- កំណត់វិធានអនុមានរួមគណិតវិទ្យា
- ការប្រើអនុមានរួមគណិតវិទ្យា
- ទ្រឹស្តីបទទ្វេធា ។
1. គោលការណ៍នៃវិធានអនុមានរួមគណិតវិទ្យា
គេសង្កេតឧទាហរណ៍ខ្លះៗនៃផលបូកចំនួនគត់សេស ។
គេទាញបាន \(\displaystyle P(n) = 1 + 3 + 5 + \dots + (2n-1) = n^2\) ។ គេត្រូវបញ្ជាក់ថារូបមន្តនេះពិតចំពោះគ្រប់ចំនួនគត់ \(\displaystyle n \ge 1\) ។
- បើ \(\displaystyle n = 1\) នោះ \(\displaystyle 1 = 1^2\) ដូច្នេះ \(\displaystyle P(1)\) ពិត ។
- ឧបមាថា \(\displaystyle P(n)\) ពិតចំពោះតម្លៃ \(\displaystyle n\) ណាមួយ គឺ \(\displaystyle 1 + 3 + \dots + (2n-1) = n^2\) ។
- គេត្រូវបង្ហាញថា \(\displaystyle P(n+1)\) ក៏ពិតដែរ គឺ \(\displaystyle P(n+1) = (n+1)^2\) ។
\(\displaystyle P(n+1)\) ពិត ។ ដូច្នេះ \(\displaystyle P(n)\) ពិតចំពោះគ្រប់ \(\displaystyle n \in \mathbb{N}\) ។
គោលការណ៍នៃអនុមានរួមគណិតវិទ្យា \(\displaystyle P(n)\) ជាសំណើដែលទាក់ទងនឹងចំនួនគត់ \(\displaystyle n\) ។ ដើម្បីស្រាយថា \(\displaystyle P(n)\) ពិតចំពោះគ្រប់ \(\displaystyle n \in \mathbb{N}\) គេត្រូវ
- ផ្ទៀងផ្ទាត់ថា \(\displaystyle P(n)\) ពិតចំពោះ \(\displaystyle n = 1\) (ឬតម្លៃចាប់ផ្ដើម)
- ឧបមាថា \(\displaystyle P(n)\) ពិតចំពោះតម្លៃ \(\displaystyle n = k\)
- ស្រាយថា \(\displaystyle P(k)\) ពិត នាំឱ្យ \(\displaystyle P(k+1)\) ពិត ។
ស្រាយថា \(\displaystyle 1 \times 2 + 2 \times 3 + \dots + n(n+1) = \dfrac13 n(n+1)(n+2)\) ចំពោះគ្រប់ \(\displaystyle n \in \mathbb{N}\) ។
ចំពោះ \(\displaystyle n = 1\) ៖ អង្គខាងឆ្វេង \(\displaystyle 1 \times 2 = 2\) អង្គខាងស្តាំ \(\displaystyle \dfrac13 \times 1 \times 2 \times 3 = 2\) ។ សមភាពពិត ។
ឧបមាថាពិតចំពោះ \(\displaystyle n = k\) ៖ \(\displaystyle 1 \times 2 + \dots + k(k+1) = \dfrac13 k(k+1)(k+2)\) ។ ថែម \(\displaystyle (k+1)(k+2)\) លើអង្គទាំងពីរ
នោះសមភាពពិតចំពោះ \(\displaystyle n = k+1\) ។ ដូច្នេះពិតចំពោះគ្រប់ \(\displaystyle n \in \mathbb{N}\) ។
ចំពោះ \(\displaystyle h > 0\) និង \(\displaystyle n \ge 2\) ស្រាយថា \(\displaystyle (1+h)^n > 1 + nh\) ។
ចំពោះ \(\displaystyle n = 2\) ៖ \(\displaystyle (1+h)^2 = 1 + 2h + h^2 > 1 + 2h\) ព្រោះ \(\displaystyle h^2 > 0\) ។ ឧបមាថា \(\displaystyle (1+h)^k > 1 + kh\) (\(\displaystyle k \ge 2\)) ។ ដោយ \(\displaystyle 1 + h > 0\) គុណអង្គទាំងពីរ
ព្រោះ \(\displaystyle kh^2 > 0\) ។ ដូច្នេះវិសមភាពពិតចំពោះគ្រប់ \(\displaystyle n \ge 2\) ។
ស្រាយថា \(\displaystyle n^3 + 2n\) ជាពហុគុណនៃ \(\displaystyle 3\) ចំពោះគ្រប់ចំនួនគត់ \(\displaystyle n \ge 0\) ។
ចំពោះ \(\displaystyle n = 0\) ៖ \(\displaystyle 0\) ជាពហុគុណនៃ \(\displaystyle 3\) ។ ឧបមាថា \(\displaystyle k^3 + 2k = 3q\) (\(\displaystyle q\) ជាចំនួនគត់) ។ គេបាន
ជាពហុគុណនៃ \(\displaystyle 3\) ។ ដូច្នេះពិតចំពោះគ្រប់ចំនួនគត់ \(\displaystyle n \ge 0\) ។
- ក. ស្រាយថា \(\displaystyle \left(1 + \dfrac12 + \dfrac13 + \dots + \dfrac1n\right)(1 + 2 + \dots + n) \ge n^2\) ។
- ខ. ស្រាយថា \(\displaystyle 2^{n+1} + 3^{2n-1}\) ជាពហុគុណនៃ \(\displaystyle 7\) ចំពោះគ្រប់ \(\displaystyle n \in \mathbb{N}\) ។
- គ. ស្រាយថា \(\displaystyle 1^2 + 2^2 + \dots + n^2 = \dfrac{n(n+1)(2n+1)}{6}\) ។
មើលចម្លើយ
- ក. \(\displaystyle 1 + 2 + \dots + n = \dfrac{n(n+1)}{2}\) ដូច្នេះសមមូលនឹង \(\displaystyle 1 + \dfrac12 + \dots + \dfrac1n \ge \dfrac{2n}{n+1}\) ។ ចំពោះ \(\displaystyle n = 1\) ពិត ។ បើពិតចំពោះ \(\displaystyle n\) នោះ \(\displaystyle \dots + \dfrac{1}{n+1} \ge \dfrac{2n+1}{n+1} \ge \dfrac{2(n+1)}{n+2}\) ព្រោះ \(\displaystyle (2n+1)(n+2) - 2(n+1)^2 = n \ge 0\) ។
- ខ. \(\displaystyle n = 1\) ៖ \(\displaystyle 2^2 + 3 = 7\) ។ \(\displaystyle 2^{n+2} + 3^{2n+1} = 2\bigl(2^{n+1} + 3^{2n-1}\bigr) + 7 \cdot 3^{2n-1}\) ។
- គ. \(\displaystyle n = 1\) ៖ \(\displaystyle 1 = \dfrac{1 \cdot 2 \cdot 3}{6}\) ។ \(\displaystyle \dfrac{k(k+1)(2k+1)}{6} + (k+1)^2 = \dfrac{(k+1)(k+2)(2k+3)}{6}\) ។
2. ទ្រឹស្តីបទទ្វេធា
ពេលពន្លាតស្វ័យគុណនៃទ្វេធា គេបានពហុធាមួយ ដែលមិនមែនជាស្វ៊ីតនព្វន្ត ឬធរណីមាត្រ តែមានលំនាំច្បាស់លាស់ ។
ឧទាហរណ៍ 1 :
គេសង្កេតឃើញថា ៖
- ពន្លាត \(\displaystyle (x+y)^n\) មាន \(\displaystyle (n+1)\) តួ ។
- ស្វ័យគុណនៃ \(\displaystyle x\) ចុះម្ដង \(\displaystyle 1\) ហើយស្វ័យគុណនៃ \(\displaystyle y\) កើនម្ដង \(\displaystyle 1\) ពីឆ្វេងទៅស្តាំ ។
- ផលបូកស្វ័យគុណក្នុងតួនីមួយៗស្មើ \(\displaystyle n\) ។
- មេគុណដំបូងនិងចុងក្រោយស្មើ \(\displaystyle 1\) ហើយផលបូកមេគុណពីរតួជាប់គ្នាក្នុង \(\displaystyle (x+y)^3\) ជាមេគុណក្នុង \(\displaystyle (x+y)^4\) ។
មេគុណតួទី \(\displaystyle k+1\) ស្មើ \(\displaystyle \dfrac{(\text{មេគុណតួទី }\rule[-0.5em]{0pt}{1.55em} k) \times (\text{ស្វ័យគុណនៃ }\rule[-0.5em]{0pt}{1.55em} x \text{ ក្នុងតួទី }\rule[-0.5em]{0pt}{1.55em} k)}{k}\) ។ ឧទាហរណ៍ \(\displaystyle \dfrac{1 \times 5}{1}, \dfrac{5 \times 4}{2}, \dfrac{10 \times 3}{3}, \dfrac{10 \times 2}{4}, \dfrac{5 \times 1}{5}\) ។
តម្រៀបមេគុណទាំងនេះជារាងត្រីកោណ ហៅថា ត្រីកោណប៉ាស្កាល់ ។ ស្វ៊ីត \(\displaystyle 1, 1, 2, 3, 5, 8, 13, 21, \dots\) ហៅថាស្វ៊ីតហ្វីបូណាចី ។
ប្រើត្រីកោណប៉ាស្កាល់ពន្លាត \(\displaystyle (x+y)^5\) ។
ជួរទី \(\displaystyle 5\) ៖ \(\displaystyle 1, 5, 10, 10, 5, 1\) ដូច្នេះ
ប្រើត្រីកោណប៉ាស្កាល់ពន្លាត \(\displaystyle (x+y)^6\) ។
មើលចម្លើយ
\(\displaystyle (x+y)^6 = x^6 + 6x^5y + 15x^4y^2 + 20x^3y^3 + 15x^2y^4 + 6xy^5 + y^6\) ។
ត្រីកោណប៉ាស្កាល់ពិបាកប្រើពេលស្វ័យគុណធំ ។ គេរកមេគុណតួទូទៅ ៖ តួទី \(\displaystyle r+1\) មានមេគុណ
\(\displaystyle {}_nC_r\) ហៅថាមេគុណនៃទ្វេធា ។
ទ្រឹស្តីបទទ្វេធា
ដោយប្រើជួរទី \(\displaystyle 6\) នៃត្រីកោណប៉ាស្កាល់ គណនា \(\displaystyle {}_6C_0, {}_6C_1, \dots, {}_6C_6\) ។
បូកពីរតួជាប់គ្នានៃជួរទី \(\displaystyle 5\) (\(\displaystyle 1, 5, 10, 10, 5, 1\)) គេបានជួរទី \(\displaystyle 6\) ៖
ដោយប្រើទ្រឹស្តីបទទ្វេធា ពន្លាតកន្សោមខាងក្រោម ៖
- ក. \(\displaystyle (1 + 3x)^4\)
- ខ. \(\displaystyle (2x - y)^5\)
- គ. \(\displaystyle \left(a + \dfrac{1}{a^2}\right)^6\)
- ឃ. \(\displaystyle (1 + x)^n\)
- កំណត់តួទី \(\displaystyle 4\) នៃពន្លាត \(\displaystyle (x+y)^{13}\) ។
មើលចម្លើយ
- ក. \(\displaystyle 1 + 12x + 54x^2 + 108x^3 + 81x^4\)
- ខ. \(\displaystyle 32x^5 - 80x^4y + 80x^3y^2 - 40x^2y^3 + 10xy^4 - y^5\)
- គ. \(\displaystyle a^6 + 6a^3 + 15 + \dfrac{20}{a^3} + \dfrac{15}{a^6} + \dfrac{6}{a^9} + \dfrac{1}{a^{12}}\)
- ឃ. \(\displaystyle 1 + {}_nC_1 x + {}_nC_2 x^2 + \dots + {}_nC_n x^n\)
- \(\displaystyle {}_{13}C_3\, x^{10}y^3 = 286\,x^{10}y^3\)
លំហាត់
- ស្រាយថាចំពោះគ្រប់ \(\displaystyle n \ge 1\) ៖ \(\displaystyle 1^2 + 2^2 + \dots + n^2 = \dfrac{n(n+1)(2n+1)}{6}\) ដោយប្រើវិធានអនុមានរួមគណិតវិទ្យា ។
បង្ហាញថាចំពោះគ្រប់ចំនួនគត់ \(\displaystyle n \ge 0\)
- ក. \(\displaystyle 4^n + 2\) ចែកដាច់នឹង \(\displaystyle 3\)
- ខ. \(\displaystyle 3^{n+3} - 4^{4n+2}\) ចែកដាច់នឹង \(\displaystyle 11\)
ស្វ៊ីត \(\displaystyle (a_n)\) (\(\displaystyle n \ge 0\)) កំណត់ដោយ \(\displaystyle a_{n+1} = \sqrt{a_n + 2}\) និង \(\displaystyle a_0 = 0\) ។ បង្ហាញតាមអនុមានរួមថា
- ក. \(\displaystyle a_n \le 2\) ចំពោះគ្រប់ \(\displaystyle n \ge 0\)
- ខ. \(\displaystyle a_n \le a_{n+1}\) ចំពោះគ្រប់ \(\displaystyle n \ge 0\)
- បង្ហាញតាមអនុមានរួមថា ចំពោះគ្រប់ចំនួនគត់ធម្មជាតិ \(\displaystyle n\) និងចំនួនពិត \(\displaystyle x \ge 0\) ៖ \(\displaystyle (1+x)^n \ge 1 + nx + \dfrac{n(n-1)}{2}x^2\) ។
- ដោយប្រើទ្រឹស្តីបទទ្វេធា ពន្លាតកន្សោម ៖ ក. \(\displaystyle (3x-1)^4\) ខ. \(\displaystyle (2x+y)^6\) គ. \(\displaystyle (a+b)^6\) ។
- សរសេរពន្លាតដោយប្រើ \(\displaystyle \sum\) ៖ ក. \(\displaystyle (x-y)^5\) ខ. \(\displaystyle (2x+y)^6\) គ. \(\displaystyle (a+b)^{12}\) ។
ចម្លើយលំហាត់
- \(\displaystyle n = 1\) ៖ \(\displaystyle 1 = \dfrac{1 \cdot 2 \cdot 3}{6}\) ។ \(\displaystyle \dfrac{k(k+1)(2k+1)}{6} + (k+1)^2 = \dfrac{(k+1)(k+2)(2k+3)}{6}\)
- ក. \(\displaystyle 4^{k+1} + 2 = 4(4^k + 2) - 6\) ខ. \(\displaystyle 3^{k+4} - 4^{4k+6} = 3\bigl(3^{k+3} - 4^{4k+2}\bigr) - 253 \cdot 4^{4k+2}\) ហើយ \(\displaystyle 253 = 11 \times 23\)
- ក. \(\displaystyle a_k \le 2 \Rightarrow a_{k+1} = \sqrt{a_k + 2} \le 2\) ខ. \(\displaystyle a_0 = 0 \le \sqrt{2} = a_1\) ហើយ \(\displaystyle a_k \le a_{k+1} \Rightarrow \sqrt{a_k+2} \le \sqrt{a_{k+1}+2}\)
- \(\displaystyle (1+x)^{k+1} \ge (1+x)\bigl(1 + kx + \tfrac{k(k-1)}{2}x^2\bigr) = 1 + (k+1)x + \tfrac{k(k+1)}{2}x^2 + \tfrac{k(k-1)}{2}x^3\)
- ក. \(\displaystyle 81x^4 - 108x^3 + 54x^2 - 12x + 1\) ខ. \(\displaystyle 64x^6 + 192x^5y + 240x^4y^2 + 160x^3y^3 + 60x^2y^4 + 12xy^5 + y^6\) គ. \(\displaystyle a^6 + 6a^5b + 15a^4b^2 + 20a^3b^3 + 15a^2b^4 + 6ab^5 + b^6\)
- ក. \(\displaystyle \sum_{r=0}^{5} {}_5C_r\,x^{5-r}(-y)^r\) ខ. \(\displaystyle \sum_{r=0}^{6} {}_6C_r\,(2x)^{6-r}y^r\) គ. \(\displaystyle \sum_{r=0}^{12} {}_{12}C_r\,a^{12-r}b^r\)
ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី១១ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។