1. ទំព័រដើម
  2. ថ្នាក់ទី ១២
  3. មេរៀន
  4. ជំពូកទី ៦ · មេរៀនទី ១
១
ជំពូកទី ៦ : អាំងតេក្រាល · មេរៀនទី ១

ព្រីមីទីវនិងអាំងតេក្រាលមិនកំណត់

ឧទាហរណ៍ ៤៨ប្រតិបត្តិ ៩

ជំពូក 6 : អាំងតេក្រាល

  1. ព្រីមីទីវនិងអាំងតេក្រាលមិនកំណត់
  2. អាំងតេក្រាលកំណត់
  3. ផ្ទៃក្រឡានៃផ្នែកប្លង់
  4. មាឌសូលីតនិងប្រវែងធ្នូ

ការគណនាអាំងតេក្រាល គឺមានដើមកំណើតមកពីការគណនាផ្ទៃក្រឡានៃផ្នែកប្លង់ និងមាឌនៃសូលីត ។ កាលពីបុរាណកាល លោក EUDOXE (406 - 359 មុនគ.ស) និងលោក ARCHIMEDES (287 - 212 មុនគ.ស) បានប្រើវិធីអមផ្ទៃមួយដោយផ្ទៃពីរដែលមានរាងជាពហុកោណដើម្បីគណនាផ្ទៃក្រឡា ។

នៅដើមសតវត្សទី 17 លោក JOHANNES KEPLER (1571 - 1630) និងលោក BONAVENTURA CAVALIERI (1598 - 1647) បានបញ្ចូលធាតុសំខាន់ៗនៃនិយមន័យអាំងតេក្រាលតាមវិធីចតុកោណកែង ។ ដោយគិតថាការគណនាដេរីវេ និងអាំងតេក្រាលជាវិធីពីរច្រាសគ្នាទៅវិញទៅមក លោក GOTTFRIED WILHELM VON LEIBNIZ (1646 - 1716) និងលោក NEWTON (1642 - 1727) បានបញ្ចូលសញ្ញាណអាំងតេក្រាលកំណត់ ។

នៅសតវត្សទី 19 លោក AUGUSTIN LOUIS CAUCHY (1789 - 1847) បានបញ្ចូលនិមិត្តសញ្ញា \(\displaystyle \int_{a}^{b} f(x)dx\) ជានិយមន័យអាំងតេក្រាលកំណត់នៃអនុគមន៍មួយដែលជាប់លើចន្លោះ \(\displaystyle [a, b]\) ។

នៅក្នុងជំពូកនេះ គេសិក្សាតែលើព្រីមីទីវ អាំងតេក្រាលមិនកំណត់ និងអាំងតេក្រាលកំណត់ ។

✓វត្ថុបំណង
  1. កំណត់និយមន័យព្រីមីទីវនៃអនុគមន៍ដោយផ្តើមចេញពីឧទាហរណ៍
  2. កំណត់និយមន័យអាំងតេក្រាលមិនកំណត់នៃអនុគមន៍ដោយផ្តើមចេញពីឧទាហរណ៍
  3. គណនាអាំងតេក្រាលមិនកំណត់ដោយប្រើរូបមន្តគ្រឹះ
  4. គណនាអាំងតេក្រាលមិនកំណត់ដោយប្រើអថេរជំនួស និងអាំងតេក្រាលដោយផ្នែក ។

B. ព្រីមីទីវ

និយមន័យ

ឧទាហរណ៍ 1 : នៅខណៈពេល \(\displaystyle t_{0} = 0\) គេទម្លាក់វត្ថុមួយពីទីដែលមានកម្ពស់មកក្រោមតាមចលនាទន្លាក់សេរីនៅខណៈពេល \(\displaystyle t_{0} = 0\) មានល្បឿន \(\displaystyle V(0) = 0\) ។ ខណៈពេល \(\displaystyle t\) អង្គធាតុផ្លាស់ទីល្បឿន \(\displaystyle V(t) = gt\) ដែល \(\displaystyle g\) ជាសំទុះនៃទន្លាក់សេរី ។ គណនាចម្ងាយចរនៃវត្ថុនៅខណៈពេល \(\displaystyle t\) ។ គេតាង \(\displaystyle S(t)\) ជាចម្ងាយចរនៅខណៈពេល \(\displaystyle t\) ។ ដោយគេដឹងថា \(\displaystyle V(t) = \lim_{\Delta t \to 0} \frac{\Delta S}{\Delta t} = S'(t)\) ។ ដូច្នេះ គេត្រូវរក \(\displaystyle S(t)\) ដែលមាន \(\displaystyle S'(t) = V(t) = gt\) ។ គេបាន \(\displaystyle S(t) = \frac{1}{2}gt^{2}\) ព្រោះ \(\displaystyle S'(t) = gt\) ។ ដូច្នេះ \(\displaystyle S(t)\) ដែលគេរកបានជាព្រីមីទីវនៃ \(\displaystyle V(t) = gt\) ។

ឧទាហរណ៍ 2 : រក \(\displaystyle F(x)\) ដែល \(\displaystyle F'(x) = 2x\) ។ គេបាន \(\displaystyle F(x) = x^{2}\) ព្រោះ \(\displaystyle F'(x) = (x^{2})' = 2x\) ដូច្នេះ គេថា \(\displaystyle F(x) = x^{2}\) ជាព្រីមីទីវនៃ \(\displaystyle f(x) = 2x\) ។

និយមន័យ \(\displaystyle F(x)\) ជាព្រីមីទីវនៃ \(\displaystyle f(x)\) កាលណា \(\displaystyle F'(x) = f(x)\) ចំពោះគ្រប់តម្លៃ \(\displaystyle x\) ក្នុងដែនកំណត់នៃអនុគមន៍ \(\displaystyle f\) ។

•លំហាត់គំរូ

គេមាន \(\displaystyle F(x) = x^{3} + x^{2} + x\) និង \(\displaystyle f(x) = 3x^{2} + 2x + 1\) កំណត់លើ \(\displaystyle \mathbb{R}\) ។ បង្ហាញថា \(\displaystyle F(x)\) ជាព្រីមីទីវនៃ \(\displaystyle f(x)\) ។

ដំណោះស្រាយ

\(\displaystyle F'(x) = 3x^{2} + 2x + 1 = f(x)\) ដូច្នេះ \(\displaystyle F(x)\) ជាព្រីមីទីវនៃ \(\displaystyle f(x)\) លើ \(\displaystyle \mathbb{R}\) ។

✎ប្រតិបត្តិ
  1. ក. រកព្រីមីទីវ \(\displaystyle F(x)\) នៃ \(\displaystyle f(x) = \sin x\) ចំពោះគ្រប់ \(\displaystyle x \in \mathbb{R}\) ។
  2. ខ. រកព្រីមីទីវ \(\displaystyle G(x)\) នៃ \(\displaystyle f(x) = \frac{1}{x^{2}}\) ចំពោះគ្រប់ \(\displaystyle x \in (-\infty, 0) \cup (0, +\infty)\) ។
  3. គ. អនុគមន៍ \(\displaystyle H\) កំណត់លើ \(\displaystyle (0, +\infty)\) ដោយ \(\displaystyle H(x) = (x+1)e^{\frac{1}{x}}\) ។ បង្ហាញថា \(\displaystyle H\) ជាព្រីមីទីវមួយនៃ \(\displaystyle h(x) = \frac{x^{2} - x - 1}{x^{2}}e^{\frac{1}{x}}\) ។
មើលចម្លើយ
  1. ក. \(\displaystyle F(x) = -\cos x\)
  2. ខ. \(\displaystyle G(x) = -\frac{1}{x}\)
  3. គ. \(\displaystyle H'(x) = e^{\frac{1}{x}} - \frac{x+1}{x^{2}}e^{\frac{1}{x}} = \frac{x^{2}-x-1}{x^{2}}e^{\frac{1}{x}} = h(x)\) ។

ទ្រឹស្តីបទ

ឧទាហរណ៍ : គេមានអនុគមន៍បីផ្សេងគ្នា \(\displaystyle F(x) = x^{2}\), \(\displaystyle G(x) = x^{2} + 2008\) និង \(\displaystyle H(x) = x^{2} - 29\) ។ គេបាន \(\displaystyle F'(x) = 2x\), \(\displaystyle G'(x) = 2x\) និង \(\displaystyle H'(x) = 2x\) ។ គេសង្កេតឃើញថា \(\displaystyle F'(x) = G'(x) = H'(x) = 2x\) ដូច្នេះ \(\displaystyle F(x), G(x), H(x)\) សុទ្ធតែជាព្រីមីទីវនៃ \(\displaystyle f(x) = 2x\) ។ គេថា \(\displaystyle f(x) = 2x\) មានព្រីមីទីវច្រើនរាប់មិនអស់ ដែលខុសគ្នាត្រឹមតួជាចំនួនពិតថេរ ។ គេតាង ព្រីមីទីវនៃ \(\displaystyle 2x\) ដោយ \(\displaystyle x^{2} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។

ទ្រឹស្តីបទ បើ \(\displaystyle F(x)\) ជាព្រីមីទីវមួយនៃ \(\displaystyle f(x)\) នោះព្រីមីទីវទាំងអស់នៃ \(\displaystyle f(x)\) មានទម្រង់ទូទៅ \(\displaystyle F(x) + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។

សម្រាយបញ្ជាក់ គេមានអនុគមន៍ \(\displaystyle [F(x) + c]' = F'(x) = f(x)\) ព្រោះ \(\displaystyle F(x)\) ជាព្រីមីទីវនៃ \(\displaystyle f(x)\) ។

១លំហាត់គំរូ ១

រកព្រីមីទីវ \(\displaystyle F(x)\) នៃ \(\displaystyle f(x) = x^{2}\) ដែល \(\displaystyle F(3) = 2\) ។

ដំណោះស្រាយ

ព្រីមីទីវនៃ \(\displaystyle f(x) = x^{2}\) គឺ \(\displaystyle F(x) = \frac{1}{3}x^{3} + c\) ព្រោះ \(\displaystyle F'(x) = x^{2}\) ដោយ \(\displaystyle F(3) = 2\) គេបាន \(\displaystyle 2 = \frac{1}{3}3^{3} + c \implies 2 = 9 + c \implies c = -7\) ដូច្នេះ \(\displaystyle F(x) = \frac{1}{3}x^{3} - 7\) ជាព្រីមីទីវនៃ \(\displaystyle f(x) = x^{2}\) ។

!សម្គាល់

គេអាចគណនាចំនួនថេរ \(\displaystyle c\) បានកាលណាគេស្គាល់តម្លៃនៃព្រីមីទីវចំពោះតម្លៃ \(\displaystyle x\) ណាមួយ ។

២លំហាត់គំរូ ២
  1. ក. ដោយប្រើដេរីវេ បង្ហាញថាអនុគមន៍ \(\displaystyle G(x) = \frac{3}{2}x^{2} + 4x\) ជាព្រីមីទីវនៃអនុគមន៍មួយដែលគេនឹងត្រូវកំណត់
  2. ខ. ដោយប្រើលទ្ធផលនៅក្នុងសំណួរ ក ចូរបង្ហាញថា \(\displaystyle F(x) = \frac{1}{6}(3x+4)^{2}\) ក៏ជាព្រីមីទីវនៃអនុគមន៍ \(\displaystyle f(x)\) ដែរ ។
ដំណោះស្រាយ
  1. ក. គេបាន \(\displaystyle G'(x) = \frac{3}{2}(2x) + 4 = 3x + 4\) ។
    ដូច្នេះ \(\displaystyle G(x)\) ជាព្រីមីទីវនៃ \(\displaystyle f(x) = 3x + 4\) ។
  2. ខ. គេមាន \(\displaystyle F(x) = \frac{1}{6}(3x+4)^{2} = \frac{1}{6}(9x^{2} + 24x + 16) = \frac{3}{2}x^{2} + 4x + \frac{8}{3} = G(x) + \frac{8}{3}\)
    ដោយ \(\displaystyle G(x)\) ជាព្រីមីទីវនៃ \(\displaystyle f(x) = 3x + 4\) នោះ \(\displaystyle F(x)\) ក៏ជាព្រីមីទីវនៃ \(\displaystyle f(x)\) ដែរ ។
✎ប្រតិបត្តិ
  1. ក. រកព្រីមីទីវ \(\displaystyle F(x)\) នៃ \(\displaystyle f(x) = \cos x + 1\) ដែល \(\displaystyle F\left(\frac{\pi}{3}\right) = 3\)
  2. ខ. បង្ហាញថាអនុគមន៍ \(\displaystyle F(x) = \frac{x^{2}}{x^{2} + 5x}\) និង \(\displaystyle G(x) = \frac{-5}{x + 5}\) ផង ជាព្រីមីទីវនៃអនុគមន៍តែមួយ ។
  3. គ.

    រកព្រីមីទីវ \(\displaystyle F(x)\) នៃអនុគមន៍

    1. a). \(\displaystyle f(x) = \cos x\) ដែល \(\displaystyle F(0) = 3\)
    2. b). \(\displaystyle f(x) = x^{3}\) ដែល \(\displaystyle F(2) = 5\)
    3. c). \(\displaystyle f(x) = \sin x\) ដែល \(\displaystyle F(1) = 7\)
មើលចម្លើយ
  1. ក. \(\displaystyle F(x) = \sin x + x - \frac{\sqrt{3}}{2} + 3 - \frac{\pi}{3}\)
  2. ខ. \(\displaystyle F(x)\) និង \(\displaystyle G(x)\) ជាព្រីមីទីវនៃ \(\displaystyle f(x) = \frac{5}{(x+5)^{2}}\)
  3. គ. a). \(\displaystyle F(x) = \sin x + 3\)   b). \(\displaystyle F(x) = \frac{x^{4}}{4} + 1\)   c). \(\displaystyle F(x) = -\cos x + \cos 1 + 7\) ។

C. អាំងតេក្រាលមិនកំណត់

និយមន័យ

ឧទាហរណ៍ 1 : គេមានអនុគមន៍ \(\displaystyle H, G\) និង \(\displaystyle F\) កំណត់ដោយ \(\displaystyle H(x) = x^{4} + x^{3} + 7\), \(\displaystyle G(x) = x^{4} + x^{3} + 2002\) និង \(\displaystyle F(x) = x^{4} + x^{3} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។ តើ \(\displaystyle H(x), G(x)\) និង \(\displaystyle F(x)\) ជាព្រីមីទីវនៃ \(\displaystyle f(x) = 4x^{3} + 3x^{2}\) ឬទេ ? គេបាន \(\displaystyle H'(x) = 4x^{3} + 3x^{2} = f(x)\) \(\displaystyle G'(x) = 4x^{3} + 3x^{2} = f(x)\) និង \(\displaystyle F'(x) = 4x^{3} + 3x^{2} = f(x)\) គេបាន \(\displaystyle F'(x) = G'(x) = H'(x) = f(x) = 4x^{3} + 3x^{2}\) ដូច្នេះ \(\displaystyle H(x), G(x)\) និង \(\displaystyle F(x)\) ជាព្រីមីទីវនៃ \(\displaystyle f(x) = 4x^{3} + 3x^{2}\) ។ ព្រីមីទីវទាំងនោះខុសគ្នាតែត្រឹមតួជាចំនួនថេរប៉ុណ្ណោះ ។

ឧទាហរណ៍ 2 : បើគេមានអនុគមន៍ពីរ \(\displaystyle F(x) = x\sin x + \cos x + \ln 2019\) និង \(\displaystyle G(x) = x\sin x + \cos x + 2019\) ។ តើអនុគមន៍ \(\displaystyle F(x)\) និង \(\displaystyle G(x)\) ជាព្រីមីទីវនៃ \(\displaystyle f(x) = x\cos x\) ឬទេ? គេមាន \(\displaystyle F(x) = x\sin x + \cos x + \ln 2019\) គេបាន \(\displaystyle F'(x) = \sin x + x\cos x - \sin x = x\cos x = f(x)\) (1) \(\displaystyle G(x) = x\sin x + \cos x + 2019\) គេបាន \(\displaystyle G'(x) = \sin x + x\cos(x) - \sin x = x\cos x = f(x)\) (2) តាម (1) និង (2) គេបាន \(\displaystyle F'(x) = G'(x) = f(x)\) ដូច្នេះ អនុគមន៍ \(\displaystyle F(x)\) និង \(\displaystyle G(x)\) ជាព្រីមីទីវនៃ \(\displaystyle f(x) = x\cos x\) ។

សំណុំព្រីមីទីវទាំងអស់នៃ \(\displaystyle f(x)\) ហៅថា អាំងតេក្រាលមិនកំណត់នៃ \(\displaystyle f(x)\) ។ គេកំណត់សរសេរ \(\displaystyle \int f(x)dx = F(x) + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។

និយមន័យ បើ \(\displaystyle F(x)\) ជាព្រីមីទីវមួយនៃ \(\displaystyle f(x)\) នោះអាំងតេក្រាលមិនកំណត់នៃ \(\displaystyle f(x)\) កំណត់ដោយ

\[\int f(x)dx = F(x) + c \quad \text{ដែល } c \text{ ជាចំនួនពិតថេរ ។}\]

\(\displaystyle \int f(x)dx = F(x) + c\) អានថាអាំងតេក្រាលមិនកំណត់នៃ \(\displaystyle f(x)\) ស្មើនឹង \(\displaystyle F(x) + c\) ។

ឧទាហរណ៍ 3 : គេសម្គាល់ឃើញថាព្រីមីទីវនៃអនុគមន៍ \(\displaystyle f\) ដែល \(\displaystyle f(x) = 4x^{3} + 3x^{2}\) គឺជាអនុគមន៍ \(\displaystyle F\) ដែលមានរាង \(\displaystyle F(x) = x^{4} + x^{3} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។ ដូច្នេះ \(\displaystyle \int (4x^{3} + 3x^{2})dx = x^{4} + x^{3} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។

ទំនាក់ទំនងរវាងដេរីវេ និងព្រីមីទីវអាចឱ្យគេបង្កើតបានជាវិធានក្នុងការគណនាអាំងតេក្រាល ។

រូបមន្តគ្រឹះនៃអាំងតេក្រាលមិនកំណត់

ឧទាហរណ៍ 1 : បើ \(\displaystyle F(x) = 5x\) នោះ \(\displaystyle F'(x) = 5\) ។ ដូច្នេះ \(\displaystyle \int 5dx = 5x + c\) ។

ឧទាហរណ៍ 2 : បើ \(\displaystyle F(x) = -7x + 8\) នោះ \(\displaystyle F'(x) = -7\) ។ ដូច្នេះ \(\displaystyle \int (-7)dx = -7x + c\)

ជាទូទៅ

បើ \(\displaystyle k \neq 0\) នោះ \(\displaystyle \int kdx = kx + c\) ដែល \(\displaystyle k\) និង \(\displaystyle c\) ជាចំនួនពិតថេរ ។

សម្រាយបញ្ជាក់ ព្រោះថា \(\displaystyle (kx+c)' = k\) ដូច្នេះ \(\displaystyle \int kdx = kx + c\)

!សម្គាល់

\(\displaystyle \int dx = \int 1\,dx = x + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។

ឧទាហរណ៍ 3 : បើ \(\displaystyle F(x) = -7\cos x\) នោះ \(\displaystyle F'(x) = 7\sin x\) គេបាន \(\displaystyle \int 7\sin xdx = 7(-\cos x) + c\) និង \(\displaystyle 7\int \sin xdx = 7(-\cos x) + c\) ដូច្នេះ \(\displaystyle \int 7\sin xdx = 7\int \sin xdx\) ។

ជាទូទៅ

បើ \(\displaystyle k \neq 0\) នោះ \(\displaystyle \int kf(x)dx = k\int f(x)dx\) ។

សម្រាយបញ្ជាក់ ដោយប្រើ \(\displaystyle \int f(x)dx = F(x) + c\) សមមូល \(\displaystyle (F(x)+c)' = f(x)\) គេបាន \(\displaystyle \left[k\int f(x)dx\right]' = k\left(\int f(x)dx\right)' = k(F(x)+c)' = kf(x)\)

ឧទាហរណ៍ 4 : បើ \(\displaystyle \left(\frac{1}{2}x^{2}\right)' = \frac{1}{2}(2x) = x\) ។ ដូច្នេះ \(\displaystyle \int xdx = \frac{x^{2}}{2} + c = \frac{x^{1+1}}{1+1} + c\) បើ \(\displaystyle \left(\frac{1}{3}x^{3}\right)' = \frac{1}{3}(3x^{2}) = x^{2}\) ។ ដូច្នេះ \(\displaystyle \int x^{2}dx = \frac{x^{3}}{3} + c = \frac{x^{2+1}}{2+1} + c\) បើ \(\displaystyle \left(-\frac{1}{5}x^{-5}\right)' = -\frac{1}{5}\cdot(-5)x^{-6} = x^{-6}\) ។ ដូច្នេះ \(\displaystyle \int x^{-6}dx = -\frac{1}{5}x^{-5} + c = \frac{x^{-6+1}}{-6+1} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។

ជាទូទៅ

បើ \(\displaystyle n \neq -1\) នោះ \(\displaystyle \int x^{n}dx = \frac{x^{n+1}}{n+1} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។

សម្រាយបញ្ជាក់ ដោយប្រើ \(\displaystyle \int f(x)dx = F(x) + c\) សមមូល \(\displaystyle (F(x)+c)' = f(x)\) គេបាន \(\displaystyle \left[\frac{x^{n+1}}{n+1} + c\right]' = (n+1)\frac{x^{n}}{n+1} = x^{n}\) ដូច្នេះ \(\displaystyle \int x^{n}dx = \frac{x^{n+1}}{n+1} + c\) ដែល \(\displaystyle n \neq -1\) ។

ឧទាហរណ៍ 5 : បើ \(\displaystyle F(x) = \frac{-1}{x}\) នោះ \(\displaystyle F'(x) = \frac{1}{x^{2}}\) បើ \(\displaystyle F(x) = \frac{-1}{x} + 5\) នោះ \(\displaystyle F'(x) = \frac{1}{x^{2}}\) បើ \(\displaystyle F(x) = \frac{-1}{x} + c\) នោះ \(\displaystyle F'(x) = \frac{1}{x^{2}}\) ដូច្នេះ \(\displaystyle \int \frac{1}{x^{2}}dx = \frac{-1}{x} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។

ជាទូទៅ

\(\displaystyle \int \frac{1}{x^{2}}dx = \frac{-1}{x} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។

សម្រាយបញ្ជាក់ ដោយប្រើ \(\displaystyle \int f(x)dx = F(x) + c\) សមមូល \(\displaystyle [F(x)+c]' = f(x)\) គេបាន \(\displaystyle \left[\frac{-1}{x} + c\right]' = (-1)\left(\frac{-1}{x^{2}}\right) = \frac{1}{x^{2}}\) ដូច្នេះ \(\displaystyle \int \frac{1}{x^{2}}dx = \frac{-1}{x} + c\) ។

ឧទាហរណ៍ 6 : បើ \(\displaystyle F(x) = 2\sqrt{x}\) នោះ \(\displaystyle F'(x) = 2\cdot\frac{1}{2\sqrt{x}} = \frac{1}{\sqrt{x}}\) ។

ឧទាហរណ៍ 7 : បើ \(\displaystyle F(x) = 2\sqrt{x+7}\) នោះ \(\displaystyle F'(x) = 2\cdot\frac{1}{2\sqrt{x+7}} = \frac{1}{\sqrt{x+7}}\) ។

ជាទូទៅ

\(\displaystyle \int \frac{1}{\sqrt{x}}dx = 2\sqrt{x} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។

សម្រាយបញ្ជាក់ ដោយប្រើ \(\displaystyle \int f(x)dx = F(x) + c\) សមមូល \(\displaystyle [F(x)+c]' = f(x)\) គេបាន \(\displaystyle [2\sqrt{x} + c]' = 2\left(\frac{1}{2\sqrt{x}}\right) = \frac{1}{\sqrt{x}}\) ដូច្នេះ \(\displaystyle \int \frac{1}{\sqrt{x}}dx = 2\sqrt{x} + c\) ។

ឧទាហរណ៍ 8 : បើ \(\displaystyle F(x) = \frac{1}{2}x^{2} + e^{x} - 5\) នោះ \(\displaystyle F'(x) = x + e^{x}\) នាំឱ្យ \(\displaystyle \int (x + e^{x})dx = \frac{1}{2}x^{2} + e^{x} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។ ម្យ៉ាងទៀត \(\displaystyle \int xdx + \int e^{x}dx = \frac{1}{2}x^{2} + c_{1} + e^{x} + c_{2} = \frac{1}{2}x^{2} + e^{x} + c_{1} + c_{2} = \frac{1}{2}x^{2} + e^{x} + c\) ដែល \(\displaystyle c = c_{1} + c_{2}\) គេសង្កេតឃើញថា \(\displaystyle \int (x + e^{x})dx = \int x\,dx + \int e^{x}dx\)

ជាទូទៅ

\(\displaystyle \int [f(x) \pm g(x)]dx = \int f(x)dx \pm \int g(x)dx\) ។

សម្រាយបញ្ជាក់ បើ \(\displaystyle [F(x) + c]' = f(x)\) នោះ \(\displaystyle \int f(x)dx = F(x) + c\) គេបាន \(\displaystyle [F(x) \pm G(x) + c]' = F'(x) \pm G'(x) = f(x) \pm g(x)\) នោះ \(\displaystyle \int (f(x) \pm g(x))dx = F(x) \pm G(x) + c\) ម្យ៉ាងទៀត \(\displaystyle \int f(x)dx \pm \int g(x)dx = [F(x) + c_{1}] \pm [G(x) + c_{2}] = F(x) \pm G(x) + (c_{1} \pm c_{2}) = F(x) \pm G(x) + c\), ដែល \(\displaystyle c = c_{1} \pm c_{2}\) ដូច្នេះ \(\displaystyle \int (f(x) \pm g(x))dx = \int f(x)dx \pm \int g(x)dx\) ។

ជាទូទៅ

តាមលក្ខណៈខាងលើគេអាចពន្លាតរូបមន្តខាងលើឱ្យកាន់តែទូទៅបានដូចខាងក្រោម៖

\[\begin{aligned} &\int [c_{1}f_{1}(x) + c_{2}f_{2}(x) + c_{3}f_{3}(x) + \dots + c_{n}f_{n}(x)]dx \\ &= c_{1}\int f_{1}(x)dx + c_{2}\int f_{2}(x)dx + c_{3}\int f_{3}(x)dx + \dots + c_{n}\int f_{n}(x)dx \text{ ។} \end{aligned}\]
•លំហាត់គំរូ

គណនាអាំងតេក្រាល \(\displaystyle \int (7x^{6} - 5x^{3} + 2x^{2} + 3)dx\)

ដំណោះស្រាយ
\[\begin{aligned} \int (7x^{6} - 5x^{3} + 2x^{2} + 3)dx &= \int 7x^{6}dx - \int 5x^{3}dx + \int 2x^{2}dx + \int 3dx \\ &= 7\int x^{6}dx - 5\int x^{3}dx + 2\int x^{2}dx + 3\int dx \\ &= 7\left(\frac{x^{7}}{7}\right) - 5\left(\frac{x^{4}}{4}\right) + 2\left(\frac{x^{3}}{3}\right) + 3x + c \\ &= x^{7} - \frac{5}{4}x^{4} + \frac{2}{3}x^{3} + 3x + c, \quad c \text{ ជាចំនួនពិតថេរ} \end{aligned}\]

ដូច្នេះ \(\displaystyle \int (7x^{6} - 5x^{3} + 2x^{2} + 3)dx = x^{7} - \frac{5}{4}x^{4} + \frac{2}{3}x^{3} + 3x + c, c\) ជាចំនួនពិតថេរ

✎ប្រតិបត្តិ

គណនាអាំងតេក្រាលខាងក្រោម៖

  1. ក. \(\displaystyle \int (7x^{6} + 5x^{4} - 4x^{3} - 8)dx\)
  2. ខ. \(\displaystyle \int \left(2x^{2} - \frac{1}{x^{2}} + \frac{2}{\sqrt{x}} + 1\right)dx\)
  3. គ. \(\displaystyle \int (x^{2} - 2\sqrt{x})dx\) ។
មើលចម្លើយ
  1. ក. \(\displaystyle x^{7} + x^{5} - x^{4} - 8x + c, c\) ជាចំនួនពិតថេរ
  2. ខ. \(\displaystyle \frac{2}{3}x^{3} + \frac{1}{x} + 4\sqrt{x} + x + c, c\) ជាចំនួនពិតថេរ
  3. គ. \(\displaystyle \frac{1}{3}x^{3} - \frac{4}{3}x\sqrt{x} + c, c\) ជាចំនួនពិតថេរ ។

អាំងតេក្រាលមិនកំណត់នៃ \(\displaystyle y = e^{x}\) និង \(\displaystyle y = \frac{1}{x}\)

ឧទាហរណ៍ : បើ \(\displaystyle x > 0, F(x) = \ln x \implies F'(x) = \frac{1}{x}\) ។ បើ \(\displaystyle x < 0, G(x) = \ln(-x) \implies G'(x) = \frac{1}{-x}\cdot (-x)' = \frac{1}{x}\) ។ គេសង្កេតឃើញថា \(\displaystyle F(x) = \ln x, (x > 0)\) និង \(\displaystyle G(x) = \ln(-x), (x < 0)\) មាន \(\displaystyle F'(x) = G'(x) = \frac{1}{x}\) នាំឱ្យ \(\displaystyle \int \frac{1}{x}dx = \ln|x| + c, c\) ជាចំនួនពិតថេរ ។

ជាទូទៅ

\(\displaystyle \int \frac{1}{x}dx = \ln|x| + c, c\) ជាចំនួនពិតថេរ ។

បើ \(\displaystyle F(x) = e^{x} + 8\) នោះ \(\displaystyle F'(x) = e^{x}\) បើ \(\displaystyle F(x) = e^{x} + 33\) នោះ \(\displaystyle F'(x) = e^{x}\) បើ \(\displaystyle F(x) = e^{x} + c\) នោះ \(\displaystyle F'(x) = e^{x}\) នាំឱ្យ \(\displaystyle \int e^{x}dx = e^{x} + c, c\) ជាចំនួនពិតថេរ ។

ជាទូទៅ

\(\displaystyle \int e^{x}dx = e^{x} + c, c\) ជាចំនួនពិតថេរ ។

•លំហាត់គំរូ

គណនាអាំងតេក្រាល \(\displaystyle \int \left(2e^{x} - \frac{3}{x}\right)dx\)

ដំណោះស្រាយ

\(\displaystyle \int \left(2e^{x} - \frac{3}{x}\right)dx = 2\int e^{x}dx - 3\int \frac{1}{x}dx = 2e^{x} - 3\ln|x| + c, c\) ជាចំនួនពិតថេរ ។

✎ប្រតិបត្តិ

គណនាអាំងតេក្រាលខាងក្រោម៖

  1. ក. \(\displaystyle \int \left(\frac{e^{x}}{2} + \frac{1}{x}\right)dx\)
  2. ខ. \(\displaystyle \int \left(2e^{x} + \frac{6}{x} + \ln 5\right)dx\) ។
មើលចម្លើយ
  1. ក. \(\displaystyle \frac{1}{2}e^{x} + \ln|x| + c, c\) ជាចំនួនពិតថេរ
  2. ខ. \(\displaystyle 2e^{x} + 6\ln|x| + \ln(5)x + c, c\) ជាចំនួនពិតថេរ

អាំងតេក្រាលមិនកំណត់នៃអនុគមន៍ត្រីកោណមាត្រ

ឧទាហរណ៍ 1 : បើ \(\displaystyle F(x) = -\cos x + 5\) នោះ \(\displaystyle F'(x) = \sin x\) បើ \(\displaystyle F(x) = -\cos x - 7\) នោះ \(\displaystyle F'(x) = \sin x\) បើ \(\displaystyle F(x) = -\cos x + c\) នោះ \(\displaystyle F'(x) = \sin x\) នាំឱ្យ \(\displaystyle \int \sin xdx = -\cos x + c, c\) ជាចំនួនពិតថេរ ។

ជាទូទៅ

\(\displaystyle \int \sin xdx = -\cos x + c, c\) ជាចំនួនពិតថេរ ។ ព្រោះ \(\displaystyle (-\cos x + c)' = \sin x\) ។ ដូច្នេះ \(\displaystyle \int \sin xdx = -\cos x + c\) ។

ឧទាហរណ៍ 2 : បើ \(\displaystyle F(x) = \sin x + 5\) នោះ \(\displaystyle F'(x) = \cos x\) បើ \(\displaystyle F(x) = \sin x - 6\) នោះ \(\displaystyle F'(x) = \cos x\) បើ \(\displaystyle F(x) = \sin x + c\) នោះ \(\displaystyle F'(x) = \cos x\) នាំឱ្យ \(\displaystyle \int \cos xdx = \sin x + c, c\) ជាចំនួនពិតថេរ ។

ជាទូទៅ

\(\displaystyle \int \cos xdx = \sin x + c, c\) ជាចំនួនពិតថេរ ។ ពីព្រោះ \(\displaystyle (\sin x + c)' = \cos x\) ។ ដូច្នេះ \(\displaystyle \int \cos xdx = \sin x + c, c\) ជាចំនួនពិតថេរ ។

ឧទាហរណ៍ 3 : បើ \(\displaystyle F(x) = \tan x + 5\) នោះ \(\displaystyle F'(x) = \tan^{2}x + 1 = \frac{1}{\cos^{2}x}\) បើ \(\displaystyle F(x) = \tan x - 8\) នោះ \(\displaystyle F'(x) = \tan^{2}x + 1 = \frac{1}{\cos^{2}x}\) បើ \(\displaystyle F(x) = \tan x + c\) នោះ \(\displaystyle F'(x) = \tan^{2}x + 1 = \frac{1}{\cos^{2}x}\) នាំឱ្យ \(\displaystyle \int (\tan^{2}x + 1)dx = \int \frac{1}{\cos^{2}x}dx = \tan x + c, c\) ជាចំនួនពិតថេរ ។

ជាទូទៅ

\(\displaystyle \int (\tan^{2}x + 1)dx = \int \frac{1}{\cos^{2}x}dx = \tan x + c, c\) ជាចំនួនពិតថេរ ។ ព្រោះ \(\displaystyle (\tan x + c)' = \tan^{2}x + 1 = \frac{1}{\cos^{2}x}\) ។

ឧទាហរណ៍ 4 : បើ \(\displaystyle F(x) = -\cot x + 5\) នោះ \(\displaystyle F'(x) = 1 + \cot^{2}x = \frac{1}{\sin^{2}x}\) បើ \(\displaystyle F(x) = -\cot x - 4\) នោះ \(\displaystyle F'(x) = 1 + \cot^{2}x = \frac{1}{\sin^{2}x}\) បើ \(\displaystyle F(x) = -\cot x + c\) នោះ \(\displaystyle F'(x) = 1 + \cot^{2}x = \frac{1}{\sin^{2}x}\) នាំឱ្យ \(\displaystyle \int (1 + \cot^{2}x)dx = \int \frac{1}{\sin^{2}x}dx = -\cot x + c, c\) ជាចំនួនពិតថេរ ។

ជាទូទៅ

\(\displaystyle \int (1 + \cot^{2}x)dx = \int \frac{1}{\sin^{2}x}dx = -\cot x + c, c\) ជាចំនួនពិតថេរ ។ ព្រោះ \(\displaystyle (-\cot x + c)' = 1 + \cot^{2}x = \frac{1}{\sin^{2}x}\) ។

•លំហាត់គំរូ

គណនាអាំងតេក្រាលខាងក្រោម៖

  1. ក. \(\displaystyle \int (5\sin x - 3\cos x)dx\)
  2. ខ. \(\displaystyle \int \left(\frac{2}{\cos^{2}x} + \frac{3}{\sin^{2}x}\right)dx\)
  3. គ. \(\displaystyle \int (\tan x + \cot x)^{2}dx\) ។
ដំណោះស្រាយ
  1. ក. \(\displaystyle \int (5\sin x - 3\cos x)dx = 5\int \sin xdx - 3\int \cos xdx = -5\cos x - 3\sin x + c\), \(\displaystyle c\) ជាចំនួនពិតថេរ ។
    នាំឱ្យ \(\displaystyle \int (5\sin x - 3\cos x)dx = -5\cos x - 3\sin x + c\), \(\displaystyle c\) ជាចំនួនពិតថេរ ។
  2. ខ. \(\displaystyle \int \left(\frac{2}{\cos^{2}x} + \frac{3}{\sin^{2}x}\right)dx = 2\int \frac{1}{\cos^{2}x}dx + 3\int \frac{1}{\sin^{2}x}dx = 2\tan x - 3\cot x + c\), \(\displaystyle c\) ជាចំនួនពិតថេរ ។
    នាំឱ្យ \(\displaystyle \int \left(\frac{2}{\cos^{2}x} + \frac{3}{\sin^{2}x}\right)dx = 2\tan x - 3\cot x + c\), \(\displaystyle c\) ជាចំនួនពិតថេរ ។
  3. គ.
    \[\begin{aligned} \int (\tan x + \cot x)^{2}dx &= \int (\tan^{2}x + 2\tan x \cdot \cot x + \cot^{2}x)dx \\ &= \int (\tan^{2}x + 2 + \cot^{2}x)dx = \int [(\tan^{2}x + 1) + (\cot^{2}x + 1)]dx \\ &= \int (\tan^{2}x + 1)dx + \int (\cot^{2}x + 1)dx = \tan x - \cot x + c, \quad c \text{ ជាចំនួនពិតថេរ ។} \end{aligned}\]

    នាំឱ្យ \(\displaystyle \int (\tan x + \cot x)^{2}dx = \tan x - \cot x + c\), \(\displaystyle c\) ជាចំនួនពិតថេរ ។

✎ប្រតិបត្តិ

គណនាអាំងតេក្រាលខាងក្រោម៖

  1. ក. \(\displaystyle \int \left(\frac{2}{3}\cos x + \sin x\right)dx\)
  2. ខ. \(\displaystyle \int (1 + \cos x)dx\)
  3. គ. \(\displaystyle \int \left(\frac{1}{\sin^{2}x} + \frac{4}{\cos^{2}x} - 5\right)dx\) ។
មើលចម្លើយ
  1. ក. \(\displaystyle \frac{2}{3}\sin x - \cos x + c, c\) ជាចំនួនពិតថេរ
  2. ខ. \(\displaystyle x + \sin x + c, c\) ជាចំនួនពិតថេរ
  3. គ. \(\displaystyle -\frac{1}{\tan x} + 4\tan x - 5x + c, c\) ជាចំនួនពិតថេរ ។

ការគណនាអាំងតេក្រាលមិនកំណត់ដោយប្រើអនុគមន៍ត្រីកោណមាត្រច្រាស

ឧទាហរណ៍ 1 : បើ \(\displaystyle y = \arcsin x\) ដែល \(\displaystyle -1 \le x \le 1\) នោះគេអាចទាញបាន \(\displaystyle x = \sin y, -\frac{\pi}{2} \le y \le \frac{\pi}{2}\) ឬ \(\displaystyle y \in \left[-\frac{\pi}{2}, \frac{\pi}{2}\right]\)

\[\begin{aligned} x' &= (\sin y)' \\ 1 &= \cos y \cdot y' \implies y' = \frac{1}{\cos y} \end{aligned}\]

តែ \(\displaystyle \cos^{2}y + \sin^{2}y = 1 \iff \cos y = \pm\sqrt{1 - \sin^{2}y}\) ដោយ \(\displaystyle y \in \left[-\frac{\pi}{2}, \frac{\pi}{2}\right]\) នាំឱ្យ \(\displaystyle \cos y \ge 0\) យើងទាញបាន \(\displaystyle \cos y = \sqrt{1 - \sin^{2}y} = \sqrt{1 - x^{2}}\)

\[y' = \frac{1}{\sqrt{1 - x^{2}}}\]

ដូច្នេះ \(\displaystyle \int \arcsin xdx = x\arcsin x - \int \frac{x}{\sqrt{1 - x^{2}}}dx\) តាង \(\displaystyle u = 1 - x^{2}\) នោះ \(\displaystyle du = -2x \cdot dx \implies -\frac{1}{2}du = xdx\) នាំឱ្យ \(\displaystyle \int \arcsin xdx = x\arcsin x + \frac{1}{2}\int u^{-\frac{1}{2}}du = x\arcsin x + \frac{1}{2}\cdot\frac{u^{\frac{1}{2}}}{\frac{1}{2}} + c = x\arcsin x + \sqrt{1 - x^{2}} + c\), \(\displaystyle c\) ជាចំនួនពិតថេរ ។

ជាទូទៅ

\(\displaystyle \int \arcsin xdx = x\arcsin x + \sqrt{1 - x^{2}} + c, c\) ជាចំនួនពិតថេរ ។

ឧទាហរណ៍ 2 : បើ \(\displaystyle y = \arccos x\) ដែល \(\displaystyle -1 \le x \le 1\) នោះគេអាចទាញបាន \(\displaystyle x = \cos y\) ដែល \(\displaystyle y \in [0, \pi]\) ដេរីវេលើអង្គទាំងពីរយើងបាន \(\displaystyle x' = (\cos y)'\) \(\displaystyle 1 = -\sin y \cdot y' \iff y' = -\frac{1}{\sin y}\) តែ \(\displaystyle \cos^{2}y + \sin^{2}y = 1 \iff \sin y = \pm\sqrt{1 - \cos^{2}y}\) តែ \(\displaystyle y \in [0, \pi]\) ហើយ \(\displaystyle \sin y \ge 0\) យើងអាចទាញបាន \(\displaystyle \sin y = \sqrt{1 - \cos^{2}y} = \sqrt{1 - x^{2}}\) គេបាន \(\displaystyle y' = -\frac{1}{\sqrt{1 - x^{2}}}\) ដូច្នេះ \(\displaystyle \int \arccos xdx = \int 1 \cdot \arccos(x)dx\) ដោយប្រើរូបមន្ត \(\displaystyle \int udv = uv - \int vdu\) តាង \(\displaystyle u = \arccos x \implies du = -\frac{1}{\sqrt{1 - x^{2}}}dx\), \(\displaystyle dv = 1 \cdot dx \implies v = x\)

\[\begin{aligned} \text{នាំឱ្យ } \int \arccos xdx &= x\cdot\arccos x - \int x \cdot \left(-\frac{1}{\sqrt{1 - x^{2}}}\right)dx \\ &= x\cdot\arccos x - \frac{1}{2}\int -2x\cdot(1 - x^{2})^{-\frac{1}{2}}dx \\ &= x\cdot\arccos x - \frac{1}{2}\cdot\frac{(1 - x^{2})^{-\frac{1}{2}+1}}{-\frac{1}{2}+1} + c \\ &= x\cdot\arccos x - \frac{1}{2}\cdot\frac{(1 - x^{2})^{\frac{1}{2}}}{\frac{1}{2}} + c \\ &= x\cdot\arccos x - \sqrt{1 - x^{2}} + c, \quad c \text{ ជាចំនួនពិតថេរ ។} \end{aligned}\]
ជាទូទៅ

\(\displaystyle \int \arccos xdx = x\cdot\arccos x - \sqrt{1 - x^{2}} + c, c\) ជាចំនួនពិតថេរ ។

ឧទាហរណ៍ 3 : បើ \(\displaystyle y = \arctan x\), \(\displaystyle \tan y = x \implies y \in \left(-\frac{\pi}{2}, \frac{\pi}{2}\right)\) គេបាន \(\displaystyle x' = (\tan y)' \implies 1 = (1 + \tan^{2}y)y' \implies y' = \frac{1}{1 + x^{2}}\) ដូច្នេះ

\[\begin{aligned} \int \arctan xdx &= x\arctan x - \int \frac{x}{1 + x^{2}}dx \\ &= x\cdot\arctan x - \frac{1}{2}\int \frac{2x}{1 + x^{2}}dx \\ &= x\cdot\arctan x - \frac{1}{2}\ln(1 + x^{2}) + c \text{ ។} \end{aligned}\]
ជាទូទៅ

\(\displaystyle \int \arctan xdx = x\arctan x - \frac{1}{2}\ln(1 + x^{2}) + c, c\) ជាចំនួនពិតថេរ ។

ឧទាហរណ៍ 4 : បើ \(\displaystyle y = \operatorname{arccot} x, x \in (-\infty, +\infty)\) នោះគេបាន \(\displaystyle x = \cot y\) ដោយធ្វើដេរីវេអង្គទាំងសងខាង យើងបាន \(\displaystyle x' = (\cot y)'\) ដោយ \(\displaystyle (\cot x)' = -(1 + \cot^{2}x)\), \(\displaystyle (\cot u)' = -(1 + \cot^{2}u)\cdot u'\) យើងបាន \(\displaystyle 1 = -(1 + \cot^{2}y)\cdot y' \implies y' = -\frac{1}{1 + x^{2}}\) ដូច្នេះ \(\displaystyle \int \operatorname{arccot} xdx = x\operatorname{arccot} x - \int -\frac{x}{1 + x^{2}}dx = x\operatorname{arccot} x + \frac{1}{2}\ln(1 + x^{2}) + c\), \(\displaystyle c\) ជាចំនួនពិតថេរ ។

•លំហាត់គំរូ

គណនាអាំងតេក្រាលខាងក្រោម៖

  1. ក. \(\displaystyle A = \int 6x^{2}\arcsin(2x)dx\)
  2. ខ. \(\displaystyle B = \int x^{2}\arccos(x)dx\)
  3. គ. \(\displaystyle C = \int \arctan(2x)dx\) ។
ដំណោះស្រាយ
  1. ក. \(\displaystyle A = \int 6x^{2}\arcsin(2x)dx\)
    តាង \(\displaystyle u = \arcsin(2x) \implies du = \frac{2}{\sqrt{1 - 4x^{2}}}dx\), \(\displaystyle dv = 6x^{2}dx \implies v = 2x^{3}\)
    នាំឱ្យ \(\displaystyle \int 6x^{2}\arcsin(2x)dx = 2x^{3}\arcsin(2x) - \int \frac{4x^{3}}{\sqrt{1 - 4x^{2}}}dx\)
    ធ្វើអាំងតេក្រាល \(\displaystyle \int \frac{4x \cdot x^{2}}{\sqrt{1 - 4x^{2}}}dx\)
    ដោយប្រើអាំងតេក្រាលជំនួស តាង \(\displaystyle u = \sqrt{1 - 4x^{2}} \implies u^{2} = 1 - 4x^{2}\)
    យើងបាន \(\displaystyle -8xdx = 2udu \implies 4xdx = -udu\)
    \(\displaystyle \int \frac{4x \cdot x^{2}}{\sqrt{1 - 4x^{2}}}dx = \int \frac{-u \cdot \frac{1 - u^{2}}{4}}{u}du = -\frac{1}{4}\int (1 - u^{2})du\)
    ធ្វើអាំងតេក្រាល \(\displaystyle -\frac{1}{4}\int (1 - u^{2})du = -\frac{1}{4}\left(u - \frac{u^{3}}{3}\right) + c = -\frac{1}{4}\left(\sqrt{1 - 4x^{2}} - \frac{(\sqrt{1 - 4x^{2}})^{3}}{3}\right) + c\)
    នាំឱ្យ \(\displaystyle A = \int 6x^{2}\arcsin(2x)dx = 2x^{3}\arcsin(2x) + \frac{1}{4}\left(\sqrt{1 - 4x^{2}} - \frac{(\sqrt{1 - 4x^{2}})^{3}}{3}\right) + c\), \(\displaystyle c\) ជាចំនួនពិតថេរ ។
  2. ខ.

    \(\displaystyle B = \int x^{2}\arccos(x)dx\)
    តាង \(\displaystyle u = \arccos(x) \implies du = -\frac{1}{\sqrt{1 - x^{2}}}dx\), \(\displaystyle dv = x^{2}dx \implies v = \frac{x^{3}}{3}\)
    គេបាន \(\displaystyle \int x^{2}\arccos(x)dx = \frac{x^{3}}{3}\arccos(x) + \int \frac{x^{3}}{3\sqrt{1 - x^{2}}}dx\)
    ដោយប្រើអថេរជំនួស \(\displaystyle y = 1 - x^{2} \implies dy = -2xdx\)
    គេបាន

    \[\begin{aligned} \int x^{2}\arccos(x)dx &= \frac{x^{3}}{3}\arccos(x) + \int \frac{1 - y}{3\sqrt{y}}\cdot\left(-\frac{dy}{2}\right) \\ &= \frac{x^{3}}{3}\arccos(x) - \frac{1}{6}\int \frac{1 - y}{\sqrt{y}}dy \\ &= \frac{x^{3}}{3}\arccos(x) - \frac{1}{6}\int y^{-\frac{1}{2}}dy + \frac{1}{6}\int y^{\frac{1}{2}}dy \\ &= \frac{x^{3}}{3}\arccos(x) - \frac{1}{6}\left(\frac{y^{\frac{1}{2}}}{\frac{1}{2}}\right) + \frac{1}{6}\left(\frac{y^{\frac{3}{2}}}{\frac{3}{2}}\right) + c \\ &= \frac{x^{3}}{3}\arccos(x) - \frac{y^{\frac{1}{2}}}{3} + \frac{y^{\frac{3}{2}}}{9} + c \\ &= \frac{x^{3}}{3}\arccos(x) - \frac{(1 - x^{2})^{\frac{1}{2}}}{3} + \frac{(1 - x^{2})^{\frac{3}{2}}}{9} + c \end{aligned}\]

    ដូច្នេះ \(\displaystyle B = \int x^{2}\arccos(x)dx = \frac{x^{3}}{3}\arccos(x) - \frac{(1 - x^{2})^{\frac{1}{2}}}{3} + \frac{(1 - x^{2})^{\frac{3}{2}}}{9} + c\), \(\displaystyle c\) ជាចំនួនពិតថេរ ។

  3. គ.

    \(\displaystyle C = \int \arctan(2x)dx\)
    តាង \(\displaystyle t = 2x\) នោះគេបាន \(\displaystyle dt = 2dx \implies \frac{dt}{2} = dx\)
    គេបាន

    \[\begin{aligned} \int \arctan(t)\cdot\frac{dt}{2} &= \frac{1}{2}\int \arctan(t)\cdot 1dt \\ &= \frac{1}{2}\left[\arctan(t)\cdot t - \int t\cdot\frac{1}{1 + t^{2}}dt\right] \\ &= \frac{1}{2}t\cdot\arctan(t) - \frac{1}{2}\cdot\frac{1}{2}\int \frac{2t}{1 + t^{2}}dt \\ &= \frac{1}{2}t\cdot\arctan(t) - \frac{1}{4}\ln|1 + t^{2}| + c \\ &= \frac{1}{2}\cdot 2x\cdot\arctan(2x) - \frac{1}{4}\ln(1 + (2x)^{2}) + c \\ &= x\cdot\arctan(2x) - \frac{1}{4}\ln(1 + 4x^{2}) + c \text{ ។} \end{aligned}\]

    ដូច្នេះ \(\displaystyle C = \int \arctan(2x)dx = x\cdot\arctan(2x) - \frac{1}{4}\ln(1 + 4x^{2}) + c\), \(\displaystyle c\) ជាចំនួនពិតថេរ ។

✎ប្រតិបត្តិ

គណនាអាំងតេក្រាលខាងក្រោម៖

  1. ក. \(\displaystyle I = \int \frac{x\cos x}{\sin^{2}x}dx\)
  2. ខ. \(\displaystyle J = \int x^{3}\arctan 3xdx\)
  3. គ. \(\displaystyle K = \int \frac{\arcsin\sqrt{x}}{\sqrt{1 - x}}dx\) ។
មើលចម្លើយ
  1. ក. \(\displaystyle I = \frac{1}{2}\ln\left|\frac{1 - \cos x}{1 + \cos x}\right| - \frac{x}{\sin x} + c\), \(\displaystyle c\) ជាចំនួនពិតថេរ
  2. ខ. \(\displaystyle J = \frac{x^{4}\arctan 3x}{4} - \frac{1}{324}\arctan 3x - \frac{1}{36}x^{3} + \frac{1}{108}x + c\), \(\displaystyle c\) ជាចំនួនពិតថេរ
  3. គ. \(\displaystyle K = 2\sqrt{x} - 2\sqrt{1 - x}\arcsin\sqrt{x} + c\), \(\displaystyle c\) ជាចំនួនពិតថេរ ។

ការគណនាអាំងតេក្រាលមិនកំណត់ដោយប្រើអថេរជំនួសនិងអាំងតេក្រាលដោយផ្នែក

ការគណនាអាំងតេក្រាលដោយប្រើអថេរជំនួស

ឧទាហរណ៍ 1 : គណនាអាំងតេក្រាល \(\displaystyle A = \int (x^{2} + 1)^{5} \cdot 2xdx\) តាង \(\displaystyle t = x^{2} + 1\), \(\displaystyle dt = 2xdx\) គេបាន \(\displaystyle A = \int t^{5}dt = \frac{1}{6}t^{6} + c = \frac{1}{6}(x^{2} + 1)^{6} + c\), \(\displaystyle c\) ជាចំនួនពិតថេរ ដូច្នេះ \(\displaystyle A = \frac{1}{6}(x^{2} + 1)^{6} + c\), \(\displaystyle c\) ជាចំនួនពិតថេរ ។

ឧទាហរណ៍ 2 : គណនាអាំងតេក្រាល \(\displaystyle B = \int \sin(2x + 7)dx\) តាង \(\displaystyle t = 2x + 7\), \(\displaystyle dt = 2\,dx \implies dx = \frac{1}{2}dt\) គេបាន \(\displaystyle B = \int \sin(2x + 7)dx = \int \sin t \cdot \frac{1}{2}dt = \frac{1}{2}\int \sin tdt = -\frac{1}{2}\cos t + c = -\frac{1}{2}\cos(2x + 7) + c\), \(\displaystyle c\) ជាចំនួនពិតថេរ ដូច្នេះ \(\displaystyle B = -\frac{1}{2}\cos(2x + 7) + c\), \(\displaystyle c\) ជាចំនួនពិតថេរ ។

ឧទាហរណ៍ 3 : គណនាអាំងតេក្រាល \(\displaystyle C = \int \sin^{2}x\cos xdx\) តាង \(\displaystyle t = \sin x\), \(\displaystyle dt = \cos xdx\) គេបាន \(\displaystyle C = \int \sin^{2}x\cos xdx = \int t^{2}dt = \frac{1}{3}t^{3} + c = \frac{1}{3}(\sin x)^{3} + c\), \(\displaystyle c\) ជាចំនួនពិតថេរ ដូច្នេះ \(\displaystyle C = \int \sin^{2}x\cos xdx = \frac{1}{3}(\sin x)^{3} + c\), \(\displaystyle c\) ជាចំនួនពិតថេរ

តាមឧទាហរណ៍ខាងលើ គេបានវិធានសម្រាប់គណនាអាំងតេក្រាលដោយប្រើអថេរជំនួស

  • តាង \(\displaystyle t = f(x)\) រួចរក \(\displaystyle dt = f'(x)dx\)
  • ជំនួស \(\displaystyle f(x)\) ដោយ \(\displaystyle t\) និង \(\displaystyle f'(x)dx\) ដោយ \(\displaystyle dt\)
  • រកចម្លើយអាំងតេក្រាល
  • ជំនួស \(\displaystyle t\) ដោយ \(\displaystyle f(x)\)
  • ដូច្នេះ គេបានចម្លើយអាំងតេក្រាលចុងក្រោយអនុគមន៍នៃ \(\displaystyle x\) ។
ជាទូទៅ
  • \(\displaystyle \int kf'(x)dx = kf(x) + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ
  • \(\displaystyle \int [f(x)]^{n}f'(x)dx = \frac{[f(x)]^{n+1}}{n+1} + c\), \(\displaystyle n \neq -1\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ
  • \(\displaystyle \int f'(x)e^{f(x)}dx = e^{f(x)} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ
  • \(\displaystyle \int \frac{f'(x)}{f(x)}dx = \ln|f(x)| + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ
  • \(\displaystyle \int \frac{f'(x)}{[f(x)]^{n}}dx = \frac{-1}{(n-1)[f(x)]^{n-1}} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ
  • \(\displaystyle \int \frac{f'(x)}{[f(x)]^{2}}dx = \frac{-1}{f(x)} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ
  • \(\displaystyle \int \frac{f'(x)}{\sqrt{f(x)}}dx = 2\sqrt{f(x)} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ
  • \(\displaystyle \int \sin[f(x)]f'(x)dx = -\cos[f(x)] + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ
  • \(\displaystyle \int \cos[f(x)]f'(x)dx = \sin[f(x)] + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ
  • \(\displaystyle \int [1 + \tan^{2}[f(x)]]f'(x)dx = \int \frac{f'(x)}{\cos^{2}[f(x)]}dx = \tan[f(x)] + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ
  • \(\displaystyle \int [1 + \cot^{2}[f(x)]]f'(x)dx = \int \frac{f'(x)}{\sin^{2}[f(x)]}dx = -\cot[f(x)] + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។
១លំហាត់គំរូ ១

គណនាអាំងតេក្រាល \(\displaystyle \int (x^{2} + 3x - 1)^{4}(2x + 3)dx\)

ដំណោះស្រាយ

\(\displaystyle \int (x^{2} + 3x - 1)^{4}(2x + 3)dx = \int (x^{2} + 3x - 1)^{4}(x^{2} + 3x - 1)'dx = \frac{1}{5}(x^{2} + 3x - 1)^{5} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។ ដូច្នេះ \(\displaystyle \int (x^{2} + 3x - 1)^{4}(2x + 3)dx = \frac{1}{5}(x^{2} + 3x - 1)^{5} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។

២លំហាត់គំរូ ២

គណនាអាំងតេក្រាល \(\displaystyle \int 8x^{3}\sin x^{4}dx\)

ដំណោះស្រាយ

\(\displaystyle \int 8x^{3}\sin x^{4}dx = 2\int 4x^{3}\sin x^{4}dx = 2\int \sin x^{4}(x^{4})'dx = -2\cos(x^{4}) + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ នាំឱ្យ \(\displaystyle \int 8x^{3}\sin x^{4}dx = -2\cos(x^{4}) + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។

✎ប្រតិបត្តិ

គណនាអាំងតេក្រាលខាងក្រោម៖

  1. ក. \(\displaystyle \int \frac{x}{(x^{2}-3)^{4}}dx\)
  2. ខ. \(\displaystyle \int \frac{e^{x}}{e^{x}+2}dx\)
  3. គ. \(\displaystyle \int 8\sin x\cos^{5}xdx\) ។
មើលចម្លើយ
  1. ក. \(\displaystyle -\frac{1}{6(x^{2}-3)^{3}} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ
  2. ខ. \(\displaystyle \ln(e^{x}+2) + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ
  3. គ. \(\displaystyle -\frac{4}{3}\cos^{6}x + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។

អាំងតេក្រាលដោយផ្នែក

គេមានអនុគមន៍ពីរ \(\displaystyle f\) និង \(\displaystyle g\) ដែលមានដេរីវេ \(\displaystyle f'\) និង \(\displaystyle g'\) គេបាន \(\displaystyle (fg)' = f'g + fg'\) \(\displaystyle \int (fg)'dx = \int f'gdx + \int fg'dx\) \(\displaystyle fg = \int gf'dx + \int fg'dx\) គេទាញបាន \(\displaystyle \int fg'dx = fg - \int gf'dx\) គឺជារូបមន្តអាំងតេក្រាលដោយផ្នែក ។ គេអាចសរសេរ \(\displaystyle \int f(x)g'(x)dx = f(x)g(x) - \int g(x)f'(x)dx\) ឬ \(\displaystyle \int udv = uv - \int vdu\) (\(\displaystyle u\) និង \(\displaystyle v\) ជាអនុគមន៍ពីរផ្សេងគ្នា) ។

១លំហាត់គំរូ ១

ដោយប្រើអាំងតេក្រាលដោយផ្នែក ចូរគណនា \(\displaystyle A = \int xe^{x}dx\) ។

ដំណោះស្រាយ

តាង \(\displaystyle f(x) = x, f'(x) = 1\) តាង \(\displaystyle g'(x) = e^{x}, g(x) = e^{x}\) តាមរូបមន្ត \(\displaystyle \int f(x)g'(x)dx = f(x)g(x) - \int g(x)f'(x)dx\) គេបាន \(\displaystyle \int xe^{x}dx = xe^{x} - \int e^{x}dx = xe^{x} - e^{x} + c = (x-1)e^{x} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ដូច្នេះ \(\displaystyle \int xe^{x}dx = (x-1)e^{x} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។

២លំហាត់គំរូ ២

ដោយប្រើអាំងតេក្រាលដោយផ្នែក ចូរគណនា \(\displaystyle \int \ln xdx\) ។

ដំណោះស្រាយ

តាង \(\displaystyle f(x) = \ln x \implies f'(x) = \frac{1}{x}\) តាង \(\displaystyle g'(x) = 1, g(x) = x\) តាមរូបមន្ត \(\displaystyle \int f(x)g'(x)dx = f(x)g(x) - \int g(x)f'(x)dx\) គេបាន \(\displaystyle \int \ln x\,dx = x\ln x - \int x\cdot\frac{1}{x}dx = x\ln x - \int dx = x\ln x - x + c, c\) ជាចំនួនពិតថេរ ដូច្នេះ \(\displaystyle \int \ln xdx = x\ln x - x + c, c\) ជាចំនួនពិតថេរ ។

កំណត់ចំណាំ \(\displaystyle \int f(x)g'(x)dx = f(x)g(x) - \int g(x)f'(x)dx\)

  • បើ \(\displaystyle \int P(x) \cdot \begin{bmatrix} \cos(ax+b) \\ \sin(ax+b) \\ e^{ax+b} \end{bmatrix} dx\) ដែល \(\displaystyle P(x)\) ជាពហុធា នោះគេតាង \(\displaystyle f(x) = P(x)\) ។
  • បើ \(\displaystyle \int P(x) \cdot [\ln(ax+b)]dx\) ដែល \(\displaystyle P(x)\) ជាពហុធា នោះគេតាង \(\displaystyle g'(x) = P(x)\) ។
  • បើអាំងតេក្រាលដែលមានរាង \(\displaystyle \int P(x)\arcsin xdx\), \(\displaystyle \int P(x)\arccos xdx\), \(\displaystyle \int P(x)\arctan xdx\), \(\displaystyle \int P(x)\operatorname{arccot} xdx\) ដែល \(\displaystyle P(x)\) ជាពហុធា នោះគេតាង \(\displaystyle u = \begin{cases} \arcsin x \implies du = \frac{1}{\sqrt{1-x^{2}}}dx \\ \arccos x \implies du = -\frac{1}{\sqrt{1-x^{2}}}dx \\ \arctan x \implies du = \frac{1}{1+x^{2}}dx \\ \operatorname{arccot} x \implies du = -\frac{1}{1+x^{2}}dx \end{cases}\) ដើម្បីគណនាអាំងតេក្រាលរាងបែបនេះគេត្រូវ តាង \(\displaystyle dv = P(x)dx \implies v = \int P(x)dx\) រួចប្រើរូបមន្ត \(\displaystyle I = \int udv = uv - \int vdu\) ។

សម្គាល់ : ក្នុងលំហាត់ដែលទាក់ទងអាំងតេក្រាលទាំងនេះចាំបាច់ត្រូវតែប្រើទាំងពីរវិធីសាស្ត្រគឺវិធីសាស្ត្រអាំងតេក្រាលដោយផ្នែក និងអាំងតេក្រាលដោយប្តូរអថេរ ។

៣លំហាត់គំរូ ៣

ដោយប្រើអាំងតេក្រាលដោយផ្នែកគណនា \(\displaystyle \int (3x+2)\sin xdx\) ។

ដំណោះស្រាយ

តាង \(\displaystyle f(x) = 3x+2, f'(x) = 3\) \(\displaystyle g'(x) = \sin x, g(x) = -\cos x\) តាមរូបមន្ត \(\displaystyle \int f(x)g'(x)dx = f(x)g(x) - \int g(x)f'(x)dx\)

\[\begin{aligned} \text{គេបាន } \int (3x+2)\sin xdx &= -(3x+2)\cos x - \int -3\cos xdx \\ &= -(3x+2)\cos x + 3\int \cos xdx \\ &= -(3x+2)\cos x + 3\sin x + c, \quad c \text{ ជាចំនួនពិតថេរ} \end{aligned}\]

នាំឱ្យ \(\displaystyle \int (3x+2)\sin xdx = -(3x+2)\cos x + 3\sin x + c, c\) ជាចំនួនពិតថេរ ។

៤លំហាត់គំរូ ៤

ដោយប្រើអាំងតេក្រាលដោយផ្នែក ចូរគណនា \(\displaystyle \int e^{x}\cos xdx\) ។

ដំណោះស្រាយ

តាង \(\displaystyle f(x) = e^{x}, f'(x) = e^{x}\) តាង \(\displaystyle g'(x) = \cos x, g(x) = \sin x\) តាមរូបមន្ត \(\displaystyle \int f(x)g'(x)dx = f(x)g(x) - \int g(x)f'(x)dx\) គេបាន \(\displaystyle \int e^{x}\cos xdx = e^{x}\sin x - \int e^{x}\sin xdx\) (1) ដោយគណនាអាំងតេក្រាលដោយផ្នែក \(\displaystyle \int e^{x}\sin xdx\) ម្តងទៀត ។ តាង \(\displaystyle f(x) = e^{x}, f'(x) = e^{x}\) តាង \(\displaystyle g'(x) = \sin x, g(x) = -\cos x\) តាមរូបមន្ត \(\displaystyle \int f(x)g'(x)dx = f(x)g(x) - \int g(x)f'(x)dx\) គេបាន \(\displaystyle \int e^{x}\sin xdx = -e^{x}\cos x + \int e^{x}\cos xdx\) (2) យក (2) ទៅជំនួសក្នុង (1)

\[\begin{aligned} \text{គេបាន } \int e^{x}\cos xdx &= e^{x}\sin x - \left(-e^{x}\cos x + \int e^{x}\cos xdx\right) \\ &= e^{x}\sin x + e^{x}\cos x - \int e^{x}\cos xdx + c_{1} \\ 2\int e^{x}\cos xdx &= e^{x}\sin x + e^{x}\cos x + c_{1} \\ \int e^{x}\cos xdx &= \frac{1}{2}e^{x}\sin x + \frac{1}{2}e^{x}\cos x + c, \quad \left(c = \frac{c_{1}}{2} \text{ ជាចំនួនពិតថេរ}\right) \end{aligned}\]

នាំឱ្យ \(\displaystyle \int e^{x}\cos xdx = \frac{1}{2}e^{x}\sin x + \frac{1}{2}e^{x}\cos x + c, c\) ជាចំនួនពិតថេរ ។

៥លំហាត់គំរូ ៥

ដោយប្រើអាំងតេក្រាលដោយផ្នែក ចូរគណនាអាំងតេក្រាលខាងក្រោម៖

  1. ក. \(\displaystyle I = \int \arcsin xdx\)
  2. ខ. \(\displaystyle I = \int \arctan xdx\)
  3. គ. \(\displaystyle I = \int x\arccos xdx\)
  4. ឃ. \(\displaystyle I = \int x\operatorname{arccot} xdx\) ។
ដំណោះស្រាយ

គណនាអាំងតេក្រាល

  1. ក. \(\displaystyle I = \int \arcsin xdx\)
    តាង \(\displaystyle \begin{cases} u = \arcsin x \implies du = \frac{1}{\sqrt{1-x^{2}}}dx \\ dv = dx \implies v = x \end{cases}\)
    \(\displaystyle \implies I = \int udv = uv - \int vdu = x\arcsin x - \int \frac{x}{\sqrt{1-x^{2}}}dx = x\arcsin x - J\), \(\displaystyle \left(J = \int \frac{x}{\sqrt{1-x^{2}}}dx\right)\)
    គណនា \(\displaystyle J = \int \frac{x}{\sqrt{1-x^{2}}}dx\) (ប្រើរូបមន្តប្តូរអថេរ)
    តាង \(\displaystyle u = 1 - x^{2} \implies du = -2xdx\) ឬ \(\displaystyle -\frac{du}{2} = xdx\)
    \(\displaystyle \implies J = -\frac{1}{2}\int \frac{du}{\sqrt{u}} = -\sqrt{u} + c_{1} = -\sqrt{1-x^{2}} + c_{1}\)
    យក \(\displaystyle J\) ជំនួសក្នុង \(\displaystyle I\) គេបាន ៖ \(\displaystyle I = x\arcsin x + \sqrt{1-x^{2}} + c\)
    ដូច្នេះ \(\displaystyle I = x\arcsin x + \sqrt{1-x^{2}} + c, c\) ជាចំនួនពិតថេរ ។
  2. ខ. \(\displaystyle I = \int \arctan xdx\)
    តាង \(\displaystyle \begin{cases} u = \arctan x \implies du = \frac{dx}{1+x^{2}} \\ dv = dx \implies v = x \end{cases}\)
    \(\displaystyle \implies I = \int udv = uv - \int vdu = x\arctan x - \int \frac{x}{1+x^{2}}dx = x\arctan x - J\), \(\displaystyle \left(J = \int \frac{x}{1+x^{2}}dx\right)\)
    គណនា \(\displaystyle J = \int \frac{x}{1+x^{2}}dx\) (ប្រើតាមអាំងតេក្រាលប្តូរអថេរ)
    តាង \(\displaystyle u = 1 + x^{2} \implies du = 2xdx\) ឬ \(\displaystyle \frac{du}{2} = xdx\)
    \(\displaystyle \implies J = \frac{1}{2}\int \frac{du}{u} = \frac{1}{2}\ln u + c_{1} = \frac{1}{2}\ln(1+x^{2}) + c_{1}\)
    យក \(\displaystyle J\) ជំនួសក្នុង \(\displaystyle I\) គេបាន \(\displaystyle I = x\arctan x - \left(\frac{1}{2}\ln(1+x^{2})\right) + c_{1} = x\arctan x - \frac{1}{2}\ln(1+x^{2}) + c\)
    ដូច្នេះ \(\displaystyle I = x\arctan x - \frac{1}{2}\ln(1+x^{2}) + c, c\) ជាចំនួនពិតថេរ ។
  3. គ.

    \(\displaystyle I = \int x\arccos xdx\)
    តាង \(\displaystyle \begin{cases} u = \arccos x \implies du = -\frac{dx}{\sqrt{1-x^{2}}} \\ dv = xdx \implies v = \frac{1}{2}x^{2} \end{cases}\)
    \(\displaystyle I = \int udv = uv - \int vdu = \frac{1}{2}x^{2}\arccos x + \frac{1}{2}\int \frac{x^{2}}{\sqrt{1-x^{2}}}dx = \frac{1}{2}x^{2}\arccos x + \frac{1}{2}J\), \(\displaystyle \left(J = \int \frac{x^{2}}{\sqrt{1-x^{2}}}dx\right)\)
    គណនា \(\displaystyle J = \int \frac{x^{2}}{\sqrt{1-x^{2}}}dx\)
    តាង \(\displaystyle x = \sin t \implies dx = \cos tdt\) \(\displaystyle (t = \arcsin x)\)
    គេបាន

    \[\begin{aligned} J &= \int \frac{\sin^{2}t\cos tdt}{\sqrt{1-\sin^{2}t}} = \int \sin^{2}tdt \\ &= \frac{1}{2}\int (1 - \cos 2t)dt = \frac{1}{2}t - \frac{1}{4}\sin 2t + c_{1} \\ &= \frac{1}{2}\arcsin x - \frac{1}{2}\sin t\cos t + c_{1} \\ &= \frac{1}{2}\arcsin x - \frac{1}{2}x\sqrt{1-x^{2}} + c_{1} \end{aligned}\]

    យក \(\displaystyle J\) ជំនួសក្នុង \(\displaystyle I\) គេបាន៖ \(\displaystyle I = \frac{1}{2}x^{2}\arccos x + \frac{1}{4}\arcsin x - \frac{1}{4}x\sqrt{1-x^{2}} + c, c\) ជាចំនួនពិតថេរ ។

  4. ឃ.

    \(\displaystyle I = \int x\operatorname{arccot} xdx\)
    តាង \(\displaystyle \begin{cases} u = \operatorname{arccot} x \implies du = -\frac{1}{1+x^{2}}dx \\ dv = xdx \implies v = \frac{1}{2}x^{2} \end{cases}\)

    \[\begin{aligned} \implies I = \int udv = uv - \int vdu &= \frac{1}{2}x^{2}\operatorname{arccot} x + \frac{1}{2}\int \frac{x^{2}}{1+x^{2}}dx \\ &= \frac{1}{2}x^{2}\operatorname{arccot} x + \frac{1}{2}\int \frac{x^{2}+1-1}{x^{2}+1}dx \\ &= \frac{1}{2}x^{2}\operatorname{arccot} x + \frac{1}{2}\int dx - \frac{1}{2}\int \frac{dx}{x^{2}+1} \\ &= \frac{1}{2}x^{2}\operatorname{arccot} x + \frac{1}{2}x - \frac{1}{2}\arctan x + c \end{aligned}\]

    យកទៅជួសចូលក្នុង \(\displaystyle I\) គេបាន ៖ \(\displaystyle I = \frac{x^{2}}{2}\operatorname{arccot} x + \frac{1}{2}x - \frac{1}{2}\arctan x + c, c\) ជាចំនួនពិតថេរ ។

✎ប្រតិបត្តិ

ដោយប្រើអាំងតេក្រាលដោយផ្នែក ចូរគណនាអាំងតេក្រាលខាងក្រោម៖

  1. ក. \(\displaystyle \int (-2x+1)\cos xdx\)
  2. ខ. \(\displaystyle \int (5x-4)\ln xdx\)
  3. គ. \(\displaystyle \int x\sqrt{x+1}dx\)
  4. ឃ. \(\displaystyle \int x^{2}e^{x}dx\)
  5. ង. \(\displaystyle \int \frac{1}{x\sqrt{x^{2}-1}}dx\)
  6. ច. \(\displaystyle \int (3-x^{2})\sqrt{3-x^{2}}dx\) ។
មើលចម្លើយ
  1. ក. \(\displaystyle -2x\sin x - 2\cos x + \sin x + c, c\) ជាចំនួនពិតថេរ
  2. ខ. \(\displaystyle \frac{5}{2}x^{2}\ln x - \frac{5}{4}x^{2} - 4x\ln x + 4x + c, c\) ជាចំនួនពិតថេរ
  3. គ. \(\displaystyle \frac{2\sqrt{x+1}(x^{2}+2x+1)}{5} - \frac{2(x+1)\sqrt{x+1}}{3} + c, c\) ជាចំនួនពិតថេរ
  4. ឃ. \(\displaystyle x^{2}e^{x} - 2xe^{x} + 2e^{x} + c, c\) ជាចំនួនពិតថេរ
  5. ង. \(\displaystyle \arccos \frac{1}{x} + c, c\) ជាចំនួនពិតថេរ
  6. ច. \(\displaystyle \frac{27}{8}\arcsin\frac{x}{\sqrt{3}} + \frac{9}{4}\sin\left(2\arcsin\frac{x}{\sqrt{3}}\right) + \frac{9}{32}\sin\left(4\arcsin\frac{x}{\sqrt{3}}\right) + c, c\) ជាចំនួនពិតថេរ ។

គណនាអាំងតេក្រាលនៃអនុគមន៍សនិទាន

ឧទាហរណ៍ 1 : គណនា \(\displaystyle \frac{2}{x+1} + \frac{3}{x-3} = \frac{2(x-3)+3(x+1)}{(x+1)(x-3)} = \frac{2x-6+3x+3}{(x+1)(x-3)} = \frac{5x-3}{(x+1)(x-3)}\) ដោយបូកប្រភាគនៅអង្គខាងឆ្វេង គេបានប្រភាគនៅអង្គខាងស្តាំ ។ ច្រាសមកវិញរកចំនួនពិតថេរ \(\displaystyle A\) និង \(\displaystyle B\) ដោយដឹងថា \(\displaystyle \frac{5x-3}{(x+1)(x-3)} = \frac{A}{x+1} + \frac{B}{x-3}\) \(\displaystyle \frac{5x-3}{(x+1)(x-3)} = \frac{A}{x+1} + \frac{B}{x-3} = \frac{A(x-3)+B(x+1)}{(x+1)(x-3)} = \frac{(A+B)x - 3A + B}{(x+1)(x-3)}\) គេបាន \(\displaystyle 5x - 3 = (A+B)x - 3A + B\) ដោយផ្ទឹមលេខមេគុណ គេបាន \(\displaystyle \begin{cases} A+B=5 \\ -3A+B=-3 \end{cases}\) គេបាន \(\displaystyle A=2, B=3\) នាំឱ្យ \(\displaystyle \frac{5x-3}{(x+1)(x-3)} = \frac{2}{x+1} + \frac{3}{x-3}\) ។

ឧទាហរណ៍ 2 : គណនាអាំងតេក្រាល \(\displaystyle \int \frac{5x-3}{(x+1)(x-3)}dx\) លំនាំដូចគ្នាឧទាហរណ៍ 1 គេបាន

\[\begin{aligned} \int \frac{5x-3}{(x+1)(x-3)}dx &= \int \left[\frac{2}{x+1} + \frac{3}{x-3}\right]dx = 2\int \frac{1}{x+1}dx + 3\int \frac{1}{x-3}dx \\ &= 2\int \frac{(x+1)'}{x+1}dx + 3\int \frac{(x-3)'}{x-3}dx = 2\ln|x+1| + 3\ln|x-3| + c, \quad c \text{ ជាចំនួនពិតថេរ ។} \end{aligned}\]

ឧទាហរណ៍ 3 : សរសេរប្រភាគ \(\displaystyle \frac{6x+7}{(x+2)^{2}}\) ជាផលបូកនៃប្រភាគងាយ រួចគណនា \(\displaystyle \int \frac{6x+7}{(x+2)^{2}}dx\) គេមាន \(\displaystyle \frac{6x+7}{(x+2)^{2}} = \frac{A}{x+2} + \frac{B}{(x+2)^{2}} = \frac{Ax+2A+B}{(x+2)^{2}}\) នោះ \(\displaystyle 6x+7 = Ax+2A+B\) ដោយផ្ទឹមលេខមេគុណ គេបាន \(\displaystyle \begin{cases} A=6 \\ 2A+B=7 \end{cases}\) គេបាន \(\displaystyle A=6, B=-5\)

\[\begin{aligned} \int \frac{6x+7}{(x+2)^{2}}dx &= \int \left[\frac{6}{x+2} - \frac{5}{(x+2)^{2}}\right]dx = 6\int \frac{1}{x+2}dx - 5\int \frac{1}{(x+2)^{2}}dx \\ &= 6\int \frac{(x+2)'}{x+2}dx - 5\int \frac{(x+2)'}{(x+2)^{2}}dx = 6\ln|x+2| + \frac{5}{x+2} + c, \quad c \text{ ជាចំនួនពិតថេរ ។} \end{aligned}\]
ជាទូទៅ

គេអាចបំបែកប្រភាគ \(\displaystyle \frac{P(x)}{Q(x)}\) ជាប្រភាគងាយតាមករណី \(\displaystyle Q(x)\) ដូចខាងក្រោម

  1. ក.

    ករណី \(\displaystyle Q(x) = (ax+b)(cx+d)(ex+f)\dots\)
    \(\displaystyle \frac{P(x)}{Q(x)} = A(x) + \frac{A_{1}}{ax+b} + \frac{A_{2}}{cx+d} + \frac{A_{3}}{ex+f} + \dots\) ដែលចំនួនថេរ \(\displaystyle A_{1}, A_{2}, A_{3}, \dots, A_{n}\) ត្រូវកំណត់ ។

    • បើដឺក្រេនៃ \(\displaystyle P(x)\) ស្មើនឹងដឺក្រេនៃ \(\displaystyle Q(x)\) នោះ \(\displaystyle A(x)\) ជាចំនួនពិតថេរ
    • បើដឺក្រេនៃ \(\displaystyle P(x)\) តូចជាងដឺក្រេនៃ \(\displaystyle Q(x)\) នោះ \(\displaystyle A(x) = 0\)
    • បើដឺក្រេនៃ \(\displaystyle P(x)\) ធំជាងដឺក្រេនៃ \(\displaystyle Q(x)\) នោះ \(\displaystyle A(x)\) ជាពហុធា ។
  2. ខ.

    ករណី \(\displaystyle Q(x) = (ax+b)^{n}\)
    \(\displaystyle \frac{P(x)}{Q(x)} = A(x) + \frac{A_{1}}{ax+b} + \frac{A_{2}}{(ax+b)^{2}} + \dots + \frac{A_{n}}{(ax+b)^{n}}\) ដែលចំនួនពិតថេរ \(\displaystyle A_{1}, A_{2}, A_{3}, \dots, A_{n}\) ត្រូវកំណត់ ។

    • បើដឺក្រេនៃ \(\displaystyle P(x)\) ស្មើនឹងដឺក្រេនៃ \(\displaystyle Q(x)\) នោះ \(\displaystyle A(x)\) ជាចំនួនពិតថេរ
    • បើដឺក្រេនៃ \(\displaystyle P(x)\) តូចជាងដឺក្រេនៃ \(\displaystyle Q(x)\) នោះ \(\displaystyle A(x) = 0\)
    • បើដឺក្រេនៃ \(\displaystyle P(x)\) ធំជាងដឺក្រេនៃ \(\displaystyle Q(x)\) នោះ \(\displaystyle A(x)\) ជាពហុធា ។
១លំហាត់គំរូ ១

គណនា \(\displaystyle \int \frac{dx}{x^{2}+x-2}\) ។

ដំណោះស្រាយ

គេមាន \(\displaystyle \frac{1}{x^{2}+x-2} = \frac{1}{(x-1)(x+2)} = \frac{A_{1}}{x-1} + \frac{A_{2}}{x+2} = \frac{A_{1}(x+2)+A_{2}(x-1)}{(x-1)(x+2)} = \frac{(A_{1}+A_{2})x + (2A_{1}-A_{2})}{(x-1)(x+2)}\) នោះគេបាន \(\displaystyle 1 = (A_{1}+A_{2})x + (2A_{1}-A_{2})\) គេបាន \(\displaystyle \begin{cases} A_{1}+A_{2}=0 \\ 2A_{1}-A_{2}=1 \end{cases} \implies 3A_{1}=1 \implies A_{1}=\frac{1}{3}, A_{2}=-\frac{1}{3}\) នោះ \(\displaystyle \frac{1}{x^{2}+x-2} = \frac{\frac{1}{3}}{x-1} + \frac{-\frac{1}{3}}{x+2}\) គេបាន

\[\begin{aligned} \int \frac{dx}{x^{2}+x-2} &= \int \left[\frac{\frac{1}{3}}{x-1} + \frac{-\frac{1}{3}}{x+2}\right]dx = \frac{1}{3}\int \frac{1}{x-1}dx - \frac{1}{3}\int \frac{1}{x+2}dx \\ &= \frac{1}{3}\int \frac{(x-1)'}{x-1}dx - \frac{1}{3}\int \frac{(x+2)'}{x+2}dx \\ &= \frac{1}{3}\ln|x-1| - \frac{1}{3}\ln|x+2| + c, \quad c \text{ ជាចំនួនពិតថេរ} \end{aligned}\]

ដូច្នេះ \(\displaystyle \int \frac{dx}{x^{2}+x-2} = \frac{1}{3}\ln|x-1| - \frac{1}{3}\ln|x+2| + c, c\) ជាចំនួនពិតថេរ ។

២លំហាត់គំរូ ២

គណនា \(\displaystyle \int \frac{2x+4}{x^{3}-2x^{2}}dx\) ។

ដំណោះស្រាយ

គេមាន \(\displaystyle \frac{2x+4}{x^{3}-2x^{2}} = \frac{2x+4}{x^{2}(x-2)} = \frac{A}{x} + \frac{B}{x^{2}} + \frac{C}{x-2} = \frac{Ax(x-2)+B(x-2)+Cx^{2}}{x^{2}(x-2)} = \frac{(A+C)x^{2}+(-2A+B)x-2B}{x^{2}(x-2)}\) នោះគេបាន \(\displaystyle 2x+4 = (A+C)x^{2}+(-2A+B)x-2B\) ដោយផ្ទឹមលេខមេគុណ

\[\begin{cases} A+C=0 \\ -2A+B=2 \\ -2B=4 \end{cases} \implies \begin{cases} C=2 \\ A=-2 \\ B=-2 \end{cases}\]

គេបាន

\[\begin{aligned} \int \frac{2x+4}{x^{3}-2x^{2}}dx &= \int \left[\frac{-2}{x} + \frac{-2}{x^{2}} + \frac{2}{x-2}\right]dx = -2\int \frac{1}{x}dx - 2\int \frac{1}{x^{2}}dx + 2\int \frac{1}{x-2}dx \\ &= -2\int \frac{1}{x}dx - 2\int \frac{1}{x^{2}}dx + 2\int \frac{(x-2)'}{x-2}dx \\ &= -2\ln|x| + \frac{2}{x} + 2\ln|x-2| + c, \quad c \text{ ជាចំនួនពិតថេរ} \end{aligned}\]

ដូច្នេះ \(\displaystyle \int \frac{2x+4}{x^{3}-2x^{2}}dx = -2\ln|x| + \frac{2}{x} + 2\ln|x-2| + c, c\) ជាចំនួនពិតថេរ ។

៣លំហាត់គំរូ ៣

គណនា \(\displaystyle \int \left(\frac{x^{3}}{x^{2}+2x+1}\right)dx\)

ដំណោះស្រាយ

គេបាន \(\displaystyle \frac{x^{3}}{x^{2}+2x+1} = x - 2 + \frac{3x+2}{x^{2}+2x+1} = x - 2 + \frac{3x+2}{(x+1)^{2}} = x - 2 + \frac{A}{x+1} + \frac{B}{(x+1)^{2}}\) ដែល \(\displaystyle \frac{3x+2}{(x+1)^{2}} = \frac{A}{x+1} + \frac{B}{(x+1)^{2}} = \frac{Ax+A+B}{(x+1)^{2}}\) ។ គេបាន \(\displaystyle 3x+2 = Ax+A+B\) ដោយផ្ទឹមលេខមេគុណ គេបាន \(\displaystyle A=3, B=-1\) នោះ \(\displaystyle \frac{x^{3}}{x^{2}+2x+1} = x - 2 + \frac{3}{x+1} - \frac{1}{(x+1)^{2}}\) គេបាន

\[\begin{aligned} \int \frac{x^{3}}{x^{2}+2x+1}dx &= \int \left[x - 2 + \frac{3}{x+1} - \frac{1}{(x+1)^{2}}\right]dx \\ &= \int xdx - 2\int dx + 3\int \frac{1}{x+1}dx - \int \frac{1}{(x+1)^{2}}dx \\ &= \frac{x^{2}}{2} - 2x + 3\ln|x+1| + \frac{1}{x+1} + c, \quad c \text{ ជាចំនួនពិតថេរ} \end{aligned}\]

ដូច្នេះ \(\displaystyle \int \left(\frac{x^{3}}{x^{2}+2x+1}\right)dx = \frac{x^{2}}{2} - 2x + 3\ln|x+1| + \frac{1}{x+1} + c, c\) ជាចំនួនពិតថេរ ។

✎ប្រតិបត្តិ

គណនាអាំងតេក្រាលនៃអនុគមន៍សនិទានខាងក្រោម៖

  1. ក. \(\displaystyle \int \frac{1}{x^{2}+3x-4}dx\)
  2. ខ. \(\displaystyle \int \frac{5x-13}{(x-3)(x-2)}dx\)
  3. គ. \(\displaystyle \int \left(\frac{x^{3}}{x^{2}-2x+1}\right)dx\) ។
មើលចម្លើយ
  1. ក. \(\displaystyle -\frac{1}{5}\ln|x+4| + \frac{1}{5}\ln|x-1| + c, c\) ជាចំនួនពិតថេរ
  2. ខ. \(\displaystyle 2\ln|x-3| + 3\ln|x-2| + c, c\) ជាចំនួនពិតថេរ
  3. គ. \(\displaystyle \frac{x^{2}}{2} + 2x + 3\ln|x-1| - \frac{1}{x-1} + c, c\) ជាចំនួនពិតថេរ ។

D. អនុវត្តន៍

ឧទាហរណ៍ 1 : ស្ថានីយវិទ្យុមួយកំពុងតែចាប់ផ្តើមបង្កើនការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីបង្កើនចំនួនអ្នកស្តាប់ប្រចាំថ្ងៃ ។ បច្ចុប្បន្ននេះ អ្នកស្តាប់វិទ្យុនេះជាប្រចាំមានចំនួន \(\displaystyle 27\,000\) នាក់ ហើយគេសង្ឃឹមថាក្នុងមួយថ្ងៃចំនួនអ្នកស្តាប់ \(\displaystyle S(t)\) នឹងកើនឡើងតាមអត្រា \(\displaystyle S'(t) = 60\sqrt{t}\) ដែល \(\displaystyle t\) ជាចំនួនថ្ងៃគិតពីថ្ងៃចាប់ផ្តើមបង្កើនការផ្សព្វផ្សាយ ។ តើគេត្រូវប្រើរយៈពេលប៉ុន្មាន ប្រសិនបើស្ថានីយវិទ្យុនេះចង់ឱ្យចំនួនអ្នកស្តាប់ប្រចាំថ្ងៃកើនឡើងរហូតដល់ \(\displaystyle 41\,000\) នាក់?

សម្រាយបញ្ជាក់ : គេត្រូវដោះស្រាយសមីការ \(\displaystyle S(t) = 41\,000\) ដើម្បីទទួលបាន \(\displaystyle t\) ថ្ងៃ តាមបម្រាប់ គេមាន \(\displaystyle S'(t) = 60\sqrt{t}\) និង \(\displaystyle S(0) = 27\,000\) បើ \(\displaystyle S'(t) = 60\sqrt{t}\) នោះ \(\displaystyle S(t) = \int S'(t)dt = \int 60t^{\frac{1}{2}}dt = \frac{60t^{\frac{3}{2}}}{\frac{3}{2}} + c = 40t^{\frac{3}{2}} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ ។ ដោយ \(\displaystyle S(0) = 27\,000\) នោះគេបាន \(\displaystyle 40 \times 0^{\frac{3}{2}} + c = 27\,000 \implies c = 27\,000\) ។ នោះគេបាន \(\displaystyle S(t) = 40t^{\frac{3}{2}} + 27\,000\) ។ តាមសមីការ \(\displaystyle S(t) = 41\,000\) គេបាន \(\displaystyle 40t^{\frac{3}{2}} + 27\,000 = 41\,000 \implies 40t^{\frac{3}{2}} = 14\,000 \implies t^{\frac{3}{2}} = 350 \implies t = 49.66 \approx 50\) ។ ដូច្នេះ គេត្រូវប្រើពេល \(\displaystyle 50\) ថ្ងៃ ។

ឧទាហរណ៍ 2 : វត្ថុមួយផ្លាស់ទីតាមទិសឈរ ។ រយៈពេល \(\displaystyle t\) វិនាទីក្រោយមក វត្ថុនោះផ្លាស់ទីដោយល្បឿន \(\displaystyle V(t) = 96 - 32t\text{ (m/s)}\) ។

  1. ក. រកកម្ពស់ \(\displaystyle S(t)\) ដោយដឹងថាវត្ថុនោះផ្លាស់ទីពីកម្ពស់ \(\displaystyle S(0) = 18\text{ m}\) ។
  2. ខ. រកកម្ពស់ \(\displaystyle S(t)\) រយៈពេល \(\displaystyle t = 3\) វិនាទី ។

សម្រាយបញ្ជាក់

  1. ក. រកកម្ពស់ \(\displaystyle S(t)\) ដោយដឹងថាវត្ថុនោះផ្លាស់ទីពីកម្ពស់ \(\displaystyle S(0) = 18\text{ m}\)
    រយៈពេល \(\displaystyle t\) វិនាទី ក្រោយមកវត្ថុនោះផ្លាស់ទីដោយល្បឿន \(\displaystyle V(t) = 96 - 32t\text{ (m/s)}\)
    គេបាន \(\displaystyle v(t) = \lim_{\Delta t \to 0} \frac{\Delta s}{\Delta t} = S'(t)\)
    នោះ \(\displaystyle S(t) = \int v(t)dt = \int (96 - 32t)dt = 96t - 16t^{2} + c\) ដែល \(\displaystyle c\) ជាចំនួនពិតថេរ
    ដោយដឹងថាវត្ថុនោះផ្លាស់ទីពីកម្ពស់ \(\displaystyle S(0) = 18\text{ m}\) នោះគេបាន
    \(\displaystyle 96 \times 0 - 16 \times 0^{2} + c = 18\) នាំឱ្យ \(\displaystyle c = 18\) នោះ \(\displaystyle S(t) = -16t^{2} + 96t + 18\) ។
    ដូច្នេះ កម្ពស់ \(\displaystyle S(t)\) នៃវត្ថុផ្លាស់ទីនៅរយៈពេល \(\displaystyle t\) វិនាទីក្រោយមកគឺ \(\displaystyle S(t) = -16t^{2} + 96t + 18\) ។
  2. ខ. រកកម្ពស់ \(\displaystyle S(t)\) រយៈពេល \(\displaystyle t = 3\) វិនាទី
    ពេល \(\displaystyle t = 3\) វិនាទី គេបានកម្ពស់នៃវត្ថុផ្លាស់ទីគឺ \(\displaystyle S(3) = -16 \times 3^{2} + 96 \times 3 + 18 = 162\text{ m}\) ។
    ដូច្នេះ កម្ពស់នៃវត្ថុផ្លាស់ទីនៅរយៈពេល \(\displaystyle t = 3\) វិនាទីស្មើនឹង \(\displaystyle 162\text{ m}\) ។

លំហាត់

  1. បង្ហាញថា \(\displaystyle F(x)\) ជាព្រីមីទីវនៃ \(\displaystyle f(x), \forall x \in \mathbb{R}\) ដែល ៖

    1. ក. \(\displaystyle F(x) = -7x + 4\) និង \(\displaystyle f(x) = -7\)
    2. ខ. \(\displaystyle F(x) = 3x^{3} - 7x\) និង \(\displaystyle f(x) = 9x^{2} - 7\)
    3. គ. \(\displaystyle F(x) = 3e^{x^{2}-1} - 7\) និង \(\displaystyle f(x) = 6xe^{x^{2}-1}\)
    4. ឃ. \(\displaystyle F(x) = \ln(e^{3x} - x) + \sqrt{11}\) និង \(\displaystyle f(x) = \frac{3e^{3x} - 1}{e^{3x} - x}\) ។
  2. រកព្រីមីទីវ \(\displaystyle F(x)\) នៃអនុគមន៍ \(\displaystyle f(x)\) កំណត់ និងជាប់លើចន្លោះ \(\displaystyle I\) ដោយ ៖

    1. ក. \(\displaystyle f(x) = 5, \quad I = \mathbb{R}\)
    2. ខ. \(\displaystyle f(x) = -4x + 3, \quad I = \mathbb{R}\)
    3. គ. \(\displaystyle f(x) = -x^{2} + 3x + 5, \quad I = \mathbb{R}\)
    4. ឃ. \(\displaystyle f(x) = \frac{2}{x}, \quad I = (0, +\infty)\)
    5. ង. \(\displaystyle f(x) = \frac{1}{3x + 2}, \quad I = \left(-\frac{2}{3}, +\infty\right)\)
    6. ច. \(\displaystyle f(x) = \frac{x}{x^{2} + 5}, \quad I = \mathbb{R}\)
    7. ឆ. \(\displaystyle f(x) = e^{3x - 2}, \quad I = \mathbb{R}\)
    8. ជ. \(\displaystyle f(x) = xe^{x^{2}}, \quad I = \mathbb{R}\) ។
  3. រកព្រីមីទីវ \(\displaystyle F(x)\) នៃអនុគមន៍ \(\displaystyle f\) ដែលកំណត់ដោយ ៖

    1. ក. \(\displaystyle f(x) = \frac{3}{\cos^{2}x}\) និង \(\displaystyle F\left(\frac{\pi}{4}\right) = -1\)
    2. ខ. \(\displaystyle f(x) = x^{2} - x\) និង \(\displaystyle F(0) = 1\)
    3. គ. \(\displaystyle f(x) = x^{2} - e^{x}\) និង \(\displaystyle F(0) = 1\)
    4. ឃ. \(\displaystyle f(x) = x^{2} - xe^{x^{2}}\) និង \(\displaystyle F(0) = 1\) ។
  4. រកព្រីមីទីវ \(\displaystyle F(x)\) នៃអនុគមន៍ \(\displaystyle f\) ដែលកំណត់ដោយ ៖

    1. ក. \(\displaystyle f(x) = \sin x\) និង \(\displaystyle F(0) = 3\)
    2. ខ. \(\displaystyle f(x) = x - e^{x}\) និង \(\displaystyle F(1) = 1 - e\)
    3. គ. \(\displaystyle f(x) = \frac{x}{(x^{2}-4)^{3}}\) និង \(\displaystyle F(5) = 3\)
    4. ឃ. \(\displaystyle f(x) = \sin x \cos^{3}x\) និង \(\displaystyle F\left(\frac{\pi}{4}\right) = 16\) ។
  5. គណនាអាំងតេក្រាលមិនកំណត់ខាងក្រោម៖

    1. ក. \(\displaystyle \int (2x^{3} - 5x^{2} + 3x + 1)dx\)
    2. ខ. \(\displaystyle \int \left(5 - \frac{1}{\sqrt{x}}\right)dx\)
    3. គ. \(\displaystyle \int 2\sqrt[4]{x}dx\)
    4. ឃ. \(\displaystyle \int \left(\frac{3}{x^{4}} + \frac{1}{x^{5}}\right)dx\)
    5. ង. \(\displaystyle \int (x^{2} - 1)\sqrt{x}dx\)
    6. ច. \(\displaystyle \int \frac{3x^{2} - 2x + 1}{\sqrt{x}}dx\)
    7. ឆ. \(\displaystyle \int \frac{4x^{4} - 3x^{5} + 1}{x^{4}}dx\)
    8. ជ. \(\displaystyle \int \left(2e^{x} + \frac{6}{x} - \ln 5\right)dx\)
    9. ឈ. \(\displaystyle \int (3\sin x + 5\cos x)dx\)
    10. ញ. \(\displaystyle \int \left(\frac{1}{\sin^{2}x} + \frac{4}{\cos^{2}x} - 5\right)dx\)
    11. ដ. \(\displaystyle \int \frac{e^{3x} + 1}{e^{x} + 1}dx\)
    12. ឋ. \(\displaystyle \int (1 - e^{x})^{2}dx\)
    13. ឌ. \(\displaystyle \int \frac{\cos 2xdx}{\sin^{2}x \cos^{2}x}\)
    14. ឍ. \(\displaystyle \int \frac{dx}{\sin^{2}x \cos^{2}x}\) ។
  6. គណនាអាំងតេក្រាលមិនកំណត់ខាងក្រោម៖

    1. ក. \(\displaystyle \int 3e^{3x}dx\)
    2. ខ. \(\displaystyle \int 2xe^{x^{2}}dx\)
    3. គ. \(\displaystyle \int 5e^{4-5x}dx\)
    4. ឃ. \(\displaystyle \int (6x - 7)e^{3x^{2}-7x}dx\)
    5. ង. \(\displaystyle \int (3x^{2} - 2x + 1)e^{x^{3}-x^{2}+x}dx\)
    6. ច. \(\displaystyle \int \cos x e^{\sin x}dx\)
    7. ឆ. \(\displaystyle \int xe^{x^{2}}dx\)
    8. ជ. \(\displaystyle \int 6x^{2}e^{x^{3}}dx\)
    9. ឈ. \(\displaystyle \int (x + 1)e^{x^{2}+2x}dx\)
    10. ញ. \(\displaystyle \int \frac{2}{\sqrt{x}e^{\sqrt{x}}}dx\) ។
  7. គណនាអាំងតេក្រាលមិនកំណត់ខាងក្រោម៖

    1. ក. \(\displaystyle \int xe^{-x}dx\)
    2. ខ. \(\displaystyle \int xe^{\frac{x}{2}}dx\)
    3. គ. \(\displaystyle \int (1 - x)e^{x}dx\)
    4. ឃ. \(\displaystyle \int (3 - 2x)e^{-x}dx\)
    5. ង. \(\displaystyle \int x\ln 2xdx\)
    6. ច. \(\displaystyle \int x\ln x^{2}dx\)
    7. ឆ. \(\displaystyle \int xe^{\frac{-x}{5}}dx\)
    8. ជ. \(\displaystyle \int xe^{0.1x}dx\)
    9. ឈ. \(\displaystyle \int x\sqrt{x - 6}dx\)
    10. ញ. \(\displaystyle \int x\sqrt{1 - x}dx\)
    11. ដ. \(\displaystyle \int x(x + 1)^{8}dx\)
    12. ឋ. \(\displaystyle \int (x + 1)(x + 2)^{6}dx\)
    13. ឌ. \(\displaystyle \int \frac{x}{\sqrt{x + 2}}dx\)
    14. ឍ. \(\displaystyle \int \frac{x}{\sqrt{2x + 1}}dx\)
    15. ណ. \(\displaystyle \int x^{2}e^{-x}dx\)
    16. ត. \(\displaystyle \int x^{2}e^{3x}dx\)
    17. ថ. \(\displaystyle \int x^{3}e^{x}dx\)
    18. ទ. \(\displaystyle \int x^{3}e^{2x}dx\)
    19. ធ. \(\displaystyle \int x^{2}\ln xdx\)
    20. ន. \(\displaystyle \int x(\ln x)^{2}dx\)
    21. ប. \(\displaystyle \int \frac{\ln x}{x^{2}}dx\)
    22. ផ. \(\displaystyle \int \frac{\ln x}{x^{3}}dx\) ។
  8. តម្លៃរបស់រថយន្តមានការថយចុះជារៀងរាល់ឆ្នាំស្របទៅនឹងអាយុកាលរបស់វា ។ បើអត្រាចុះកំណត់ដោយអនុគមន៍ \(\displaystyle F'(t) = -100t(t+3)^{-2}\) (គិតជាម៉ឺនរៀល) ដែល \(\displaystyle t\) ជាអាយុកាលរបស់រថយន្តគិតជាឆ្នាំ ។ រកអនុគមន៍នៃតម្លៃរថយន្តក្នុងរយៈពេល \(\displaystyle t\) ឆ្នាំ ដោយដឹងថាតម្លៃរថយន្តពេលទើបផលិតថ្មី \(\displaystyle F(0) = 1200\) (គិតជាម៉ឺនរៀល) ។
  9. តម្លៃដីនៅតាមកសិដ្ឋានមានការកើនឡើងជារៀងរាល់ឆ្នាំ ដែលអត្រាកំណើននៃតម្លៃដីក្នុងមួយហិកតាកំណត់ដោយអនុគមន៍ \(\displaystyle v'(x) = \frac{0.4x^{3}}{\sqrt{0.2x^{4} + 8000}}\) (គិតជាម៉ឺនរៀល) ហើយ \(\displaystyle x\) ជាចំនួនឆ្នាំ ។ បើគេដឹងថាតម្លៃដីពេលបច្ចុប្បន្ន \(\displaystyle 900\) (គិតជាម៉ឺនរៀល) ក្នុងមួយហិកតា ។ រកតម្លៃដីក្នុងមួយហិកតានៅរយៈពេល \(\displaystyle 10\) ឆ្នាំទៅមុខទៀត ។
  10. អត្រាកំណើនប្រជាពលរដ្ឋក្នុងទីក្រុងមួយជាអនុគមន៍ \(\displaystyle P'(t) = 5 + 4t^{\frac{1}{3}}\) នាក់ក្នុងមួយខែ ដែល \(\displaystyle t\) ជាចំនួនខែ ។ បើគេដឹងថាចំនួនប្រជាពលរដ្ឋបច្ចុប្បន្នមាន \(\displaystyle 2\,000\,000\) នាក់ ។ រកចំនួនប្រជាពលរដ្ឋនៅរយៈពេល \(\displaystyle 8\) ខែទៅមុខទៀត ។

ចម្លើយលំហាត់

  1. 1. ក. \(\displaystyle F'(x) = -7 = f(x)\) ។ ខ. \(\displaystyle F'(x) = 9x^{2} - 7 = f(x)\) ។ គ. \(\displaystyle F'(x) = 3(2x)e^{x^{2}-1} = 6xe^{x^{2}-1} = f(x)\) ។ ឃ. \(\displaystyle F'(x) = \frac{3e^{3x}-1}{e^{3x}-x} = f(x)\) ។
  2. 2. ក. \(\displaystyle F(x) = 5x + c\) ។ ខ. \(\displaystyle F(x) = -2x^{2} + 3x + c\) ។ គ. \(\displaystyle F(x) = -\frac{1}{3}x^{3} + \frac{3}{2}x^{2} + 5x + c\) ។ ឃ. \(\displaystyle F(x) = 2\ln x + c\) ។ ង. \(\displaystyle F(x) = \frac{1}{3}\ln(3x+2) + c\) ។ ច. \(\displaystyle F(x) = \frac{1}{2}\ln(x^{2}+5) + c\) ។ ឆ. \(\displaystyle F(x) = \frac{1}{3}e^{3x-2} + c\) ។ ជ. \(\displaystyle F(x) = \frac{1}{2}e^{x^{2}} + c\) ។
  3. 3. ក. \(\displaystyle F(x) = 3\tan x - 4\) ។ ខ. \(\displaystyle F(x) = \frac{1}{3}x^{3} - \frac{1}{2}x^{2} + 1\) ។ គ. \(\displaystyle F(x) = \frac{1}{3}x^{3} - e^{x} + 2\) ។ ឃ. \(\displaystyle F(x) = \frac{1}{3}x^{3} - \frac{1}{2}e^{x^{2}} + \frac{3}{2}\) ។
  4. 4. ក. \(\displaystyle F(x) = -\cos x + 4\) ។ ខ. \(\displaystyle F(x) = \frac{1}{2}x^{2} - e^{x} + \frac{1}{2}\) ។ គ. \(\displaystyle F(x) = -\frac{1}{4(x^{2}-4)^{2}} + \frac{5293}{1764}\) ។ ឃ. \(\displaystyle F(x) = -\frac{1}{4}\cos^{4}x + \frac{257}{16}\) ។
  5. 5. ក. \(\displaystyle \frac{1}{2}x^{4} - \frac{5}{3}x^{3} + \frac{3}{2}x^{2} + x + c\) ។ ខ. \(\displaystyle 5x - 2\sqrt{x} + c\) ។ គ. \(\displaystyle \frac{8}{5}x^{\frac{5}{4}} + c\) ។ ឃ. \(\displaystyle -\frac{1}{x^{3}} - \frac{1}{4x^{4}} + c\) ។ ង. \(\displaystyle \frac{2}{7}x^{\frac{7}{2}} - \frac{2}{3}x^{\frac{3}{2}} + c\) ។ ច. \(\displaystyle \frac{6}{5}x^{\frac{5}{2}} - \frac{4}{3}x^{\frac{3}{2}} + 2\sqrt{x} + c\) ។ ឆ. \(\displaystyle 4x - \frac{3}{2}x^{2} - \frac{1}{3x^{3}} + c\) ។ ជ. \(\displaystyle 2e^{x} + 6\ln|x| - (\ln 5)x + c\) ។ ឈ. \(\displaystyle -3\cos x + 5\sin x + c\) ។ ញ. \(\displaystyle -\cot x + 4\tan x - 5x + c\) ។ ដ. \(\displaystyle \frac{1}{2}e^{2x} - e^{x} + x + c\) ។ ឋ. \(\displaystyle x - 2e^{x} + \frac{1}{2}e^{2x} + c\) ។ ឌ. \(\displaystyle -\cot x - \tan x + c\) ។ ឍ. \(\displaystyle -\cot x + \tan x + c\) ។
  6. 6. ក. \(\displaystyle e^{3x} + c\) ។ ខ. \(\displaystyle e^{x^{2}} + c\) ។ គ. \(\displaystyle -e^{4-5x} + c\) ។ ឃ. \(\displaystyle e^{3x^{2}-7x} + c\) ។ ង. \(\displaystyle e^{x^{3}-x^{2}+x} + c\) ។ ច. \(\displaystyle e^{\sin x} + c\) ។ ឆ. \(\displaystyle \frac{1}{2}e^{x^{2}} + c\) ។ ជ. \(\displaystyle 2e^{x^{3}} + c\) ។ ឈ. \(\displaystyle \frac{1}{2}e^{x^{2}+2x} + c\) ។ ញ. \(\displaystyle -4e^{-\sqrt{x}} + c\) ។
  7. 7. ក. \(\displaystyle -(x+1)e^{-x} + c\) ។ ខ. \(\displaystyle (2x-4)e^{\frac{x}{2}} + c\) ។ គ. \(\displaystyle (2-x)e^{x} + c\) ។ ឃ. \(\displaystyle (2x-1)e^{-x} + c\) ។ ង. \(\displaystyle \frac{1}{2}x^{2}\ln 2x - \frac{1}{4}x^{2} + c\) ។ ច. \(\displaystyle x^{2}\ln x - \frac{1}{2}x^{2} + c\) ។ ឆ. \(\displaystyle -5(x+5)e^{-\frac{x}{5}} + c\) ។ ជ. \(\displaystyle 10(x-10)e^{0.1x} + c\) ។ ឈ. \(\displaystyle \frac{2}{5}(x-6)^{\frac{5}{2}} + 4(x-6)^{\frac{3}{2}} + c\) ។ ញ. \(\displaystyle -\frac{2}{3}(1-x)^{\frac{3}{2}} + \frac{2}{5}(1-x)^{\frac{5}{2}} + c\) ។ ដ. \(\displaystyle \frac{(x+1)^{10}}{10} - \frac{(x+1)^{9}}{9} + c\) ។ ឋ. \(\displaystyle \frac{(x+2)^{8}}{8} - \frac{(x+2)^{7}}{7} + c\) ។ ឌ. \(\displaystyle \frac{2}{3}(x+2)^{\frac{3}{2}} - 4\sqrt{x+2} + c\) ។ ឍ. \(\displaystyle \frac{1}{6}(2x+1)^{\frac{3}{2}} - \frac{1}{2}\sqrt{2x+1} + c\) ។ ណ. \(\displaystyle -(x^{2}+2x+2)e^{-x} + c\) ។ ត. \(\displaystyle \left(\frac{1}{3}x^{2} - \frac{2}{9}x + \frac{2}{27}\right)e^{3x} + c\) ។ ថ. \(\displaystyle (x^{3}-3x^{2}+6x-6)e^{x} + c\) ។ ទ. \(\displaystyle \left(\frac{1}{2}x^{3} - \frac{3}{4}x^{2} + \frac{3}{4}x - \frac{3}{8}\right)e^{2x} + c\) ។ ធ. \(\displaystyle \frac{1}{3}x^{3}\ln x - \frac{1}{9}x^{3} + c\) ។ ន. \(\displaystyle \frac{1}{2}x^{2}(\ln x)^{2} - \frac{1}{2}x^{2}\ln x + \frac{1}{4}x^{2} + c\) ។ ប. \(\displaystyle -\frac{\ln x + 1}{x} + c\) ។ ផ. \(\displaystyle -\frac{2\ln x + 1}{4x^{2}} + c\) ។
  8. 8. \(\displaystyle F'(t) = -100\left(\frac{1}{t+3} - \frac{3}{(t+3)^{2}}\right) \implies F(t) = -100\ln(t+3) - \frac{300}{t+3} + 1300 + 100\ln 3\) (ម៉ឺនរៀល) ។
  9. 9. \(\displaystyle v(x) = \sqrt{0.2x^{4}+8000} + 900 - \sqrt{8000} \implies v(10) = \sqrt{10000} + 900 - 40\sqrt{5} = 1000 - 40\sqrt{5} \approx 910.56\) (ម៉ឺនរៀល) ។
  10. 10. \(\displaystyle P(t) = 5t + 3t^{\frac{4}{3}} + 2\,000\,000 \implies P(8) = 5(8) + 3(16) + 2\,000\,000 = 2\,000\,088\) នាក់ ។

ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី១២ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។