- កំណត់និយមន័យនិងផលធៀបរួមនៃស្វ៊ីតធរណីមាត្រ
- កំណត់តួទី \(\displaystyle n\) នៃស្វ៊ីតធរណីមាត្រ
- បង្ហាញផលគុណតួស្មើចម្ងាយពីតួចុង
- គណនាផលបូកតួនៃស្វ៊ីតធរណីមាត្រ
- គណនាផលបូកតួនៃស្វ៊ីតធរណីមាត្រអនន្តតួ ។
1. និយមន័យស្វ៊ីតធរណីមាត្រ
ឧទាហរណ៍ : គេមានស្វ៊ីត \(\displaystyle 2, 6, 18, 54, 162, \dots\) ។
តួនីមួយៗ (ក្រៅពីតួទី \(\displaystyle 1\)) ស្មើនឹងតួមុនគុណនឹងចំនួនថេរ \(\displaystyle 3\) ។ ស្វ៊ីតនេះហៅថាស្វ៊ីតធរណីមាត្រ ហើយចំនួន \(\displaystyle 3\) ហៅថាផលធៀបរួម ។
ស្វ៊ីតធរណីមាត្រ គឺជាស្វ៊ីតនៃចំនួនពិតដែលតួនីមួយៗ (ក្រៅពីតួទី \(\displaystyle 1\)) ស្មើនឹងតួមុនគុណនឹងចំនួនថេរ \(\displaystyle q\) ដែល \(\displaystyle q \ne 0\) ។ ចំនួន \(\displaystyle q\) ហៅថាផលធៀបរួម ។
ផលធៀបរួម \(\displaystyle q \ne 0\) កំណត់ដោយ
2. តួទី n នៃស្វ៊ីតធរណីមាត្រ
ឧទាហរណ៍ : ស្វ៊ីត \(\displaystyle 2, 6, 18, 54, 162, \dots\) មាន \(\displaystyle a_1 = 2\) និង \(\displaystyle q = 3\) ។
តួទី \(\displaystyle n\) នៃស្វ៊ីតធរណីមាត្រកំណត់ដោយ
គេមានស្វ៊ីតធរណីមាត្រ \(\displaystyle 6, 12, 24, 48, \dots\) ។
- ក. គណនាតួទី \(\displaystyle 14\)
- ខ. តើចំនួន \(\displaystyle 384\) ជាតួទីប៉ុន្មាន?
\(\displaystyle a_1 = 6\) និង \(\displaystyle q = 2\) នាំឱ្យ \(\displaystyle a_n = 6 \times 2^{n-1}\) ។
- ក. \(\displaystyle a_{14} = 6 \times 2^{13} = 49152\) ។
- ខ. \(\displaystyle 384 = 6 \times 2^{n-1}\) នាំឱ្យ \(\displaystyle 2^{n-1} = 64 = 2^6\) និង \(\displaystyle n = 7\) ។
ប្រជាជនទីក្រុងមួយមាន \(\displaystyle 2\) លាននាក់ក្នុងឆ្នាំ \(\displaystyle 2000\) ហើយកើន \(\displaystyle 4\%\) ក្នុងមួយឆ្នាំ ។ ចំនួនប្រជាជនប្រចាំឆ្នាំបង្កើតជាស្វ៊ីតធរណីមាត្រ ។ ព្យាករចំនួនប្រជាជនក្នុងឆ្នាំ \(\displaystyle 2009\) ។
\(\displaystyle a_1 = 2\) លាន និង \(\displaystyle q = 1.04\) ។ ឆ្នាំ \(\displaystyle 2009\) ជាតួទី \(\displaystyle 10\) ។
គេមានស្វ៊ីតធរណីមាត្រ \(\displaystyle 3, 12, 48, 192, \dots\) ។
- ក. គណនាតួទី \(\displaystyle 9\) ។
- ខ. តើចំនួន \(\displaystyle 12288\) ជាតួទីប៉ុន្មាន?
គេផ្ញើប្រាក់ \(\displaystyle 100\,000\) រៀល ដោយការប្រាក់សមាស \(\displaystyle 6\%\) ក្នុងមួយឆ្នាំ ។
- ក. កំណត់ប្រាក់សរុបនៅចុងបួនឆ្នាំដំបូង និងនៅចុងឆ្នាំទី \(\displaystyle n\) ។
- ខ. កំណត់ប្រាក់សរុបនៅចុងឆ្នាំទី \(\displaystyle 21\) ។
មើលចម្លើយ
- ក. \(\displaystyle a_9 = 196608\) ខ. តួទី \(\displaystyle 7\)
- ក. \(\displaystyle 106000,\ 112360,\ 119101.6,\ 126247.696\) និង \(\displaystyle a_n = 100000(1.06)^n\) ខ. \(\displaystyle a_{21} \approx 339956.36\)
3. ផលគុណតួស្មើចម្ងាយពីតួចុង
ចំពោះស្វ៊ីតធរណីមាត្រ \(\displaystyle a_1, a_2, \dots, a_n\) តួដែលនៅស្មើចម្ងាយពីតួចុងមានផលគុណស្មើគ្នា ។
បីចំនួនតគ្នា \(\displaystyle a, b, c\) ជាស្វ៊ីតធរណីមាត្រ ។ បង្ហាញថា \(\displaystyle a^2, b^2, c^2\) ក៏ជាស្វ៊ីតធរណីមាត្រ ។
\(\displaystyle b^2 = ac\) នាំឱ្យ \(\displaystyle (b^2)^2 = a^2 c^2\) ។ ដូច្នេះ \(\displaystyle a^2, b^2, c^2\) ជាស្វ៊ីតធរណីមាត្រ ។
- ក. តើគេត្រូវបន្ថែមចំនួនប៉ុន្មានទៅលើចំនួន \(\displaystyle 3, 24, 94\) ដើម្បីឱ្យបីចំនួននោះជាស្វ៊ីតធរណីមាត្រ?
- ខ. រកមធ្យមធរណីមាត្រនៃ \(\displaystyle 4\) និង \(\displaystyle 9\) ។
- គ. \(\displaystyle a_3 = 4\) និង \(\displaystyle a_5 = 36\) ។ គណនា \(\displaystyle a_1\) និង \(\displaystyle q\) ។
មើលចម្លើយ
- ក. \(\displaystyle x = 6\)
- ខ. \(\displaystyle 6\)
- គ. \(\displaystyle q = 3,\ a_1 = \dfrac{4}{9}\) ឬ \(\displaystyle q = -3,\ a_1 = \dfrac{4}{9}\)
4. ផលបូក n តួដំបូង
ឧទាហរណ៍ : \(\displaystyle 1 + 2 + 4 + 8 + 16 + 32 + 64\) ។ គុណផលបូកនឹង \(\displaystyle 2\) រួចដកផលបូកដើម នាំឱ្យ \(\displaystyle S = 128 - 1 = 127\) ។
បើ \(\displaystyle q \ne 1\) ផលបូក \(\displaystyle n\) តួដំបូងគឺ
- ក. ផលបូក \(\displaystyle 7\) តួដំបូងនៃ \(\displaystyle 5 + 10 + 20 + 40 + \dots\)
- ខ. ផលបូក \(\displaystyle 2 + 6 + 18 + \dots + 1458\)
- ក. \(\displaystyle S_7 = \dfrac{5(2^7 - 1)}{2 - 1} = 635\) ។
- ខ. \(\displaystyle 1458 = 2 \times 3^{n-1}\) នាំឱ្យ \(\displaystyle n = 7\) និង \(\displaystyle S_7 = 2186\) ។
គ្រាប់ស្រូវដាក់លើក្រឡាចត្រង្គ \(\displaystyle 64\) ក្រឡា ៖ ក្រឡាទី \(\displaystyle 1\) មាន \(\displaystyle 1\) គ្រាប់ ហើយក្រឡាបន្ទាប់មានចំនួនគុណនឹង \(\displaystyle 2\) ។ ផលបូកគ្រាប់ស្រូវទាំងអស់គឺ
ស្វ៊ីត \(\displaystyle 6,\ 3,\ 1.5,\ 0.75,\ \dots\)
- ក. តួទី \(\displaystyle 7\)
- ខ. ផលបូក \(\displaystyle 7\) តួដំបូង
- គណនា \(\displaystyle S_n = 7 + 77 + 777 + \dots\) ដែលតួទី \(\displaystyle n\) មានលេខ \(\displaystyle 7\) ចំនួន \(\displaystyle n\) ខ្ទង់ ។
- លោក B ដាក់ប្រាក់ \(\displaystyle 100\$\) រៀងរាល់ខែ ដោយការប្រាក់សមាស \(\displaystyle 10\%\) ក្នុងមួយឆ្នាំ ទូទាត់ខែម្តង អស់ \(\displaystyle 60\) ខែ ។ គណនាផលបូក \(\displaystyle A\) ។
ប៉ោលយោលដំបូង \(\displaystyle 18\text{ cm}\) ហើយលើកបន្ទាប់សល់ \(\displaystyle 95\%\) ។
- ក. ប្រវែងធ្នូលើកទី \(\displaystyle 10\)
- ខ. ផលបូកប្រវែង \(\displaystyle 15\) លើកដំបូង
មើលចម្លើយ
- ក. \(\displaystyle \dfrac{3}{32}\) ខ. \(\displaystyle \dfrac{381}{32}\)
- \(\displaystyle S_n = \dfrac{7}{81}(10^{n+1} - 9n - 10)\)
- \(\displaystyle A \approx 7808.23\)
- ក. \(\displaystyle a_{10} \approx 11.34\text{ cm}\) ខ. \(\displaystyle S_{15} \approx 193.21\text{ cm}\)
5. ស្វ៊ីតធរណីមាត្រអនន្តតួ
ឧទាហរណ៍ : \(\displaystyle 18 + 1.8 + 0.18 + 0.018 + \dots\) មាន \(\displaystyle q = \dfrac{1}{10}\) ។ ផលបូកខិតជិត \(\displaystyle 20\) កាលណាចំនួនតួកើន ។
បើ \(\displaystyle |q| < 1\) ផលបូកអនន្តគឺ
បើ \(\displaystyle |q| \ge 1\) ផលបូកអនន្តមិនកំណត់បានទេ ។
\(\displaystyle 6 + 2 + \dfrac{2}{3} + \dfrac{2}{9} + \dots\)
\(\displaystyle a_1 = 6\), \(\displaystyle q = \dfrac{1}{3}\) នាំឱ្យ \(\displaystyle S_\infty = \dfrac{6}{1 - \frac{1}{3}} = 9\) ។
សរសេរ \(\displaystyle 4.\overline{57}\) ជាប្រភាគ ។
ប៉ោលយោលដំបូង \(\displaystyle 24\text{ dm}\) ហើយប្រវែងធ្នូថយ \(\displaystyle 20\%\) រាល់លើក រហូតដល់ឈប់ ។
\(\displaystyle q = 0.8\) នាំឱ្យ \(\displaystyle S_\infty = \dfrac{24}{1 - 0.8} = 120\text{ dm}\) ។
- ក. ផលបូកអនន្ត \(\displaystyle 16 + 12 + 9 + \dots\)
- ខ. សរសេរ \(\displaystyle 0.\overline{235}\) ជាប្រភាគ ។
មើលចម្លើយ
- ក. \(\displaystyle S_\infty = 64\)
- ខ. \(\displaystyle \dfrac{235}{999}\)
លំហាត់
កំណត់ផលធៀបរួម និងសរសេរបួនតួបន្ទាប់ ។
- ក. \(\displaystyle 4, 20, 100, 500, \dots\)
- ខ. \(\displaystyle \sqrt{2},\ 2,\ 2\sqrt{2},\ 4, \dots\)
ស្វ៊ីត \(\displaystyle 2, 6, 18, 54, \dots\)
- ក. តួទី \(\displaystyle 7\)
- ខ. តើ \(\displaystyle 39366\) ជាតួទីប៉ុន្មាន?
- គ. ផលបូក \(\displaystyle 15\) តួដំបូង
កំណត់ចំនួនតួ ។
- ក. \(\displaystyle 1, 2, 4, 8, \dots, 8192\)
- ខ. \(\displaystyle 20, 10, 5, \dfrac{5}{2}, \dots, \dfrac{5}{256}\)
បង្ហាញថាស្វ៊ីតខាងក្រោមជាស្វ៊ីតធរណីមាត្រ ។
- ក. \(\displaystyle a_n = 7 \times 3^{n-1}\)
- ខ. \(\displaystyle a_{n+1} = \dfrac{1}{8} \times 4^n\)
- ក. \(\displaystyle a_3 = 18\), \(\displaystyle a_7 = 1458\) ។ គណនា \(\displaystyle q\) និង \(\displaystyle a_{10}\) ។
- ខ. \(\displaystyle a_3 = 20\), \(\displaystyle a_6 = 1280\) ។ គណនា \(\displaystyle q\) និង \(\displaystyle a_1\) ។
- គ. \(\displaystyle a_1 = 3\), \(\displaystyle S_3 = 21\) ។ គណនា \(\displaystyle q\) និង \(\displaystyle S_7\) ។
គណនាផលបូក ។
- ក. \(\displaystyle 48 + 24 + 12 + \dots + \dfrac{3}{8}\)
- ខ. \(\displaystyle \dfrac{1}{3} + 1 + 3 + \dots + 6561\)
- គ. \(\displaystyle 9 - 6 + 4 - \dots - \dfrac{128}{243}\)
- ឃ. \(\displaystyle 1 - \dfrac{1}{2} + \dfrac{1}{3^2} - \dfrac{1}{2^3} + \dots - \dfrac{1}{2^{2n-1}} + \dfrac{1}{3^{2n}}\)
- ផលបូកអនន្តដែល \(\displaystyle a_2 = -9\) និង \(\displaystyle a_5 = \dfrac{1}{3}\) ។
- ផលធៀបរួមនៃស្វ៊ីតអនន្តដែល \(\displaystyle a_1 = 5\) និង \(\displaystyle S_\infty = 15\) ។
- ផលបូកពីរតួដំបូងស្មើ \(\displaystyle 16\) និង \(\displaystyle S_\infty = 25\) ដោយ \(\displaystyle q > 0\) ។ គណនា \(\displaystyle q\) និង \(\displaystyle a_1\) ។
សរសេរជាប្រភាគ ។
- ក. \(\displaystyle 0.\overline{7}\)
- ខ. \(\displaystyle 2.\overline{34}\)
- គ. \(\displaystyle 0.\overline{452}\)
ចម្លើយលំហាត់
- ក. \(\displaystyle q = 5\) និង \(\displaystyle 2500,\ 12500,\ 62500,\ 312500\) ខ. \(\displaystyle q = \sqrt{2}\) និង \(\displaystyle 4\sqrt{2},\ 8,\ 8\sqrt{2},\ 16\)
- ក. \(\displaystyle 1458\) ខ. តួទី \(\displaystyle 10\) គ. \(\displaystyle 14348906\)
- ក. \(\displaystyle 14\) តួ ខ. \(\displaystyle 11\) តួ
- ក. \(\displaystyle q = 3\) ខ. \(\displaystyle a_n = \dfrac{1}{8}\times 4^{n-1}\) និង \(\displaystyle q = 4\)
- ក. \(\displaystyle q = 3,\ a_{10} = 39366\) ឬ \(\displaystyle q = -3,\ a_{10} = -39366\) ខ. \(\displaystyle q = 4,\ a_1 = \dfrac{5}{4}\) គ. \(\displaystyle q = 2,\ S_7 = 381\) ឬ \(\displaystyle q = -3,\ S_7 = 1641\)
- ក. \(\displaystyle \dfrac{765}{8}\) ខ. \(\displaystyle \dfrac{29524}{3}\) គ. \(\displaystyle \dfrac{1261}{243}\) ឃ. \(\displaystyle \dfrac{9}{8}\left(1 - 9^{-(n+1)}\right) - \dfrac{2}{3}\left(1 - 4^{-n}\right)\)
- \(\displaystyle q = -\dfrac{1}{3}\), \(\displaystyle a_1 = 27\), \(\displaystyle S_\infty = \dfrac{81}{4}\)
- \(\displaystyle q = \dfrac{2}{3}\)
- \(\displaystyle q = \dfrac{3}{5}\), \(\displaystyle a_1 = 10\)
- ក. \(\displaystyle \dfrac{7}{9}\) ខ. \(\displaystyle \dfrac{232}{99}\) គ. \(\displaystyle \dfrac{452}{999}\)
ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី១១ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។