1. ទំព័រដើម
  2. ថ្នាក់ទី ១១
  3. មេរៀន
  4. ជំពូកទី ១ · មេរៀនទី ៥
៥
ជំពូកទី ១ : ស្វ៊ីតនិងអនុមានរួមគណិតវិទ្យា · មេរៀនទី ៥

ទំនាក់ទំនងតួនៃស្វ៊ីត

ឧទាហរណ៍ ៦ប្រតិបត្តិ ៣
✓វត្ថុបំណង
  1. កំណត់តួទី \(\displaystyle n\) ដោយប្រើស្វ៊ីតជំនួយ
  2. កំណត់តួទី \(\displaystyle n\) តាមទំនាក់ទំនងរវាង \(\displaystyle a_n\) និង \(\displaystyle S_n\)
  3. កំណត់តួទូទៅនៃទំនាក់ទំនងតួក្នុងទម្រង់ \(\displaystyle a_{n+2} + p\,a_{n+1} + q\,a_n = 0\) ។

1. កំណត់តួទី n ដោយប្រើស្វ៊ីតជំនួយ

គេបានសិក្សារួចមកហើយនូវទំនាក់ទំនងតួនៃស្វ៊ីតនព្វន្ត និងស្វ៊ីតធរណីមាត្រ ។

  • ស្វ៊ីតនព្វន្ត ៖ \(\displaystyle a_{n+1} = a_n + d\) (\(\displaystyle d\) ជាផលសងរួម) ។
  • ស្វ៊ីតធរណីមាត្រ ៖ \(\displaystyle a_{n+1} = a_n \times q\) (\(\displaystyle q\) ជាផលធៀបរួម) ។

ឥឡូវនេះគេសិក្សាស្វ៊ីតផ្សេងទៀត ដោយកំណត់រកតួទី \(\displaystyle n\) ពីទំនាក់ទំនងកំណើន ។

១លំហាត់គំរូ ១

គេឱ្យស្វ៊ីត \(\displaystyle (a_n)\) ដែល \(\displaystyle a_1 = 1\) និង \(\displaystyle a_{n+1} = 1 + 4a_n\) ។ កំណត់តួទី \(\displaystyle n\) ។

ដំណោះស្រាយ

របៀបទី 1 : ជំនួសជាបន្តបន្ទាប់

\[\begin{aligned} a_2 &= 1 + 4a_1 = 1 + 4 \\ a_3 &= 1 + 4a_2 = 1 + 4 + 4^2 \\ a_4 &= 1 + 4a_3 = 1 + 4 + 4^2 + 4^3 \\ a_n &= 1 + 4 + 4^2 + \dots + 4^{n-1} = \frac{4^n - 1}{4 - 1} \end{aligned}\]

ដូច្នេះ \(\displaystyle a_n = \dfrac{4^n - 1}{3}\) ។

របៀបទី 2 : ប្រើផលសង ។ ចំពោះ \(\displaystyle n \ge 2\)

\[a_{n+1} - a_n = (1 + 4a_n) - (1 + 4a_{n-1}) = 4(a_n - a_{n-1})\]

តាង \(\displaystyle b_n = a_{n+1} - a_n\) នោះ \(\displaystyle b_n = 4b_{n-1}\) ជាស្វ៊ីតធរណីមាត្រ \(\displaystyle q = 4\) ហើយ \(\displaystyle b_1 = a_2 - a_1 = 4\) នាំឱ្យ \(\displaystyle b_n = 4^n\) ។ ដូច្នេះ

\[a_n = a_1 + \sum_{k=1}^{n-1} 4^k = \frac{4^n - 1}{3}\]

របៀបទី 3 : ប្រើស្វ៊ីតជំនួយ ។ គេសរសេរ

\[a_{n+1} + \frac13 = 4a_n + \frac43 = 4\left(a_n + \frac13\right)\]

តាង \(\displaystyle V_n = a_n + \dfrac13\) នោះ \(\displaystyle V_{n+1} = 4V_n\) ហើយ \(\displaystyle V_1 = \dfrac43\) នាំឱ្យ \(\displaystyle V_n = \dfrac43 \cdot 4^{n-1} = \dfrac{4^n}{3}\) ។

\[a_n = V_n - \frac13 = \frac{4^n - 1}{3}\]
!សម្គាល់

ដើម្បីរកស្វ៊ីតជំនួយ គេតាង \(\displaystyle r_n = \alpha n + \beta\) (\(\displaystyle \alpha, \beta\) ជាចំនួនថេរ) ដែលផ្ទៀងផ្ទាត់ទំនាក់ទំនងកំណើន ។ ឧទាហរណ៍

\[\alpha(n+1) + \beta = 1 + 4(\alpha n + \beta) \iff 3\alpha n + 3\beta - \alpha + 1 = 0\]

ដូច្នេះ \(\displaystyle 3\alpha = 0\) និង \(\displaystyle 3\beta - \alpha + 1 = 0\) នាំឱ្យ \(\displaystyle \alpha = 0\), \(\displaystyle \beta = -\dfrac13\) ។ ហេតុនេះ \(\displaystyle r_n = -\dfrac13\) ។

ជាទូទៅ

គេតាង \(\displaystyle r_n = \alpha n + \beta\) ជាស្វ៊ីតជំនួយដែលផ្ទៀងផ្ទាត់ទំនាក់ទំនងកំណើន រកតម្លៃ \(\displaystyle \alpha\), \(\displaystyle \beta\) រួចពិនិត្យស្វ៊ីតផលសង \(\displaystyle a_{n+1} - r_{n+1}\) ដែលជាស្វ៊ីតធរណីមាត្រ ។

២លំហាត់គំរូ ២

គេឱ្យស្វ៊ីត \(\displaystyle (a_n)\) ដែល \(\displaystyle a_1 = 3\) និង \(\displaystyle a_{n+1} = 2a_n - n + 1\) ។ កំណត់តួទី \(\displaystyle n\) ។

ដំណោះស្រាយ

តាង \(\displaystyle r_n = \alpha n + \beta\) ។

\[\alpha(n+1) + \beta = 2(\alpha n + \beta) - n + 1 \iff n(\alpha - 1) + \beta - \alpha + 1 = 0\]

គេបាន \(\displaystyle \alpha = 1\) និង \(\displaystyle \beta = 0\) នោះ \(\displaystyle r_n = n\) ។ ដូច្នេះ

\[a_{n+1} - (n+1) = 2a_n - n + 1 - n - 1 = 2(a_n - n)\]

តាង \(\displaystyle V_n = a_n - n\) នោះ \(\displaystyle V_{n+1} = 2V_n\) ហើយ \(\displaystyle V_1 = 3 - 1 = 2\) នាំឱ្យ \(\displaystyle V_n = 2^n\) ។

\[a_n = V_n + n = 2^n + n\]
✎ប្រតិបត្តិ

កំណត់តួទី \(\displaystyle n\) នៃស្វ៊ីត \(\displaystyle (a_n)\) ដែល \(\displaystyle a_1 = 5\) និង \(\displaystyle a_n = 2a_{n-1} - n\) (\(\displaystyle n \ge 2\)) ។

មើលចម្លើយ

\(\displaystyle a_n = 2^n + n + 2\) ។

2. ទំនាក់ទំនងរវាងតួ និងផលបូកតួនៃស្វ៊ីត

ឧទាហរណ៍ : ផលបូក \(\displaystyle n\) តួដំបូងនៃស្វ៊ីត \(\displaystyle (a_n)\) គឺ \(\displaystyle S_n = n^2 + n\) ។ កំណត់តួទី \(\displaystyle n\) ។

ចំពោះ \(\displaystyle n \ge 2\)

\[a_n = S_n - S_{n-1} = n^2 + n - \bigl[(n-1)^2 + (n-1)\bigr] = 2n\]

ចំពោះ \(\displaystyle n = 1\) ៖ \(\displaystyle a_1 = S_1 = 2\) ហើយ \(\displaystyle 2 \times 1 = 2\) ពិត ។ ដូច្នេះ \(\displaystyle a_n = 2n\) ។

ជាទូទៅ

ចំពោះ \(\displaystyle n \ge 2\) មាន \(\displaystyle a_n = S_n - S_{n-1}\) ហើយ \(\displaystyle a_1 = S_1\) ។ ត្រូវពិនិត្យថារូបមន្តរបស់ \(\displaystyle n \ge 2\) ត្រូវនឹង \(\displaystyle a_1\) ឬអត់ ។

•លំហាត់គំរូ

\(\displaystyle S_n = n^3 + 2n\) ។ កំណត់តួទី \(\displaystyle n\) ។

ដំណោះស្រាយ

ចំពោះ \(\displaystyle n \ge 2\)

\[\begin{aligned} a_n &= n^3 + 2n - (n-1)^3 - 2(n-1) \\ &= 3n^2 - 3n + 3 \end{aligned}\]

ចំពោះ \(\displaystyle n = 1\) ៖ \(\displaystyle a_1 = S_1 = 3\) ហើយ \(\displaystyle 3 - 3 + 3 = 3\) ពិត ។ ដូច្នេះ \(\displaystyle a_n = 3n^2 - 3n + 3\) ។

✎ប្រតិបត្តិ

គេមាន \(\displaystyle S_n = 4 - a_n - \dfrac{1}{2^{n-2}}\) (\(\displaystyle n = 1, 2, 3, \dots\)) ជាផលបូក \(\displaystyle n\) តួដំបូងនៃស្វ៊ីត \(\displaystyle (a_n)\) ។

  1. ក. កំណត់ទំនាក់ទំនងកំណើនរវាង \(\displaystyle a_{n+1}\) និង \(\displaystyle a_n\) ។
  2. ខ. កំណត់តួទី \(\displaystyle n\) ។
មើលចម្លើយ
  1. ក. \(\displaystyle 2a_{n+1} = a_n + \dfrac{1}{2^{n-1}}\)
  2. ខ. \(\displaystyle a_n = \dfrac{2n}{2^n}\)

3. ទំនាក់ទំនងកំណើនលំដាប់ពីរ

ឧទាហរណ៍ : \(\displaystyle a_1 = 1\), \(\displaystyle a_2 = 3\) និង \(\displaystyle a_{n+2} = 3a_{n+1} - 2a_n\) ។ កំណត់តួទី \(\displaystyle n\) ។

គេគណនា \(\displaystyle a_3 = 7\), \(\displaystyle a_4 = 15\), \(\displaystyle a_5 = 31\), \(\displaystyle a_6 = 63\) ហើយផលសងតួ \(\displaystyle 2, 2^2, 2^3, \dots\) ។ ដូច្នេះ

\[a_n = 1 + 2 + 2^2 + \dots + 2^{n-1} = 2^n - 1\]

ម្យ៉ាងទៀត \(\displaystyle a_{n+2} - 2a_{n+1} = a_{n+1} - 2a_n = \dots = a_2 - 2a_1 = 1\) (1) និង \(\displaystyle a_{n+2} - a_{n+1} = 2(a_{n+1} - a_n)\) ដែល \(\displaystyle b_n = a_{n+1} - a_n\) ជាស្វ៊ីតធរណីមាត្រ \(\displaystyle q = 2\), \(\displaystyle b_1 = 2\) នាំឱ្យ \(\displaystyle a_{n+1} - a_n = 2^n\) (2) ។ យក (2) ដក (1)

\[a_n = 2^n - 1\]
ជាទូទៅ

ដើម្បីដោះស្រាយ \(\displaystyle a_{n+2} + p\,a_{n+1} + q\,a_n = 0\) គេរកចំនួន \(\displaystyle \alpha\), \(\displaystyle \beta\) ដែល \(\displaystyle \alpha + \beta = -p\) និង \(\displaystyle \alpha\beta = q\) ពោលគឺជាឫសនៃសមីការសម្គាល់ \(\displaystyle x^2 + px + q = 0\) ។ គេបាន

\[\begin{aligned} a_{n+2} - \alpha a_{n+1} &= \beta(a_{n+1} - \alpha a_n) \\ a_{n+2} - \beta a_{n+1} &= \alpha(a_{n+1} - \beta a_n) \end{aligned}\]

ជាស្វ៊ីតធរណីមាត្រទាំងពីរ ដែលអាចរក \(\displaystyle a_n\) បាន ។

•លំហាត់គំរូ

\(\displaystyle a_1 = 1\), \(\displaystyle a_2 = 13\) និង \(\displaystyle a_{n+2} = a_{n+1} + 6a_n\) ។ កំណត់តួទី \(\displaystyle n\) ។

ដំណោះស្រាយ

សមីការសម្គាល់ \(\displaystyle x^2 - x - 6 = 0\) មានឫស \(\displaystyle x = 3\) និង \(\displaystyle x = -2\) ។ គេបាន

\[\begin{aligned} a_{n+2} + 2a_{n+1} &= 3(a_{n+1} + 2a_n) \\ a_{n+2} - 3a_{n+1} &= -2(a_{n+1} - 3a_n) \end{aligned}\]

ស្វ៊ីត \(\displaystyle b_n = a_{n+1} + 2a_n\) ជាស្វ៊ីតធរណីមាត្រ \(\displaystyle q = 3\) ហើយ \(\displaystyle b_1 = 13 + 2 = 15\) ។ ស្វ៊ីត \(\displaystyle c_n = a_{n+1} - 3a_n\) ជាស្វ៊ីតធរណីមាត្រ \(\displaystyle q = -2\) ហើយ \(\displaystyle c_1 = 13 - 3 = 10\) ។

\[\begin{aligned} a_{n+1} + 2a_n &= 15 \cdot 3^{n-1} \qquad\text{(1)} \\ a_{n+1} - 3a_n &= 10 \cdot (-2)^{n-1} \qquad\text{(2)} \end{aligned}\]

យក (1) ដក (2) ៖ \(\displaystyle 5a_n = 15 \cdot 3^{n-1} - 10 \cdot (-2)^{n-1}\) ។ ដូច្នេះ

\[a_n = 3^n + (-2)^n\]
✎ប្រតិបត្តិ

\(\displaystyle a_1 = 0\), \(\displaystyle a_2 = 3\) និង \(\displaystyle a_{n+2} = 4a_{n+1} - 3a_n\) ។ កំណត់តួទី \(\displaystyle n\) ។

មើលចម្លើយ

\(\displaystyle a_n = \dfrac12(3^n - 3)\) ។

លំហាត់

  1. ស្វ៊ីត \(\displaystyle (a_n)\) កំណត់ដោយ ៖ ក. \(\displaystyle a_1 = 3,\ a_{n+1} = 2a_n - 4\)   ខ. \(\displaystyle a_1 = 5,\ a_{n+1} = 3a_n - 2n\) ។ កំណត់តួទី \(\displaystyle 4\) ។
  2. \(\displaystyle a_1 = 1,\ a_2 = 2,\ a_{n+2} = a_{n+1} + a_n\) ។ កំណត់តួទី \(\displaystyle 7\) ។
  3. \(\displaystyle a_1 = 1,\ a_{n+1} = p\,a_n + q\) ។ គណនា \(\displaystyle p\) និង \(\displaystyle q\) បើតួទី \(\displaystyle 3\) ស្មើ \(\displaystyle 6\) និងតួទី \(\displaystyle 5\) ស្មើ \(\displaystyle 86\) ។
  4. កំណត់តួទូទៅនៃស្វ៊ីត ៖

    1. ក. \(\displaystyle a_1 = 1,\ 3a_{n+1} = 2a_n + 3\)
    2. ខ. \(\displaystyle a_1 = 1,\ 3a_{n+1} = 3a_n + 4\)
    3. គ. \(\displaystyle a_1 = 1,\ a_{n+1} = a_n + n\)
  5. \(\displaystyle a_1 = 4\) និង \(\displaystyle a_{n+1} = \dfrac{4a_n - 9}{a_n - 2}\) ។

    1. ក. ស្រាយថា \(\displaystyle a_n \ne 3\) គ្រប់ \(\displaystyle n\) ។
    2. ខ. យក \(\displaystyle b_n = \dfrac{1}{a_n - 3}\) ។ កំណត់តួទូទៅនៃ \(\displaystyle (b_n)\) និង \(\displaystyle (a_n)\) ។
  6. \(\displaystyle S_n = 4 - a_n - \dfrac{1}{2^{n-2}}\) ជាផលបូក \(\displaystyle n\) តួដំបូងនៃ \(\displaystyle (a_n)\) ។

    1. ក. កំណត់ទំនាក់ទំនងកំណើនរវាង \(\displaystyle a_{n+1}\) និង \(\displaystyle a_n\) ។
    2. ខ. កំណត់តួទី \(\displaystyle n\) ។
  7. \(\displaystyle a_1 = 1\) និង \(\displaystyle S_n = a_{n+1} + n^2\) (\(\displaystyle n \ge 1\)) ។ កំណត់តួទី \(\displaystyle n\) ។
  8. \(\displaystyle S_n = \dfrac{n}{n-1}\,a_n\) (\(\displaystyle n \ge 2\)) ។

    1. ក. រក \(\displaystyle a_n\) (\(\displaystyle n \ge 3\)) ជាអនុគមន៍នឹង \(\displaystyle n\) និង \(\displaystyle a_{n-1}\) ។
    2. ខ. រក \(\displaystyle S_n\) (\(\displaystyle n \ge 2\)) ជាអនុគមន៍នឹង \(\displaystyle n\) និង \(\displaystyle S_{n-1}\) ។
    3. គ. បើ \(\displaystyle a_1 = 1\) រក \(\displaystyle S_n\) ចំពោះ \(\displaystyle n \ge 1\) ។
  9. \(\displaystyle a_1 = 2\) និង \(\displaystyle a_{n+1} = \dfrac{a_n}{a_n + 3}\) ។

    1. ក. តាង \(\displaystyle b_n = \dfrac{1}{a_n}\) ។ កំណត់ទំនាក់ទំនងរវាង \(\displaystyle b_n\) និង \(\displaystyle b_{n+1}\) ។
    2. ខ. កំណត់តួទី \(\displaystyle n\) នៃ \(\displaystyle (a_n)\) ។

ចម្លើយលំហាត់

  1. ក. \(\displaystyle a_4 = -4\)   ខ. \(\displaystyle a_4 = 99\)
  2. \(\displaystyle a_7 = 21\)
  3. \(\displaystyle p = 4,\ q = -2\) ឬ \(\displaystyle p = -4,\ q = \dfrac{10}{3}\)
  4. ក. \(\displaystyle a_n = 3 - 2\left(\dfrac23\right)^{n-1}\)   ខ. \(\displaystyle a_n = \dfrac{4n-1}{3}\)   គ. \(\displaystyle a_n = 1 + \dfrac{n(n-1)}{2}\)
  5. ក. \(\displaystyle a_{n+1} - 3 = \dfrac{a_n - 3}{a_n - 2}\) ហើយ \(\displaystyle a_1 - 3 = 1 \ne 0\)   ខ. \(\displaystyle b_n = n\) និង \(\displaystyle a_n = 3 + \dfrac1n\)
  6. ក. \(\displaystyle 2a_{n+1} = a_n + \dfrac{1}{2^{n-1}}\)   ខ. \(\displaystyle a_n = \dfrac{2n}{2^n}\)
  7. \(\displaystyle a_1 = 1\) និង \(\displaystyle a_n = 2n + 1 - 5 \cdot 2^{n-2}\) ចំពោះ \(\displaystyle n \ge 2\)
  8. ក. \(\displaystyle a_n = \dfrac{(n-1)^2}{n-2}\,a_{n-1}\)   ខ. \(\displaystyle S_n = n\,S_{n-1}\)   គ. \(\displaystyle S_n = n!\)
  9. ក. \(\displaystyle b_{n+1} = 3b_n + 1\)   ខ. \(\displaystyle a_n = \dfrac{2}{2 \cdot 3^{n-1} - 1}\)

ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី១១ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។