- ធ្វើតារាងបំណែងចែកទិន្នន័យ
- បកស្រាយទិន្នន័យតាមក្រាបសសរ
- សង់ក្រាបសសរភ្លោះ ។
1. ក្រាបសសរ
គេស្រង់អាយុសិស្ស 40 នាក់ក្នុងថ្នាក់រៀនមួយបានដូចខាងក្រោម :
\(\displaystyle 11 \quad 11 \quad 12 \quad 13 \quad 14 \quad 12 \quad 13 \quad 12 \quad 11 \quad 14\)
\(\displaystyle 14 \quad 11 \quad 12 \quad 12 \quad 12 \quad 14 \quad 13 \quad 13 \quad 13 \quad 13\)
\(\displaystyle 11 \quad 12 \quad 13 \quad 12 \quad 14 \quad 11 \quad 13 \quad 12 \quad 11 \quad 14\)
\(\displaystyle 12 \quad 13 \quad 12 \quad 12 \quad 13 \quad 12 \quad 12 \quad 11 \quad 14 \quad 13\) ។
អាយុសិស្សដែលគេស្រង់បានខាងលើហៅថា ទិន្នន័យ ។ ទិន្នន័យខាងលើពិបាកឱ្យគេដឹងថា តើសិស្សអាយុប៉ុន្មានឆ្នាំមានចំនួនច្រើនជាងគេ ហើយសិស្សអាយុប៉ុន្មានឆ្នាំមានចំនួនតិចជាងគេ ហេតុនេះ គេរៀបចំទិន្នន័យដាក់ក្នុងតារាងដូចខាងក្រោម :
ដំបូងគេត្រូវពិនិត្យមើលអាយុសិស្សដែលតិចជាងគេ និងអាយុសិស្សដែលច្រើនជាងគេ ។
តារាងនេះហៅថា តារាងបំណែងចែកទិន្នន័យ ។
តាមតារាងនេះ គេអាចដឹងភ្លាមថា :
- សិស្សភាគច្រើនមានអាយុ 12 ឆ្នាំ
- សិស្សភាគតិចមានអាយុ 14 ឆ្នាំ។
| អាយុសិស្ស ( ឆ្នាំ ) | ចំនួនសិស្ស |
| 11 | 8 |
| 12 | 14 |
| 13 | 11 |
| 14 | 7 |
ដើម្បីឱ្យកាន់តែងាយជាងនេះទៅទៀត គេអាចបកស្រាយតារាងបំណែងចែកទិន្នន័យជាក្រាប ក្នុងករណីនេះគេយក
- បន្ទាត់ដេក សម្រាប់តាងអាយុសិស្ស
- បន្ទាត់ឈរ សម្រាប់តាងចំនួនសិស្ស ដោយយក 1 ឯកតាតាងសិស្សម្នាក់ ។
រូបតាងនេះគេហៅថា ក្រាបសសរ ។
បំណកស្រាយ
- សសរទីមួយ បង្ហាញថាសិស្សអាយុ 11 ឆ្នាំ មានចំនួន 9 នាក់
- សសរទីពីរ បង្ហាញថាសិស្សអាយុ 12 ឆ្នាំ មានចំនួន 14 នាក់
- សសរទីបី បង្ហាញថាសិស្សអាយុ 13 ឆ្នាំ មានចំនួន 11 នាក់
- សសរទីបួន បង្ហាញថាសិស្សអាយុ 14 ឆ្នាំ មានចំនួន 6 នាក់។
ក្រាបសសរគេអាចសង់ជារបារផ្តេក ដោយយកបន្ទាត់ដេក តាងចំនួនសិស្ស ហើយ យកបន្ទាត់ឈរ តាងអាយុសិស្ស ។
សន្និដ្ឋាន គេប្រើក្រាបសសរសម្រាប់បង្ហាញព័ត៌មាន ។
តារាងខាងក្រោមនេះបង្ហាញពីលទ្ធផលប្រឡងឆមាសរបស់សិស្សថ្នាក់ទី 7 ក 7 ខ និង 7 គ ។ បង្ហាញអត្រាសិស្សដែលប្រឡងជាប់តាមថ្នាក់នីមួយៗដោយប្រើក្រាបសសរ ។
ដំបូងត្រូវគិតចំនួនសិស្សដែលប្រឡងជាប់ជាភាគរយ
| ថ្នាក់ | 7 ក | 7 ខ | 7 គ |
| ចំនួនសិស្សប្រឡង | 47 | 50 | 45 |
| ចំនួនសិស្សប្រឡងជាប់ | 28 | 35 | 22 |
ថ្នាក់ទី 7 ក : \(\displaystyle \frac{28}{47} \times 100 \% = 59.6 \%\)
ថ្នាក់ទី 7 ខ : \(\displaystyle \frac{35}{50} \times 100 \% = 70 \%\)
ថ្នាក់ទី 7 គ : \(\displaystyle \frac{22}{45} \times 100 \% = 48.9 \%\)
តាងបន្ទាត់ដេកជាឈ្មោះថ្នាក់ ហើយបន្ទាត់ឈរជាអត្រាសិស្សដែលប្រឡងជាប់ ។
ក្រាបសសរខាងក្រោមបង្ហាញពីអាយុ ( គិតជាឆ្នាំ ) នៃគ្រឿងប្រើប្រាស់ផ្ទះ ដែលប្រើដោយចរន្តអគ្គិសនី ។
កំណត់សម្គាល់
- ឆ្នាំងដាំបាយអគ្គិសនី
- ម៉ាស៊ីនបោកខោអាវ
- ទូរទឹកកក
- ចង្ក្រានអគ្គិសនី
- ម៉ាស៊ីនអ៊ុតសក់
- ម៉ាស៊ីនត្រជាក់
- ទូរទស្សន៍
- ម៉ាស៊ីនដេរ ។
ក. តើគ្រឿងប្រើប្រាស់ណាមានអាយុច្រើនជាងគេ ហើយគ្រឿងប្រើប្រាស់ណា មានអាយុតិចជាងគេ ?
ខ. រកភាគរយនៃគ្រឿងប្រើប្រាស់ដែលមានអាយុតិចជាង 12 ឆ្នាំ ។
ក. តាមក្រាបសសរខាងលើ គេឃើញថាម៉ាស៊ីនដេរមានអាយុវែងជាងគេ ហើយ ម៉ាស៊ីនបោកខោអាវនិងទូរទស្សន៍មានអាយុតិចជាងគេ ។
ខ. តាមក្រាបសសរគ្រឿងប្រើប្រាស់ 2 គ្រឿងគឺ ម៉ាស៊ីនបោកខោអាវ និង ទូរទស្សន៍មានអាយុតិចជាង 12 ឆ្នាំ ។ គេបាន \(\displaystyle \frac{2}{8} \times 100 \% = 25 \%\)
ដូចនេះ គ្រឿងប្រើប្រាស់ដែលមានអាយុតិចជាង 12 ឆ្នាំមាន 25 % ។
តារាងខាងក្រោមនេះជាលទ្ធផលដែលសិស្សសាលារៀន 3 គឺ \(\displaystyle M, N\) និង \(\displaystyle Q\) បានប្រឡងជាប់សញ្ញាប័ត្រមធ្យមបឋមភូមិ ។
ក. បង្ហាញអត្រាសិស្សដែលប្រឡងជាប់តាមសាលានីមួយៗតាមក្រាប
ខ. តើសាលាណាមានអត្រាសិស្សជាប់ច្រើនជាងគេ ?
| សាលា | \(\displaystyle M\) | \(\displaystyle N\) | \(\displaystyle Q\) |
| ចំនួនសិស្សប្រឡង | 120 | 150 | 95 |
| ចំនួនសិស្សប្រឡងជាប់ | 25 | 30 | 18 |
2. ក្រាបសសរភ្លោះ
ដើម្បីតាមដានផលិត ឬការនាំចូលថាសចម្រៀងឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ គេត្រូវស្រង់ទិន្នន័យនៃការលក់តាមខែនីមួយៗ ហើយតារាងខាងស្ដាំនេះជាតារាងបំណែងចែកតាមខែរបស់ហាងលក់ថាសចម្រៀងមួយក្នុងរយៈពេល 4 ខែដំបូងនៃឆ្នាំ 2008 ។
- ក. បកស្រាយទិន្នន័យខាងលើជាក្រាបសសរភ្លោះ ។ តើក្នុងខែណាគេលក់បាន VCD ច្រើនជាងគេ ហើយមានចំនួនប៉ុន្មានបន្ទះ ?
- ខ. តើក្នុងខែកុម្ភៈគេលក់ VCD លើស CD បានប៉ុន្មានបន្ទះ ?
| ខែ \ ថាសចម្រៀង | VCD | CD |
| មករា | 350 | 300 |
| កុម្ភៈ | 310 | 240 |
| មីនា | 360 | 350 |
| មេសា | 200 | 200 |
តាងខែនៅអ័ក្សដេក ហើយចំនួនថាសចម្រៀងនៅអ័ក្សឈរ ។ ដោយប្រភេទថាសចម្រៀងមានពីរខុសគ្នា គេត្រូវប្រើសសរពីរដែលមានពណ៌ខុសគ្នាដែរ កំណត់សសម្គាល់បង្ហាញចំនួនថាសចម្រៀង ។
គេតាងចំនួនថាសចម្រៀងទាំងពីរប្រភេទដោយក្រាបសសរជាប់គ្នាទៅតាមខែនីមួយៗ ក្រាបសសរដែលជាប់គ្នាតាមផ្នែកហៅថា ក្រាបសសរភ្លោះ ។
ក. គេបកស្រាយទិន្នន័យដោយក្រាបសសរភ្លោះខាងស្ដាំ ។ ក្នុងខែមីនាគេលក់បានថាស VCD ច្រើនជាងគេ មានចំនួន 360 បន្ទះ ។
ខ. ក្នុងខែកុម្ភៈគេលក់ VCD លើស CD ចំនួន \(\displaystyle 310 - 240 = 70\) បន្ទះ ។

សន្និដ្ឋាន គេប្រើក្រាបសសរភ្លោះសម្រាប់ប្រៀបធៀបទិន្នន័យពីរលើកមួយប្រភេទក្នុងពេលតែមួយ ។
តារាងខាងស្ដាំជាបំណែងចែកសិស្សប្រុស និងសិស្សស្រីថ្នាក់ទី 12 នៅសាលារៀន 4 ដែលតាងដោយ \(\displaystyle A, B, C\) និង \(\displaystyle D\) ។
| សិស្ស \ សាលា | \(\displaystyle A\) | \(\displaystyle B\) | \(\displaystyle C\) | \(\displaystyle D\) |
| ប្រុស | 110 | 90 | 102 | 125 |
| ស្រី | 95 | 83 | 75 | 80 |
| សរុប | 205 | 173 | 177 | 205 |
បង្ហាញអត្រាភាគរយសិស្សប្រុសនិងសិស្សស្រីតាមក្រាបសសរភ្លោះ ។
តារាងអត្រាសិស្សប្រុសនិងសិស្សស្រី
| សិស្ស \ សាលា | \(\displaystyle A\) | \(\displaystyle B\) | \(\displaystyle C\) | \(\displaystyle D\) |
| ប្រុស | 110 | 90 | 102 | 125 |
| ភាគរយ (%) | \(\displaystyle \frac{110}{205} \times 100 = 53.7\) | \(\displaystyle \frac{90}{173} \times 100 = 52\) | \(\displaystyle \frac{102}{177} \times 100 = 57.6\) | \(\displaystyle \frac{125}{205} \times 100 = 61\) |
| ស្រី | 95 | 83 | 75 | 80 |
| ភាគរយ (%) | \(\displaystyle \frac{95}{205} \times 100 = 46.3\) | \(\displaystyle \frac{83}{173} \times 100 = 48\) | \(\displaystyle \frac{75}{177} \times 100 = 42.4\) | \(\displaystyle \frac{80}{205} \times 100 = 39\) |

តារាងបង្ហាញពីទិន្នផលដំណាំ 3 មុខដែលសំបូរជាងគេនៅប្រទេសកម្ពុជា
| ទិន្នផលពាន់តោន \ ខេត្ត | កំពង់ចាម | ព្រៃវែង | បាត់ដំបង | ពោធិ៍សាត់ | ស្វាយរៀង | កំពង់ធំ |
| ពោត | 130 | 70 | 60 | 45 | 45 | 50 |
| សណ្ដែក | 120 | 40 | 60 | 30 | 40 | 45 |
| ស្រូវ | 55 | 95 | 120 | 85 | 90 | 80 |
បកស្រាយទិន្នន័យខាងលើជាក្រាបសសរភ្លោះ ។
ក្រាបសសរភ្លោះ

ដើម្បីធានាការផលិតភេសជ្ជៈឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ គេត្រូវការស្រង់ទិន្នន័យនៃការលក់តាមត្រីមាសនីមួយៗ ( ភេសជ្ជៈគិតជារយដប ) ។
| ភេសជ្ជៈ \ ត្រីមាស | ទី 1 | ទី 2 | ទី 3 | ទី 4 |
| កូកាកូឡា | 2 | 4 | 1.5 | 4 |
| សូដា | 1 | 1.5 | 0.5 | 1 |
| ទឹកក្រូច | 1.5 | 3 | 1 | 2 |
បកស្រាយទិន្នន័យខាងលើជាក្រាបសសរភ្លោះ ។
លំហាត់
គេបោះគ្រាប់ឡុកឡាក់មួយដោយបោះ 36 ដង ហើយទទួលបានលទ្ធផលដូចខាងក្រោម :
\(\displaystyle 4 \quad 1 \quad 3 \quad 6 \quad 4 \quad 4 \quad 6 \quad 2 \quad 5 \quad 5 \quad 3 \quad 4 \quad 3 \quad 4 \quad 2 \quad 2 \quad 6 \quad 2\)
\(\displaystyle 4 \quad 6 \quad 3 \quad 3 \quad 1 \quad 6 \quad 6 \quad 4 \quad 4 \quad 2 \quad 2 \quad 5 \quad 5 \quad 1 \quad 1 \quad 2 \quad 3 \quad 4\) ។
- ក.
បំពេញតារាងខាងក្រោម
លេខមុខគ្រាប់ឡុកឡាក់ 1 2 3 4 5 6 ចំនួនដង - ខ. គូសក្រាបសសរតាងទិន្នន័យ ។
- ក.
- នៅក្នុងថ្នាក់រៀនមួយមានសិស្ស 25 នាក់ក្នុងនោះមានម៉ូតូ 8 នាក់ មានកង់ 5 នាក់ ក្រៅពីនេះគ្មានយានជំនិះ ។ ចូរធ្វើតារាងបំណែងចែកទិន្នន័យ រួចសង់ក្រាបសសរ ។
តារាងខាងក្រោមនេះជាលទ្ធផលដែលសិស្សនៃសាលារៀនបី \(\displaystyle A, B\) និង \(\displaystyle C\) បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ ។ បង្ហាញអត្រាសិស្សដែលប្រឡងជាប់តាមសាលានីមួយៗដោយក្រាបសសរ ។
សាលា \(\displaystyle A\) \(\displaystyle B\) \(\displaystyle C\) ចំនួនសិស្សប្រឡង 250 300 280 ចំនួនសិស្សប្រឡងជាប់ 49 67 43 នៅក្នុងថ្នាក់រៀនរបស់អ្នក ចូរស្រង់ចំនួនសិស្សដែលមាន បងប្អូនបង្កើតដាក់ក្នុងតារាងដូចខាងក្រោម : រួចតាងទិន្នន័យជាក្រាបសសរ ។
ចំនួនបងប្អូន 0 1 2 3 4 5 ចំនួនសិស្ស ក្រាបសសរខាងក្រោមបង្ហាញពីចំណង់ចំណូលចិត្តរបស់សិស្សខាងផ្នែកកីឡាក្នុងសាលារៀនមួយ :
- ក. តើប្រភេទកីឡាណាដែលសិស្សចូលចិត្ត ជាងគេ ហើយមានប៉ុន្មានភាគរយ ?
- ខ. រកចំនួនសិស្សសរុបក្នុងសាលារៀននោះ ។
តារាងខាងក្រោមជាបំណែងចែកនៃការលក់ថាសចម្រៀង 3 ប្រភេទគឺ CD និង VCD និង DVD ។
ត្រីមាស \ ថាសចម្រៀង CD VCD DVD ទី 1 40 70 75 ទី 2 55 60 80 ទី 3 45 65 85 - ក. បកស្រាយទិន្នន័យខាងលើជាក្រាបសសរភ្លោះ
- ខ. តើក្នុងត្រីមាសណាគេលក់ DVD បានច្រើនជាងគេ ហើយបានប៉ុន្មានបន្ទះ ?
តារាងខាងក្រោមជាតារាងបំណែងចែកចំនួនសិស្សប្រុស និងចំនួនសិស្សស្រីសម្រាប់ថ្នាក់ទី 7 ក្នុងសាលារៀនមួយ ។
ចំនួនសិស្ស \ ថ្នាក់ទី 7 7 ក 7 ខ 7 គ 7 ឃ ប្រុស 25 18 20 19 ស្រី 14 16 17 20 - ក. គូសក្រាបសសរភ្លោះតាងទិន្នន័យខាងលើ
- ខ. តើក្នុងថ្នាក់ទី 7 ក មានសិស្សប្រុសលើសសិស្សស្រីប៉ុន្មានភាគរយ ?
ខ្លឹមសារ៖ សៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី៧ របស់ក្រសួងអប់រំ យុវជន និងកីឡា · វាយអត្ថបទ គូររូបភាពឡើងវិញ និងរៀបចំលើអនឡាញដោយលោកគ្រូ សាន សុខលី សម្រាប់ការសិក្សាដោយឥតគិតថ្លៃ និងមិនរកប្រាក់ចំណេញ។ មិនមែនជាការបោះពុម្ពផ្លូវការរបស់ក្រសួងទេ។