មេរៀនទី ៨ កន្សោមពីជគណិត
វត្ថុបំណង
- បកស្រាយចំណោទដោយកន្សោមពីជគណិត
- គណនាផលបូកនិងផលដកនៃកន្សោមពីជគណិត
- គណនាផលគុណនៃកន្សោមពីជគណិត
- ដាក់ជាផលគុណកត្តានៃកន្សោមពីជគណិត ។
1. សញ្ញាណកន្សោមពីជគណិត
គេមានកន្សោមលេខ \(\displaystyle 5 - 3 \times 7\) បើគេប្រើអក្សរ \(\displaystyle x\) និង \(\displaystyle y\) ជំនួសឱ្យ \(\displaystyle 7\) និង \(\displaystyle 5\) នោះគេបានកន្សោម \(\displaystyle y - 3x\) ហៅថាកន្សោមពីជគណិត ដែលមានពីរអថេរ \(\displaystyle x\) និង \(\displaystyle y\) ។
ដីមួយកន្លែងមានរាងចតុកោណកែង ដែលមានបណ្តោយស្មើនឹង 15 ម៉ែត្រ និងទទឹងស្មើនឹង \(\displaystyle x\) ម៉ែត្រ ។ កំណត់បរិមាត្រនៃដីនោះ ។ តាមរូបមន្ត បរិមាត្រ = (ទទឹង + បណ្តោយ) \(\displaystyle \times 2\)
កន្សោម \(\displaystyle 2x + 30\) ហៅថាកន្សោមពីជគណិត ដែលមាន \(\displaystyle x\) ជាអថេរ ។
\(\displaystyle 2x\) , \(\displaystyle 3x\) ឬ \(\displaystyle xy\) មានន័យថា \(\displaystyle 2 \times x\) , \(\displaystyle 3 \times x\) ឬ \(\displaystyle x \times y\) ។
តារាងខាងក្រោមបង្ហាញពីចំនួនអថេរនិងចំនួនតួរបស់កន្សោមពីជគណិត
| កន្សោមពីជគណិត | អថេរ | ចំនួនតួ \(\displaystyle 7x\) | \(\displaystyle x\) | 1 \(\displaystyle \frac{3}{2}a + 5b\) | \(\displaystyle a, b\) | 2 \(\displaystyle 4n^2 - 7n + 1\) | \(\displaystyle n\) | 3 \(\displaystyle 2x^3y - x^2 + 5z - 3\) | \(\displaystyle x, y, z\) | 4 |
សរសេរល្បះខាងក្រោមជាកន្សោមពីជគណិត
- ក. \(\displaystyle 3x\) បូក \(\displaystyle 5y\)
- ខ. ការេនៃផលបូក \(\displaystyle m\) និង \(\displaystyle n\)
- គ. \(\displaystyle 10a\) ដក \(\displaystyle 7b\) រួចចែកនឹង \(\displaystyle a\) ។
- ក. \(\displaystyle 3x + 5y\)
- ខ. \(\displaystyle (m + n)^2\)
- គ. \(\displaystyle (10a - 7b) \div a\) ឬអាចសរសេរ \(\displaystyle \frac{10a - 7b}{a}\) ។
ផលបូកនៃពីរចំនួនស្មើនឹង \(\displaystyle 100\) ។ បើចំនួនទីមួយស្មើនឹង \(\displaystyle x\) ចូរសរសេរកន្សោមពីជគណិត តាងឱ្យចំនួនទីពីរ ។
បើចំនួនទីមួយស្មើនឹង \(\displaystyle x\) នោះចំនួនទីពីរត្រូវស្មើនឹង \(\displaystyle (100 - x)\) ។
- ក. ប្រាប់ចំនួនតួនិងអថេរនៃកន្សោមពីជគណិតនីមួយៗ : \(\displaystyle 3xy + 5\) \(\displaystyle x^3y - z - 2\) ។
- ខ. ត្រីកោណកែងមួយមានបរិមាត្រ \(\displaystyle 13dm\) និងជ្រុងទាំងពីរ ដែលជាប់មុំកែងមានរង្វាស់ \(\displaystyle x\) និង \(\displaystyle 3y\) ។ សរសេរកន្សោមពីជគណិតតាងឱ្យរង្វាស់អ៊ីប៉ូតេនុសនៃត្រីកោណកែង ។
2. តម្លៃនៃកន្សោមពីជគណិត
លោកលីចង់ទិញក្រូចចំនួន 2 កេសនិងទឹកផ្លែឈើចំនួន 5 កេស ។ គាត់មិនដឹងថាទឹកក្រូចនិងទឹកផ្លែឈើមួយកេសថ្លៃប៉ុន្មានទេ ។ គាត់បានជ្រើសរើសអថេរ \(\displaystyle x\) ជាតម្លៃទឹកក្រូចក្នុងមួយកេសគិតជាម៉ឺនរៀល ហើយ \(\displaystyle y\) ជាតម្លៃទឹកផ្លែឈើក្នុងមួយកេសគិតជាម៉ឺនរៀល ។ គាត់បានកន្សោមពីជគណិត \(\displaystyle 2x + 5y\) តាងប្រាក់ចំណាយរបស់គាត់ ។ បើ \(\displaystyle x = 2\) និង \(\displaystyle y = 3\) គេបាន \(\displaystyle 2x + 5y = 2 \times 2 + 5 \times 3 = 4 + 15 = 19\) ដូចនេះ លោកលីត្រូវចំណាយអស់ប្រាក់ចំនួន 19 ម៉ឺនរៀល ។ 19 ហៅថាតម្លៃនៃកន្សោមពីជគណិត \(\displaystyle 2x + 5y\) ចំពោះ \(\displaystyle x = 2\) និង \(\displaystyle y = 3\) ។
គណនាតម្លៃនៃកន្សោមពីជគណិត \(\displaystyle 3y + 4\) បើគេឱ្យ
- ក. \(\displaystyle y = 2\)
- ខ. \(\displaystyle y = -5\) ។
- ក. បើ \(\displaystyle y = 2\) នោះ \(\displaystyle 3y + 4 = 3 \times 2 + 4\) (ជំនួស \(\displaystyle y\) ដោយ 2) \(\displaystyle = 6 + 4 = 10\) ។
- ខ. បើ \(\displaystyle y = -5\) នោះ \(\displaystyle 3y + 4 = 3(-5) + 4\) (ជំនួស \(\displaystyle y\) ដោយ \(\displaystyle -5\)) \(\displaystyle = -15 + 4 = -11\) ។
គណនាតម្លៃនៃកន្សោម \(\displaystyle \frac{b + 3}{5}\) ចំពោះ \(\displaystyle b = -18\) ។ គេជំនួស \(\displaystyle b\) ដោយ \(\displaystyle -18\) ក្នុងកន្សោមខាងលើ គេបាន \(\displaystyle \frac{b + 3}{5} = \frac{-18 + 3}{5} = \frac{-15}{5} = -3\) ។
ផ្ទៀងផ្ទាត់សមភាពខាងក្រោម ដោយយក \(\displaystyle a = 2\) , \(\displaystyle b = 9\) និង \(\displaystyle c = 3\) ។
- ក. \(\displaystyle a(b + c) = ab + ac\)
- ខ. \(\displaystyle a(b - c) = ab - ac\) ។
ក. \(\displaystyle a(b + c) = ab + ac\)
| អង្គខាងឆ្វេង | អង្គខាងស្តាំ អង្គខាងឆ្វេង \(\displaystyle a(b + c) = 2(9 + 3)\) | អង្គខាងស្តាំ \(\displaystyle ab + ac = 2 \times 9 + 2 \times 3\) \(\displaystyle = 2(12) = 24\) | \(\displaystyle = 18 + 6 = 24\) |
គេឃើញថា អង្គខាងឆ្វេងស្មើនឹងអង្គខាងស្តាំ ដូចនេះ \(\displaystyle a(b + c) = ab + ac\) ។
ខ. \(\displaystyle a(b - c) = ab - ac\)
| អង្គខាងឆ្វេង | អង្គខាងស្តាំ អង្គខាងឆ្វេង \(\displaystyle a(b - c) = 2(9 - 3)\) | អង្គខាងស្តាំ \(\displaystyle ab - ac = 2 \times 9 - 2 \times 3\) \(\displaystyle = 2(6) = 12\) | \(\displaystyle = 18 - 6 = 12\) |
គេឃើញថា អង្គខាងឆ្វេងស្មើនឹងអង្គខាងស្តាំ ដូចនេះ \(\displaystyle a(b - c) = ab - ac\) ។
គណនាតម្លៃកន្សោមខាងក្រោម ដោយយក \(\displaystyle a = 2, b = 6, c = 4\) និង \(\displaystyle d = 5\)
- ក. \(\displaystyle (b - c) + a\)
- ខ. \(\displaystyle (ab + c)d\) ។
សុភាពនិងណាវីទាំងពីរនាក់មានប្រាក់ \(\displaystyle 5~000\) រៀល ។ បើគេដឹងថាសុភាពមានប្រាក់ \(\displaystyle y\) រៀល
- ក. សរសេរចំនួនប្រាក់របស់ណាវីជាកន្សោមពីជគណិត
- ខ. រកចំនួនប្រាក់របស់ណាវី ចំពោះ \(\displaystyle y = 3~500\) រៀល ។
គណនាតម្លៃកន្សោម \(\displaystyle \frac{3a}{b + 3}\) ចំពោះតម្លៃ \(\displaystyle a\) និង \(\displaystyle b\) ខាងក្រោម :
- ក. \(\displaystyle a = 10\) និង \(\displaystyle b = 3\)
- ខ. \(\displaystyle a = -2\) និង \(\displaystyle b = -7\) ។
- គណនាតម្លៃនៃអថេរដែលធ្វើឱ្យកន្សោម \(\displaystyle \frac{x - 4}{x + 12}\) មិនអាចកំណត់បាន (ឬគ្មានន័យ) ។
3. វិធីបូកនិងដកកន្សោមពីជគណិត
3.1 ផលបូកនិងផលដកដែលមានតួដូចគ្នា
តួ \(\displaystyle 2x\) និងតួ \(\displaystyle 3x\) មានផ្នែកអថេរដូចគ្នាហៅថា តួដូចគ្នា ។
តួ \(\displaystyle 4a\) និងតួ \(\displaystyle 6b\) ហៅថាតួខុសគ្នា ពីព្រោះ \(\displaystyle 4a\) និង \(\displaystyle 6b\) មានផ្នែកអថេរខុសគ្នា ។
គណនាផលបូក
- ក. \(\displaystyle 3x\) និង \(\displaystyle 4x\)
- ខ. \(\displaystyle 5x\) និង \(\displaystyle -2x\) ។
ក. \(\displaystyle 3x + 4x\)
គេត្រូវការរូបចតុកោណកែង 3 ហើយថែមរូបចតុកោណកែង 4 ទៀត ទាំងអស់បានរូបចតុកោណកែង 7 ។
ដូចនេះ \(\displaystyle 3x + 4x = 7x\)
ខ. \(\displaystyle 5x + (-2x)\) គេអាចសរសេរទៅជាទម្រង់ផលដក \(\displaystyle 5x - 2x\) ។
ដកយកចតុកោណកែងពីរចេញដែលតាងឱ្យ \(\displaystyle 2x\) នៅសល់រូបចតុកោណកែង 3 ដែលតាងឱ្យ \(\displaystyle 3x\) ។ ដូចនេះ \(\displaystyle 5x + (-2x) = 3x\) ។
គណនាផលបូកកន្សោមពីជគណិត \(\displaystyle 3x + 2 - 5x + 1\) ។
រូបចតុកោណកែង \(\displaystyle x\) តាងឱ្យ \(\displaystyle x\) ហើយរូបចតុកោណកែងមានឆ្នូត \(\displaystyle -x\) តាងឱ្យ \(\displaystyle -x\) ។ ចំណែករូបការេ \(\displaystyle 1\) តាងឱ្យ 1 ។
* គេបាន: [x] [x] [x] [1] [1] [//-x] [//-x] [//-x] [//-x] [//-x] [1] * ផ្តុំតួដូចគ្នា គេបាន
ដោយចតុកោណកែង \(\displaystyle x\) និង \(\displaystyle -x\) ស៊ីសងគ្នាឱ្យ គេនៅសល់តែរូបចតុកោណកែង \(\displaystyle -x\) ចំនួន 2 និងការេ 1 ចំនួន 3 ។ ដូចនេះ \(\displaystyle 3x + 2 - 5x + 1 = -2x + 3\) ។
គណនាផលបូកកន្សោមពីជគណិត \(\displaystyle 4y - 2 - 3y + 5\) ដោយប្រើរូបចតុកោណកែង និងការេ ។
3.2 ការគណនាផលបូកនិងផលដកកន្សោមពីជគណិតដោយប្រើវិធីបំបែកជាកត្តា
តាមការគណនាផលបូកកន្សោមពីជគណិតនៃឧទាហរណ៍ 2 គេមានផលបូក : \(\displaystyle 3x + 4x = 7x = (3 + 4)x\) ។ \(\displaystyle 5x + (-2x) = 3x = (5 - 2)x\) ។
ជាទូទៅ \(\displaystyle ax \pm bx = x(a \pm b)\)
តាមទម្រង់នេះ គេអាចគណនាងាយដូចជា \(\displaystyle 3x + 2x = 5x\) ងាយ \(\displaystyle 4x - 2x = 2x\) ។
គណនាកន្សោម
- ក. \(\displaystyle 2x + (-7x)\)
- ខ. \(\displaystyle 5x - 5x\) ។
- ក. \(\displaystyle 2x + (-7x) = 2x - 7x \\ = (2 - 7)x \\ = -5x\) ។
- ខ. \(\displaystyle 5x - 5x = (5 - 5)x \\ = 0(x) \\ = 0\) ។
គណនាកន្សោម
- ក. \(\displaystyle 8x + (-7x)\)
- ខ. \(\displaystyle 10x + 23x\) ។
3.3 ការគណនាផលបូកនិងផលដកដោយប្រើលក្ខណៈផ្តុំ
គណនា \(\displaystyle A = (4x - 1) + (-3x + 6)\) និង \(\displaystyle B = (3x - 4) - (x - 7)\) ។ \(\displaystyle A = (4x - 1) + (-3x + 6)\) \(\displaystyle = 4x - 1 - 3x + 6\) (លុបរង្វង់ក្រចក) \(\displaystyle = (4x - 3x) + (-1 + 6)\) (ផ្តុំតួដែលដូចគ្នា) \(\displaystyle = x + 5\) ដូចនេះ \(\displaystyle A = x + 5\) ។
\(\displaystyle B = (3x - 4) - (x - 7)\) \(\displaystyle = 3x - 4 - x + 7\) (លុបរង្វង់ក្រចកប្តូរសញ្ញា) \(\displaystyle = (3x - x) + (-4 + 7)\) (ផ្តុំតួដែលដូចគ្នា) \(\displaystyle = 2x + 3\) ដូចនេះ \(\displaystyle B = 2x + 3\) ។
គណនា \(\displaystyle 5x - y - 2y + 2z^2 - 8x - z + 4y\) ។
ផ្តុំតួមានផ្នែកអថេរដូចគ្នា គេបាន \(\displaystyle 5x - y - 2y + 2z^2 - 8x - z + 4y = 5x - 8x + 4y - y - 2y + 2z^2 - z\) \(\displaystyle = -3x + y + 2z^2 - z\) ។
តួ \(\displaystyle 2z^2\) និង \(\displaystyle z\) ជាតួខុសគ្នា ហេតុនេះមិនអាចបូកឬដកគ្នាបានទេ ។
រកបរិមាត្រនៃត្រីកោណ (រូបខាងស្តាំ) ហើយបង្រួមផលទូល ។
បរិមាត្រត្រីកោណ \(\displaystyle P = (x + 5) + (2x + 6) + (3x + 9)\) \(\displaystyle = x + 5 + 2x + 6 + 3x + 9\) \(\displaystyle = \underbrace{x + 2x + 3x} + \underbrace{5 + 6 + 9}\) \(\displaystyle = 6x + 20\) ដូចនេះ \(\displaystyle P = 6x + 20\) ។
បង្រួមកន្សោម \(\displaystyle 2a + 5b + 7a + 9b\) រួចគណនាតម្លៃកន្សោម ចំពោះ \(\displaystyle a = -2\) , \(\displaystyle b = 7\) ។
4. ផលគុណកន្សោមពីជគណិត
\(\displaystyle \underbrace{x \times x}_{2 \text{កត្តា}} = x^2\) , \(\displaystyle \quad\quad \underbrace{x \times x \times x}_{3 \text{កត្តា}} = x^3\) \(\displaystyle 3x^2 \times x^3 = 3 \times \underbrace{x \times x}_{2 \text{កត្តា}} \times \underbrace{x \times x \times x}_{3 \text{កត្តា}} = 3x^5\) \(\displaystyle -2x \times 3x^2 = (-2)(3) \times x \times \underbrace{x \times x}_{2 \text{កត្តា}} = -6x^3\) ។
គណនាផលគុណ
- ក. \(\displaystyle 2(x + 1)\)
- ខ. \(\displaystyle x(x + 3)\) ។
ក. \(\displaystyle 2(x + 1)\)
- គូសចតុកោណកែងមួយមានទទឹង 2 ឯកតា និងបណ្តោយ \(\displaystyle (x + 1)\) ឯកតា
- ផ្ទៃក្រឡាចតុកោណកែងស្មើនឹង \(\displaystyle x + x + 1 + 1 = 2x + 2\) ។
ដូចនេះ \(\displaystyle 2(x + 1) = 2x + 2\) ។
ខ. \(\displaystyle x(x + 3)\)
- គូសចតុកោណកែងដែលមានទទឹង \(\displaystyle x\) ឯកតា និងបណ្តោយ \(\displaystyle (x + 3)\) ឯកតា ។
- ផ្ទៃក្រឡាចតុកោណកែងស្មើនឹង \(\displaystyle x^2 + 3x\) ។ ហេតុនេះ \(\displaystyle x(x + 3) = x^2 + 3x\) ។
ជាទូទៅ \(\displaystyle a(b + c) = ab + ac\)
គណនាផលគុណ \(\displaystyle (x + 2)(x + 1)\) ។
- គូសចតុកោណកែងដែលមានបណ្តោយ \(\displaystyle (x + 2)\) ឯកតានិងទទឹង \(\displaystyle (x + 1)\) ឯកតា រួចសង្កេតមើល ផ្ទៃក្រឡាចតុកោណកែងនោះ ។
- ផ្ទៃក្រឡាចតុកោណកែងស្មើនឹង \(\displaystyle x^2 + x + x + x + 1 + 1 = x^2 + 3x + 2\) ។ ហេតុនេះ \(\displaystyle (x + 2)(x + 1) = x^2 + 3x + 2\) ។
ជាទូទៅ \(\displaystyle (a + b)(c + d) = a(c + d) + b(c + d) = ac + ad + bc + bd\)
គណនាផលគុណ
- ក. \(\displaystyle 4(x + y)\)
- ខ. \(\displaystyle -5(x - 2)\) ។
- ក. \(\displaystyle 4(x + y) = 4x + 4y\)
- ខ. \(\displaystyle -5(x - 2) = -5x + 10\) ។
គណនាផលគុណកន្សោមពីជគណិត
- ក. \(\displaystyle (x - 1) + (2x + 3)(x - 2)\)
- ខ. \(\displaystyle (x - 3) - (x + 1)(3x - 2)\) ។
- ក. \(\displaystyle (x - 1) + (2x + 3)(x - 2) = (x - 1) + (2x^2 - 4x + 3x - 6)\) \(\displaystyle = x - 1 + 2x^2 - x - 6\) \(\displaystyle = 2x^2 - 7\) ។
- ខ. \(\displaystyle (x - 3) - (x + 1)(3x - 2) = (x - 3) - (3x^2 - 2x + 3x - 2)\) \(\displaystyle = x - 3 - 3x^2 - x + 2\) \(\displaystyle = -3x^2 - 1\) ។
គណនាផលគុណកន្សោមពីជគណិត
- ក. \(\displaystyle 4(x - 5) + (x - 2)(2x - 5)\)
- ខ. \(\displaystyle 4(x - 5) - (x - 2)(2x - 5)\) ។
5. ការដាក់ជាផលគុណកត្តា
គេដឹងថា \(\displaystyle a(b + c)\) និង \(\displaystyle ab + ac\) មានតម្លៃស្មើគ្នា
- កាលណាគេសរសេរ \(\displaystyle a(b + c) = ab + ac\) មានន័យថាគេពន្លាតផលគុណ \(\displaystyle a(b + c)\) ជាផលបូក \(\displaystyle ab + ac\) ។
- កាលណាគេសរសេរ \(\displaystyle ab + ac = a(b + c)\) មានន័យថា គេដាក់ផលបូក \(\displaystyle ab + ac\) ជាផលគុណកត្តា \(\displaystyle a(b + c)\) ។
ដាក់ជាផលគុណកត្តា
- ក. \(\displaystyle yz - 3y = y(z - 3)\)
- ខ. \(\displaystyle 12x + 6xy = 6x(2 + y)\)
- គ. \(\displaystyle 4xy - 6yz = 2y(2x - 3z)\) ។
ដាក់ជាផលគុណកត្តា
- ក. \(\displaystyle ax - ay + bx - by\)
- ខ. \(\displaystyle mn + 3m - 4n - 12\) ។
- ក. \(\displaystyle ax - ay + bx - by = (ax - ay) + (bx - by)\) (ផ្តុំតួ) \(\displaystyle = a(x - y) + b(x - y)\) (ដាក់ \(\displaystyle a\) និង \(\displaystyle b\) ជាកត្តា) \(\displaystyle = (x - y)(a + b)\) (ដាក់ \(\displaystyle (x - y)\) ជាកត្តា)
- ខ. \(\displaystyle mn + 3m - 4n - 12 = (mn + 3m) - (4n + 12)\) \(\displaystyle = m(n + 3) - 4(n + 3)\) \(\displaystyle = (n + 3)(m - 4)\) ។
ដាក់ជាផលគុណកត្តា
- ក. \(\displaystyle ab + a + b + 1\)
- ខ. \(\displaystyle xz + 2z + 2y + xy\) ។
លំហាត់
សរសេរជាកន្សោមពីជគណិត តាមល្បះខាងក្រោម :
- ក. បួនដក \(\displaystyle x\)
- ខ. \(\displaystyle y\) បូក 10
- គ. ការេនៃផលបូក \(\displaystyle x\) និង \(\displaystyle y\)
- ឃ. \(\displaystyle 2b\) បូកនឹងផលគុណ \(\displaystyle m\) និង \(\displaystyle n\)
- ង. ផលគុណរវាង \(\displaystyle x\) បូក \(\displaystyle y\) និង \(\displaystyle x\) ដក \(\displaystyle y\) ។
- ក. ផលបូកនៃពីរចំនួនស្មើនឹង 80 ។ បើចំនួនទីមួយស្មើនឹង \(\displaystyle x\) ។ សរសេរជាកន្សោមពីជគណិតសម្រាប់ចំនួនទីពីរ ។
- ខ. ផលដកនៃពីរចំនួនស្មើនឹង 10 បើចំនួនដែលតូចជាងគេតាងដោយអថេរ \(\displaystyle y\) ។ សរសេរជាកន្សោមពីជគណិតសម្រាប់ចំនួនមួយទៀត ។
គណនាតម្លៃកន្សោមពីជគណិត \(\displaystyle x(3y + 2)\) ចំពោះ
- ក. \(\displaystyle x = 7\) និង \(\displaystyle y = 2\)
- ខ. \(\displaystyle x = -3\) និង \(\displaystyle y = -1\)
- គ. \(\displaystyle x = 5\) និង \(\displaystyle y = -4\) ។
- រថយន្តមួយមានល្បឿនមធ្យម \(\displaystyle 60km\) ក្នុង \(\displaystyle 1h\) ។ សរសេររូបមន្តចម្ងាយចរ \(\displaystyle d\) ក្នុងរយៈពេល \(\displaystyle t\) រួចគណនាចម្ងាយចរ កាលណាគេបើកបរក្នុងរយៈពេល \(\displaystyle t = 2h\) , \(\displaystyle t = 2h20mn\) , \(\displaystyle t = 30mn\) និង \(\displaystyle t = 1h5mn\) ។
ចតុកោណកែងមួយមានបណ្តោយស្មើនឹង \(\displaystyle 15m\) និងមានទទឹងស្មើនឹង \(\displaystyle xm\) ។
- ក. សរសេររូបមន្តបរិមាត្រ \(\displaystyle P\) នៃចតុកោណកែង
- ខ. គណនាបរិមាត្រចតុកោណកែង ចំពោះ \(\displaystyle x = 5m\) , \(\displaystyle x = 8m\) និង \(\displaystyle x = 10m\) ។
គណនា
- ក. \(\displaystyle 3x + 7x\)
- ខ. \(\displaystyle 2x - 5x\)
- គ. \(\displaystyle 3x \times 6x\)
- ឃ. \(\displaystyle 4x \times (-8x)\) ។
ពន្លាតកន្សោម
- ក. \(\displaystyle (x + 1)(x - 1)\)
- ខ. \(\displaystyle (x + 3)(x - 2)\)
- គ. \(\displaystyle (2x - 3)(5 - 3x)\)
- ឃ. \(\displaystyle (x + 3)(x + 3)\)
- ង. \(\displaystyle (2x - 3)(y + 2)\)
- ច. \(\displaystyle 4(x - 3) + (x - 5)(x + 1)\)
- ឆ. \(\displaystyle -2(2 - x) - (x + 2)(3x + 1)\) ។
ដាក់ជាផលគុណកត្តា
- ក. \(\displaystyle ax + bx\)
- ខ. \(\displaystyle ax - ab\)
- គ. \(\displaystyle ab - 3a\)
- ឃ. \(\displaystyle 5x^2 + 10x\)
- ង. \(\displaystyle 3a + 3b + 3c\)
- ច. \(\displaystyle 8x + 12y - 4z\)
- ឆ. \(\displaystyle 3(x - 4) + x(x - 4)\)
- ជ. \(\displaystyle (x - 5)(x + 2) - (3x + 1)(x - 5)\)
- ឈ. \(\displaystyle xy + 3x - 4y - 12\)
- ញ. \(\displaystyle 3ab + 7b - 3ac - 7c\)
- ដ. \(\displaystyle 7x + xy - yz - 7z\) ។
ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី៧ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។