1. ទំព័រដើម
  2. ថ្នាក់ទី ១១
  3. មេរៀន
  4. ជំពូកទី ២ · មេរៀនទី ១
១
ជំពូកទី ២ : អនុគមន៍អិចស្ប៉ូណង់ស្យែលនិងអនុគមន៍លោការីត · មេរៀនទី ១

អនុគមន៍អិចស្ប៉ូណង់ស្យែល

ឧទាហរណ៍ ១១ប្រតិបត្តិ ៥
✓វត្ថុបំណង
  1. សង់ក្រាបនៃអនុគមន៍អិចស្ប៉ូណង់ស្យែល
  2. ដោះស្រាយសមីការនិងវិសមីការអិចស្ប៉ូណង់ស្យែល ។

1. អនុគមន៍អិចស្ប៉ូណង់ស្យែល

1.1. និយមន័យ

ឧទាហរណ៍ : \(\displaystyle 3^x\) និង \(\displaystyle \left(\dfrac13\right)^{2x+1}\) ជាអិចស្ប៉ូណង់ស្យែល ព្រោះមាននិទស្សន្តជាអថេរ និងគោលជាចំនួនវិជ្ជមានខុសពី \(\displaystyle 1\) ។ រីឯ \(\displaystyle (-3)^x\), \(\displaystyle 1^x\), \(\displaystyle 0^x\) មិនមែនជាអិចស្ប៉ូណង់ស្យែលទេ ។

និយមន័យ

អនុគមន៍អិចស្ប៉ូណង់ស្យែលគឺជាអនុគមន៍ស្វ័យគុណដែលមានអថេរឯករាជ្យជានិទស្សន្ត និងមានគោលជាចំនួនវិជ្ជមានខុសពី \(\displaystyle 1\) ។ ឧទាហរណ៍ \(\displaystyle f(x) = 3^x\) និង \(\displaystyle f(x) = 3^{-x+1}\) ។

1.2. ក្រាបនៃអនុគមន៍អិចស្ប៉ូណង់ស្យែល

ឧទាហរណ៍ : សង់ក្រាបនៃ \(\displaystyle f(x) = 2^x\), \(\displaystyle g(x) = (1.5)^x\), \(\displaystyle h(x) = 1^x\), \(\displaystyle k(x) = (0.5)^x\) ក្នុងតម្រុយតែមួយ ។

\(\displaystyle x\)\(\displaystyle -2\)\(\displaystyle -1\)\(\displaystyle 0\)\(\displaystyle 1\)\(\displaystyle 2\)
\(\displaystyle y = 1.5^x\)\(\displaystyle 0.44\)\(\displaystyle 0.67\)\(\displaystyle 1\)\(\displaystyle 1.5\)\(\displaystyle 2.25\)

គ្រប់ក្រាបនៃ \(\displaystyle y = a^x\) កាត់តាមចំណុច \(\displaystyle (0, 1)\) ជានិច្ច ។

  • បើ \(\displaystyle x > 0\) នោះ \(\displaystyle (1.5)^x < 2^x\) ដូច្នេះក្រាប \(\displaystyle g\) នៅក្រោមក្រាប \(\displaystyle f\) ក្នុងកាដ្រង់ទី \(\displaystyle 1\) ។
  • \(\displaystyle h(x) = 1^x\) មានក្រាបជាបន្ទាត់ស្របអ័ក្សអាប់ស៊ីស នៅលើអ័ក្សចម្ងាយ \(\displaystyle 1\) ឯកតា ។
  • បើ \(\displaystyle x\) កើនធំឡើង នោះ \(\displaystyle k(x) = (0.5)^x\) ចុះតូចទៅៗខិតទៅរក \(\displaystyle 0\) ។ បើ \(\displaystyle x < 0\) នោះ \(\displaystyle (0.5)^x\) ធំឡើងគ្មានកំណត់ ។
ជាទូទៅ

អនុគមន៍ \(\displaystyle y = a^x\) មានលក្ខណៈ ៖

  • បើ \(\displaystyle a > 1\) ក្រាបកើនពីឆ្វេងទៅស្តាំ (អនុគមន៍កើន)
  • បើ \(\displaystyle 0 < a < 1\) ក្រាបចុះពីឆ្វេងទៅស្តាំ (អនុគមន៍ចុះ)
  • \(\displaystyle a^x > 0\) គ្រប់ \(\displaystyle x \in \mathbb{R}\)
  • ក្រាបកាត់អ័ក្សអរដោនេត្រង់ \(\displaystyle (0, 1)\) ជានិច្ច ។
•លំហាត់គំរូ

សង់ក្រាប ក. \(\displaystyle y = 4^x\)   ខ. \(\displaystyle y = \left(\dfrac14\right)^x\) ។

ដំណោះស្រាយ
\(\displaystyle x\)\(\displaystyle -2\)\(\displaystyle -1\)\(\displaystyle 0\)\(\displaystyle 1\)\(\displaystyle 2\)
\(\displaystyle y = 4^x\)\(\displaystyle \frac{1}{16}\)\(\displaystyle \frac14\)\(\displaystyle 1\)\(\displaystyle 4\)\(\displaystyle 16\)
\(\displaystyle y = (1/4)^x\)\(\displaystyle 16\)\(\displaystyle 4\)\(\displaystyle 1\)\(\displaystyle \frac14\)\(\displaystyle \frac{1}{16}\)
✎ប្រតិបត្តិ

សង់ក្រាប ក. \(\displaystyle y = 10^x\)   ខ. \(\displaystyle y = \left(\dfrac1{10}\right)^x\) ។

1.3. ការរំកិល និងការឆ្លុះក្រាប

ឧទាហរណ៍ : ពីក្រាប \(\displaystyle y = 2^x\) គេបានក្រាបផ្សេងទៀតដោយរំកិល ឬឆ្លុះ ៖

\(\displaystyle x\)\(\displaystyle -2\)\(\displaystyle -1\)\(\displaystyle 0\)\(\displaystyle 1\)\(\displaystyle 2\)
\(\displaystyle 2^x\)\(\displaystyle \frac14\)\(\displaystyle \frac12\)\(\displaystyle 1\)\(\displaystyle 2\)\(\displaystyle 4\)
\(\displaystyle 2^x + 1\)\(\displaystyle \frac54\)\(\displaystyle \frac32\)\(\displaystyle 2\)\(\displaystyle 3\)\(\displaystyle 5\)
\(\displaystyle 2^{x+1}\)\(\displaystyle \frac12\)\(\displaystyle 1\)\(\displaystyle 2\)\(\displaystyle 4\)\(\displaystyle 8\)
\(\displaystyle 2^{x-2}\)\(\displaystyle \frac{1}{16}\)\(\displaystyle \frac18\)\(\displaystyle \frac14\)\(\displaystyle \frac12\)\(\displaystyle 1\)
\(\displaystyle -2^x\)\(\displaystyle -\frac14\)\(\displaystyle -\frac12\)\(\displaystyle -1\)\(\displaystyle -2\)\(\displaystyle -4\)
ជាទូទៅ
  • \(\displaystyle y = a^x + q\) ៖ រំកិលក្រាប \(\displaystyle y = a^x\) ស្របអ័ក្ស \(\displaystyle (Oy)\) ចំនួន \(\displaystyle q\) ឯកតា ឡើងលើបើ \(\displaystyle q > 0\) ចុះក្រោមបើ \(\displaystyle q < 0\) ។
  • \(\displaystyle y = a^{x-p}\) ៖ រំកិលស្របអ័ក្ស \(\displaystyle (Ox)\) ចំនួន \(\displaystyle p\) ឯកតា ទៅស្តាំបើ \(\displaystyle p > 0\) ទៅឆ្វេងបើ \(\displaystyle p < 0\) ។
  • \(\displaystyle y = -a^x\) ៖ ឆ្លុះក្រាប \(\displaystyle y = a^x\) ធៀបនឹងអ័ក្ស \(\displaystyle (Ox)\) ។
✎ប្រតិបត្តិ

សង់ក្រាប ក. \(\displaystyle y = 3^x - 3\)   ខ. \(\displaystyle y = 3^x + 1\)   គ. \(\displaystyle y = (1.5)^{x-2}\)   ឃ. \(\displaystyle y = (1.5)^{x+3}\)   ង. \(\displaystyle y = -5^x\) ។

2. សមីការនិងវិសមីការអិចស្ប៉ូណង់ស្យែល

2.1. សមីការអិចស្ប៉ូណង់ស្យែល

និយមន័យ

សមីការអិចស្ប៉ូណង់ស្យែលគឺជាសមីការស្វ័យគុណដែលមាននិទស្សន្តជាអញ្ញាត និងមានគោលជាចំនួនវិជ្ជមានខុសពី \(\displaystyle 1\) ។ ឧទាហរណ៍ \(\displaystyle 3^x = 2187\) ។

វិធី ដាក់អង្គទាំងពីរក្នុងគោលដូចគ្នា \(\displaystyle a^u = a^v\) នោះ \(\displaystyle u = v\) ។

•លំហាត់គំរូ

ដោះស្រាយសមីការ ៖

  1. ក. \(\displaystyle 2^{3x+5} = 128\)   ខ. \(\displaystyle 5^{x-3} = \dfrac{1}{25}\)   គ. \(\displaystyle \left(\dfrac19\right)^x = 81^{x+4}\)
  2. ឃ. \(\displaystyle 49^x = 7^{x^2-15}\)   ង. \(\displaystyle 36^{2x} = 216^{x-1}\)   ច. \(\displaystyle 10^{x-1} = 100^{2x-3}\)
ដំណោះស្រាយ
  1. ក. \(\displaystyle 2^{3x+5} = 2^7\) នាំឱ្យ \(\displaystyle 3x + 5 = 7\) ហើយ \(\displaystyle x = \dfrac23\)
  2. ខ. \(\displaystyle 5^{x-3} = 5^{-2}\) នាំឱ្យ \(\displaystyle x = 1\)
  3. គ. \(\displaystyle 9^{-x} = 9^{2(x+4)}\) នាំឱ្យ \(\displaystyle -x = 2x + 8\) ហើយ \(\displaystyle x = -\dfrac83\)
  4. ឃ. \(\displaystyle 7^{2x} = 7^{x^2-15}\) នាំឱ្យ \(\displaystyle x^2 - 2x - 15 = 0\) ហើយ \(\displaystyle x = 5\) ឬ \(\displaystyle x = -3\)
  5. ង. \(\displaystyle 6^{4x} = 6^{3(x-1)}\) នាំឱ្យ \(\displaystyle 4x = 3x - 3\) ហើយ \(\displaystyle x = -3\)
  6. ច. \(\displaystyle 10^{x-1} = 10^{2(2x-3)}\) នាំឱ្យ \(\displaystyle x - 1 = 4x - 6\) ហើយ \(\displaystyle x = \dfrac53\)
✎ប្រតិបត្តិ

ដោះស្រាយសមីការ ៖

  1. ក. \(\displaystyle 5^x \cdot 2^{\frac{2x-1}{x+1}} = 50\)   ខ. \(\displaystyle 3^{4x+8} - 4 \cdot 3^{2x+5} + 27 = 0\)
  2. គ. \(\displaystyle 27^x + 12^x = 2 \cdot 8^x\)   ឃ. \(\displaystyle 3^{2x^2-6x+3} + 6^{x^2-3x+1} = 2^{2x^2-6x+3}\)
មើលចម្លើយ
  1. ក. \(\displaystyle x = 2\) ឬ \(\displaystyle x = -1 - \log_5 2\)
  2. ខ. \(\displaystyle x = -1\) ឬ \(\displaystyle x = -\dfrac32\) (តាង \(\displaystyle u = 3^{2x+4}\) គេបាន \(\displaystyle u^2 - 12u + 27 = 0\))
  3. គ. \(\displaystyle x = 0\) (ចែកនឹង \(\displaystyle 8^x\) តាង \(\displaystyle t = (3/2)^x\) គេបាន \(\displaystyle t^3 + t - 2 = 0\))
  4. ឃ. \(\displaystyle x = 1\) ឬ \(\displaystyle x = 2\) (តាង \(\displaystyle m = x^2 - 3x + 1\) ចែកនឹង \(\displaystyle 4^m\) តាង \(\displaystyle t = (3/2)^m\) គេបាន \(\displaystyle 3t^2 + t - 2 = 0\))

2.2. វិសមីការអិចស្ប៉ូណង់ស្យែល

ឧទាហរណ៍ : \(\displaystyle 2^x < 2^3\) គេបាន \(\displaystyle x < 3\) ។ ប៉ុន្តែ \(\displaystyle \left(\dfrac12\right)^x < \left(\dfrac12\right)^3\) គេបាន \(\displaystyle x > 3\) ។

ជាទូទៅ
  • បើ \(\displaystyle a > 1\) នោះ \(\displaystyle a^x > a^y \iff x > y\) និង \(\displaystyle a^x < a^y \iff x < y\) ។
  • បើ \(\displaystyle 0 < a < 1\) នោះ \(\displaystyle a^x > a^y \iff x < y\) និង \(\displaystyle a^x < a^y \iff x > y\) (ប្តូរទិសវិសមភាព) ។
•លំហាត់គំរូ

ដោះស្រាយវិសមីការ ៖

  1. ក. \(\displaystyle 25^{2x} \le 5\sqrt5\)   ខ. \(\displaystyle \left(\dfrac23\right)^{-3x} > \dfrac{16}{81}\)   គ. \(\displaystyle 5^x > -7\)   ឃ. \(\displaystyle (0.1)^x > 10\)
  2. ង. \(\displaystyle 27^x \cdot 3^{1-x} < \dfrac13\)   ច. \(\displaystyle 2^{9x-x^3} < 1\)   ឆ. \(\displaystyle \left(\dfrac13\right)^{\frac2x} + 3\left(\dfrac13\right)^{\frac1x+1} > 12\)
ដំណោះស្រាយ
  1. ក. \(\displaystyle 5^{4x} \le 5^{3/2}\) នាំឱ្យ \(\displaystyle x \le \dfrac38\)
  2. ខ. \(\displaystyle \left(\dfrac23\right)^{-3x} > \left(\dfrac23\right)^4\) ដោយគោល \(\displaystyle < 1\) គេបាន \(\displaystyle -3x < 4\) ហើយ \(\displaystyle x > -\dfrac43\)
  3. គ. \(\displaystyle 5^x > 0 > -7\) ដូច្នេះចម្លើយគឺ \(\displaystyle x \in \mathbb{R}\)
  4. ឃ. \(\displaystyle 10^{-x} > 10^1\) នាំឱ្យ \(\displaystyle -x > 1\) ហើយ \(\displaystyle x < -1\)
  5. ង. \(\displaystyle 3^{2x+1} < 3^{-1}\) នាំឱ្យ \(\displaystyle x < -1\)
  6. ច. \(\displaystyle 9x - x^3 < 0 \iff x(3-x)(3+x) < 0\) ដូច្នេះ \(\displaystyle -3 < x < 0\) ឬ \(\displaystyle x > 3\)
  7. ឆ. តាង \(\displaystyle t = \left(\dfrac13\right)^{1/x} > 0\) គេបាន \(\displaystyle t^2 + t - 12 > 0\) ហើយ \(\displaystyle t > 3\) ។ ដោយ \(\displaystyle \left(\dfrac13\right)^{1/x} > \left(\dfrac13\right)^{-1}\) គេបាន \(\displaystyle \dfrac1x < -1\) ពោលគឺ \(\displaystyle -1 < x < 0\)
✎ប្រតិបត្តិ

ដោះស្រាយវិសមីការ ៖

  1. ក. \(\displaystyle 7^{3x+1} > 49\)   ខ. \(\displaystyle \left(\dfrac15\right)^x < \sqrt[3]{0.04}\)   គ. \(\displaystyle 3^x < \dfrac{1}{9\sqrt3}\)
  2. ឃ. \(\displaystyle 3^x \le -3\)   ង. \(\displaystyle (0.2)^x > 25\)   ច. \(\displaystyle (0.1)^{4x^2-2x-2} < (0.1)^{2x-3}\)
មើលចម្លើយ
  1. ក. \(\displaystyle x > \dfrac13\)   ខ. \(\displaystyle x > \dfrac23\)   គ. \(\displaystyle x < -\dfrac52\)
  2. ឃ. គ្មានចម្លើយ   ង. \(\displaystyle x < -2\)   ច. \(\displaystyle x \in \mathbb{R} \setminus \left\{\dfrac12\right\}\)

3. ការអនុវត្តអនុគមន៍អិចស្ប៉ូណង់ស្យែល

ឧទាហរណ៍ : ពូសុខទិញប័ណ្ណសន្សំប្រាក់ \(\displaystyle 50\,000\) រៀល អត្រាការប្រាក់ \(\displaystyle 6\%\) ក្នុងមួយឆ្នាំ ។ ទុក \(\displaystyle 3\) ឆ្នាំ តើមានប្រាក់សរុបប៉ុន្មាន ?

  • ឆ្នាំទី \(\displaystyle 1\) ៖ \(\displaystyle 50\,000 + 3\,000 = 53\,000\) រៀល
  • ឆ្នាំទី \(\displaystyle 2\) ៖ \(\displaystyle 53\,000 + 3\,180 = 56\,180\) រៀល
  • ឆ្នាំទី \(\displaystyle 3\) ៖ \(\displaystyle 56\,180 + 3\,370.8 = 59\,550.8\) រៀល

បើ \(\displaystyle P\) ជាប្រាក់ដើម \(\displaystyle i\) ជាអត្រាប្រចាំឆ្នាំ នោះប្រាក់សរុបឆ្នាំទី \(\displaystyle t\) គឺ \(\displaystyle P(1+i)^t\) ។

ជាទូទៅ

ការប្រាក់ទូទាត់ម្តងក្នុងមួយឆ្នាំ ៖ \(\displaystyle A = P(1+i)^t\) ។ បើទូទាត់ \(\displaystyle n\) ដងក្នុងមួយឆ្នាំ ៖

\[A = P\left(1 + \frac{i}{n}\right)^{nt}\]
១លំហាត់គំរូ ១

ដីថ្លៃ \(\displaystyle 84\,000\) ដុល្លារ ក្នុងឆ្នាំ \(\displaystyle 1987\) លក់បាន \(\displaystyle 49\) លានដុល្លារ ក្នុងឆ្នាំ \(\displaystyle 2007\) ។ រកអត្រាចំណេញប្រចាំឆ្នាំ ។

ដំណោះស្រាយ

\(\displaystyle 84\,000(1+i)^{20} = 49\,000\,000\) នាំឱ្យ \(\displaystyle (1+i)^{20} = \dfrac{49\,000}{84}\) ហើយ \(\displaystyle 1 + i \approx 1.375\) ។ ដូច្នេះ \(\displaystyle i \approx 37.5\%\) ក្នុងមួយឆ្នាំ ។

២លំហាត់គំរូ ២

នៅឆ្នាំ \(\displaystyle 1996\) មានសិស្សជាប់ \(\displaystyle 3\,405\) នាក់ ហើយកើន \(\displaystyle 30\%\) រៀងរាល់ឆ្នាំ ។ ក. សរសេរសមីការ ខ. រកចំនួនក្នុងឆ្នាំ \(\displaystyle 2006\) ។

ដំណោះស្រាយ

ក. \(\displaystyle y = 3\,405(1.30)^t\) ខ. \(\displaystyle t = 10\) គេបាន \(\displaystyle y = 3\,405(1.30)^{10} \approx 46\,941\) នាក់ ។

៣លំហាត់គំរូ ៣

ត្រាក់ទ័រតម្លៃ \(\displaystyle 50\,000\) ដុល្លារ ចុះថ្លៃ \(\displaystyle 10\%\) រៀងរាល់ឆ្នាំ ។ រកតម្លៃក្រោយ \(\displaystyle 7\) ឆ្នាំ ។

ដំណោះស្រាយ

\(\displaystyle y = C(1-r)^t = 50\,000(0.90)^7 \approx 23\,914.85\) ដុល្លារ ។

✎ប្រតិបត្តិ
  1. ក. ដាក់ប្រាក់ ការប្រាក់ \(\displaystyle 9\%\) ក្នុងមួយឆ្នាំ ក្រោយ \(\displaystyle 5\) ឆ្នាំមាន \(\displaystyle 1\,000\) ដុល្លារ ។ រកប្រាក់ដើម ។
  2. ខ. ដាក់ \(\displaystyle 1\,000\) ដុល្លារ ការប្រាក់ \(\displaystyle 12\%\) ក្នុងមួយឆ្នាំ ពីអាយុ \(\displaystyle 20\) ដល់ \(\displaystyle 60\) ឆ្នាំ ។ រកប្រាក់សរុប ។
  3. គ. រថយន្ត \(\displaystyle 39\,000\) ដុល្លារ ចុះថ្លៃ \(\displaystyle 14\%\) ក្នុងមួយឆ្នាំ ។ រកតម្លៃក្រោយ \(\displaystyle 10\) ឆ្នាំ ។
មើលចម្លើយ
  1. ក. \(\displaystyle P = \dfrac{1000}{(1.09)^5} \approx 649.93\) ដុល្លារ
  2. ខ. \(\displaystyle 1000(1.12)^{40} \approx 93\,050.97\) ដុល្លារ
  3. គ. \(\displaystyle 39\,000(0.86)^{10} \approx 8\,630.76\) ដុល្លារ

លំហាត់

  1. គណនា ៖ ក. \(\displaystyle \sqrt{16}\) ខ. \(\displaystyle \sqrt{225}\) គ. \(\displaystyle \sqrt{144}\) ឃ. \(\displaystyle \sqrt[3]{0.008(y-2)^3}\) ង. \(\displaystyle \sqrt{(-6x)^2}\) ច. \(\displaystyle \sqrt[3]{27}\) ឆ. \(\displaystyle -\sqrt[3]{64}\) ជ. \(\displaystyle \sqrt[3]{-64x^3}\)
  2. សរសេរជាទម្រង់និទស្សន្ត ៖ ក. \(\displaystyle x = \sqrt[4]{10}\) ខ. \(\displaystyle \sqrt[8]{56} = k\) គ. \(\displaystyle a = \sqrt[28]{500h}\) ឃ. \(\displaystyle b = \sqrt[x]{y}\)
  3. សម្រួល ៖ ក. \(\displaystyle \sqrt[4]{625}\) ខ. \(\displaystyle \sqrt[5]{-1}\) គ. \(\displaystyle -\sqrt[5]{-32}\) ឃ. \(\displaystyle 5\sqrt[5]{-\frac1{32}}\) ង. \(\displaystyle \sqrt[6]{x^6}\) ច. \(\displaystyle \sqrt[4]{(7b)^4}\) ឆ. \(\displaystyle \sqrt[7]{y^7}\)
  4. រកដែនកំណត់ ៖ ក. \(\displaystyle \sqrt{x}\) ខ. \(\displaystyle \sqrt[3]{x}\) គ. \(\displaystyle \sqrt{2x+8}\) ឃ. \(\displaystyle \sqrt{4-3x}\) ង. \(\displaystyle \sqrt{-3x^2}\) ច. \(\displaystyle \sqrt{x^2+1}\) ឆ. \(\displaystyle \dfrac{\sqrt{x}}{2x^2-3x-5}\) ជ. \(\displaystyle \dfrac{\sqrt{x+3}}{x^2-x-2}\) ឈ. \(\displaystyle \dfrac{\sqrt{x+1}}{x+|x|}\)
  5. គណនា ៖ ក. \(\displaystyle \sqrt[3]{3} \times \sqrt[3]{5}\) ខ. \(\displaystyle \sqrt{x-a} \times \sqrt{x+a}\) គ. \(\displaystyle \sqrt[4]{8} \times \sqrt[4]{9} \times \sqrt[4]{72}\) ឃ. \(\displaystyle \sqrt{3a} \times \sqrt{10b}\) ង. \(\displaystyle \sqrt{\frac6x} \times \sqrt{\frac y5}\)
  6. សម្រួល ៖ ក. \(\displaystyle \frac23\sqrt{45} + \frac32\sqrt[3]{16} + \frac14\sqrt{72}\) ខ. \(\displaystyle x\sqrt[3]{2y} - \sqrt[3]{16x^3y} + \frac x3\sqrt[3]{54y}\)
  7. ប្រៀបធៀប ៖ ក. \(\displaystyle 5\sqrt[3]{2}\) និង \(\displaystyle 2\sqrt[3]{31}\) ខ. \(\displaystyle \sqrt[3]{2}\) និង \(\displaystyle \sqrt[12]{45}\) គ. \(\displaystyle \sqrt[6]{5}\) និង \(\displaystyle \sqrt[8]{8}\)
  8. សម្រួល ៖ ក. \(\displaystyle \dfrac{\sqrt[3]{c^3+3c^2d+3cd^2+d^3}}{\sqrt{c^2-d^2}\times\sqrt{c^2-d^2}}\) ខ. \(\displaystyle \dfrac{\sqrt x}{\sqrt x-\sqrt{x+1}}\) គ. \(\displaystyle \dfrac{\sqrt p}{\sqrt{3q^2+4pq+p^2}} \times \dfrac{\sqrt{p+3q}}{\sqrt{p^2+6pq+8q^2}} \div \dfrac{1}{\sqrt{p^2+3pq+2q^2}}\)
  9. សរសេរជាទម្រង់រ៉ាឌីកាល់ ៖ ក. \(\displaystyle 8^{1/3}\) ខ. \(\displaystyle r^{1/4}\) គ. \(\displaystyle y^{1/5}\) ឃ. \(\displaystyle (a^5t^3)^{1/2}\) ង. \(\displaystyle (x^3y^3)^{1/4}\) ច. \(\displaystyle (x^2y)^{1/3}\)
  10. ដោះស្រាយសមីការ ៖ ក. \(\displaystyle 2^x = 32\) ខ. \(\displaystyle (x+1)^{x^2-4x+3} = 1\) គ. \(\displaystyle (2-\sqrt3)^x + (2+\sqrt3)^x = 2\) ឃ. \(\displaystyle 3^{(2^x)} = 6561\) ង. \(\displaystyle 81^{(4^x)} = 9\) ច. \(\displaystyle 3(4^x) + 2(9^x) - 5(6^x) = 0\) ឆ. \(\displaystyle 3^{(3^x)} = 1\) ជ. \(\displaystyle (\sqrt{2+\sqrt3})^x + (\sqrt{2-\sqrt3})^x = 4\)
  11. ដោះស្រាយវិសមីការ ៖ ក. \(\displaystyle 2^x > 1\) ខ. \(\displaystyle 3^x \le 1\) គ. \(\displaystyle 2^{2x} \le \frac1{16}\) ឃ. \(\displaystyle 16^x < 8^{x+1}\) ង. \(\displaystyle 32^{5x+2} \ge 16^{5x}\) ច. \(\displaystyle 4^{3x-1} > \frac1{256}\)
  12. ដោះស្រាយវិសមីការ ៖ ក. \(\displaystyle 16^x > 0.125\) ខ. \(\displaystyle 2^x > -8\) គ. \(\displaystyle 27^x \times 3^{1-x} < \frac13\) ឃ. \(\displaystyle (0.2)^x \le 25\) ង. \(\displaystyle 3^x \le \sqrt[3]{9}\) ច. \(\displaystyle \left(\frac12\right)^x > \sqrt[3]{\frac14}\)
  13. មីងសយដាក់ប្រាក់ ការប្រាក់ \(\displaystyle 6\%\) ក្នុងមួយឆ្នាំ ក្រោយ \(\displaystyle 7\) ឆ្នាំមាន \(\displaystyle 300\) ដុល្លារ ។ រកប្រាក់ដើម ។
  14. អាយុ \(\displaystyle 30\) ឆ្នាំ ដាក់ប្រាក់ \(\displaystyle 50\,000\) រៀល ការប្រាក់ \(\displaystyle 4\%\) ក្នុងមួយឆ្នាំ ។ រកប្រាក់សរុបនៅអាយុ \(\displaystyle 65\) ឆ្នាំ ។
  15. រថយន្ត \(\displaystyle 45\,000\) ដុល្លារ ចុះថ្លៃ \(\displaystyle 15\%\) ក្នុងមួយឆ្នាំ ។ រកតម្លៃក្រោយ \(\displaystyle 7\) ឆ្នាំ ។
  16. សង់ក្រាបក្នុងតម្រុយតែមួយ ៖ ក. \(\displaystyle 2^x, 5^x, 10^x\) ខ. \(\displaystyle \left(\frac12\right)^x, \left(\frac15\right)^x, \left(\frac1{10}\right)^x\)
  17. រក \(\displaystyle a\) បើក្រាប \(\displaystyle f(x) = a^x\) កាត់តាម ក. \(\displaystyle A(3,216)\) ខ. \(\displaystyle B(5,32)\) គ. \(\displaystyle C(3,512)\) ឃ. \(\displaystyle D(4,256)\) ង. \(\displaystyle E(-2,64)\) ច. \(\displaystyle F(-3,\frac1{216})\) ឆ. \(\displaystyle G(3,343)\) ជ. \(\displaystyle H(3,\frac18)\)
  18. បង្ហាញថា បើ \(\displaystyle f(x) = a^x\) នោះ \(\displaystyle f(x)f(y) = f(x+y)\) ។
  19. ក. បើ \(\displaystyle (x_1,y_1)\) និង \(\displaystyle (x_2,y_2)\) នៅលើ \(\displaystyle f(x) = a^x\) នោះ \(\displaystyle (x_1+x_2,\,y_1y_2)\) និង \(\displaystyle \left(x_1-x_2,\,\frac{y_1}{y_2}\right)\) ក៏នៅលើក្រាបដែរ ។ ខ. បើ \(\displaystyle (x_1,y_1)\) នៅលើក្រាប នោះ \(\displaystyle (2x_1,\,y_1^2)\) និង \(\displaystyle \left(-x_1,\,\frac1{y_1}\right)\) ក៏នៅលើក្រាប ។
  20. សង់ក្រាប \(\displaystyle f(x) = 2^x\) រួចសង់ក្នុងតម្រុយតែមួយ ៖ \(\displaystyle y = f(x) - 1\), \(\displaystyle y = f(x-1)\), \(\displaystyle y = f(x+1)\), \(\displaystyle y = f(0.5x)\), \(\displaystyle y = f(2x)\), \(\displaystyle y = f(-x)\) ។
  21. បើ \(\displaystyle a > 0\) រក \(\displaystyle a\) និង \(\displaystyle x\) ដែល ក. \(\displaystyle a^x = 1\) ខ. \(\displaystyle a^x > 1\) គ. \(\displaystyle 0 < a^x < 1\) ។
  22. សង់ក្រាប ក. \(\displaystyle f(x) = 2^{|x|}\) ខ. \(\displaystyle f(x) = x(2^x)\) គ. \(\displaystyle f(x) = x^x\) ។
  23. សង់ក្រាប ក. \(\displaystyle y = 2^{x-1}\) ខ. \(\displaystyle y = 2^{|x-1|}\) គ. \(\displaystyle y = 2^x + 2^{-x}\) ឃ. \(\displaystyle y = 2^{-x^2}\) ង. \(\displaystyle y = 3^{-|x+1|^2}\) ច. \(\displaystyle y = 2^{|x^2-8|}\) ។
  24. ដោះស្រាយ ក. \(\displaystyle 3^{x^2+4x} = \frac1{27}\) ខ. \(\displaystyle 3^{5x} \cdot 9^{x^2} = 27\) គ. \(\displaystyle 4^{3x^2+2x+1} = 16\) ។

ចម្លើយលំហាត់

  1. ក. \(\displaystyle 4\) ខ. \(\displaystyle 15\) គ. \(\displaystyle 12\) ឃ. \(\displaystyle 0.2(y-2)\) ង. \(\displaystyle 6|x|\) ច. \(\displaystyle 3\) ឆ. \(\displaystyle -4\) ជ. \(\displaystyle -4x\)
  2. ក. \(\displaystyle x = 10^{1/4}\) ខ. \(\displaystyle 56^{1/8} = k\) គ. \(\displaystyle a = (500h)^{1/28}\) ឃ. \(\displaystyle b = y^{1/x}\)
  3. ក. \(\displaystyle 5\) ខ. \(\displaystyle -1\) គ. \(\displaystyle 2\) ឃ. \(\displaystyle -\frac52\) ង. \(\displaystyle |x|\) ច. \(\displaystyle 7|b|\) ឆ. \(\displaystyle y\)
  4. ក. \(\displaystyle [0,+\infty)\) ខ. \(\displaystyle \mathbb{R}\) គ. \(\displaystyle [-4,+\infty)\) ឃ. \(\displaystyle \left(-\infty,\frac43\right]\) ង. \(\displaystyle \{0\}\) ច. \(\displaystyle \mathbb{R}\) ឆ. \(\displaystyle [0,+\infty)\setminus\{\frac52\}\) ជ. \(\displaystyle [-3,+\infty)\setminus\{-1,2\}\) ឈ. \(\displaystyle (0,+\infty)\)
  5. ក. \(\displaystyle \sqrt[3]{15}\) ខ. \(\displaystyle \sqrt{x^2-a^2}\) គ. \(\displaystyle 6\sqrt2\) ឃ. \(\displaystyle \sqrt{30ab}\) ង. \(\displaystyle \sqrt{\frac{6y}{5x}}\)
  6. ក. \(\displaystyle 2\sqrt5 + 3\sqrt[3]2 + \frac32\sqrt2\) ខ. \(\displaystyle 0\)
  7. ក. \(\displaystyle 5\sqrt[3]2 > 2\sqrt[3]{31}\) ខ. \(\displaystyle \sqrt[3]2 < \sqrt[12]{45}\) គ. \(\displaystyle \sqrt[6]5 > \sqrt[8]8\)
  8. ក. \(\displaystyle \frac1{c-d}\) ខ. \(\displaystyle -x-\sqrt{x(x+1)}\) គ. \(\displaystyle \sqrt{\frac{p}{p+4q}}\)
  9. ក. \(\displaystyle \sqrt[3]8\) ខ. \(\displaystyle \sqrt[4]r\) គ. \(\displaystyle \sqrt[5]y\) ឃ. \(\displaystyle \sqrt{a^5t^3}\) ង. \(\displaystyle \sqrt[4]{x^3y^3}\) ច. \(\displaystyle \sqrt[3]{x^2y}\)
  10. ក. \(\displaystyle x=5\) ខ. \(\displaystyle x\in\{0,1,3\}\) គ. \(\displaystyle x=0\) ឃ. \(\displaystyle x=3\) ង. \(\displaystyle x=-\frac12\) ច. \(\displaystyle x=0\) ឬ \(\displaystyle x=1\) ឆ. គ្មានចម្លើយ ជ. \(\displaystyle x=\pm2\)
  11. ក. \(\displaystyle x>0\) ខ. \(\displaystyle x\le0\) គ. \(\displaystyle x\le-2\) ឃ. \(\displaystyle x<3\) ង. \(\displaystyle x\ge-2\) ច. \(\displaystyle x>-1\)
  12. ក. \(\displaystyle x>-\frac34\) ខ. \(\displaystyle x\in\mathbb{R}\) គ. \(\displaystyle x<-1\) ឃ. \(\displaystyle x\ge-2\) ង. \(\displaystyle x\le\frac23\) ច. \(\displaystyle x<\frac23\)
  13. \(\displaystyle \frac{300}{(1.06)^7}\approx199.52\) ដុល្លារ
  14. \(\displaystyle 50\,000(1.04)^{35}\approx197\,304.45\) រៀល
  15. \(\displaystyle 45\,000(0.85)^7\approx14\,425.97\) ដុល្លារ
  16. (ក្រាប) ក្រាបទាំងបីកាត់ \(\displaystyle (0,1)\) ៖ ក. កើន (\(\displaystyle h\) ចោតជាងគេ) ខ. ចុះ (\(\displaystyle h\) ចុះលឿនជាងគេ)
  17. ក. \(\displaystyle 6\) ខ. \(\displaystyle 2\) គ. \(\displaystyle 8\) ឃ. \(\displaystyle 4\) ង. \(\displaystyle \frac18\) ច. \(\displaystyle 6\) ឆ. \(\displaystyle 7\) ជ. \(\displaystyle \frac12\)
  18. \(\displaystyle a^xa^y = a^{x+y}\)
  19. ក. \(\displaystyle a^{x_1}a^{x_2} = a^{x_1+x_2}\) និង \(\displaystyle \frac{a^{x_1}}{a^{x_2}} = a^{x_1-x_2}\) ខ. \(\displaystyle (a^{x_1})^2 = a^{2x_1}\) និង \(\displaystyle \frac1{a^{x_1}} = a^{-x_1}\)
  20. (ក្រាប)
  21. ក. \(\displaystyle a=1\) ឬ \(\displaystyle x=0\) ខ. (\(\displaystyle a>1\), \(\displaystyle x>0\)) ឬ (\(\displaystyle 0<a<1\), \(\displaystyle x<0\)) គ. (\(\displaystyle a>1\), \(\displaystyle x<0\)) ឬ (\(\displaystyle 0<a<1\), \(\displaystyle x>0\))
  22. (ក្រាប)
  23. (ក្រាប)
  24. ក. \(\displaystyle x=-1\) ឬ \(\displaystyle x=-3\) ខ. \(\displaystyle x=\frac12\) ឬ \(\displaystyle x=-3\) គ. \(\displaystyle x=\frac13\) ឬ \(\displaystyle x=-1\)

ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី១១ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។