- កំណត់សញ្ញានិងតម្លៃផលធៀបត្រីកោណមាត្រក្នុងត្រីកោណកែង
- ប្រើប្រាស់រូបមន្តទំនាក់ទំនងរវាងផលធៀបត្រីកោណមាត្រ
- កំណត់តម្លៃផលធៀបត្រីកោណមាត្រលើរង្វង់ត្រីកោណមាត្រ
- ដោះស្រាយលំហាត់និងអនុវត្តផលធៀបត្រីកោណមាត្រក្នុងជីវភាពរស់នៅជាក់ស្តែង ។
1. និយមន័យផលធៀបត្រីកោណមាត្រក្នុងត្រីកោណកែង
ក្នុងត្រីកោណកែង \(\displaystyle ABC\) កែងត្រង់ \(\displaystyle C\) ដែលមានមុំស្រួច \(\displaystyle A\) ៖
- \(\displaystyle c = AB\) ហៅថា អ៊ីប៉ូតេនុស (Hypotenuse)
- \(\displaystyle a = BC\) ហៅថា ជ្រុងឈម នៃមុំ \(\displaystyle A\) (Opposite side)
- \(\displaystyle b = AC\) ហៅថា ជ្រុងជាប់ នៃមុំ \(\displaystyle A\) (Adjacent side)
ផលធៀបត្រីកោណមាត្រទាំងបួននៃមុំស្រួច \(\displaystyle A\) កំណត់ដោយ ៖
ចំណាំ ៖
- ចំពោះមុំស្រួច \(\displaystyle A\) ណាក៏ដោយ យើងតែងបាន \(\displaystyle 0 < \sin A < 1\) និង \(\displaystyle 0 < \cos A < 1\) ។
- ផលធៀបត្រីកោណមាត្រអាស្រ័យតែលើទំហំមុំ \(\displaystyle A\) ប៉ុណ្ណោះ មិនអាស្រ័យលើទំហំត្រីកោណឡើយ ។
2. តម្លៃផលធៀបត្រីកោណមាត្រនៃមុំពិសេស
| \(\displaystyle \alpha\) | \(\displaystyle 0^\circ\) | \(\displaystyle 30^\circ\) | \(\displaystyle 45^\circ\) | \(\displaystyle 60^\circ\) | \(\displaystyle 90^\circ\) |
| \(\displaystyle \sin \alpha\) | \(\displaystyle 0\) | \(\displaystyle \dfrac{1}{2}\) | \(\displaystyle \dfrac{\sqrt{2}}{2}\) | \(\displaystyle \dfrac{\sqrt{3}}{2}\) | \(\displaystyle 1\) |
| \(\displaystyle \cos \alpha\) | \(\displaystyle 1\) | \(\displaystyle \dfrac{\sqrt{3}}{2}\) | \(\displaystyle \dfrac{\sqrt{2}}{2}\) | \(\displaystyle \dfrac{1}{2}\) | \(\displaystyle 0\) |
| \(\displaystyle \tan \alpha\) | \(\displaystyle 0\) | \(\displaystyle \dfrac{\sqrt{3}}{3}\) | \(\displaystyle 1\) | \(\displaystyle \sqrt{3}\) | មិនកំណត់ |
| \(\displaystyle \cot \alpha\) | មិនកំណត់ | \(\displaystyle \sqrt{3}\) | \(\displaystyle 1\) | \(\displaystyle \dfrac{\sqrt{3}}{3}\) | \(\displaystyle 0\) |
3. ទំនាក់ទំនងគ្រឹះរវាងផលធៀបត្រីកោណមាត្រ
ចំពោះគ្រប់មុំស្រួច \(\displaystyle \alpha\) យើងមានរូបមន្តគ្រឹះសំខាន់ៗដូចខាងក្រោម ៖
- \(\displaystyle \sin^2 \alpha + \cos^2 \alpha = 1\)
- \(\displaystyle \tan \alpha = \dfrac{\sin \alpha}{\cos \alpha} \quad (\alpha \neq 90^\circ)\)
- \(\displaystyle \cot \alpha = \dfrac{\cos \alpha}{\sin \alpha} \quad (\alpha \neq 0^\circ)\)
- \(\displaystyle \tan \alpha \cdot \cot \alpha = 1\)
- \(\displaystyle 1 + \tan^2 \alpha = \dfrac{1}{\cos^2 \alpha} \quad (\alpha \neq 90^\circ)\)
- \(\displaystyle 1 + \cot^2 \alpha = \dfrac{1}{\sin^2 \alpha} \quad (\alpha \neq 0^\circ)\)
4. រង្វង់ត្រីកោណមាត្រ
រង្វង់ត្រីកោណមាត្រ ជារង្វង់ដែលមានផ្ចិតនៅគល់កូអរដោនេ \(\displaystyle O(0, 0)\) និងកាំ \(\displaystyle R = 1\) ព្រមទាំងមានទិសដៅវិជ្ជមានជាទិសច្រាសទ្រនិចនាឡិកា ។
- អ័ក្សដេក \(\displaystyle (Ox)\) ជា អ័ក្សកូស៊ីនុស (\(\displaystyle \cos \alpha\))
- អ័ក្សឈរ \(\displaystyle (Oy)\) ជា អ័ក្សស៊ីនុស (\(\displaystyle \sin \alpha\))
- គ្រប់ចំណុច \(\displaystyle M\) លើរង្វង់ត្រីកោណមាត្រដែលផ្គុំបានមុំ \(\displaystyle \alpha\) ជាមួយកាំវិជ្ជមាន \(\displaystyle OA\) មានកូអរដោនេ \(\displaystyle M(\cos \alpha, \sin \alpha)\) ។
អ័ក្សតង់សង់ ៖ បន្ទាត់ឈរដែលប៉ះរង្វង់ត្រីកោណមាត្រត្រង់ចំណុច \(\displaystyle A(1, 0)\) ហៅថា អ័ក្សតង់សង់ ។ កាំ \(\displaystyle OM\) បន្លាយកាត់អ័ក្សតង់សង់ត្រង់ចំណុច \(\displaystyle T\) ដែលមានអ័រដោនេស្មើ \(\displaystyle \tan \alpha\) ។
5. មុំបំពេញនិងមុំបន្ថែម
ក. មុំបំពេញគ្នា (\(\displaystyle \alpha\) និង \(\displaystyle 90^\circ - \alpha\)) ៖
ខ. មុំបន្ថែមគ្នា (\(\displaystyle \alpha\) និង \(\displaystyle 180^\circ - \alpha\)) ៖
លំហាត់គំរូ
លំហាត់គំរូទី 1 ៖ គេឱ្យត្រីកោណកែង \(\displaystyle ABC\) កែងត្រង់ \(\displaystyle C\) ដោយ \(\displaystyle a = BC = 3\text{ cm}\) និង \(\displaystyle b = AC = 4\text{ cm}\) ។ គណនា \(\displaystyle \sin A, \cos A, \tan A\) និង \(\displaystyle \cot A\) ។
ដំណោះស្រាយ ៖
តាមទ្រឹស្តីបទពីតាគ័រ ៖
ទាញបាន ៖
លំហាត់គំរូទី 2 ៖ បើ \(\displaystyle \cos \alpha = \dfrac{3}{5}\) ដែល \(\displaystyle \alpha\) ជាមុំស្រួច ចូរគណនា \(\displaystyle \sin \alpha\) និង \(\displaystyle \tan \alpha\) ។
ដំណោះស្រាយ ៖
តាមរូបមន្ត \(\displaystyle \sin^2 \alpha + \cos^2 \alpha = 1\) យើងបាន ៖
ដោយ \(\displaystyle \alpha\) ជាមុំស្រួច នាំឱ្យ \(\displaystyle \sin \alpha > 0\) ដូចនេះ ៖
ហើយ \(\displaystyle \tan \alpha = \dfrac{\sin \alpha}{\cos \alpha} = \dfrac{4/5}{3/5} = \dfrac{4}{3}\) ។
ប្រតិបត្តិ
- គណនាតម្លៃនៃកន្សោម \(\displaystyle A = \sin^2 30^\circ + \cos^2 60^\circ - \tan 45^\circ\) ។
- បើ \(\displaystyle \tan \alpha = 2\) ដែល \(\displaystyle \alpha\) ជាមុំស្រួច ចូរគណនា \(\displaystyle \cos \alpha\) និង \(\displaystyle \sin \alpha\) ។
- សម្រួលកន្សោម \(\displaystyle B = (1 + \tan^2 \alpha)(1 - \sin^2 \alpha)\) ។
ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី១០ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។