1. ទំព័រដើម
  2. ថ្នាក់ទី ១២
  3. មេរៀន
  4. ជំពូកទី ៥ · មេរៀនទី ៣
៣
ជំពូកទី ៥ : វ៉ិចទ័រក្នុងលំហ · មេរៀនទី ៣

អនុវត្តន៍នៃផលគុណវ៉ិចទ័រ

ឧទាហរណ៍ ១៧ប្រតិបត្តិ ១០
✓វត្ថុបំណង
  1. កំណត់សមីការបន្ទាត់និងសមីការប្លង់ក្នុងលំហ
  2. កំណត់សមីការស៊ែរក្នុងលំហ
  3. កំណត់ចម្ងាយពីចំណុចមួយទៅបន្ទាត់មួយ
  4. កំណត់ចម្ងាយពីចំណុចមួយទៅប្លង់មួយ ។

1. បន្ទាត់និងប្លង់ក្នុងលំហ

1.1. បន្ទាត់ក្នុងលំហ

នៅក្នុងប្លង់គេប្រើមេគុណប្រាប់ទិសសម្រាប់កំណត់សមីការបន្ទាត់ ចំណែកនៅក្នុងលំហគេប្រើវ៉ិចទ័រប្រាប់ទិសសម្រាប់កំណត់សមីការបន្ទាត់ ។

គេឱ្យបន្ទាត់ \(\displaystyle L\) កាត់តាមចំណុច \(\displaystyle P(x_{0},y_{0},z_{0})\) ដែលស្របទៅនឹងវ៉ិចទ័រ \(\displaystyle \vec{v}=(a,b,c)\) (ដូចក្នុងរូប) ។ វ៉ិចទ័រ \(\displaystyle \vec{v}=(a,b,c)\) ជាវ៉ិចទ័រប្រាប់ទិសនៃបន្ទាត់ \(\displaystyle L\) ។

គេដៅចំណុច \(\displaystyle Q(x,y,z)\) នៅលើ \(\displaystyle L\) ហើយគេបានវ៉ិចទ័រ \(\displaystyle \vec{PQ}\) ស្របនឹង \(\displaystyle \vec{v}\) ។ ដោយ \(\displaystyle \vec{PQ}\) ស្របនឹង \(\displaystyle \vec{v}\) នោះមានចំនួនពិត \(\displaystyle t\) ដែល \(\displaystyle \vec{PQ}=t\vec{v}\)

នាំឱ្យគេបាន \(\displaystyle x=x_{0}+at\), \(\displaystyle y=y_{0}+bt\), \(\displaystyle z=z_{0}+ct\) ឬ \(\displaystyle \begin{cases} x=x_{0}+at \\ y=y_{0}+bt \\ z=z_{0}+ct \end{cases}\) , \(\displaystyle (t \in \mathbb{R})\)

បើ \(\displaystyle a, b\) និង \(\displaystyle c\) ខុសពីសូន្យ ហើយយើងបំបាត់ \(\displaystyle t\) ពីសមីការ គេបានសមីការឆ្លុះនៃបន្ទាត់ \(\displaystyle \frac{x-x_{0}}{a} = \frac{y-y_{0}}{b} = \frac{z-z_{0}}{c}\)

ទ្រឹស្តីបទ តាមនេះ គេបានសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ក្នុងលំហដូចខាងក្រោម ៖

  • បើបន្ទាត់ \(\displaystyle L\) មួយមានវ៉ិចទ័រប្រាប់ទិស \(\displaystyle \vec{v}=(a,b,c)\) ហើយកាត់តាមចំណុច \(\displaystyle P(x_{0},y_{0},z_{0})\) នោះសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ \(\displaystyle L\) គឺ \(\displaystyle x=x_{0}+at\), \(\displaystyle y=y_{0}+bt\), \(\displaystyle z=z_{0}+ct\) ឬ \(\displaystyle \begin{cases} x=x_{0}+at \\ y=y_{0}+bt \\ z=z_{0}+ct \end{cases}\)
  • បើ \(\displaystyle a, b\) និង \(\displaystyle c\) ខុសពីសូន្យព្រមគ្នានោះសមីការឆ្លុះនៃបន្ទាត់ \(\displaystyle L\) គឺ \(\displaystyle \frac{x-x_{0}}{a} = \frac{y-y_{0}}{b} = \frac{z-z_{0}}{c}\) ។
១លំហាត់គំរូ ១

រកសមីការប៉ារ៉ាម៉ែត្រ និងសមីការឆ្លុះនៃបន្ទាត់ \(\displaystyle L\) ដែលកាត់តាមចំណុច \(\displaystyle P(1,-2,4)\) ហើយមានវ៉ិចទ័រប្រាប់ទិស \(\displaystyle \vec{v}=(2,4,-4)\) ។

ដំណោះស្រាយ

ដើម្បីរកសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ \(\displaystyle L\) យើងប្រើកូអរដោនេ \(\displaystyle x_{0}=1\), \(\displaystyle y_{0}=-2\) និង \(\displaystyle z_{0}=4\) និង \(\displaystyle a=2\), \(\displaystyle b=4\), \(\displaystyle c=-4\) នោះយើងបានសមីការប៉ារ៉ាម៉ែត្រ \(\displaystyle x=1+2t\), \(\displaystyle y=-2+4t\), \(\displaystyle z=4-4t\) (1), \(\displaystyle t \in \mathbb{R}\) ដោយបំបាត់ \(\displaystyle t\) ពី (1) គេបានសមីការឆ្លុះ \(\displaystyle \frac{x-1}{2} = \frac{y+2}{4} = \frac{z-4}{-4}\) ។

២លំហាត់គំរូ ២

រកសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ដែលកាត់តាមចំណុច \(\displaystyle A(-2,1,0)\) និង \(\displaystyle B(1,3,5)\) ។

ដំណោះស្រាយ

ដោយបន្ទាត់កាត់តាម \(\displaystyle A(-2,1,0)\) និង \(\displaystyle B(1,3,5)\) នោះវ៉ិចទ័រប្រាប់ទិសនៃបន្ទាត់ដែលកាត់តាម \(\displaystyle A\) និង \(\displaystyle B\) \(\displaystyle \vec{v}=\vec{AB}=(1-(-2), 3-1, 5-0)=(3,2,5)\) ហើយសមីការប៉ារ៉ាម៉ែត្រគឺ \(\displaystyle x=-2+3t\), \(\displaystyle y=1+2t\), \(\displaystyle z=5t\), \(\displaystyle t \in \mathbb{R}\) ។

៣លំហាត់គំរូ ៣

រកសមីការប៉ារ៉ាម៉ែត្រនិងសមីការឆ្លុះនៃបន្ទាត់ \(\displaystyle L\) ដែលកាត់តាមចំណុច \(\displaystyle A(1,2,-2)\) ហើយស្របទៅនឹងបន្ទាត់ \(\displaystyle D : x=2-4t\), \(\displaystyle y=5\), \(\displaystyle z=1+2t\), \(\displaystyle t \in \mathbb{R}\) ។

ដំណោះស្រាយ

កំណត់សមីការប៉ារ៉ាម៉ែត្រនិងសមីការឆ្លុះនៃបន្ទាត់ \(\displaystyle L\) គេមានចំណុច \(\displaystyle A(1,2,-2)\) បន្ទាត់ \(\displaystyle D : x=2-4t\), \(\displaystyle y=5\), \(\displaystyle z=1+2t\), \(\displaystyle t \in \mathbb{R}\) នោះ បន្ទាត់ \(\displaystyle D\) មានវ៉ិចទ័រប្រាប់ទិស \(\displaystyle \vec{u}=(-4,0,2)\) ។ ដោយបន្ទាត់ \(\displaystyle L \parallel D\) និង \(\displaystyle \vec{u} \parallel D\) នោះ \(\displaystyle L \parallel \vec{u}\) គេបាន សមីការបន្ទាត់ \(\displaystyle L\) កាត់តាមចំណុច \(\displaystyle A(1,2,-2)\) និងមានវ៉ិចទ័រប្រាប់ទិស \(\displaystyle \vec{u}=(-4,0,2)\) គឺ សមីការប៉ារ៉ាម៉ែត្រ \(\displaystyle L : x=x_{0}+at\), \(\displaystyle y=y_{0}+bt\), \(\displaystyle z=z_{0}+ct\), \(\displaystyle t \in \mathbb{R}\) \(\displaystyle \Leftrightarrow L : x=1-4t\), \(\displaystyle y=2\), \(\displaystyle z=-2+2t\), \(\displaystyle t \in \mathbb{R}\) សមីការឆ្លុះ \(\displaystyle L : \frac{x-x_{0}}{a} = \frac{z-z_{0}}{c}\), \(\displaystyle y=y_{0}\) \(\displaystyle \Leftrightarrow L : \frac{x-1}{-4} = \frac{z+2}{2}\), \(\displaystyle y=2\) ដូច្នេះ សមីការប៉ារ៉ាម៉ែត្រ \(\displaystyle L : x=1-4t\), \(\displaystyle y=2\), \(\displaystyle z=-2+2t\), \(\displaystyle t \in \mathbb{R}\) និងសមីការឆ្លុះ \(\displaystyle L : \frac{x-1}{-4} = \frac{z+2}{2}\), \(\displaystyle y=2\)

✎ប្រតិបត្តិ

រកសមីការប៉ារ៉ាម៉ែត្រនិងសមីការឆ្លុះនៃបន្ទាត់ \(\displaystyle L\) ក្នុងករណីខាងក្រោម៖ ក. កាត់តាមចំណុច \(\displaystyle A(0,0,0)\) និងមានវ៉ិចទ័រប្រាប់ទិស \(\displaystyle \vec{u}=(2,1,5)\) ខ. កាត់តាមចំណុច \(\displaystyle A(3,-1,5)\) និងចំណុច \(\displaystyle B(1,1,5)\) គ. កាត់តាមចំណុច \(\displaystyle A(0,4,1)\) ហើយស្របទៅនឹងបន្ទាត់ \(\displaystyle D : x=4\), \(\displaystyle y=5+t\), \(\displaystyle z=1-t\), \(\displaystyle t \in \mathbb{R}\) ។

មើលចម្លើយ

ក. សមីការប៉ារ៉ាម៉ែត្រ \(\displaystyle L : x=2t\), \(\displaystyle y=t\), \(\displaystyle z=5t\), \(\displaystyle t \in \mathbb{R}\) និងសមីការឆ្លុះ \(\displaystyle L : \frac{x}{2} = y = \frac{z}{5}\) ខ. សមីការប៉ារ៉ាម៉ែត្រ \(\displaystyle L : x=3-2t\), \(\displaystyle y=-1+2t\), \(\displaystyle z=5\), \(\displaystyle t \in \mathbb{R}\) និងសមីការឆ្លុះ \(\displaystyle L : \frac{x-3}{-2} = \frac{y+1}{2}\), \(\displaystyle z=5\) គ. សមីការប៉ារ៉ាម៉ែត្រ \(\displaystyle L : x=0\), \(\displaystyle y=4+t\), \(\displaystyle z=1-t\), \(\displaystyle t \in \mathbb{R}\) និងសមីការឆ្លុះ \(\displaystyle L : x=0\), \(\displaystyle y-4 = \frac{z-1}{-1}\) ។

៤លំហាត់គំរូ ៤

គេមានបន្ទាត់ \(\displaystyle L : \frac{x}{3} = y+6 = \frac{z-2}{2}\) ។ រកកូអរដោនេនៃចំណុច \(\displaystyle Q\) នៅលើ \(\displaystyle L\) ដែលចម្ងាយពី \(\displaystyle Q\) ទៅចំណុច \(\displaystyle P(3,-1,2)\) មានតម្លៃអប្បបរមា ។

ដំណោះស្រាយ

យក \(\displaystyle (x,y,z)\) ជាកូអរដោនេនៃចំណុច \(\displaystyle Q\) នោះគេបាន \(\displaystyle PQ^{2}=(x-3)^{2}+(y+1)^{2}+(z-2)^{2}\) (1) ដោយចំណុច \(\displaystyle Q\) នៅលើ \(\displaystyle L\) នោះ \(\displaystyle \begin{cases} x=3t \\ y=t-6 \\ z=2t+2 \end{cases}\) (2)

ជំនួស (2) ទៅក្នុង (1) គេបាន \(\displaystyle PQ^{2}=(3t-3)^{2}+(t-5)^{2}+4t^{2}\) \(\displaystyle =14t^{2}-28t+34 = 14(t-1)^{2}+20 \ge 20, \forall t \in \mathbb{R}\) ដូច្នេះ \(\displaystyle PQ^{2}\) អប្បបរមាស្មើ 20 ចំពោះ \(\displaystyle t=1\) ដូច្នេះកូអរដោនេនៃចំណុច \(\displaystyle Q\) ពេលដែល \(\displaystyle PQ\) អប្បបរមាគឺ \(\displaystyle (3,-5,4)\) ។

✎ប្រតិបត្តិ

1. រកសមីការបន្ទាត់ \(\displaystyle L\) ដែល ក. កាត់តាម \(\displaystyle A(1,2,-1)\) និងមានវ៉ិចទ័រប្រាប់ទិស \(\displaystyle \vec{u}=(-2,3,2)\) ខ. កាត់តាមចំណុច \(\displaystyle A(-2,1,3)\) និង \(\displaystyle B(-1,2,1)\) ។ 2. គេមានបន្ទាត់ \(\displaystyle L : \frac{x-1}{-3} = \frac{y-2}{2} = z+1\) ។ រកកូអរដោនេនៃចំណុច \(\displaystyle P\) នៅលើ \(\displaystyle L\) ដែលចម្ងាយពី \(\displaystyle P\) ទៅចំណុច \(\displaystyle Q(-1,3,2)\) មានតម្លៃអប្បបរមា ។

1.2. ប្លង់ក្នុងលំហ

1.2.1. វ៉ិចទ័រណរម៉ាល់នៃប្លង់ វ៉ិចទ័រណរម៉ាល់នៃប្លង់ \(\displaystyle \alpha\) គឺគ្រប់វ៉ិចទ័រ \(\displaystyle \vec{n}\) មិនសូន្យហើយមានទិសដៅអរតួកូណាល់នឹងប្លង់ \(\displaystyle \alpha\) ។

គេមានចំណុច \(\displaystyle P\) មួយ និងវ៉ិចទ័រ \(\displaystyle \vec{n}\) មិនសូន្យមួយ ។ សំណុំចំណុច \(\displaystyle Q\) នៃលំហដែលផ្ទៀងផ្ទាត់ \(\displaystyle \vec{PQ} \cdot \vec{n} = 0\) គឺជាប្លង់ដែលកាត់តាមចំណុច \(\displaystyle P\) និងមានវ៉ិចទ័រណរម៉ាល់ \(\displaystyle \vec{n}\) ។

គេឱ្យប្លង់ \(\displaystyle \alpha\) មួយ កាត់តាមចំណុច \(\displaystyle P(x_{0},y_{0},z_{0})\) ហើយកែងនឹងវ៉ិចទ័រ \(\displaystyle \vec{n}=(a,b,c)\) ។ បើគ្រប់ចំណុច \(\displaystyle Q(x,y,z)\) នៃប្លង់ \(\displaystyle \alpha\) នោះ \(\displaystyle \vec{PQ} \perp \vec{n} \Leftrightarrow \vec{PQ} \cdot \vec{n} = 0\) \(\displaystyle \Leftrightarrow a(x-x_{0})+b(y-y_{0})+c(z-z_{0})=0\) ហៅថា សមីការស្តង់ដានៃប្លង់ \(\displaystyle \alpha\) \(\displaystyle \Leftrightarrow ax+by+cz-(ax_{0}+by_{0}+cz_{0})=0\) តាង \(\displaystyle d=-(ax_{0}+by_{0}+cz_{0})\) \(\displaystyle ax+by+cz+d=0\) ហៅថា សមីការទូទៅនៃប្លង់ \(\displaystyle \alpha\) វ៉ិចទ័រ \(\displaystyle \vec{n}=(a,b,c)\) ហៅថា វ៉ិចទ័រណរម៉ាល់នៃប្លង់ \(\displaystyle \alpha\) ។

ទ្រឹស្តីបទ បើប្លង់មួយកាត់តាមចំណុច \(\displaystyle P(x_{0},y_{0},z_{0})\) និងមានវ៉ិចទ័រណរម៉ាល់ \(\displaystyle \vec{n}=(a,b,c)\) នោះ

  • សមីការស្តង់ដានៃប្លង់នេះគឺ \(\displaystyle a(x-x_{0})+b(y-y_{0})+c(z-z_{0})=0\)
  • សមីការទូទៅនៃប្លង់នេះគឺ \(\displaystyle ax+by+cz+d=0\) ។
១លំហាត់គំរូ ១

រកសមីការប្លង់ \(\displaystyle \alpha\) មួយដែលកាត់តាមចំណុច \(\displaystyle P(1,2,0)\) និងមានវ៉ិចទ័រណរម៉ាល់ \(\displaystyle \vec{n}(4,1,-2)\) ។

ដំណោះស្រាយ

កំណត់សមីការប្លង់ \(\displaystyle \alpha\) សមីការប្លង់ \(\displaystyle \alpha : a(x-x_{0})+b(y-y_{0})+c(z-z_{0})=0\) ដោយប្លង់ \(\displaystyle \alpha\) កាត់តាមចំណុច \(\displaystyle P(1,2,0)\) និងវ៉ិចទ័រណរម៉ាល់ \(\displaystyle \vec{n}(4,1,-2)\) នោះ \(\displaystyle x_{0}=1\), \(\displaystyle y_{0}=2\), \(\displaystyle z_{0}=0\) និង \(\displaystyle a=4\), \(\displaystyle b=1\), \(\displaystyle c=-2\) គេបាន សមីការប្លង់ \(\displaystyle \alpha : 4(x-1)+1(y-2)-2(z-0)=0\) ឬ \(\displaystyle \alpha : 4x+y-2z-6=0\) ដូច្នេះ សមីការប្លង់ \(\displaystyle \alpha : 4x+y-2z-6=0\) ។

២លំហាត់គំរូ ២

រកសមីការប្លង់ \(\displaystyle \alpha\) មួយដែលកាត់តាមចំណុច \(\displaystyle P(-2,2,-1)\) ហើយកែងនឹងបន្ទាត់ \(\displaystyle L : x=2t+1\), \(\displaystyle y=-1+t\), \(\displaystyle z=4t\), \(\displaystyle (t \in \mathbb{R})\) ។

ដំណោះស្រាយ

កំណត់សមីការប្លង់ \(\displaystyle \alpha\) សមីការប្លង់ \(\displaystyle \alpha : a(x-x_{0})+b(y-y_{0})+c(z-z_{0})=0\) គេមានចំណុច \(\displaystyle P(-2,2,-1)\) និងបន្ទាត់ \(\displaystyle L : x=2t+1\), \(\displaystyle y=-1+t\), \(\displaystyle z=4t\), \(\displaystyle (t \in \mathbb{R})\) នោះបន្ទាត់ \(\displaystyle L\) មានវ៉ិចទ័រប្រាប់ទិស \(\displaystyle \vec{u}=(2,1,4)\) ។ ដោយ \(\displaystyle \alpha \perp L\) និង \(\displaystyle \vec{u} \parallel L\) នោះ \(\displaystyle \alpha \perp \vec{u}(2,1,4)\) គេបានសមីការប្លង់ \(\displaystyle \alpha\) កាត់តាមចំណុច \(\displaystyle P(-2,2,-1)\) និងមានវ៉ិចទ័រណរម៉ាល់ \(\displaystyle \vec{u}=(2,1,4)\) គឺ \(\displaystyle \alpha : 2(x+2)+1(y-2)+4(z+1)=0\) ឬ \(\displaystyle \alpha : 2x+y+4z+6=0\) ដូច្នេះ សមីការប្លង់ \(\displaystyle \alpha : 2x+y+4z+6=0\) ។

៣លំហាត់គំរូ ៣

រកសមីការប្លង់ \(\displaystyle \alpha\) មួយដែលកាត់តាមចំណុច \(\displaystyle P(4,-3,5)\) ហើយស្របនឹងប្លង់ \(\displaystyle \beta : x-5y+4z+2=0\) ។

ដំណោះស្រាយ

កំណត់សមីការប្លង់ \(\displaystyle \alpha\) សមីការប្លង់ \(\displaystyle \alpha : a(x-x_{0})+b(y-y_{0})+c(z-z_{0})=0\) គេមានចំណុច \(\displaystyle P(4,-3,5)\) និងប្លង់ \(\displaystyle \beta : x-5y+4z+2=0\) នោះប្លង់ \(\displaystyle \beta\) មានវ៉ិចទ័រណរម៉ាល់ \(\displaystyle \vec{n}=(1,-5,4)\) ។ ដោយ \(\displaystyle \alpha \parallel \beta\) និង \(\displaystyle \vec{n} \perp \beta\) នោះ \(\displaystyle \alpha \perp \vec{n}(1,-5,4)\) គេបាន សមីការប្លង់ \(\displaystyle \alpha\) កាត់តាមចំណុច \(\displaystyle P(4,-3,5)\) និងមានវ៉ិចទ័រណរម៉ាល់ \(\displaystyle \vec{n}=(1,-5,4)\) គឺ \(\displaystyle \alpha : 1(x-4)-5(y+3)+4(z-5)=0\) ឬ \(\displaystyle \alpha : x-5y+4z-39=0\) ។ ដូច្នេះ សមីការប្លង់ \(\displaystyle \alpha : x-5y+4z-39=0\) ។

៤លំហាត់គំរូ ៤

រកសមីការប្លង់ \(\displaystyle \alpha\) មួយដែលកាត់តាមចំណុច \(\displaystyle A(2,1,1)\), \(\displaystyle B(0,4,1)\) និង \(\displaystyle C(-2,1,4)\) ។

ដំណោះស្រាយ

ដើម្បីរកសមីការប្លង់ គេត្រូវរកវ៉ិចទ័រណរម៉ាល់ \(\displaystyle \vec{n}=(a,b,c)\) ។ វ៉ិចទ័រណរម៉ាល់ \(\displaystyle \vec{n}=(a,b,c)\) ជាផលគុណនៃវ៉ិចទ័រ \(\displaystyle \vec{AB}\) និង \(\displaystyle \vec{AC}\) ដែល \(\displaystyle \vec{AB}=(0-2, 4-1, 1-1)=(-2,3,0)\) \(\displaystyle \vec{AC}=(-2-2, 1-1, 4-1)=(-4,0,3)\) គេបាន \(\displaystyle \vec{AB} \times \vec{AC} = \begin{vmatrix} \vec{i} & \vec{j} & \vec{k} \\ -2 & 3 & 0 \\ -4 & 0 & 3 \end{vmatrix} = 9\vec{i} + 6\vec{j} + 12\vec{k}\) ។ ដោយ \(\displaystyle \vec{AB} \times \vec{AC} \neq \vec{0}\) នោះមានប្លង់តែមួយគត់កាត់តាមចំណុច \(\displaystyle A, B\) និង \(\displaystyle C\) ដែលមានវ៉ិចទ័រណរម៉ាល់ \(\displaystyle \vec{n}=(9,6,12)\) ។ ដូច្នេះ សមីការប្លង់ដែលកាត់តាមចំណុច \(\displaystyle A(2,1,1)\) គឺ \(\displaystyle a(x-x_{0})+b(y-y_{0})+c(z-z_{0})=0\) \(\displaystyle 9(x-2)+6(y-1)+12(z-1)=0\) \(\displaystyle 9x+6y+12z-36=0\) ឬ \(\displaystyle 3x+2y+4z-12=0\)

✎ប្រតិបត្តិ

គេឱ្យ \(\displaystyle A(3,2,-1)\), \(\displaystyle B(1,-1,3)\) និង \(\displaystyle C(3,-2,4)\) ជាបីចំណុចក្នុងតម្រុយអរតួណរម៉ាល់ \(\displaystyle (O, \vec{i}, \vec{j}, \vec{k})\) ។ រកសមីការប្លង់ \(\displaystyle \alpha\) ក្នុងករណី ៖ ក. កាត់តាមចំណុច \(\displaystyle A(3,2,-1)\) ហើយកែងទៅនឹងវ៉ិចទ័រ \(\displaystyle \vec{BC}\) ខ. កាត់តាមចំណុច \(\displaystyle A, B\) និង \(\displaystyle C\) ។ ចម្លើយ ក. \(\displaystyle \alpha : 2x-y+z-5=0\) ខ. \(\displaystyle \alpha : x+10y+8z-15=0\) ។

1.3. មុំផ្គុំរវាងប្លង់ពីរ

បើ \(\displaystyle \alpha_{1}\) និង \(\displaystyle \alpha_{2}\) ជាប្លង់ពីរផ្សេងគ្នា នោះប្លង់ទាំងពីរអាចជាប្លង់ស្របគ្នាឬប្រសព្វគ្នា ។ បើវ៉ិចទ័រ \(\displaystyle \vec{n}_{1}\) និង \(\displaystyle \vec{n}_{2}\) ជាវ៉ិចទ័រណរម៉ាល់នៃប្លង់ \(\displaystyle \alpha_{1}\) និង \(\displaystyle \alpha_{2}\) នោះមុំ \(\displaystyle \theta\) រវាងវ៉ិចទ័រណរម៉ាល់ទាំងពីរនេះស្មើនឹងមុំដែលកើតឡើងរវាងប្លង់ទាំងពីរនេះ ហើយគេបានមុំរវាងប្លង់ពីរគឺ \(\displaystyle \cos \theta = \frac{|\vec{n}_{1} \cdot \vec{n}_{2}|}{|\vec{n}_{1}||\vec{n}_{2}|}\) ។

វិបាក បើប្លង់ពីរមានវ៉ិចទ័រណរម៉ាល់ \(\displaystyle \vec{n}_{1}\) និង \(\displaystyle \vec{n}_{2}\) រៀងគ្នា នោះគេបាន៖ ក. ប្លង់ទាំងពីរកែងគ្នា បើ \(\displaystyle \vec{n}_{1} \cdot \vec{n}_{2} = 0\) ។ ខ. ប្លង់ទាំងពីរស្របគ្នា បើ \(\displaystyle \vec{n}_{1} = k\vec{n}_{2}\) ដែល \(\displaystyle k\) ជាចំនួនពិតខុសពី 0 ។

•លំហាត់គំរូ

ក. រកមុំរវាងប្លង់ \(\displaystyle \alpha_{1} : x-2y+z=0\) និងប្លង់ \(\displaystyle \alpha_{2} : 2x+3y-2z=0\) (គេយក \(\displaystyle \cos 53.55^\circ \approx 0.5941\)) ខ. រកសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ \(\displaystyle L\) ដែលជាប្រសព្វរវាងប្លង់ \(\displaystyle \alpha_{1}\) និង \(\displaystyle \alpha_{2}\) ។

ដំណោះស្រាយ

ក. ដោយវ៉ិចទ័រណរម៉ាល់នៃប្លង់ \(\displaystyle \alpha_{1} : x-2y+z=0\) គឺ \(\displaystyle \vec{n}_{1}=(1,-2,1)\) និង \(\displaystyle \alpha_{2} : 2x+3y-2z=0\) គឺ \(\displaystyle \vec{n}_{2}=(2,3,-2)\) នោះគេបានមុំរវាងប្លង់ទាំងពីរគឺ \(\displaystyle \cos \theta = \frac{|\vec{n}_{1} \cdot \vec{n}_{2}|}{|\vec{n}_{1}||\vec{n}_{2}|} = \frac{|-6|}{\sqrt{6}\sqrt{17}} = \frac{6}{\sqrt{102}} \approx 0.5940\) ។ ដូច្នេះ \(\displaystyle \theta \approx 53.55^\circ\) ។

ខ. រកសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ \(\displaystyle L\) ដោយ \(\displaystyle \alpha_{1} : x-2y+z=0\) និង \(\displaystyle \alpha_{2} : 2x+3y-2z=0\) គេបាន \(\displaystyle -2x+4y-2z=0\) (1) (គុណអង្គទាំងពីរនឹង (-2)) \(\displaystyle 2x+3y-2z=0\) (2) បូក (1) និង (2) គេបាន : \(\displaystyle 7y-4z=0\) នាំឱ្យ \(\displaystyle y=\frac{4z}{7}\) ជំនួសក្នុងសមីការនៃ \(\displaystyle \alpha_{1}\) គេបាន \(\displaystyle x - \frac{8z}{7} + z = 0\) ឬ \(\displaystyle x=\frac{z}{7}\) តាង \(\displaystyle t=\frac{z}{7}\), \(\displaystyle t \in \mathbb{R}\) នោះគេបានសមីការប៉ារ៉ាម៉ែត្រគឺ : \(\displaystyle x=t\), \(\displaystyle y=4t\) និង \(\displaystyle z=7t\), \(\displaystyle t \in \mathbb{R}\) តាមសមីការប៉ារ៉ាម៉ែត្រនេះ គេទាញបាន \(\displaystyle \vec{u}=(1,4,7)\) ជាវ៉ិចទ័រប្រាប់ទិសនៃបន្ទាត់ \(\displaystyle L\) ។

តាមឧទាហរណ៍នេះ គេអាចរកវ៉ិចទ័រប្រាប់ទិសនៃបន្ទាត់ \(\displaystyle L\) ដូចខាងក្រោម ៖ ដោយវ៉ិចទ័រណរម៉ាល់នៃប្លង់ \(\displaystyle \alpha_{1} : x-2y+z=0\) គឺ \(\displaystyle \vec{n}_{1}=(1,-2,1)\) និង \(\displaystyle \alpha_{2} : 2x+3y-2z=0\) គឺ \(\displaystyle \vec{n}_{2}=(2,3,-2)\) តាងវ៉ិចទ័រ \(\displaystyle \vec{u}\) ជាវ៉ិចទ័រប្រាប់ទិសនៃបន្ទាត់ \(\displaystyle L\) នោះគេបាន \(\displaystyle \vec{u} = \vec{n}_{1} \times \vec{n}_{2} = \begin{vmatrix} \vec{i} & \vec{j} & \vec{k} \\ 1 & -2 & 1 \\ 2 & 3 & -2 \end{vmatrix} = \vec{i} + 4\vec{j} + 7\vec{k}\) ។

✎ប្រតិបត្តិ

ក. រកសមីការប្លង់ដែលកាត់តាមចំណុច \(\displaystyle A(3,2,4)\), \(\displaystyle B(-3,-7,-8)\) និង \(\displaystyle C(0,1,3)\) ។ ខ. រកសមីការប៉ារ៉ាម៉ែត្រនិងសមីការឆ្លុះនៃបន្ទាត់ \(\displaystyle L\) ដែលប្រសព្វរវាងប្លង់ \(\displaystyle \alpha_{1} : x+2y-z-4=0\) និងប្លង់ \(\displaystyle \alpha_{2} : 2x+y-4z-1=0\) ។ គ. រកសមីការប៉ារ៉ាម៉ែត្រនិងសមីការឆ្លុះនៃបន្ទាត់ \(\displaystyle L\) ដែលប្រសព្វរវាងប្លង់ \(\displaystyle \alpha_{1} : 3x-y+2z=0\) និងប្លង់ \(\displaystyle \alpha_{2} : 6x-2y+4z+4=0\) ។

មើលចម្លើយ

ក. សមីការប្លង់ \(\displaystyle x-10y+7z-11=0\) ខ. សមីការបន្ទាត់ \(\displaystyle x=-10-7t\), \(\displaystyle y=7+2t\), \(\displaystyle z=-14+3t\), \(\displaystyle t \in \mathbb{R}\) គ. គ្មានសមីការបន្ទាត់កើតឡើងដោយប្រសព្វរវាងប្លង់ទាំងពីរនេះទេ ។

2. សមីការស៊ែរ

2.1. និយមន័យ

និយមន័យ សំណុំនៃចំណុចលំហដែលមានចម្ងាយថេរ \(\displaystyle r\) ពីចំណុចនឹង \(\displaystyle C\) ហៅថា ស៊ែរ ដែលមានផ្ចិត \(\displaystyle C\) និងកាំ \(\displaystyle r\) ។

2.2. សមីការស៊ែរ

ឧទាហរណ៍ : គេឱ្យស៊ែរមួយមានផ្ចិត \(\displaystyle C(a,b,c)\) និងមានកាំស្មើ \(\displaystyle r\) ។ យក \(\displaystyle P(x,y,z)\) ជាចំណុចស្ថិតនៅលើស៊ែរ នោះតាមនិយមន័យគេបាន \(\displaystyle PC=r \Leftrightarrow PC^{2}=r^{2}\) \(\displaystyle \Leftrightarrow (x-a)^{2}+(y-b)^{2}+(z-c)^{2}=r^{2}\) ហៅថា សមីការស្តង់ដានៃស៊ែរ \(\displaystyle \Leftrightarrow x^{2}-2ax+a^{2}+y^{2}-2by+b^{2}+z^{2}-2cz+c^{2}=r^{2}\) \(\displaystyle \Leftrightarrow x^{2}+y^{2}+z^{2}-2ax-2by-2cz+a^{2}+b^{2}+c^{2}-r^{2}=0 \quad (*)\)

ជាទូទៅ

បើយក \(\displaystyle A=-2a\), \(\displaystyle B=-2b\), \(\displaystyle C=-2c\), \(\displaystyle D=a^{2}+b^{2}+c^{2}-r^{2}\) នោះសមីការ \(\displaystyle (*)\) \(\displaystyle \Leftrightarrow x^{2}+y^{2}+z^{2}+Ax+By+Cz+D=0\) ហៅថា សមីការទូទៅនៃស៊ែរ ។

!សម្គាល់

សមីការស៊ែរមួយដែលមានផ្ចិត \(\displaystyle C(a,b,c)\) និងមានកាំស្មើ \(\displaystyle r\) កំណត់ដោយ ៖

  • សមីការស្តង់ដា \(\displaystyle (x-a)^{2}+(y-b)^{2}+(z-c)^{2}=r^{2}\)
  • សមីការទូទៅ \(\displaystyle x^{2}+y^{2}+z^{2}+Ax+By+Cz+D=0\) ដែល \(\displaystyle A, B, C, D\) ជាចំនួនពិត ។ \(\displaystyle a=-\frac{A}{2}\), \(\displaystyle b=-\frac{B}{2}\), \(\displaystyle c=-\frac{C}{2}\), \(\displaystyle r^{2}=a^{2}+b^{2}+c^{2}-D\) ។
១លំហាត់គំរូ ១

រកសមីការស៊ែរ \(\displaystyle S\) ក្នុងករណីខាងក្រោម ៖ ក. មានផ្ចិត \(\displaystyle (1,2,-5)\) និងកាំ \(\displaystyle 2\sqrt{5}\) ខ. មានផ្ចិត \(\displaystyle (0,-1,3)\) និងកាត់តាមចំណុច \(\displaystyle (1,2,1)\) គ. មានអង្កត់ផ្ចិត \(\displaystyle AB\) ដែល \(\displaystyle A(2,2,0)\) និង \(\displaystyle B(0,0,2)\) ។

ដំណោះស្រាយ

កំណត់សមីការស៊ែរ \(\displaystyle S\) ក. មានផ្ចិត \(\displaystyle (1,2,-5)\) និងកាំ \(\displaystyle 2\sqrt{5}\) សមីការស៊ែរ \(\displaystyle S : (x-a)^{2}+(y-b)^{2}+(z-c)^{2}=r^{2}\) ដោយស៊ែរ \(\displaystyle S\) មានផ្ចិត \(\displaystyle (1,2,-5)\) និងកាំ \(\displaystyle 2\sqrt{5}\) \(\displaystyle \Rightarrow a=1, b=2, c=-5\) គេមាន \(\displaystyle S : (x-1)^{2}+(y-2)^{2}+(z+5)^{2}=(2\sqrt{5})^{2}\) \(\displaystyle S : (x-1)^{2}+(y-2)^{2}+(z+5)^{2}=20\) ដូច្នេះ សមីការស៊ែរ \(\displaystyle S : (x-1)^{2}+(y-2)^{2}+(z+5)^{2}=20\) ។

ខ. មានផ្ចិត \(\displaystyle (0,-1,3)\) និងកាត់តាមចំណុច \(\displaystyle (1,2,1)\) សមីការស៊ែរ \(\displaystyle S : (x-a)^{2}+(y-b)^{2}+(z-c)^{2}=r^{2}\) ដោយស៊ែរ \(\displaystyle S\) មានផ្ចិត \(\displaystyle (0,-1,3)\) នោះ \(\displaystyle a=0, b=-1, c=3\) \(\displaystyle \Rightarrow S : x^{2}+(y+1)^{2}+(z-3)^{2}=r^{2}\) តែ \(\displaystyle S\) កាត់តាមចំណុច \(\displaystyle (1,2,1)\) នោះ \(\displaystyle (1)^{2}+(3)^{2}+(-2)^{2}=r^{2} \Leftrightarrow r^{2}=14\) \(\displaystyle \Rightarrow S : x^{2}+(y+1)^{2}+(z-3)^{2}=14\) ដូច្នេះ សមីការស៊ែរ \(\displaystyle S : x^{2}+(y+1)^{2}+(z-3)^{2}=14\) ។

គ. ដោយចំណុច \(\displaystyle A(2,2,0)\) និង \(\displaystyle B(0,0,2)\) ជាចំណុចចុងសងខាងនៃអង្កត់ផ្ចិតស៊ែរ នោះគេបានកូអរដោនេផ្ចិតស៊ែរគឺ \(\displaystyle \left(\frac{2+0}{2}, \frac{2+0}{2}, \frac{0+2}{2}\right)=(1,1,1)\) កាំស៊ែរ \(\displaystyle r=\frac{1}{2}\sqrt{(2-0)^{2}+(2-0)^{2}+(0-2)^{2}}=\frac{1}{2}\sqrt{12}=\sqrt{3}\) ឯកតាប្រវែង ដូច្នេះ សមីការស៊ែរកំណត់ដោយ \(\displaystyle S : (x-1)^{2}+(y-1)^{2}+(z-1)^{2}=3\) ។

២លំហាត់គំរូ ២

រកកូអរដោនេផ្ចិត \(\displaystyle C\) និងកាំ \(\displaystyle r\) នៃស៊ែរ \(\displaystyle S\) ដែលមានសមីការ \(\displaystyle S : x^{2}+y^{2}+z^{2}-4x+4y-4z+4=0\) ។

ដំណោះស្រាយ

ដោយស៊ែរ \(\displaystyle S : x^{2}+y^{2}+z^{2}-4x+4y-4z+4=0\) សមមូល \(\displaystyle (x^{2}-4x+4)+(y^{2}+4y+4)+(z^{2}-4z+4)-8=0\) សមមូល \(\displaystyle (x-2)^{2}+(y+2)^{2}+(z-2)^{2}=8=(2\sqrt{2})^{2}\) ដូច្នេះ កូអរដោនេផ្ចិត \(\displaystyle C(2,-2,2)\) និងកាំ \(\displaystyle r=2\sqrt{2}\) ឯកតាប្រវែង ។

✎ប្រតិបត្តិ ១

ក. រកកូអរដោនេផ្ចិត \(\displaystyle C\) និងកាំ \(\displaystyle r\) នៃស៊ែរដែលមានសមីការ \(\displaystyle x^{2}+y^{2}+z^{2}-2x+6y+8z+1=0\) ។ ខ. គេឱ្យស៊ែរ \(\displaystyle S\) មួយនៅក្នុងតម្រុយអរតួណរម៉ាល់ ។ កូអរដោនេទាំងអស់នៃផ្ចិតរបស់វាជាចំនួនវិជ្ជមាន ហើយស៊ែរ \(\displaystyle S\) នេះប៉ះទៅនឹងប្លង់ \(\displaystyle xOy, yOz\) និង \(\displaystyle zOx\) ព្រមទាំងប្លង់ \(\displaystyle \alpha : x+2y-2z-3=0\) ។ រកសមីការស៊ែរ \(\displaystyle S\) នេះ ។ ចម្លើយ ក. ផ្ចិត \(\displaystyle C(1,-3,-4)\) និង \(\displaystyle r=5\) ខ. សមីការស៊ែរ : \(\displaystyle \left(x-\frac{3}{4}\right)^{2}+\left(y-\frac{3}{4}\right)^{2}+\left(z-\frac{3}{4}\right)^{2}=\frac{9}{16}\) ។

✎ប្រតិបត្តិ ២

រកសមីការនៃស៊ែរខាងក្រោម៖ ក. ដែលមានផ្ចិតត្រង់ \(\displaystyle (2,0,-3)\) និងមានកាំស្មើ 6 ។ ខ. ដែលមានផ្ចិតត្រង់ \(\displaystyle (4,-3,5)\) ហើយប៉ះទៅនឹងប្លង់ \(\displaystyle (yz)\) ។ ចម្លើយ ក. \(\displaystyle (x-2)^{2}+y^{2}+(z+3)^{2}=36\) ខ. \(\displaystyle (x-4)^{2}+(y+3)^{2}+(z-5)^{2}=16\) ។

✎ប្រតិបត្តិ ៣

រកសមីការស៊ែរ រួចរកផ្ចិតនិងកាំនៃស៊ែរ ក. \(\displaystyle x^{2}+y^{2}+z^{2}+18x-10z+91=0\) ខ. \(\displaystyle x^{2}+y^{2}+z^{2}-4x+6y+2z=11\) គ. \(\displaystyle 9x^{2}+9y^{2}+9z^{2}-6x+18y+1=0\) ឃ. \(\displaystyle 4x^{2}+4y^{2}+4z^{2}-4x+32y+8z+33=0\) ។ ចម្លើយ ក. ផ្ចិត \(\displaystyle C(-9,0,5)\) កាំ \(\displaystyle r=\sqrt{15}\) ខ. ផ្ចិត \(\displaystyle C(2,-3,-1)\) កាំ \(\displaystyle r=5\) គ. ផ្ចិត \(\displaystyle C(1/3,-1,0)\) កាំ \(\displaystyle r=1\) ឃ. ផ្ចិត \(\displaystyle C(1/2,-4,-1)\) កាំ \(\displaystyle r=3\) ។

2.3. វិសមីការតំបន់ផ្នែកខាងក្នុងនិងខាងក្រៅនៃស៊ែរ

2.3.1. វិសមីការតំបន់ផ្នែកខាងក្នុងនៃស៊ែរ និយមន័យ វិសមីការតំបន់ផ្នែកខាងក្នុងនៃស៊ែរ គឺជាសំណុំចំណុចដែលចម្ងាយពីផ្ចិតតូចជាងកាំ ។ ដូច្នេះ វិសមីការតំបន់ផ្នែកខាងក្នុងនៃស៊ែរ ដែលមានផ្ចិតត្រង់ \(\displaystyle (a,b,c)\) និងមានកាំ \(\displaystyle r\) គឺ \(\displaystyle \{(x,y,z) / (x-a)^{2}+(y-b)^{2}+(z-c)^{2} < r^{2}\}\) ។

2.3.2. វិសមីការតំបន់ផ្នែកខាងក្រៅនៃស៊ែរ និយមន័យ វិសមីការតំបន់ផ្នែកខាងក្រៅនៃស៊ែរ គឺជាសំណុំចំណុចដែលចម្ងាយពីផ្ចិតធំជាងកាំ ។ ដូច្នេះ វិសមីការតំបន់ផ្នែកខាងក្រៅនៃស៊ែរ ដែលមានផ្ចិតត្រង់ \(\displaystyle (a,b,c)\) និងមានកាំ \(\displaystyle r\) គឺ \(\displaystyle \{(x,y,z) / (x-a)^{2}+(y-b)^{2}+(z-c)^{2} > r^{2}\}\) ។

•លំហាត់គំរូ

សរសេរវិសមីការតំបន់ផ្នែកខាងក្នុងនិងផ្នែកខាងក្រៅនៃស៊ែរ ដែលមានផ្ចិតនៅត្រង់គល់ \(\displaystyle O(0,0,0)\) និងកាំស្មើ 4 ។ ដំណោះស្រាយ វិសមីការតំបន់ផ្នែកខាងក្នុងនៃស៊ែរ \(\displaystyle (x-0)^{2}+(y-0)^{2}+(z-0)^{2} < 4^{2}\) ឬ \(\displaystyle x^{2}+y^{2}+z^{2} < 16\) វិសមីការតំបន់ផ្នែកខាងក្រៅនៃស៊ែរ \(\displaystyle x^{2}+y^{2}+z^{2} > 16\) ។

✎ប្រតិបត្តិ

សរសេរវិសមីការតំបន់ផ្នែកខាងក្នុងនិងខាងក្រៅនៃស៊ែរ ដែលមានផ្ចិតនៅត្រង់ \(\displaystyle O(0,0,0)\) និងកាំស្មើ 1 និងស៊ែរដែលមានផ្ចិតត្រង់ \(\displaystyle (2,1,-3)\) និងកាំស្មើ 4 ។

3. ចម្ងាយពីចំណុចមួយទៅប្លង់មួយ និងចម្ងាយពីចំណុចមួយទៅបន្ទាត់មួយក្នុងលំហ

3.1. ចម្ងាយពីចំណុចមួយទៅប្លង់មួយក្នុងលំហ

ចម្ងាយ \(\displaystyle D\) រវាងចំណុច \(\displaystyle Q\) និងប្លង់ \(\displaystyle \alpha\) គឺជាប្រវែងនៃអង្កត់កែងដែលភ្ជាប់ពីចំណុច \(\displaystyle Q\) មកប្លង់ \(\displaystyle \alpha\) (ដូចរូប) ។ បើ \(\displaystyle P\) ជាចំណុចមួយក្នុងប្លង់ នោះយើងអាចរកចម្ងាយ \(\displaystyle D\) ដោយធ្វើចំណោលកែងវ៉ិចទ័រ \(\displaystyle \vec{PQ}\) លើវ៉ិចទ័រណរម៉ាល់ \(\displaystyle \vec{n}\) ។ ប្រវែងនៃចំណោលកែងនេះ គឺជាចម្ងាយពីចំណុច \(\displaystyle Q\) មកប្លង់ \(\displaystyle \alpha\) ។

គេបាន \(\displaystyle |\vec{PQ'}| = |\vec{PQ}\cdot\frac{\vec{n}}{|\vec{n}|}|\) ឬ \(\displaystyle |\vec{PQ'}| = \frac{|\vec{PQ}\cdot\vec{n}|}{|\vec{n}|}\) នាំឱ្យ \(\displaystyle D = \frac{|\vec{PQ}\cdot\vec{n}|}{|\vec{n}|}\) ។

ទ្រឹស្តីបទ ចម្ងាយពីចំណុច \(\displaystyle Q\) ទៅប្លង់ \(\displaystyle \alpha\) ដែលចំណុច \(\displaystyle Q\) មិននៅក្នុងប្លង់ \(\displaystyle \alpha\) កំណត់ដោយ \(\displaystyle D = \frac{|\vec{PQ}\cdot\vec{n}|}{|\vec{n}|}\) ដែល \(\displaystyle P\) ជាចំណុចនៅក្នុងប្លង់ និង \(\displaystyle \vec{n}\) ជាវ៉ិចទ័រណរម៉ាល់នៃប្លង់ ។

!សម្គាល់

ដើម្បីរកចំណុចនៅក្នុងប្លង់ \(\displaystyle ax+by+cz+d=0 (a \neq 0)\) គេត្រូវឱ្យ \(\displaystyle y=0\) និង \(\displaystyle z=0\) នោះគេបានសមីការ \(\displaystyle ax+d=0\) នាំឱ្យបានចំណុច \(\displaystyle \left(-\frac{d}{a},0,0\right)\) ស្ថិតនៅក្នុងប្លង់ \(\displaystyle ax+by+cz+d=0\) ។

•លំហាត់គំរូ

រកចម្ងាយពីចំណុច \(\displaystyle Q(1,5,-4)\) ទៅប្លង់ \(\displaystyle \alpha : 3x-y+2z=6\) ។ ដំណោះស្រាយ ដោយសមីការប្លង់ \(\displaystyle \alpha : 3x-y+2z=6\) នោះយើងបានវ៉ិចទ័រណរម៉ាល់ \(\displaystyle \vec{n}=(3,-1,2)\) ហើយដើម្បីរកចំណុចនៅក្នុងប្លង់ យើងឱ្យ \(\displaystyle y=0\) និង \(\displaystyle z=0\) នោះយើងបានសមីការ \(\displaystyle 3x=6\) នាំឱ្យ \(\displaystyle x=2\) ។ ដូច្នេះ គេបានចំណុច \(\displaystyle P(2,0,0)\) នៅក្នុងប្លង់ \(\displaystyle \alpha\) ។ គេបាន \(\displaystyle \vec{PQ}=(1-2, 5-0, -4-0)=(-1, 5, -4)\) ។ តាមទ្រឹស្តីបទ យើងបានចម្ងាយពីចំណុច \(\displaystyle Q\) ទៅប្លង់ \(\displaystyle \alpha\) គឺ \(\displaystyle D = \frac{|\vec{PQ}\cdot\vec{n}|}{|\vec{n}|} = \frac{|(-1, 5, -4)\cdot(3, -1, 2)|}{\sqrt{9+1+4}} = \frac{|-3-5-8|}{\sqrt{14}} = \frac{16}{\sqrt{14}}\) ឯកតាប្រវែង ។

តាមទ្រឹស្តីបទចម្ងាយពីចំណុចទៅប្លង់ យើងអាចកំណត់ចម្ងាយពីចំណុច \(\displaystyle Q=(x_{0},y_{0},z_{0})\) ទៅប្លង់ \(\displaystyle \alpha : ax+by+cz+d=0\) ដោយ \(\displaystyle D = \frac{|a(x-x_{0})+b(y-y_{0})+c(z-z_{0})|}{\sqrt{a^{2}+b^{2}+c^{2}}}\) នាំឱ្យ \(\displaystyle D = \frac{|ax_{0}+by_{0}+cz_{0}+d|}{\sqrt{a^{2}+b^{2}+c^{2}}}\) ។

•លំហាត់គំរូ

រកចម្ងាយរវាងប្លង់ពីរស្របគ្នា ដែលប្លង់ \(\displaystyle \alpha_{1} : 3x-y+2z-6=0\) និង \(\displaystyle \alpha_{2} : 6x-2y+4z+4=0\) ។ ដំណោះស្រាយ ដើម្បីរកចម្ងាយរវាងប្លង់ពីរ មុនដំបូងគេត្រូវជ្រើសរើសចំណុច \(\displaystyle (x_{0},y_{0},z_{0})\) នៅក្នុងប្លង់ទីមួយ ដោយឱ្យ \(\displaystyle y=0\) និង \(\displaystyle z=0\) នោះយើងបាន \(\displaystyle (x_{0},y_{0},z_{0})=(2,0,0)\) ហើយបន្ទាប់មកយើងត្រូវកំណត់មេគុណ \(\displaystyle a=6\), \(\displaystyle b=-2\), \(\displaystyle c=4\) និង \(\displaystyle d=4\) នៅប្លង់ទីពីរ នោះគេបាន \(\displaystyle D = \frac{|ax_{0}+by_{0}+cz_{0}+d|}{\sqrt{a^{2}+b^{2}+c^{2}}}\) \(\displaystyle D = \frac{|6(2)+(-2)(0)+(4)(0)+4|}{\sqrt{6^{2}+(-2)^{2}+4^{2}}} = \frac{16}{\sqrt{56}} = \frac{8}{\sqrt{14}} \approx 2.14\) ឯកតាប្រវែង ។

✎ប្រតិបត្តិ

ក. រកចម្ងាយពីចំណុច \(\displaystyle A(0,0,0)\) ទៅប្លង់ \(\displaystyle \alpha : 2x+3y+z=12\) ។ ខ. រកចម្ងាយពីចំណុច \(\displaystyle Q(1,2,3)\) ទៅប្លង់ \(\displaystyle \alpha : 2x-y+z=4\) ។ គ. រកចម្ងាយរវាងប្លង់ពីរស្របគ្នា ដែល \(\displaystyle \alpha_{1} : x-3y+4z=10\) និងប្លង់ \(\displaystyle \alpha_{2} : x-3y+4z=6\) ចម្លើយ ក. \(\displaystyle \frac{6\sqrt{14}}{7}\) ឯកតាប្រវែង ខ. \(\displaystyle \frac{\sqrt{6}}{6}\) ឯកតាប្រវែង គ. \(\displaystyle \frac{2\sqrt{26}}{13}\) ឯកតាប្រវែង ។

3.2. ចម្ងាយពីចំណុចមួយទៅបន្ទាត់មួយក្នុងលំហ

ទ្រឹស្តីបទ ចម្ងាយពីចំណុច \(\displaystyle Q\) ទៅបន្ទាត់ \(\displaystyle L\) ក្នុងលំហ កំណត់ដោយ \(\displaystyle D = \frac{|\vec{PQ}\times\vec{u}|}{|\vec{u}|}\) ដែល \(\displaystyle \vec{u}\) ជាវ៉ិចទ័រប្រាប់ទិសនៃបន្ទាត់ \(\displaystyle L\) និង \(\displaystyle P\) ជាចំណុចនៅលើបន្ទាត់ \(\displaystyle L\) ។

សម្រាយបញ្ជាក់ តាង \(\displaystyle D\) ជាចម្ងាយពីចំណុច \(\displaystyle Q\) ទៅបន្ទាត់ \(\displaystyle L\) (ដូចរូប) ។ នោះ \(\displaystyle D=|\vec{PQ}|\sin \theta\) ដែល \(\displaystyle \theta\) ជាមុំរវាង \(\displaystyle \vec{u}\) និង \(\displaystyle \vec{PQ}\) ។ យើងបាន \(\displaystyle |\vec{u}||\vec{PQ}|\sin \theta = |\vec{u}\times\vec{PQ}| = |\vec{PQ}\times\vec{u}|\) យើងទាញបាន \(\displaystyle D=|\vec{PQ}|\sin \theta = \frac{|\vec{PQ}\times\vec{u}|}{|\vec{u}|}\) ។

១លំហាត់គំរូ ១

រកចម្ងាយពីចំណុច \(\displaystyle Q(3,-1,4)\) ទៅបន្ទាត់ \(\displaystyle L\) ដែលមានសមីការ \(\displaystyle x=-2+3t\), \(\displaystyle y=-2t\) និង \(\displaystyle z=1+4t\), \(\displaystyle t \in \mathbb{R}\) ។ ដំណោះស្រាយ ដោយសមីការ \(\displaystyle x=-2+3t, y=-2t\) និង \(\displaystyle z=1+4t, t \in \mathbb{R}\) នោះ \(\displaystyle L\) មានវ៉ិចទ័រប្រាប់ទិស \(\displaystyle \vec{u}=(3,-2,4)\) ។ ដើម្បីរកចំណុចនៅលើបន្ទាត់ \(\displaystyle L\) យើងត្រូវយក \(\displaystyle t=0\) នោះយើងទាញបានចំណុច \(\displaystyle P(-2,0,1)\) ។ ដូច្នេះ \(\displaystyle \vec{PQ}=(3-(-2), -1-0, 4-1)=(5,-1,3)\) នោះយើងបានផលគុណ \(\displaystyle \vec{PQ}\times\vec{u} = \begin{vmatrix} \vec{i} & \vec{j} & \vec{k} \\ 5 & -1 & 3 \\ 3 & -2 & 4 \end{vmatrix} = 2\vec{i}-11\vec{j}-7\vec{k} = (2,-11,-7)\) តាមទ្រឹស្តីបទ យើងបានចម្ងាយ \(\displaystyle D = \frac{|\vec{PQ}\times\vec{u}|}{|\vec{u}|} = \frac{\sqrt{174}}{\sqrt{29}} = \sqrt{6} \approx 2.45\) ឯកតាប្រវែង ។

២លំហាត់គំរូ ២

ក្នុងតម្រុយអរតួណរម៉ាល់ \(\displaystyle (O,\vec{i},\vec{j},\vec{k})\) គេមានបន្ទាត់ \(\displaystyle L_{1} : x=1+2t, y=2+t, z=4t, t \in \mathbb{R}\) និងបន្ទាត់ \(\displaystyle L_{2} : \frac{x-2}{2} = \frac{y+1}{-1} = \frac{z+2}{1}\) ។ រកចម្ងាយរវាងបន្ទាត់ទាំងពីរនេះ ។ ដំណោះស្រាយ គណនាចម្ងាយរវាងបន្ទាត់ \(\displaystyle L_{1}\) និង \(\displaystyle L_{2}\) គេមានបន្ទាត់ \(\displaystyle L_{1} : x=1+2t, y=2+t, z=4t, (t \in \mathbb{R})\) នោះចំណុច \(\displaystyle M_{1}(1,2,0) \in L_{1}\) និង \(\displaystyle \vec{u}_{1}(2,1,4) \parallel L_{1}\) បន្ទាត់ \(\displaystyle L_{2} : \frac{x-2}{2} = \frac{y+1}{-1} = \frac{z+2}{1}\) នោះចំណុច \(\displaystyle M_{2}(2,-1,-2) \in L_{2}\) និង \(\displaystyle \vec{u}_{2}(2,-1,1) \parallel L_{2}\) តាង \(\displaystyle \alpha_{2}\) ជាប្លង់ផ្ទុកបន្ទាត់ \(\displaystyle L_{2}\) និង \(\displaystyle \alpha_{2} \parallel L_{1}\) គេបាន \(\displaystyle \vec{u}_{1}\times\vec{u}_{2} = \begin{vmatrix} \vec{i} & \vec{j} & \vec{k} \\ 2 & 1 & 4 \\ 2 & -1 & 1 \end{vmatrix} = 5\vec{i}+6\vec{j}-4\vec{k}\) (This cross product calculation is incorrect in the source text, adjusting based on provided output but keeping source structure if required, however the source text shows \(\displaystyle \begin{vmatrix} \dots \end{vmatrix} = 5\vec{i}-10\vec{j}+0\vec{k} = 5(\vec{i}-2\vec{j}+0\vec{k})\) which implies \(\displaystyle \vec{u}_2\) was \(\displaystyle (-2, -1, 1)\). Assuming source text calculation holds priority.) \(\displaystyle = \begin{vmatrix} \vec{i} & \vec{j} & \vec{k} \\ 2 & 1 & 4 \\ -2 & -1 & 1 \end{vmatrix} = 5\vec{i}-10\vec{j}+0\vec{k} = 5(\vec{i}-2\vec{j}+0\vec{k})\) ចំណុច \(\displaystyle M_{2}(2,-1,-2) \in \alpha_{2}\) និង \(\displaystyle \vec{n}(1,-2,0) \perp \alpha_{2}\) សមីការប្លង់ \(\displaystyle \alpha_{2} : 1(x-2)-2(y+1)+0(z+2)=0\) ឬ \(\displaystyle \alpha_{2} : x-2y-4=0\) គេបាន \(\displaystyle d(L_{1},L_{2})=d(M_{1},\alpha_{2}) = \frac{|1-2(2)-4|}{\sqrt{1^{2}+(-2)^{2}+0^{2}}} = \frac{|-7|}{\sqrt{5}} = \frac{7\sqrt{5}}{5}\) ឯកតាប្រវែង ដូច្នេះ ចម្ងាយរវាងបន្ទាត់ \(\displaystyle L_{1}\) និង \(\displaystyle L_{2}\) ស្មើនឹង \(\displaystyle \frac{7\sqrt{5}}{5}\) ឯកតាប្រវែង ។

✎ប្រតិបត្តិ

ក. រកចម្ងាយពីចំណុចទៅបន្ទាត់ដូចខាងក្រោម៖ \(\displaystyle A(10,3,-2)\) និងបន្ទាត់ \(\displaystyle L : x=4t-2, y=3, z=-t+1, t \in \mathbb{R}\) ។ ខ. រកចម្ងាយរវាងបន្ទាត់ \(\displaystyle L_{1} : x=\frac{y}{2}=\frac{z}{3}\) និងបន្ទាត់ \(\displaystyle L_{2} : \frac{x-1}{-1}=y-4=z+1\) គ. រកចម្ងាយរវាងបន្ទាត់ \(\displaystyle L_{1} : x=3t, y=-t+2, z=t-1, t \in \mathbb{R}\) និងបន្ទាត់ \(\displaystyle L_{2} : x=4s+1, y=s-2, z=-3s-3, s \in \mathbb{R}\) ។ ចម្លើយ ក. 0 ឯកតាប្រវែង ខ. \(\displaystyle \frac{10\sqrt{26}}{13}\) ឯកតាប្រវែង គ. \(\displaystyle \frac{32\sqrt{222}}{111}\) ឯកតាប្រវែង ។

លំហាត់

  1. រកសមីការប៉ារ៉ាម៉ែត្រនិងសមីការឆ្លុះនៃបន្ទាត់ដែលកាត់តាមចំណុចមួយ ហើយមានវ៉ិចទ័រប្រាប់ទិសដូចខាងក្រោម៖ ក. \(\displaystyle A(0,0,0)\), \(\displaystyle \vec{u}=(1,2,3)\) ខ. \(\displaystyle B(0,0,0)\), \(\displaystyle \vec{u}=(-2,\frac{5}{2},1)\) គ. \(\displaystyle C(-2,0,3)\), \(\displaystyle \vec{u}=2\vec{i}+4\vec{j}-2\vec{k}\) ឃ. \(\displaystyle D(-2,0,3)\), \(\displaystyle \vec{u}=6\vec{i}+3\vec{j}\) ង. \(\displaystyle P(1,0,1)\), \(\displaystyle x=3+3t, y=5-2t, z=-7+t\) ច. \(\displaystyle Q(-3,5,4)\), \(\displaystyle \frac{x-1}{3}=\frac{y+1}{-2}=z-3\) ។
  2. រកសមីការប៉ារ៉ាម៉ែត្រនិងសមីការឆ្លុះដែលកាត់តាមពីរចំណុចខាងក្រោម៖ ក. \(\displaystyle A(5,-3,2)\), \(\displaystyle B(-\frac{2}{3},\frac{2}{3},1)\) ខ. \(\displaystyle P(1,0,1)\), \(\displaystyle Q(1,3,-2)\) ។
  3. រកសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ ក. កាត់តាមចំណុច \(\displaystyle A(2,3,4)\) ហើយស្របទៅនឹងប្លង់ \(\displaystyle xOz\) និងប្លង់ \(\displaystyle yOz\) ។ ខ. កាត់តាមចំណុច \(\displaystyle P(2,3,4)\) ហើយកែងទៅនឹងប្លង់ \(\displaystyle 3x+2y-z=6\) ។
  4. រកសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ \(\displaystyle L\) ដូចខាងក្រោម៖ ក. បន្ទាត់ \(\displaystyle L\) កាត់តាមចំណុច ហើយស្របទៅនឹងវ៉ិចទ័រ \(\displaystyle \vec{v}=4\vec{i}-\vec{k}\) (i). \(\displaystyle (2,3,0)\) (ii). \(\displaystyle (-6,3,2)\) (iii). \(\displaystyle (2,1,0)\) (iv). \(\displaystyle (6,3,-2)\) ។ ខ. បន្ទាត់ \(\displaystyle L\) កាត់តាមចំណុចមួយ ហើយស្របទៅនឹងវ៉ិចទ័រ \(\displaystyle \vec{u}=(2,2,1)\) (i). \(\displaystyle (4,1,-2)\) (ii). \(\displaystyle \left(\frac{5}{2},\frac{1}{2},-\frac{11}{4}\right)\) (iii). \(\displaystyle (2,3,4)\) ។ គ. បន្ទាត់ \(\displaystyle L\) ជាប្រសព្វរវាងប្លង់ពីរដូចខាងក្រោម៖ \(\displaystyle \alpha_{1} : x-3y+4z=10\) និង \(\displaystyle \alpha_{2} : 2x-y+z+1=0\) \(\displaystyle \alpha_{1} : 3x+2y-z=7\) និង \(\displaystyle \alpha_{2} : 5x+y-z=4\) ។
  5. រកសមីការប្លង់ដែលកាត់តាមចំណុចមួយ និងមានវ៉ិចទ័រណរម៉ាល់ដូចខាងក្រោម៖ \(\displaystyle A(2,1,2)\) \(\displaystyle \vec{n}=\vec{i}\), \(\displaystyle B(1,0,-3)\) \(\displaystyle \vec{n}=\vec{k}\), \(\displaystyle C(3,2,2)\) \(\displaystyle \vec{n}=2\vec{i}+3\vec{j}-\vec{k}\) \(\displaystyle D(0,0,0)\) \(\displaystyle \vec{n}=-3\vec{i}+2\vec{k}\), \(\displaystyle E(0,0,6)\) \(\displaystyle x=1-t, y=2+t, z=4-2t\) \(\displaystyle F(3,2,2)\) \(\displaystyle \frac{x-1}{4}=y+2=\frac{z+3}{-3}\) ។
  6. រកសមីការប្លង់ដែលកាត់តាមចំណុចដូចខាងក្រោម៖ ក. \(\displaystyle A(0,0,0)\), \(\displaystyle B(1,2,3)\) និង \(\displaystyle C(-2,3,3)\) ខ. \(\displaystyle A(1,2,-3)\), \(\displaystyle B(2,3,1)\) និង \(\displaystyle C(2,-2,-1)\) គ. \(\displaystyle A(1,2,3)\), \(\displaystyle B(3,2,1)\) និង \(\displaystyle C(-1,-2,2)\) ឃ. \(\displaystyle A(2,0,0)\) និងស្របទៅនឹងប្លង់ \(\displaystyle yOz\) ង. \(\displaystyle A(1,2,3)\) និងស្របទៅនឹងប្លង់ \(\displaystyle xOz\) ។
  7. រកសមីការប្លង់ដែលកំណត់ដោយបន្ទាត់ \(\displaystyle x=-1+t, y=2+t, z=1-t\) និងចំណុច \(\displaystyle P(1,-1,2)\) ។
  8. រកសមីការប្លង់ដែលកំណត់ដោយចំណុច \(\displaystyle A(2,2,1)\) និងបន្ទាត់ \(\displaystyle \frac{x}{2}=\frac{x-4}{-1}=z\) ។
  9. រកមុំដែលផ្តុំឡើងដោយប្លង់ដូចខាងក្រោម៖ ក. \(\displaystyle 5x-3y+z=4, x+4y+7z=1\) ខ. \(\displaystyle 3x+y-4z=3, -9x-3y+12z=4\) គ. \(\displaystyle x-3y+6z=4, 5x+y-z=4\) ។
  10. រកសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ប្រសព្វរវាងប្លង់ដូចខាងក្រោម៖ ក. \(\displaystyle 3x+2y-z=7, x-4y+2z=0\) ខ. \(\displaystyle x-3y+6z=4, 5x+y-z=4\) ។
  11. រកចម្ងាយពីចំណុចមួយទៅបន្ទាត់មួយដូចខាងក្រោម៖ ក. \(\displaystyle (10,3,-2), x=4t-2, y=3, z=-t+1 ; t \in \mathbb{R}\) ខ. \(\displaystyle (4,1,-2), x=2t+2, y=2t, z=t-3 ; t \in \mathbb{R}\) ។
  12. ក្នុងចតុមុខនិយ័ត \(\displaystyle OABC\) តាង \(\displaystyle E\) ជាចំណុចកណ្តាលនៃជ្រុង \(\displaystyle AB\), \(\displaystyle F\) និង \(\displaystyle P\) ចែកជ្រុង \(\displaystyle OC\) និង \(\displaystyle OA\) តាមផលធៀប \(\displaystyle \frac{FO}{FC}=\frac{2}{1}\) និង \(\displaystyle \frac{PO}{OA}=\frac{1}{2}\) ។ ចំពោះចំណុច \(\displaystyle Q\) នៅលើជ្រុង \(\displaystyle BC\) យក \(\displaystyle \vec{BQ}=t\vec{BC}\) ។ បើជ្រុង \(\displaystyle PQ\) ប្រសព្វនឹងជ្រុង \(\displaystyle EF\) ចូរកំណត់តម្លៃ \(\displaystyle t\) ។
  13. ឧបមាថា \(\displaystyle 4\) ចំណុចផ្សេងគ្នា \(\displaystyle O, A, B\) និង \(\displaystyle C\) មិនឋិតនៅក្នុងប្លង់តែមួយ ហើយចំនួនពិត \(\displaystyle s\) និង \(\displaystyle t\) បំពេញលក្ខខណ្ឌ \(\displaystyle 0<s<1\) និង \(\displaystyle 0<t<1\) ។ តាង \(\displaystyle M\) និង \(\displaystyle N\) ជាចំណុចកណ្តាលនៃអង្កត់ \(\displaystyle OA\) និង \(\displaystyle BC\) រៀងគ្នា តាង \(\displaystyle P\) និង \(\displaystyle Q\) ជាចំណុចដែលចែកអង្កត់ \(\displaystyle AB\) និង \(\displaystyle OC\) ខាងក្នុងតាមផលធៀប \(\displaystyle s\) លើ \(\displaystyle 1-s\) និង \(\displaystyle t\) លើ \(\displaystyle 1-t\) រៀងគ្នា ។ ក. យក \(\displaystyle \vec{OR}=\alpha\vec{OA}+\beta\vec{OB}+\gamma\vec{OC}\) ។ បង្ហាញថាបើ \(\displaystyle \alpha+\beta=\frac{1}{2}\) និង \(\displaystyle \beta=\gamma\) នោះចំណុច \(\displaystyle R\) នៅលើបន្ទាត់ \(\displaystyle MN\) ។ ខ. រកលក្ខខណ្ឌចាំបាច់និងគ្រប់គ្រាន់ដើម្បីឱ្យ \(\displaystyle MN\) ប្រសព្វនឹង \(\displaystyle PQ\) ។
  14. ក្នុងចតុមុខនិយ័ត \(\displaystyle ABCD\) ដែលមានជ្រុងស្មើ \(\displaystyle 1\) តាង \(\displaystyle E\) ជាចំណុចចែកជ្រុង \(\displaystyle CD\) ខាងក្នុងតាមផលធៀប 1 លើ 2 ។ យកចំណុច \(\displaystyle F\) នៅលើជ្រុង \(\displaystyle AD\) ហើយតាង \(\displaystyle G\) ជាចំណុចប្រសព្វរវាង \(\displaystyle AE\) និង \(\displaystyle CF\) ។ ហើយយក \(\displaystyle AF:AD=1:m\) ដែល \(\displaystyle m\neq0\) ។ ក. បង្ហាញថា \(\displaystyle \vec{AG}=\alpha\vec{AC}+\beta\vec{AD}\) ដែល \(\displaystyle \alpha\) និង \(\displaystyle \beta\) ជាអនុគមន៍នៃ \(\displaystyle m\) ។ ខ. រកតម្លៃនៃ \(\displaystyle m\) ដើម្បីឱ្យចម្ងាយ \(\displaystyle BG\) មានតម្លៃអប្បបរមា ។

ចម្លើយលំហាត់

  1. 1. ក. \(\displaystyle x=t, y=2t, z=3t\) ; \(\displaystyle \frac{x}{1}=\frac{y}{2}=\frac{z}{3}\) ។ ខ. \(\displaystyle x=-2t, y=\frac{5}{2}t, z=t\) ; \(\displaystyle \frac{x}{-2}=\frac{2y}{5}=z\) ។ គ. \(\displaystyle x=-2+2t, y=4t, z=3-2t\) ; \(\displaystyle \frac{x+2}{2}=\frac{y}{4}=\frac{z-3}{-2}\) ។ ឃ. \(\displaystyle x=-2+6t, y=3t, z=3\) ; \(\displaystyle \frac{x+2}{6}=\frac{y}{3}, z=3\) ។ ង. \(\displaystyle x=1+3t, y=-2t, z=1+t\) ; \(\displaystyle \frac{x-1}{3}=\frac{y}{-2}=\frac{z-1}{1}\) ។ ច. \(\displaystyle x=-3+3t, y=5-2t, z=4+t\) ; \(\displaystyle \frac{x+3}{3}=\frac{y-5}{-2}=\frac{z-4}{1}\) ។
  2. 2. ក. \(\displaystyle \vec{AB}=\left(-\frac{17}{3},\frac{11}{3},-1\right)\) យក \(\displaystyle \vec{u}=(-17,11,-3)\) : \(\displaystyle x=5-17t, y=-3+11t, z=2-3t\) ; \(\displaystyle \frac{x-5}{-17}=\frac{y+3}{11}=\frac{z-2}{-3}\) ។ ខ. \(\displaystyle \vec{PQ}=(0,3,-3)\) : \(\displaystyle x=1, y=3t, z=1-3t\) ; \(\displaystyle x=1, \frac{y}{3}=\frac{z-1}{-3}\) ។
  3. 3. ក. កែងអ័ក្ស \(\displaystyle Ox, Oy\) គឺស្រប \(\displaystyle Oz\) : \(\displaystyle x=2, y=3, z=4+t\) ។ ខ. \(\displaystyle x=2+3t, y=3+2t, z=4-t\) ។
  4. 4. ក. \(\displaystyle x=x_0+4t, y=y_0, z=z_0-t\) ចំពោះចំណុចនីមួយៗ ។ ខ. \(\displaystyle x=x_0+2t, y=y_0+2t, z=z_0+t\) ។ គ. (1) \(\displaystyle \vec{u}=(1,7,5)\), ចំណុច \(\displaystyle (-\frac{13}{5},-\frac{21}{5},0)\) ; (2) \(\displaystyle \vec{u}=(1,2,7)\), ចំណុច \(\displaystyle (\frac{1}{7},\frac{23}{7},0)\) ។
  5. 5. \(\displaystyle A\): \(\displaystyle x=2\) ; \(\displaystyle B\): \(\displaystyle z=-3\) ; \(\displaystyle C\): \(\displaystyle 2x+3y-z-10=0\) ; \(\displaystyle D\): \(\displaystyle -3x+2z=0\) ; \(\displaystyle E\): \(\displaystyle -x+y-2z+12=0\) ; \(\displaystyle F\): \(\displaystyle 4x+y-3z-8=0\) ។
  6. 6. ក. \(\displaystyle -3x-9y+7z=0\) (ឬ \(\displaystyle 3x+9y-7z=0\)) ។ ខ. \(\displaystyle 18x+2y-5z-37=0\) ។ គ. \(\displaystyle 4x-3y+4z-10=0\) ។ ឃ. \(\displaystyle x=2\) ។ ង. \(\displaystyle y=2\) ។
  7. 7. \(\displaystyle \vec{u}\times\vec{AP}=(-2,-3,-5)\) ដូច្នេះ \(\displaystyle 2x+3y+5z-9=0\) ។
  8. 8. បន្ទាត់ \(\displaystyle \frac{x}{2}=\frac{y-4}{-1}=z\) មានចំណុច \(\displaystyle (0,4,0)\) និង \(\displaystyle \vec{u}=(2,-1,1)\) ។ \(\displaystyle \vec{u}\times\vec{OA}'\) ឱ្យសមីការប្លង់ \(\displaystyle 2x+3y-z-9=0\) (កំណត់ចំណុច \(\displaystyle A(2,2,1)\) និង \(\displaystyle (0,4,0),(2,3,1)\)) ។
  9. 9. ក. \(\displaystyle \cos\theta=0 \implies \theta=90^\circ\) ។ ខ. \(\displaystyle \cos\theta=1 \implies \theta=0^\circ\) (ស្របគ្នា) ។ គ. \(\displaystyle \cos\theta=\frac{2\sqrt{138}}{207}\) ។
  10. 10. ក. \(\displaystyle x=2, y=\frac{1}{2}+t, z=2t\) ។ ខ. \(\displaystyle x=1-3t, y=-1+31t, z=16t\) ។
  11. 11. ក. \(\displaystyle D=3\) ។ ខ. \(\displaystyle D=\frac{\sqrt{5}}{3}\) ។
  12. 12. \(\displaystyle P\) ជាចំណុចកណ្តាល \(\displaystyle OA\), \(\displaystyle E\) ជាចំណុចកណ្តាល \(\displaystyle AB\), \(\displaystyle \vec{OF}=\frac{2}{3}\vec{OC}\) ; លក្ខខណ្ឌ \(\displaystyle P,Q,E,F\) ក្នុងប្លង់តែមួយឱ្យ \(\displaystyle t=\frac{1}{3}\) ។
  13. 13. ក. \(\displaystyle \vec{OM}=\frac{1}{2}\vec{OA}\), \(\displaystyle \vec{ON}=\frac{1}{2}(\vec{OB}+\vec{OC})\) ; \(\displaystyle \vec{OR}=(1-k)\vec{OM}+k\vec{ON}=\frac{1-k}{2}\vec{OA}+\frac{k}{2}\vec{OB}+\frac{k}{2}\vec{OC}\) ។ ខ. \(\displaystyle s+t=1\) (ឬ \(\displaystyle \frac{s}{1-s}\cdot\frac{t}{1-t}=1\)) ។
  14. 14. ក. \(\displaystyle \vec{AG}=\frac{2}{m+2}\vec{AC}+\frac{1}{m+2}\vec{AD}\) (\(\displaystyle \alpha=\frac{2}{m+2}, \beta=\frac{1}{m+2}\)) ។ ខ. \(\displaystyle BG^2\) អប្បបរមាត្រង់ \(\displaystyle m=1\) ។

មេរៀនសង្ខេប

  1. ពីរវ៉ិចទ័រ \(\displaystyle \vec{a}\neq\vec{0}\) និង \(\displaystyle \vec{b}\neq\vec{0}\) ជាវ៉ិចទ័រស្របគ្នាលុះត្រាតែ \(\displaystyle \vec{a}=m\vec{b}\) ដែល \(\displaystyle m\) ជាចំនួនពិត បានន័យថា \(\displaystyle \vec{a}\parallel\vec{b}\) សមមូល \(\displaystyle \vec{a}=m\vec{b}\) ។
  2. ចំពោះពីរវ៉ិចទ័រ \(\displaystyle \vec{a}\) និង \(\displaystyle \vec{b}\) នៅក្នុងលំហ ហើយពីរចំនួនពិត \(\displaystyle m\) និង \(\displaystyle n\) គេបាន ក. \(\displaystyle \vec{a}+\vec{b}=\vec{b}+\vec{a}\) ខ. \(\displaystyle (\vec{a}+\vec{b})+\vec{c}=\vec{a}+(\vec{b}+\vec{c})\) គ. \(\displaystyle (mn)\vec{a}=m(n\vec{a})\) ឃ. \(\displaystyle (m+n)\vec{a}=m\vec{a}+n\vec{a}\) ង. \(\displaystyle m(\vec{a}+\vec{b})=m\vec{a}+m\vec{b}\) ច. បើ \(\displaystyle m\vec{a}=\vec{0}\) នោះគេបាន \(\displaystyle m=0\) ឬ \(\displaystyle \vec{a}=\vec{0}\) ។
  3. ក. បើ \(\displaystyle P(x,y,z)\) និង \(\displaystyle P'(x',y',z')\) ជាពីរចំណុចនៃលំហប្រកបដោយតម្រុយ \(\displaystyle (O, \vec{i}, \vec{j}, \vec{k})\) គេបាន

    • \(\displaystyle P=P'\) សមមូល \(\displaystyle x=x'\) និង \(\displaystyle y=y'\) និង \(\displaystyle z=z'\)
    • \(\displaystyle P\neq P'\) សមមូល \(\displaystyle x\neq x'\) ឬ \(\displaystyle y\neq y'\) ឬ \(\displaystyle z\neq z'\)
    • \(\displaystyle \vec{P'P}\) មានកូអរដោនេ \(\displaystyle (x-x',y-y',z-z')\)
    • ចំណុចកណ្តាលនៃ \(\displaystyle PP'\) មានកូអរដោនេ \(\displaystyle \left(\frac{x+x'}{2}, \frac{y+y'}{2}, \frac{z+z'}{2}\right)\) ។

    ខ. បើ \(\displaystyle \vec{u}=(x,y,z)\) និង \(\displaystyle \vec{u}'=(x',y',z')\) ជាពីរវ៉ិចទ័រក្នុងលំហប្រកបដោយគោល \(\displaystyle (\vec{i}, \vec{j}, \vec{k})\) គេបាន

    • \(\displaystyle \vec{u}=\vec{u}' \Leftrightarrow x=x'\), \(\displaystyle y=y'\), \(\displaystyle z=z'\)
    • \(\displaystyle \vec{u}\neq\vec{u}' \Leftrightarrow x\neq x'\) ឬ \(\displaystyle y\neq y'\) ឬ \(\displaystyle z\neq z'\)
    • វ៉ិចទ័រ \(\displaystyle (\vec{u}+\vec{u}')\) មានកូអរដោនេ \(\displaystyle (x+x',y+y',z+z')\)
    • វ៉ិចទ័រ \(\displaystyle (\vec{u}-\vec{u}')\) មានកូអរដោនេ \(\displaystyle (x-x',y-y',z-z')\)
    • \(\displaystyle \forall k\in\mathbb{R}\) វ៉ិចទ័រ \(\displaystyle k\vec{u}\) មានកូអរដោនេ \(\displaystyle (kx,ky,kz)\)
    • \(\displaystyle \forall k, k'\in\mathbb{R}\) និងវ៉ិចទ័រ \(\displaystyle k\vec{u}+k'\vec{u}'\) មានកូអរដោនេ \(\displaystyle (kx+k'x',ky+k'y',kz+k'z')\) ។
  4. ផលគុណស្កាលែនៃពីរវ៉ិចទ័រ \(\displaystyle \vec{u}\) និង \(\displaystyle \vec{v}\) ក្នុងលំហ គឺជាចំនួនពិត \(\displaystyle k\) មួយ កំណត់ដោយ

    • \(\displaystyle k=\vec{u}\cdot\vec{v}=0\) បើ \(\displaystyle \vec{u}=\vec{0}\) ឬ \(\displaystyle \vec{v}=\vec{0}\) ។
    • \(\displaystyle k=|\vec{u}|\cdot|\vec{v}|\cos\theta\) បើ \(\displaystyle \vec{u}\neq\vec{0}\) និង \(\displaystyle \vec{v}\neq\vec{0}\) ។ \(\displaystyle \theta\) ជាមុំផ្គុំឡើងដោយវ៉ិចទ័រ \(\displaystyle \vec{u}\) និង \(\displaystyle \vec{v}\) ។
  5. ក្នុងគោលអរតូកូណាល់នៃលំហ ផលគុណស្កាលែនៃពីរវ៉ិចទ័រ \(\displaystyle \vec{u}=(x,y,z)\) និង \(\displaystyle \vec{v}=(x',y',z')\) គឺ \(\displaystyle \vec{u}\cdot\vec{v}=xx'+yy'+zz'\) ។ ក. ពីរវ៉ិចទ័រ \(\displaystyle \vec{u}=(x,y,z)\) និង \(\displaystyle \vec{v}=(x',y',z')\) អរតូកូណាល់គ្នា លុះត្រាតែ \(\displaystyle \vec{u}\cdot\vec{v}=0\) បានន័យថា សមមូល \(\displaystyle xx'+yy'+zz'=0\) ។ ខ. ការេស្កាលែនិងម៉ូឌុលនៃវ៉ិចទ័រ \(\displaystyle \vec{u}=(x,y,z)\) កំណត់ដោយ \(\displaystyle \vec{u}^{2}=x^{2}+y^{2}+z^{2}\) និង \(\displaystyle |\vec{u}|=\sqrt{x^{2}+y^{2}+z^{2}}\) ។ គ. ផលគុណស្កាលែនៃពីរវ៉ិចទ័រមិនសូន្យ និងមុំ \(\displaystyle \theta\) (គិតជារ៉ាដ្យង់) កំណត់ដោយ \(\displaystyle \vec{u}\cdot\vec{v}=|\vec{u}|\cdot|\vec{v}|\cos\theta\) នាំឱ្យ \(\displaystyle \cos\theta=\frac{\vec{u}\cdot\vec{v}}{|\vec{u}|\cdot|\vec{v}|}=\frac{xx'+yy'+zz'}{\sqrt{x^{2}+y^{2}+z^{2}}\cdot\sqrt{x'^{2}+y'^{2}+z'^{2}}}\) ។
  6. ចម្ងាយរវាង \(\displaystyle P\) និង \(\displaystyle Q\) កំណត់ដោយ \(\displaystyle d(P,Q)=PQ=\sqrt{(x_{2}-x_{1})^{2}+(y_{2}-y_{1})^{2}+(z_{2}-z_{1})^{2}}\) ។
  7. បើ \(\displaystyle \vec{u}=u_{1}\vec{i}+u_{2}\vec{j}+u_{3}\vec{k}\) និង \(\displaystyle \vec{v}=v_{1}\vec{i}+v_{2}\vec{j}+v_{3}\vec{k}\) ជាវ៉ិចទ័រក្នុងលំហ ។ ផលគុណនៃវ៉ិចទ័រ \(\displaystyle \vec{u}\) និង \(\displaystyle \vec{v}\) គឺជាវ៉ិចទ័រកំណត់ដោយ \(\displaystyle \vec{u}\times\vec{v}=(u_{2}v_{3}-u_{3}v_{2})\vec{i}-(u_{1}v_{3}-u_{3}v_{1})\vec{j}+(u_{1}v_{2}-u_{2}v_{1})\vec{k}\) ។
  8. បើ \(\displaystyle \vec{u}, \vec{v}\) និង \(\displaystyle \vec{w}\) ជាវ៉ិចទ័រនៅក្នុងលំហ និង \(\displaystyle c\) ជាចំនួនពិត នោះគេបាន ក. \(\displaystyle \vec{u}\times\vec{v}=-(\vec{v}\times\vec{u})\) ខ. \(\displaystyle \vec{u}\times(\vec{v}+\vec{w})=(\vec{u}\times\vec{v})+(\vec{u}\times\vec{w})\) គ. \(\displaystyle c(\vec{u}\times\vec{v})=(c\vec{u})\times\vec{v}=\vec{u}\times(c\vec{v})\) ឃ. \(\displaystyle \vec{u}\times\vec{0}=\vec{0}\times\vec{u}=\vec{0}\) ង. \(\displaystyle \vec{u}\times\vec{u}=\vec{0}\) ច. \(\displaystyle \vec{u}\cdot(\vec{v}\times\vec{w})=(\vec{u}\times\vec{v})\cdot\vec{w}\) ។
  9. បើ \(\displaystyle \vec{u}\) និង \(\displaystyle \vec{v}\) ខុសពីវ៉ិចទ័រសូន្យនៅក្នុងលំហ និងតាង \(\displaystyle \theta\) ជាមុំរវាង \(\displaystyle \vec{u}\) និង \(\displaystyle \vec{v}\) នោះគេបាន ក. \(\displaystyle \vec{u}\times\vec{v}\) អរតួកូណាល់ទៅនឹង \(\displaystyle \vec{u}\) ផង និង \(\displaystyle \vec{v}\) ផង ខ. \(\displaystyle |\vec{u}\times\vec{v}|=|\vec{u}|\cdot|\vec{v}|\sin\theta\) គ. បើ \(\displaystyle \vec{u}\times\vec{v}=\vec{0}\) នោះ \(\displaystyle \vec{u}\) និង \(\displaystyle \vec{v}\) ជាវ៉ិចទ័រកូលីនេអ៊ែរនឹងគ្នា ឃ. \(\displaystyle |\vec{u}\times\vec{v}|=\) ផ្ទៃក្រឡារបស់ប្រលេឡូក្រាមដែលសង់លើវ៉ិចទ័រ \(\displaystyle \vec{u}\) និង \(\displaystyle \vec{v}\) ង. \(\displaystyle \frac{1}{2}|\vec{u}\times\vec{v}|=\) ផ្ទៃក្រឡារបស់ត្រីកោណដែលសង់លើវ៉ិចទ័រ \(\displaystyle \vec{u}\) និង \(\displaystyle \vec{v}\) ។
  10. គេមានវ៉ិចទ័រ \(\displaystyle \vec{u}, \vec{v}\) និង \(\displaystyle \vec{w}\) នៅក្នុងលំហ ។ ផលគុណចម្រុះនៃ \(\displaystyle \vec{u}, \vec{v}\) និង \(\displaystyle \vec{w}\) តាមលំដាប់ គឺជាចំនួនពិតដែលកំណត់ដោយ \(\displaystyle \vec{u}\cdot(\vec{v}\times\vec{w})\) ។
  11. បើគេមានវ៉ិចទ័រ \(\displaystyle \vec{u}=u_{1}\vec{i}+u_{2}\vec{j}+u_{3}\vec{k}\), \(\displaystyle \vec{v}=v_{1}\vec{i}+v_{2}\vec{j}+v_{3}\vec{k}\) និង \(\displaystyle \vec{w}=w_{1}\vec{i}+w_{2}\vec{j}+w_{3}\vec{k}\) នោះ \(\displaystyle \vec{u}\cdot(\vec{v}\times\vec{w}) = \begin{vmatrix} u_{1} & u_{2} & u_{3} \\ v_{1} & v_{2} & v_{3} \\ w_{1} & w_{2} & w_{3} \end{vmatrix}\) ។
  12. មាឌ \(\displaystyle V\) របស់ប្រលេពីប៉ែតដែលសង់លើវ៉ិចទ័រ \(\displaystyle \vec{u}, \vec{v}\) និង \(\displaystyle \vec{w}\) គឺ \(\displaystyle V=|\vec{u}\cdot(\vec{v}\times\vec{w})|\) និងមាឌ \(\displaystyle W\) របស់តេត្រាអែតគឺ : \(\displaystyle W=\frac{|\vec{u}\cdot(\vec{v}\times\vec{w})|}{6}\) បានន័យថា យកមាឌរបស់ប្រលេពីប៉ែតចែកនឹង 6 ។
  13. សមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ \(\displaystyle L\) កាត់តាមចំណុចមួយ \(\displaystyle P(x_{0},y_{0},z_{0})\) ហើយមានវ៉ិចទ័រប្រាប់ទិស \(\displaystyle \vec{v}=(a,b,c) \Rightarrow x=x_{0}+at, y=y_{0}+bt, z=z_{0}+ct\) ឬ \(\displaystyle \begin{cases} x=x_{0}+at \\ y=y_{0}+bt \\ z=z_{0}+ct \end{cases}\), \(\displaystyle (t\in\mathbb{R})\)
  14. សមីការឆ្លុះនៃបន្ទាត់ \(\displaystyle L\) គឺ \(\displaystyle \frac{x-x_{0}}{a}=\frac{y-y_{0}}{b}=\frac{z-z_{0}}{c}\) ។
  15. សមីការស្តង់ដានៃប្លង់ដែលកាត់តាមចំណុច \(\displaystyle P(x_{0},y_{0},z_{0})\) និងមានវ៉ិចទ័រណរម៉ាល់ \(\displaystyle \vec{n}=(a,b,c)\) គឺ \(\displaystyle a(x-x_{0})+b(y-y_{0})+c(z-z_{0})=0\) ។
  16. សមីការទូទៅនៃប្លង់គឺ \(\displaystyle ax+by+cz+d=0\) (ដែល \(\displaystyle d=-(ax_{0}+by_{0}+cz_{0})\)) ។
  17. មុំរវាងប្លង់ពីរគឺ \(\displaystyle \cos\theta=\frac{|\vec{n}_{1}\cdot\vec{n}_{2}|}{|\vec{n}_{1}||\vec{n}_{2}|}\) ដែល \(\displaystyle \vec{n}_{1}\) និង \(\displaystyle \vec{n}_{2}\) ជាវ៉ិចទ័រណរម៉ាល់នៃប្លង់ ។
  18. ចម្ងាយរវាងចំណុច \(\displaystyle P(x_{1},y_{1},z_{1})\) និង \(\displaystyle Q(x_{2},y_{2},z_{2})\) នៅក្នុងលំហ \(\displaystyle d=\sqrt{(x_{2}-x_{1})^{2}+(y_{2}-y_{1})^{2}+(z_{2}-z_{1})^{2}}\) ។
  19. សមីការស្តង់ដានៃស៊ែរផ្ចិត \(\displaystyle C(x_{0},y_{0},z_{0})\) កាំ \(\displaystyle r\) គឺ \(\displaystyle (x-x_{0})^{2}+(y-y_{0})^{2}+(z-z_{0})^{2}=r^{2}\) ។
  20. សមីការទូទៅនៃស៊ែរ \(\displaystyle x^{2}+y^{2}+z^{2}-2x_{0}x-2y_{0}y-2z_{0}z+k=0\), \(\displaystyle k=x_{0}^{2}+y_{0}^{2}+z_{0}^{2}-r^{2}\) ។
  21. ចម្ងាយពីចំណុច \(\displaystyle Q\) ទៅប្លង់ \(\displaystyle \alpha\) ដែលចំណុច \(\displaystyle Q\) មិននៅក្នុងប្លង់ \(\displaystyle \alpha\) កំណត់ដោយ \(\displaystyle D=\frac{|\vec{PQ}\cdot\vec{n}|}{|\vec{n}|}\) ឬ \(\displaystyle D=\frac{|ax_{0}+by_{0}+cz_{0}+d|}{\sqrt{a^{2}+b^{2}+c^{2}}}\) ដែល \(\displaystyle P\) ជាចំណុចនៅក្នុងប្លង់ និង \(\displaystyle \vec{n}\) ជាវ៉ិចទ័រណរម៉ាល់នៃប្លង់ ។
  22. ចម្ងាយពីចំណុច \(\displaystyle Q\) ទៅបន្ទាត់ \(\displaystyle L\) ក្នុងលំហកំណត់ដោយ \(\displaystyle D=\frac{|\vec{PQ}\times\vec{u}|}{|\vec{u}|}\) ដែល \(\displaystyle \vec{u}\) ជាវ៉ិចទ័រប្រាប់ទិសនៃបន្ទាត់ \(\displaystyle L\) និង \(\displaystyle P\) ជាចំណុចនៅលើបន្ទាត់ \(\displaystyle L\) ។

លំហាត់ជំពូក 5

  1. ក្នុងចតុមុខនិយ័ត \(\displaystyle OABC\) ដែលមានជ្រុងស្មើនឹង 1 តាង \(\displaystyle M\) និង \(\displaystyle N\) ជាចំណុចកណ្តាលនៃជ្រុង \(\displaystyle AB\) និង \(\displaystyle OC\) ហើយយក \(\displaystyle \vec{OA}=\vec{a}\), \(\displaystyle \vec{OB}=\vec{b}\) និង \(\displaystyle \vec{OC}=\vec{c}\) ។ ក. កំណត់តម្លៃផលគុណស្កាលែ \(\displaystyle \vec{NM}\cdot\vec{NB}\) ខ. យក \(\displaystyle \angle BNM=\theta\) ។ រកតម្លៃ \(\displaystyle \cos\theta\) ។
  2. ក្នុងចតុមុខនិយ័ត \(\displaystyle OABC\) ដែលមានជ្រុងស្មើនឹង 1 តាង \(\displaystyle P, Q\) និង \(\displaystyle R\) ជាចំណុចចែកជ្រុង \(\displaystyle OA, OB\) និង \(\displaystyle OC\) ខាងក្នុងតាមផលធៀប 1:2, 2:1 និង 3:1 រៀងគ្នា ។ ហើយយក \(\displaystyle \vec{OA}=\vec{a}\), \(\displaystyle \vec{OB}=\vec{b}\) និង \(\displaystyle \vec{OC}=\vec{c}\) ។ ក. បង្ហាញថាវ៉ិចទ័រ \(\displaystyle \vec{PQ}\) និង \(\displaystyle \vec{PR}\) អាចសរសេរជាអនុគមន៍នៃវ៉ិចទ័រ \(\displaystyle \vec{a}, \vec{b}\) និង \(\displaystyle \vec{c}\) ។ ខ. កំណត់តម្លៃកូស៊ីនុសនៃមុំ \(\displaystyle \angle RPQ\) ។
  3. គេឱ្យបីចំណុច \(\displaystyle A(1,-1,0)\), \(\displaystyle B(-2,-2,2)\) និង \(\displaystyle C(0,1,1)\) យក \(\displaystyle \vec{AB}=\vec{a}\) និង \(\displaystyle \vec{AC}=\vec{b}\) ។ ក. កំណត់តម្លៃនៃ \(\displaystyle t\) ដើម្បីឱ្យមុំផ្គុំរវាងវ៉ិចទ័រ \(\displaystyle \vec{a}\) និង \(\displaystyle \vec{a}+t\vec{b}\) មានរង្វាស់ \(\displaystyle 60^{\circ}\) ។ ខ. រកផ្ទៃក្រឡានៃត្រីកោណ \(\displaystyle ABC\) ។
  4. តាង \(\displaystyle l\) ជាបន្ទាត់មួយដែលកំណត់ដោយសមីការ \(\displaystyle x=1-t, y=-3+3t, z=-2+2t; t\in\mathbb{R}\) និង \(\displaystyle \alpha\) ជាប្លង់ដែលកាត់តាមបន្ទាត់ \(\displaystyle l\) និងកាត់តាមចំណុច \(\displaystyle P(1,2,1)\) ។ រកកូអរដោនេនៃចំណុចប្រសព្វរវាងប្លង់ \(\displaystyle \alpha\) និងអ័ក្ស \(\displaystyle z\) ។
  5. តាង \(\displaystyle l\) ជាបន្ទាត់កាត់តាមចំណុច \(\displaystyle (4,0,3)\) ហើយស្របនឹងវ៉ិចទ័រ \(\displaystyle \vec{u}(1,1,1)\) និង \(\displaystyle m\) ជាបន្ទាត់ដែលកាត់ចំណុច \(\displaystyle (3,2,-4)\) ហើយស្របនឹងវ៉ិចទ័រ \(\displaystyle \vec{v}(-2,1,4)\) ។ តាង \(\displaystyle \alpha\) ជាប្លង់ដែលស្របទៅនឹង \(\displaystyle l\) និង \(\displaystyle m\) ហើយចម្ងាយពីបន្ទាត់ទាំងពីរទៅប្លង់មានចម្ងាយស្មើគ្នា ។ រកកូអរដោនេនៃចំណុចប្រសព្វរវាង \(\displaystyle \alpha\) និងអ័ក្ស \(\displaystyle z\) ។
  6. តាង \(\displaystyle l\) និង \(\displaystyle m\) ជាបន្ទាត់ដែលកំណត់ដូចខាងក្រោម៖ \(\displaystyle l : x=3+p, y=1+2p, z=4-2p\), \(\displaystyle m : x=2+3q, y=-2+2q, z=-3q\) ដែល \(\displaystyle p\) និង \(\displaystyle q\) ជាប៉ារ៉ាម៉ែត្រ ហើយតាង \(\displaystyle n\) ជាបន្ទាត់ដែលកាត់តាមចំណុច \(\displaystyle A(1,-1,2)\) និងប្រសព្វបន្ទាត់ \(\displaystyle l\) និង \(\displaystyle m\) ផងដែរ ។ ឧបមាថាបន្ទាត់ \(\displaystyle n\) ប្រសព្វបន្ទាត់ \(\displaystyle l\) និង \(\displaystyle m\) ត្រង់ចំណុច \(\displaystyle P\) និង \(\displaystyle Q\) រៀងគ្នា ។ ក. រកសមីការបន្ទាត់ \(\displaystyle n\) ខ. រកចម្ងាយរវាងចំណុច \(\displaystyle P\) និង \(\displaystyle Q\) ។
  7. តាង \(\displaystyle l\) និង \(\displaystyle m\) ជាបន្ទាត់ដែលកំណត់ដូចខាងក្រោម៖ \(\displaystyle l : \begin{cases} x=1-s \\ y=-2+s \\ z=1+2s \end{cases} \quad m : \begin{cases} x=-3+2t \\ y=-1+t \\ z=1-t \end{cases}\) ដែល \(\displaystyle s\) និង \(\displaystyle t\) ជាប៉ារ៉ាម៉ែត្រ ។ តាង \(\displaystyle f(s)\) ជាចម្ងាយពីចំណុច \(\displaystyle P(-s+1, s-2, 2s+1)\) ស្ថិតនៅលើបន្ទាត់ \(\displaystyle l\) ទៅបន្ទាត់ \(\displaystyle m\) ។ គណនា \(\displaystyle f(s)\) ជាអនុគមន៍នៃ \(\displaystyle s\) ។
  8. យក \(\displaystyle A(1,-1,-2)\), \(\displaystyle B(0,3,0)\), \(\displaystyle \vec{u}(3,-1,2)\) និង \(\displaystyle \vec{n}(2,1,-1)\) ។ \(\displaystyle l\) ជាបន្ទាត់ដែលកាត់តាមចំណុច \(\displaystyle A\) ហើយស្របទៅនឹងវ៉ិចទ័រ \(\displaystyle \vec{u}\) និងប្លង់ \(\displaystyle \alpha\) ជាប្លង់ដែលកាត់តាមចំណុច \(\displaystyle B\) ហើយកែងនឹងវ៉ិចទ័រ \(\displaystyle \vec{n}\) ។ តាង \(\displaystyle PQ\) ជាបន្ទាត់កែងដែលគូសចេញពីចំណុច \(\displaystyle P\) ស្ថិតនៅលើបន្ទាត់ \(\displaystyle l\) ទៅចំណុច \(\displaystyle Q\) ស្ថិតនៅក្នុងប្លង់ \(\displaystyle \alpha\) ។ រកសមីការនៃសំណុំចំណុច \(\displaystyle Q\) កាលណាចំណុច \(\displaystyle P\) ចល័តទៅលើបន្ទាត់ \(\displaystyle l\) ។
  9. យក \(\displaystyle A(0,0,1)\), \(\displaystyle \vec{u}(-2,1,1)\) និង \(\displaystyle \vec{n}(1,1,1)\) ។ តាង \(\displaystyle l\) ជាបន្ទាត់ដែលកាត់តាមចំណុច \(\displaystyle O(0,0,0)\) ហើយស្របនឹងវ៉ិចទ័រ \(\displaystyle \vec{u}\) និងប្លង់ \(\displaystyle \alpha\) ជាប្លង់ដែលកាត់តាមចំណុច \(\displaystyle A\) ហើយកែងនឹងវ៉ិចទ័រ \(\displaystyle \vec{n}\) ។ ឧបមាថា \(\displaystyle P(-1,2,-3)\) ជាចំណុចដែលនៅតែម្ខាងនៃបន្ទាត់ \(\displaystyle l\) ធៀបទៅនឹងប្លង់ \(\displaystyle \alpha\) ។ ក. តាង \(\displaystyle P'\) ជាចំណុចឆ្លុះនៃ \(\displaystyle P\) ធៀបនឹងប្លង់ \(\displaystyle \alpha\) ។ រកកូអរដោនេនៃ \(\displaystyle P'\) និងចម្ងាយរវាងចំណុច \(\displaystyle P\) និង \(\displaystyle P'\) ។ ខ. យកចំណុច \(\displaystyle R(-2t,t,t)\) ស្ថិតនៅលើបន្ទាត់ \(\displaystyle l\) និងចំណុច \(\displaystyle Q\) ស្ថិតនៅក្នុងប្លង់ \(\displaystyle \alpha\) ។ ដោយប្រើ \(\displaystyle P'\) រកកូអរដោនេនៃ \(\displaystyle Q\) ដើម្បីឱ្យផលបូកប្រវែង \(\displaystyle PQ+QR\) មានតម្លៃអប្បបរមា ។ គ. រកសំណុំចំណុច \(\displaystyle Q\) កាលណាចំណុច \(\displaystyle R\) ចល័តនៅលើបន្ទាត់ \(\displaystyle l\) ។
  10. នៅក្នុងគូប \(\displaystyle ABCD-EFGH\) តាង \(\displaystyle AB=1\), \(\displaystyle \vec{AB}=\vec{b}\), \(\displaystyle \vec{AD}=\vec{d}\) និង \(\displaystyle \vec{AE}=\vec{e}\) ។ តាង \(\displaystyle P\) ជាចំណុចនៅលើអង្កត់ \(\displaystyle DF\) ដែល \(\displaystyle DF\perp AP\) និង \(\displaystyle R\) ជាចំណុចប្រសព្វរវាងបន្លាយនៃ \(\displaystyle AP\) និងប្លង់ \(\displaystyle CDHG\) ។ ក. រក \(\displaystyle \vec{AP}\) ជាអនុគមន៍នៃ \(\displaystyle \vec{b}, \vec{d}\) និង \(\displaystyle \vec{e}\) ខ. រក \(\displaystyle \vec{AR}\) ជាអនុគមន៍នៃ \(\displaystyle \vec{b}, \vec{d}\) និង \(\displaystyle \vec{e}\) ។
  11. នៅក្នុងចតុមុខនិយ័ត \(\displaystyle OABC\) ដែលជ្រុងរបស់វាមានប្រវែងស្មើនឹង 1 ឯកតា ។ តាង \(\displaystyle D\) និង \(\displaystyle E\) ជាចំណុចស្ថិតនៅលើជ្រុង \(\displaystyle OA\) និង \(\displaystyle BC\) ដែល \(\displaystyle OD:DA=2:1\) និង \(\displaystyle BC:EC=2:1\) រៀងគ្នា ។ រកផ្ទៃក្រឡាត្រីកោណ \(\displaystyle ODE\) ។
  12. តាង \(\displaystyle l\) ជាបន្ទាត់ដែលកាត់តាមពីរចំណុច \(\displaystyle A(4,1,2)\) និង \(\displaystyle B(6,3,3)\) ហើយ \(\displaystyle \alpha\) ជាប្លង់ដែលកាត់តាមចំណុច \(\displaystyle O(0,0,0), C(1,1,1)\) និង \(\displaystyle D(2,5,3)\) ។ តាង \(\displaystyle P\) ជាចំណុចប្រសព្វរវាងបន្ទាត់ \(\displaystyle l\) និងប្លង់ \(\displaystyle \alpha\) ។ ក. រកកូអរដោនេនៃចំណុច \(\displaystyle P\) ខ. រកសមីការបន្ទាត់ \(\displaystyle m\) នៅក្នុងប្លង់ \(\displaystyle \alpha\) ដែលកាត់តាមចំណុច \(\displaystyle P\) ហើយកែងនឹងបន្ទាត់ \(\displaystyle l\) ។
  13. រកសមីការស៊ែរខាងក្រោម៖ ក. ស៊ែរដែលមានអង្កត់ផ្ចិតភ្ជាប់ពីរចំណុច \(\displaystyle (-2,1,5)\) និង \(\displaystyle (4,-3,-1)\) ខ. ស៊ែរដែលកាត់តាមចំណុច \(\displaystyle (-5,1,4)\) ហើយប៉ះទៅនឹងប្លង់កូអរដោនេទាំងបី ។
  14. តើសំណុំចំណុចនៃ \(\displaystyle P\) ជាអ្វី? ហើយរកសមីការរបស់វា បើ ក. ចំណុច \(\displaystyle P\) ជាចំណុចដែលផលធៀបរបស់វាមានចម្ងាយពីចំណុច \(\displaystyle A(-1,0,0)\) និង \(\displaystyle B(2,0,0)\) គឺ 2:1 ខ. ចំណុច \(\displaystyle P\) ដែលផលបូកការេនៃចម្ងាយរបស់វាពីចំណុចពីរ \(\displaystyle A(1,2,0)\) និង \(\displaystyle B(-1,4,2)\) គឺ 38 ។
  15. គេឱ្យតេត្រាអែតនិយ័ត \(\displaystyle ABCD\) មួយដែលមានជ្រុងស្មើ \(\displaystyle a\) ។ យក \(\displaystyle M\) ជាចំណុចកណ្តាលនៃជ្រុង \(\displaystyle CD\) ។ ក. រកផលគុណស្កាលែ \(\displaystyle \vec{AM}\cdot\vec{CD}\) និង \(\displaystyle \vec{BM}\cdot\vec{CD}\) ខ. បង្ហាញថា \(\displaystyle AB\perp CD\) ។

ចម្លើយលំហាត់ជំពូក 5

  1. 1. ក. \(\displaystyle \vec{NM}\cdot\vec{NB}=-\frac{1}{8}\) ។ ខ. \(\displaystyle \cos\theta=\frac{1}{\sqrt{6}}\) ។
  2. 2. ក. \(\displaystyle \vec{PQ}=\frac{2}{3}\vec{b}-\frac{1}{3}\vec{a}\), \(\displaystyle \vec{PR}=\frac{3}{4}\vec{c}-\frac{1}{3}\vec{a}\) ។ ខ. \(\displaystyle \cos\angle RPQ=\frac{5}{2\sqrt{91}}\) ។
  3. 3. ក. \(\displaystyle t=-\frac{7}{4}\) ឬ \(\displaystyle t=7\) ។ ខ. \(\displaystyle \mathcal{A}_{ABC}=\frac{5\sqrt{3}}{2}\) ។
  4. 4. ប្លង់ \(\displaystyle \alpha : x-3y+5z=0\) កាត់អ័ក្ស \(\displaystyle Oz\) ត្រង់ \(\displaystyle (0,0,0)\) ។
  5. 5. ប្លង់ \(\displaystyle \alpha : x-2y+z-1=0\) កាត់អ័ក្ស \(\displaystyle Oz\) ត្រង់ \(\displaystyle (0,0,1)\) ។
  6. 6. ក. \(\displaystyle n : x=1+t, y=-1+2t, z=2\) ។ ខ. \(\displaystyle PQ=\sqrt{5}\) ។
  7. 7. \(\displaystyle f(s)=\sqrt{\frac{17}{3}s^2-\frac{22}{3}s+\frac{17}{3}}\) ។
  8. 8. សំណុំចំណុច \(\displaystyle Q\) ជាបន្ទាត់ក្នុងប្លង់ \(\displaystyle \alpha\) ដែលជាចំណោលកែងនៃ \(\displaystyle l\) លើ \(\displaystyle \alpha\) ៖ \(\displaystyle x=1+t, y=-1-2t, z=-2\) (ឬ \(\displaystyle x=3s+1, y=-1-s\) បន្ទាប់ពីបញ្ចាំង) ។
  9. 9. ក. \(\displaystyle P'(1,4,-1)\), \(\displaystyle PP'=2\sqrt{3}\) ។ ខ. \(\displaystyle Q\left(\frac{1}{3},\frac{2}{3},0\right)\) (ពេល \(\displaystyle R=(0,0,0)\)) ។ គ. សំណុំចំណុច \(\displaystyle Q\) ជាបន្ទាត់ក្នុងប្លង់ \(\displaystyle \alpha\) ។
  10. 10. ក. \(\displaystyle \vec{AP}=\frac{1}{3}(\vec{b}+\vec{d}+\vec{e})\) ។ ខ. \(\displaystyle \vec{AR}=\vec{b}+\vec{d}+\vec{e}\) (អាស្រ័យទីតាំងចំណុចប្រសព្វប្លង់ \(\displaystyle CDHG\) : \(\displaystyle \vec{AR}=\vec{d}+\vec{b}+\vec{e}\) ឬ \(\displaystyle \vec{b}+2\vec{d}+2\vec{e}\) តាមទិស) ។
  11. 11. \(\displaystyle \vec{OD}=\frac{2}{3}\vec{OA}\), \(\displaystyle \vec{OE}=\frac{1}{2}(\vec{OB}+\vec{OC})\) ; \(\displaystyle \mathcal{A}_{ODE}=\frac{\sqrt{2}}{6}\) ។
  12. 12. ក. \(\displaystyle P(2,-1,1)\) ។ ខ. \(\displaystyle m : x=2-7t, y=-1+8t, z=1-2t\) ។
  13. 13. ក. \(\displaystyle (x-1)^2+(y+1)^2+(z-2)^2=22\) ។ ខ. \(\displaystyle (x+3)^2+(y-3)^2+(z-3)^2=9\) និង \(\displaystyle (x+7)^2+(y-7)^2+(z-7)^2=49\) ។
  14. 14. ក. ស៊ែរផ្ចិត \(\displaystyle (3,0,0)\) កាំ \(\displaystyle 2\) : \(\displaystyle (x-3)^2+y^2+z^2=4\) ។ ខ. ស៊ែរផ្ចិត \(\displaystyle (0,3,1)\) កាំ \(\displaystyle 3\) : \(\displaystyle x^2+(y-3)^2+(z-1)^2=9\) ។
  15. 15. ក. \(\displaystyle \vec{AM}\cdot\vec{CD}=0\) និង \(\displaystyle \vec{BM}\cdot\vec{CD}=0\) ។ ខ. \(\displaystyle \vec{AB}\cdot\vec{CD}=(\vec{AM}+\vec{MB})\cdot\vec{CD}=0 \implies AB\perp CD\) ។

ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី១២ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។