- កំណត់និយមន័យ និងផលសងរួមនៃស្វ៊ីតនព្វន្ត
- កំណត់តួទី \(\displaystyle n\) នៃស្វ៊ីតនព្វន្ត
- ផលបូកតួស្មើចម្ងាយពីតួចុង
- គណនាផលបូកតួនៃស្វ៊ីតនព្វន្ត ។
1. និយមន័យស្វ៊ីតនព្វន្ត
ឧទាហរណ៍ : ស្វ៊ីត \(\displaystyle 1, 2, 3, 4, 5, \dots\) មាន \(\displaystyle a_2 = a_1 + 1\), \(\displaystyle a_3 = a_2 + 1\), \(\displaystyle \dots\), \(\displaystyle a_{n+1} = a_n + 1\) ។ តួនីមួយៗ (ក្រៅពីតួទី 1) ស្មើតួមុនបូកចំនួនថេរ (\(\displaystyle 1\)) ហៅថា ផលសងរួម ។ ស្វ៊ីតនេះហៅថា ស្វ៊ីតនព្វន្ត ដែលមានផលសងរួម \(\displaystyle 1\) ។
និយមន័យ : ស្វ៊ីតនព្វន្តគឺជាស្វ៊ីតនៃចំនួនពិតដែលតួនីមួយៗ (ក្រៅពីតួទី 1) ស្មើនឹងតួមុនបូកចំនួនថេរ \(\displaystyle d\) ហៅថា ផលសងរួម ។
2. តួទី n នៃស្វ៊ីតនព្វន្ត
ឧទាហរណ៍ : ស្វ៊ីតនព្វន្ត \(\displaystyle 1, 2, 3, 4, 5, \dots\) មាន \(\displaystyle a_1 = 1\), \(\displaystyle d = 1\) ។ \(\displaystyle a_2 = a_1 + d\), \(\displaystyle a_3 = a_1 + 2d\), \(\displaystyle a_4 = a_1 + 3d\), \(\displaystyle a_5 = a_1 + 4d\) ។
: តួទី \(\displaystyle n\) នៃស្វ៊ីតនព្វន្តដែលមានតួទីមួយ \(\displaystyle a_1\) និងផលសងរួម \(\displaystyle d\) គឺ
ស្វ៊ីតនព្វន្ត \(\displaystyle 2, 8, 14, 20, \dots\) ។ ក. គណនាតួទី \(\displaystyle 20\) ខ. តើ \(\displaystyle 236\) ជាតួទីប៉ុន្មាន ?
\(\displaystyle a_1 = 2\), \(\displaystyle d = 8 - 2 = 6\) ។ ក. \(\displaystyle a_{20} = 2 + 19\times6 = 116\) ។ ខ. \(\displaystyle 236 = 2 + 6(n - 1)\) ឬ \(\displaystyle 236 = 6n - 4\) ឱ្យ \(\displaystyle 6n = 240\) ហើយ \(\displaystyle n = 40\) : \(\displaystyle 236\) ជាតួទី \(\displaystyle 40\) ។
ប្រាក់បៀវត្សក្នុងឆ្នាំទី \(\displaystyle 1\) គឺ \(\displaystyle 30\) លានរៀល និងឆ្នាំទី \(\displaystyle 7\) គឺ \(\displaystyle 60\) លានរៀល ។ សន្មតថាប្រាក់បៀវត្សប្រចាំឆ្នាំជាស្វ៊ីតនព្វន្ត ។ កំណត់ប្រាក់បៀវត្សក្នុងឆ្នាំទី \(\displaystyle 10\) ។
\(\displaystyle a_7 = a_1 + 6d\) ឬ \(\displaystyle 60 = 30 + 6d\) ឱ្យ \(\displaystyle d = 5\) ។ \(\displaystyle a_{10} = a_7 + 3d = 60 + 15 = 75\) លានរៀល ។
ក. ស្វ៊ីតនព្វន្តមួយមាន \(\displaystyle a_1 = 2\) និង \(\displaystyle a_2 = 9\) ។ កំណត់ \(\displaystyle a_5\) និងគណនា \(\displaystyle a_6\) ។ ខ. សៀវភៅមួយមាន \(\displaystyle 100\) ទំព័រ ចុះលេខ \(\displaystyle 1\) ដល់ \(\displaystyle 100\) ។ រកចំនួនទំព័រដែលលេខខាងចុងគឺ \(\displaystyle 5\) ។
មើលចម្លើយ
ក. \(\displaystyle d = 7\) : \(\displaystyle a_5 = 30\), \(\displaystyle a_6 = 37\) ។ ខ. \(\displaystyle 5, 15, \dots, 95\) ជាស្វ៊ីតនព្វន្ត \(\displaystyle d = 10\) : មាន \(\displaystyle 10\) ទំព័រ ។
3. ផលបូក n តួដំបូងនៃស្វ៊ីតនព្វន្ត
ក្នុងស្វ៊ីតនព្វន្ត \(\displaystyle a_1, a_2, \dots, a_6\) ៖ \(\displaystyle a_1\) និង \(\displaystyle a_6\) ជា តួចុង ; \(\displaystyle a_2\) និង \(\displaystyle a_5\), \(\displaystyle a_3\) និង \(\displaystyle a_4\) ជា តួស្មើចម្ងាយពីតួចុង ។ \(\displaystyle a_1 + a_6 = 2a_1 + 5d\), \(\displaystyle a_2 + a_5 = 2a_1 + 5d\), \(\displaystyle a_3 + a_4 = 2a_1 + 5d\) ដូច្នេះ \(\displaystyle a_1 + a_6 = a_2 + a_5 = a_3 + a_4\) ។
ជាទូទៅ \(\displaystyle a_1 + a_n = a_2 + a_{n-1} = a_3 + a_{n-2} = \dots\) ។ យក \(\displaystyle S_n = a_1 + \dots + a_n\) និង \(\displaystyle S_n = a_n + \dots + a_1\) បូកគ្នា ៖ \(\displaystyle 2S_n = n(a_1 + a_n)\) ។
: ផលបូក \(\displaystyle n\) តួដំបូងនៃស្វ៊ីតនព្វន្ត
ស្វ៊ីតនព្វន្ត \(\displaystyle 51, 47, 43, \dots\) ។ កំណត់ \(\displaystyle n\) ដែល \(\displaystyle S_n\) មានតម្លៃអតិបរមា ហើយរកតម្លៃនោះ ។
\(\displaystyle d = -4\), \(\displaystyle a_n = 51 - 4(n-1) = 55 - 4n\) ។ \(\displaystyle a_n > 0\) ពេល \(\displaystyle n \le 13\) ហើយ \(\displaystyle a_n < 0\) ពេល \(\displaystyle n \ge 14\) ។ ដូច្នេះ \(\displaystyle S_n\) អតិបរមាត្រង់ \(\displaystyle n = 13\) : \(\displaystyle S_{13} = \dfrac{13(51 + 3)}2 = 351\) ។
ទីធ្លារាងចតុកោណព្នាយមានឥដ្ឋ \(\displaystyle 18\) ជួរ ជួរទី \(\displaystyle 1\) មាន \(\displaystyle 14\) ដុំ ហើយបន្ទាប់ៗច្រើនជាងមុន \(\displaystyle 1\) ដុំ ដល់ជួរទី \(\displaystyle 18\) មាន \(\displaystyle 31\) ដុំ ។ តើត្រូវចំណាយឥដ្ឋប៉ុន្មានដុំ ?
\(\displaystyle S_{18} = \dfrac{(14 + 31)\times18}2 = 405\) ដុំ ។
ការងារ \(\displaystyle A\) : \(\displaystyle 400\,000\) រៀលក្នុងខែដំបូង ហើយដំឡើង \(\displaystyle 100\,000\) រៀលរៀងរាល់ខែ (រយៈ \(\displaystyle 3\) ខែ) ។ ការងារ \(\displaystyle B\) : \(\displaystyle 100\,000\) រៀលក្នុងសប្តាហ៍ដំបូង ហើយដំឡើង \(\displaystyle 5\,000\) រៀលរៀងរាល់សប្តាហ៍ (រយៈ \(\displaystyle 12\) សប្តាហ៍) ។ ជ្រើសរើសការងារណា ?
\(\displaystyle A\) : \(\displaystyle 400\,000 + 500\,000 + 600\,000 = 1\,500\,000\) រៀល ។ \(\displaystyle B\) : \(\displaystyle a_{12} = 100\,000 + 11\times5\,000 = 155\,000\) ; \(\displaystyle S_B = \dfrac{(100\,000 + 155\,000)\times12}2 = 1\,530\,000\) រៀល ។ \(\displaystyle B\) ច្រើនជាង \(\displaystyle A\) ដូច្នេះជ្រើស \(\displaystyle B\) ។
1. ក. គណនា \(\displaystyle (-6) + (-1) + 4 + 9 + \dots + 64\) ខ. គណនាផលបូក \(\displaystyle 25\) តួដំបូងនៃ \(\displaystyle 2, 7, 12, 17, \dots\) ។ 2. ការងារ \(\displaystyle A\) : \(\displaystyle 325\,000\) រៀលក្នុងខែដំបូង ដំឡើង \(\displaystyle 100\,000\) រៀលរៀងរាល់ខែ ; ការងារ \(\displaystyle B\) : \(\displaystyle 80\,000\) រៀលក្នុងសប្តាហ៍ដំបូង ដំឡើង \(\displaystyle 3\,000\) រៀលរៀងរាល់សប្តាហ៍ (រយៈ \(\displaystyle 3\) ខែ ឬ \(\displaystyle 12\) សប្តាហ៍) ។ ជ្រើសរើសការងារណា ?
មើលចម្លើយ
1. ក. \(\displaystyle d = 5\), \(\displaystyle 64\) ជាតួទី \(\displaystyle 15\) : \(\displaystyle S_{15} = 435\) ខ. \(\displaystyle S_{25} = 1550\) ។ 2. \(\displaystyle A = 325 + 425 + 525 = 1\,275\,000\) ; \(\displaystyle B\) : \(\displaystyle a_{12} = 113\,000\) ហើយ \(\displaystyle S_B = 6(80 + 113)\times1000 = 1\,158\,000\) ; ជ្រើស \(\displaystyle A\) ។
លំហាត់
- សរសេររូបមន្តតួទី \(\displaystyle n\) ៖ ក. \(\displaystyle 4, 15, 26, 37, \dots\) ខ. \(\displaystyle 5, 1, -3, -7, -11, \dots\) គ. \(\displaystyle -2, -9, -16, -23, \dots\) ឃ. \(\displaystyle 7, 12, 17, 22, 27, \dots\) ។
- សរសេរប្រាំតួដំបូង ៖ ក. \(\displaystyle a_1 = 3\), \(\displaystyle a_2 = 10\) ខ. \(\displaystyle a_n = -7 + 3n\) ។
- ស្វ៊ីតនព្វន្ត \(\displaystyle -8, -3, 2, 7, \dots\) ។ ក. គណនា \(\displaystyle a_{17}\) និង \(\displaystyle a_{43}\) ខ. តើតួទីប៉ុន្មានស្មើ \(\displaystyle 322\) ?
- កំណត់ចំនួនតួ ៖ ក. \(\displaystyle 18, 13, 8, \dots, -102\) ខ. \(\displaystyle -9, -4, 1, \dots, 171\) ។
- ស្វ៊ីតមួយណាជាស្វ៊ីតនព្វន្ត ? ក. \(\displaystyle a_n = 13 + 6(n - 1)\) ខ. \(\displaystyle a_1 = 3\), \(\displaystyle a_{n+1} = a_n - \frac14\) ។
- \(\displaystyle (a_n)\) ជាស្វ៊ីតនព្វន្ត ។ ក. \(\displaystyle a_{35} = 9\), \(\displaystyle a_{45} = 17\) : គណនា \(\displaystyle a_{40}\) ។ ខ. \(\displaystyle a_7 = \frac72\), \(\displaystyle a_{13} = \frac{13}2\) : គណនា \(\displaystyle a_1\) ។ គ. \(\displaystyle a_2 = -12\), \(\displaystyle S_{12} = 18\) : គណនា \(\displaystyle a_1\), \(\displaystyle d\), \(\displaystyle a_6\) ។
- ស្វ៊ីតនព្វន្ត \(\displaystyle 2, 7, 12, \dots\) និង \(\displaystyle 2, 5, 8, \dots\) ។ ក្នុងចំណោម \(\displaystyle 121\) តួនៃស្វ៊ីតនីមួយៗ មានប៉ុន្មានតួស្មើគ្នា ?
- បង្ហាញថា \(\displaystyle a_n = \frac{2n+3}4\) ជាស្វ៊ីតនព្វន្តកើន ។
- ប្រាំចំនួនជាស្វ៊ីតនព្វន្ត មានផលបូក \(\displaystyle 125\) ហើយផលបូកពីរតួដំបូង \(\displaystyle 38\) ។ គណនាចំនួនទាំងនោះ ។
- ផលបូក \(\displaystyle 9\) តួដំបូងស្មើ \(\displaystyle 162\) ហើយផលបូក \(\displaystyle 12\) តួដំបូងស្មើ \(\displaystyle 288\) ។ គណនាផលបូក \(\displaystyle 30\) តួដំបូង ។
- បីចំនួនតគ្នាជាស្វ៊ីតនព្វន្ត មានផលបូក \(\displaystyle 36\) និងផលគុណ \(\displaystyle 1428\) ។ រកបីចំនួននោះ ។
- គណនា ក. \(\displaystyle 2 + 4 + 6 + \dots + 146\) ខ. \(\displaystyle 100 + 95 + 90 + \dots + (-20)\) គ. \(\displaystyle -193 - 189 - 185 - \dots - 17\) ឃ. \(\displaystyle 5\frac14 + 4\frac12 + 3\frac34 + \dots + (-3)\) ។
- អ្នកជិះកង់ទី \(\displaystyle 1\) ជិះបាន \(\displaystyle 15\) km ក្នុង \(\displaystyle 1\) ថ្ងៃ ។ ៨ ថ្ងៃក្រោយមក អ្នកជិះកង់ទី \(\displaystyle 2\) ចាប់ផ្តើមតាមផ្លូវដដែល ថ្ងៃទី \(\displaystyle 1\) ជិះបាន \(\displaystyle 14\) km ហើយថ្ងៃបន្ទាប់ៗជិះបានច្រើនជាងមុន \(\displaystyle 2\) km ។ តើអ្នកជិះទី \(\displaystyle 2\) ត្រូវចំណាយប៉ុន្មានថ្ងៃទើបទាន់អ្នកជិះទី \(\displaystyle 1\) ?
- សាលប្រជុំរាងចតុកោណព្នាយ មានកៅអី \(\displaystyle 15\) ជួរ ជួរទី \(\displaystyle 1\) មាន \(\displaystyle 25\) ជួរទី \(\displaystyle 2\) មាន \(\displaystyle 27\) ជួរទី \(\displaystyle 3\) មាន \(\displaystyle 29\) ហើយបន្តតាមលំនាំនេះ ។ គណនាកៅអីសរុប ។
ចម្លើយលំហាត់
- ក. \(\displaystyle a_n = 11n - 7\) ខ. \(\displaystyle a_n = 9 - 4n\) គ. \(\displaystyle a_n = 5 - 7n\) ឃ. \(\displaystyle a_n = 5n + 2\) ។
- ក. \(\displaystyle 3, 10, 17, 24, 31\) ខ. \(\displaystyle -4, -1, 2, 5, 8\) ។
- \(\displaystyle a_n = 5n - 13\) : ក. \(\displaystyle a_{17} = 72\), \(\displaystyle a_{43} = 202\) ខ. \(\displaystyle 322\) ជាតួទី \(\displaystyle 67\) ។
- ក. \(\displaystyle 25\) តួ ខ. \(\displaystyle 37\) តួ ។
- ទាំងពីរជាស្វ៊ីតនព្វន្ត (\(\displaystyle d = 6\) និង \(\displaystyle d = -\frac14\)) ។
- ក. \(\displaystyle d = \frac45\) : \(\displaystyle a_{40} = 13\) ខ. \(\displaystyle d = \frac12\) : \(\displaystyle a_1 = \frac12\) គ. \(\displaystyle a_1 = -15\), \(\displaystyle d = 3\), \(\displaystyle a_6 = 0\) ។
- \(\displaystyle 5i - 3 = 3j - 1\) ហើយ \(\displaystyle j = \frac{5i - 2}3 \le 121\) ឱ្យ \(\displaystyle i = 1, 4, 7, \dots, 73\) : មាន \(\displaystyle 25\) តួ ។
- \(\displaystyle a_{n+1} - a_n = \frac12\) ជាចំនួនថេរវិជ្ជមាន ។
- \(\displaystyle a_3 = 25\) ; \(\displaystyle 2a_1 + d = 38\) ឱ្យ \(\displaystyle d = 4\) : \(\displaystyle 17, 21, 25, 29, 33\) ។
- \(\displaystyle d = 4\), \(\displaystyle a_1 = 2\) ; \(\displaystyle S_{30} = 1800\) ។
- ចំនួនកណ្តាល \(\displaystyle 12\) ; \(\displaystyle 144 - d^2 = 119\) ឱ្យ \(\displaystyle d = \pm5\) : \(\displaystyle 7, 12, 17\) ។
- ក. \(\displaystyle 5402\) ខ. \(\displaystyle 1000\) គ. \(\displaystyle -4725\) ឃ. \(\displaystyle \frac{27}2\) ។
- \(\displaystyle k(k + 13) = 15(k + 8)\) ឱ្យ \(\displaystyle k^2 - 2k - 120 = 0\) ហើយ \(\displaystyle k = 12\) ថ្ងៃ ។
- \(\displaystyle a_{15} = 53\) ; \(\displaystyle S_{15} = 585\) កៅអី ។
ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី១១ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។