaystyle P(x, y) \rightarrow P'(y, -x)\)

    ​

  4. ៤. បំលែងចាំង

    \(\displaystyle \blacktriangleright\) រូបភាពចំណុច \(\displaystyle M\) តាមបំលែងចាំងផ្ចិត \(\displaystyle P\) ផលធៀប \(\displaystyle c\) គឺ \(\displaystyle M'\) ដែល \(\displaystyle \vec{PM'} = c\vec{PM}\) គេសរសេរ \(\displaystyle A \overset{{h}}{\longrightarrow}A'\) ឬ \(\displaystyle A' = h(A)\)
    ● បើ \(\displaystyle c > 0\): រូបភាព និងរូបពិតនៅខាងតែមួយនៃផ្ចិតបំលែង។
    ● បើ \(\displaystyle c < 0\): រូបភាព និងរូបពិតនៅម្នាក់ខាងនៃផ្ចិតបំលែង។

    \(\displaystyle \blacktriangleright\) បើផ្ចិតជាគល់តម្រុយ \(\displaystyle O(0,0)\) លទ្ធផលគឺ: \(\displaystyle (x, y) \overset{{h}}{\longrightarrow} (cx, cy)\)

    ​