🎮 សម្រាប់លោកគ្រូ អ្នកគ្រូ

ធ្វើឱ្យម៉ោងគណិតវិទ្យា សប្បាយ និងរំភើប

ហ្គេមសំណួរជាភាសាខ្មែរ តាមមេរៀនថ្នាក់ទី ៧ — ប្រើបានភ្លាមៗ គ្មានការទិញ។ លោកគ្រូអ្នកគ្រូចាប់ផ្តើម សិស្សចូលលេងតាមទូរស័ព្ទ ឬអេក្រង់ធំក្នុងថ្នាក់។

  • ✓ ឥតគិតថ្លៃ
  • ✓ សំណួរ ៤៤០ ក្នុង ២២ មេរៀន
  • ✓ លេងលើទូរស័ព្ទបាន
  • ✓ មានតន្ត្រី និងតួអង្គខ្មែរ
រូបថតអេក្រង់ពិតនៃហ្គេមសំណួរផ្ទាល់៖ អេក្រង់គ្រូមាន QR កូដ និងទូរស័ព្ទសិស្ស
⭐ ពេញនិយមបំផុត

សំណួរផ្ទាល់លើទូរស័ព្ទសិស្ស

សិស្សទាំងថ្នាក់ឆ្លើយសំណួរលើទូរស័ព្ទរបស់ខ្លួន ព្រមគ្នា ដោយប្រណាំងគ្នាឡើងតារាងចំណាត់ថ្នាក់។ លោកគ្រូអ្នកគ្រូគ្រាន់តែបង្ហាញអេក្រង់ធំ។

  • ចូលដោយ QR ឬលេខកូដ ៦ ខ្ទង់ — មិនចាំបាច់ចុះឈ្មោះ
  • តួអង្គបែបខ្មែរ — សិស្សតុបតែងមកុដ ក្រមា មួកចំការ…
  • ពីររបៀប — ក្នុងថ្នាក់ (គ្រូគ្រប់គ្រង) ឬសុខសាន្ត (សិស្សលេងតាមល្បឿនខ្លួន)
  • តន្ត្រី និងសំឡេង ធ្វើឱ្យថ្នាក់រំភើប
  • ឃើញលទ្ធផល — សំណួរណាដែលសិស្សធ្វើខុសច្រើនបំផុត ហើយអាចឱ្យជាកិច្ចការផ្ទះ

ការបង្កើតបន្ទប់ត្រូវការគណនីគ្រូនៅ exam.khmermath.org។ ហ្គេមផ្សេងទៀតខាងក្រោមប្រើបានភ្លាមៗ មិនចាំបាច់ចូលគណនី។

ចាប់ផ្តើមក្នុង ៣ ជំហាន

  1. ១ជ្រើសហ្គេម និងមេរៀនជ្រើសមេរៀនដែលអ្នកទើបបង្រៀន និងចំនួនសំណួរ
  2. ២សិស្សចូលលេងស្កែន QR លើទូរស័ព្ទ ឬចែកក្រុមលេងលើអេក្រង់ធំ
  3. ៣លេង និងមើលលទ្ធផលតារាងចំណាត់ថ្នាក់ ពិន្ទុ និងសំណួរដែលត្រូវរៀនឡើងវិញ

ហ្គេមសម្រាប់ថ្នាក់រៀន

ប្រើសំណួរដូចគ្នាតាមមេរៀន ក្នុងរបៀបលេងផ្សេងៗគ្នា — ជ្រើសតាមកាលៈទេសៈរបស់ថ្នាក់អ្នក។

ថ្មី

កង់ចាប់ឈ្មោះ

សម្រាប់លោកគ្រូអ្នកគ្រូ៖ រក្សាទុកថ្នាក់ និងបញ្ជីសិស្ស ហើយបង្វិលកង់ជ្រើសសិស្សឆ្លើយសំណួរដោយយុត្តិធម៌។

សម្រាប់គ្រូឧបករណ៍ថ្នាក់
បើក
ថ្មី

ហ្គេមក្រុម

បង្កើតក្រុម រួចឱ្យក្រុមផ្លាស់វេនជ្រើសប្រអប់លេខ។ ឆ្លើយត្រូវបានពិន្ទុ មានប្រអប់ពិសេស 💣 ✖២ 🔄 🎁។

ក្នុងថ្នាក់ជាក្រុម៤៤០ សំណួរ
បើក
ថ្មី

ហ្គេមកង់វិល 🎡

ក្រុមនីមួយៗបង្វិលកង់ ហើយកង់ជ្រើសសំណួរឱ្យ។ រំភើបជាងមុន ជាមួយសំណួរ និងប្រអប់ពិសេសដូចគ្នា។

ក្នុងថ្នាក់ជាក្រុម
បើក
ថ្មី

ប្រណាំងទូកង 🚣

ក្រុមនីមួយៗមានទូកមួយ ឆ្លើយត្រូវទូកទៅមុខ ក្រុមណាដល់ទីបញ្ចប់មុនគេឈ្នះ។

ក្នុងថ្នាក់ជាក្រុម
បើក
ថ្មី

ប៊ីងហ្គោគណិតវិទ្យា 🎯

បោះពុម្ពកាតប៊ីងហ្គោ ហៅសំណួរម្តងមួយៗ សិស្សដោះស្រាយ រួចគូសចម្លើយលើកាត។ មិនត្រូវការទូរស័ព្ទ។

បោះពុម្ពបានគ្មានទូរស័ព្ទ
បង្កើតកាត
ថ្មី

ល្បែងបាយខុំ

ល្បែងប្រពៃណីខ្មែរសម្រាប់ពីរនាក់ ដែលចាក់គ្រាប់ពូជតាមរន្ធ។ លេងជាមួយកុំព្យូទ័រ ឬមិត្តភក្តិ ហើយហាត់រាប់ និងគិតទុកជាមុន។

២ នាក់ប្រពៃណីខ្មែរ
លេង